ភាគ១២: គេនឹងថេយ៍ជាសង្សារគ្នា

1.8K 168 0
                                    

     មកដល់ក្នុងបន្ទប់ក៏ទម្លាក់ខ្លួនគេងលើពូកយកតែម្ដង សូម្បីតែសម្លៀកបំពាក់ក៏មិនផ្លាស់ចេញដែរ ។ តែបិទភ្នែកមិនទាន់បានប៉ុន្មានផង ទូរសព្ទ័របស់គេក៏រោទ៍ឡើង ថេយ៉ុងងើបដាក់ខ្លួនផ្អែកនឹងក្បាលគ្រែ ទាញទូរស័ព្ទពីក្នុងហោប៉ាខោចេញមក ឃើញថាជាលេខរបស់មិត្ត ទើបគេចុចទទួល ។

     (អាឡូជុង!...)

     (អាឡូថេយ៍!...ពេលនេះឯងទៅដល់ផ្ទះឬនៅ?)

     (យើងទើបមកដល់មុននេះ រៀបនឹងខលទៅប្រាប់ឯង តែឯងក៏ខលមកមុន)

     (អុឹម...អញ្ចឹងឯងសម្រាកសិនចុះ ចាំល្ងាចចាំនិយាយគ្នាទៀត)ប្រព័ន្ធខ្សែម្ខាងទៀតក៏កាត់ផ្ដាច់ ថេយ៉ុងទុកទូរសព្ទលើតុក្បាលគ្រែ រួចក៏ទម្លាក់ខ្លួនគេងទាំងល្វើយ មិនប៉ុន្មាននាទីគេក៏លក់លែងដឹងអីបាត់ទៅហើយ ។

@ពេលល្ងាច

     ថេយ៉ុងភ្ញាក់ពីគេង រួចងើបទៅងូតទឹករៀបចំខ្លួនចុះទៅខាងក្រោម គាប់ជូននឹងពេលប៉ាម៉ាក់គេដើរចូលមកក្នុងផ្ទះល្មម ។

     "លោកប៉ាអ្នកម៉ាក់"រាងតូចហៅអ្នកដែលដើរចូលមករួមជាមួយស្នាមញញឹមស្រស់ លោកគីមនិងអ្នកស្រីគីមដើរចូលមកដល់ខាងក្នុង រាងតូចក៏ចូលទៅអោបពួកគាត់ ។

     "នឹកអ្នកទាំងពីរណាស់"ថេយ៉ុងនិយាយង៉ក់ងរអោបរិតអ្នកជាម្ដាយជាប់ ពួកគាត់ឃើញហើយអត់នឹងដើចហួសចិត្តមិនបាន ។

     "ប៉ាម៉ាក់ក៏នឹកកូនដូចគ្នា មោះទៅអង្គុយសិនទៅ"អ្នកស្រីគីមនិយាយ ពួកគេទាំងបីក៏ដើរទៅអង្គុយលើសាឡុងព្រមគ្នា ។

     "នៅទីនោះយ៉ាងមិចដែរ? សុខសប្បាយទេកូន?"លោកគីម

     "បាទប៉ា! គឺសុខសប្បាយទេ ហើយក៏មិនពិបាកអីណាស់ណាដែរ ចុះប៉ានិងម៉ាក់ នៅទីនេះសុខសប្បាយទេ? អ្នកទាំងពីរប្រាកដជាហត់ហើយ"ថេយ៉ុង

     "រឿងហត់ជៀសមិនផុតទេកូន តែឲ្យតែកូនសុខសប្បាយប៉ាម៉ាក់មិនអីទេ"អ្នកស្រីគីម

     "និយាយចឹង! ការរៀនមិនអីមែនទេ?"លោកគីម

     "បាទប៉ាមិនអីទេ"ពួកគាត់បន្តនិយាយជាមួយថេយ៉ុងច្រើនគួរសមដែរ ទើបថេយ៉ុងសុំទៅធ្វើអាហារពេលល្ងាច ដំបូងអ្នកស្រីគីមមិនចង់ឲ្យគេធ្វើ តែក្មេងរឹងចចេសដូចគេ យល់ព្រមទេ? ប្រាកដជាអត់ហើយ គេថាចង់ធ្វើមិនចង់ឲ្យម៉ាក់ធ្វើព្រោះគាត់មកពីហត់ ដូច្នេះអ្នកស្រីគីមក៏លែងហាមឃាត់ បណ្ដោយឲ្យគេធ្វើតាមចិត្តរបស់គេ យ៉ាងណានៅផ្ទះមានគ្នាតែបីនាក់ គាត់ក៏ហត់អស់ដៃអស់ជើងណាស់ដែរ ។

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now