ភាគ៥១(1) : ខលរកងាប់ស្អីម៉្លេះ?

1.1K 93 0
                                    

"ទឺតៗ....ទឺត"សម្លេងរោទ៍មិនដឹងជាប៉ុន្មានដង ប៉ុន្តែម្ចាស់ទូរស័ព្ទបែរជាកំពុងគេងឱបគ្នាយ៉ាងស្អិត ហាក់ដូចជាសម្លេងរោទ៍នៃទូរស័ព្ទ ជាសម្លេងនៃបទចម្រៀងស្នេហាអន្លង់អន្លោច ស្ដាប់ហើយកាន់តែមានអារម្មណ៍ថាចង់គេង ។

"ទឺតៗ....ទឺត"

"ទូត...ខលៗៗៗ ខលរកងាប់ស្អីម៉្លេះ?"អត់មិនបាន ជីមីនក៏ឈោងដៃទៅយកទូរសព្ទយកមកចុចទទួល ហើយថែមទាំងជេអ្នកនៅក្នុងទូរស័ព្ទដោយការមួរម៉ៅ ដែលខលមករំខានការដេករបស់គេ តែភ្លាមនោះក៏ត្រូវបើកភ្នែកធំៗ ពេលដឹងថានរណាជាអ្នកខលមក÷

(យ៉ាងមិច? យើងខលទៅលែងបានហើយ?)លោកផាកតបជាមួយសម្លេងរាបស្មើរ មិនមែនលោកចង់ខលមករំខានពេលគេគេងទេ ប៉ុន្តែដោយសារចង់ដឹងដំណឹងថាជេហូបនិងសូយ៉ាបានទៅដល់ឬនៅតែប៉ុណ្ណឹងឯង ។

"សុំទោសណាលោកប៉ា! គឺមុននេះអត់បានមើលលេខ ទើបមិនដឹងថាជាលោកប៉ាខលមក"ជីមីនញញឹមមិនសូវសម និយាយសុំទោសទៅកាន់លោកប៉ាដោយការដឹងខុស ហើយវាក៏ជាកំហុសរបស់គេដែរ ដែលចុចទទួលដោយមិនមើលលេខឲ្យច្បាស់លាស់ជាមុន ។

(យើងគ្រាន់តែចង់ខលសួរ តើជេហ៍និងសូយ៉ាទៅដល់ហើយឬនៅ?)

"បាទប៉ា! គឺពួកគេមកដល់តាំងពីថ្ងៃត្រង់ ពេលនេះប្រហែលជាគេងអស់ហើយ"

(ចឹងបានហើយ)គ្រាន់តែលោកផាកដាក់ចុះភ្លាម រាងល្អិតក៏លួចដកដង្ហើមធូរទ្រូង ព្រោះខ្លាចល៌គាត់នៅសួរវែងឆ្ងាយទៀត គេរកអ្វីដោះសារមិនបានទេ ។

"នរណាខលមក?"ព្រោះឮល្ហៀងដូចជីមីនកំពុងនិយាយជាមួយនរណាម្នាក់ ទើបស៊ូហ្គាងើបខ្លួនមកក្រសោបចង្កេះអ្នកអង្គុយបែរខ្នង នាយល្អិតក៏ទុកទូរស័ព្ទលើតុក្បាលគ្រែវិញ រួចទើបងាកមកឆ្លើយនឹងសំណួររបស់នាយ÷

"គឺលោកប៉ាខលមកសួរពីបងប្រុសនិងយ៉ាហ្នឹងណា"

"គាត់មានសួរអីទៀតទេ?"

"អត់ទេ តែពេលនេះអូនឃ្លាន"

"ឃ្លានអី? ឃ្លានបាយឬឃ្លានអីផ្សេង?"

"ហ្ហើយប្រុសសម្អុយ! គិតទៅតែរឿងអស់ហ្នឹង"អត់មិនបាន ជីមីនក៏មួលក្ដិចប្រអប់ដៃដែលឱបចង្កេះខ្លួននោះ មួយទំហឹងដៃ ប៉ុន្តែមើលទៅស៊ូហ្គាដូចមិនឈឺទាល់តែសោះ ។

"ក្រែងអូនក៏ចូលចិត្តរឿងចឹងដែលមិនអញ្ចឹង?"ស៊ូហ្គាញញឹមក្បួចមាត់ និងលើកចិញ្ចើមដោយការឌឺដងទៅកាន់នាយល្អិត ធ្វើឲ្យអ្នកម្ខាងទៀតអត់គ្រឺតខ្នាញ់នូវចរឹតឌឺផ្គើនរបស់នាយមិនបាន ប៉ុន្តែកាលដែលធ្វើបែបហ្នឹង ក៏អាចឲ្យគេដឹងបានដែរ ថាស៊ូហ្គានៅស្រឡាញ់គេដូចដើម ទោះចូលចិត្តឌឺដង ញ៉ោះគេបន្ដិចមែន វាក៏គ្រាន់ជាងកាលដែលធ្វើហី ធម្មតាៗ មិនចេះញ៉ោះ មិនចេះតាមលួង មិនចេះតាមយកចិត្តដែរ ។

"អូនឈប់និយាយជាមួយបងហើយ"ដោយមិនចង់នៅសាតាប៉ែច្រើន ព្រោះពេលនេះគេពិតជាឃ្លានខ្លាំងណាស់ ទើបជីមីនងើបទាញយកអាវឃ្លុំសរមួយមកពាក់ដើរទៅបើកទ្វារចេញទៅក្រៅ ស៊ូហ្គាតាមមើលដំណើរគេទាំងញញឹមមិនឈប់ ទើបងើបទាញកន្សែងយកមករុំល្វែងក្រោមចេញទៅខាងក្រៅតាមគេដែរ ម៉ែអាណាម៉ោង១២យប់ហើយនៅឃ្លានទៀត ចំជាលោកប្រពន្ធពិតមែន(ល្មោភគេដល់គេហត់ហើយ មិនឲ្យគេឃ្លានទេហៃបងស្លេក?🌚...)

TO BE CONTINUED(៥១/2)....

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now