ភាគ៣៥: ជឿជាក់លើបងខ្លាំងម៉្លេះ?

1.8K 143 0
                                        

ក្រោយចេញពីអ៊ុនវ៉ា ថេយ៉ុងបាននាំសូយ៉ាមកដល់បន្ទប់រៀនខ្លួន ។ កម្លោះតូចដាក់ឲ្យនាងអង្គុយនៅតរួចដើរទៅយកទូរស័ព្ទដែលភ្លេចនៅក្រោមតុរបស់ខ្លួន សឹមដើរមករកនាងតូចវិញ ហើយទម្លាក់ខ្លួនអង្គុយលើតុក្បែរនាង ។

"នាងពិតជាស្រឡាញ់ជុងហ្គុកមែនហ្ហេស?"ថេយ៉ុងសួរឡើងភ្លាម ព្រមទាំងមើលទៅតូចដោយក្រសែភ្នែករឹងកំព្រឹស ក្នុងចិត្តបន់ស្រន់កុំឲ្យដូចពាក្យដែលអ៊ុនវ៉ានិយាយ ព្រោះមើលទៅនាងនៅក្មេងអាយុប្រហាក់ប្រហែលគេហើយ គេមិនចង់ប្រើសម្ដីអាក្រក់ៗជាមួយនាងនោះទេ ។ សូយ៉ាងើយសម្លឹងមុខថេយ៉ុងភ្លឹះៗ របៀបមនុស្សរអៀសខ្លួន នាងក៏មានអារម្មណ៍ថាខុសចំពោះគេដូចគ្នា បើសិននាងដឹងថាជុងហ្គុកមានសង្សារ ហើយជាមនុស្សប្រុសដែលនៅចំពោះមុខនាង នាងក៏មិនហ៊ានលួចស្រឡាញ់ជុងហ្គុកដែរ ។

"ខ្ញុំសុំទោស"គ្រាន់តែឮពាក្យសុំទោស ថេយ៉ុងហាក់ខកបំណងជាខ្លាំង ខកចិត្តដែលការពិតគឺដូចអ្វីដែលគេមិនចង់ឲ្យកើត ។

"នាងមិនដឹងទេហ្ហេស ថាគេជាសង្សារខ្ញុំ?"

"ខ្ញុំមិនដឹងទេ ខ្ញុំពិតជាសុំទោសពិតមែន បើខ្ញុំដឹងថាគេមានសង្សារ ខ្ញុំក៏មិនបណ្តោយឲ្យលង់ស្រលាញ់គេដែរ"

"ដកចិត្តនាងវិញទៅ ព្រោះខ្ញុំមិនចង់ធ្វើអ្វីច្រើនលើនាងជាងនេះ"ថេយ៉ុងនិយាយតែប៉ុណ្ណឹង ក៏ទម្លាក់ជើងចុះលើឥដ្ឋបង្វែរខ្លួនដើរចេញពីសូយ៉ា ប៉ុន្តែត្រូវនាងចាប់ដៃគេជាប់

"សុំឯងកុំប្រាប់រឿងនេះដល់បងប្រុសខ្ញុំអី"កាលដែលនាងសុំគេបែបហ្នឹង ព្រោះនាងឃើញគេតែងដើរជាមួយបងប្រុសជីដូនមួយរបស់ខ្លួន ទើបនាងចង់សុំឲ្យគេ កុំប្រាប់បងប្រុសនាង បើរឿងនេះដឹងដល់ត្រចៀកជីមីន វាក៏ដឹងដល់ត្រចៀកជេហូបដូចគ្នា នាងខ្លាចត្រូវជេហូបស្ដីឲ្យ ។

"ខ្ញុំមិនដែលស្គាល់បងប្រុសនាងផង ឲ្យខ្ញុំប្រាប់គេបានយ៉ាងមិច?"ថេយ៉ុងបង្វែរតបទាំងមិនយល់ ប្រាប់យ៉ាងមិច បើគេមិនទាំងដែលស្គាល់នាងផង ឲ្យគេស្គាល់បងនាងបានយ៉ាងមិច?

"ផាក ជីមីន ជាបងប្រុសជីដូនមួយខ្ញុំ ឯងច្បាស់ជាស្គាល់"

"ជីមីនហ្យុង? ហេតុអីខ្ញុំមិនដឹងថាគាត់មានប្អូនស្រី?"

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now