កម្លោះរាងស្ដើងខ្ពស់ស្រឡះ យួរវ៉ាលីសម្លៀកបំពាក់ចុះពីជាន់ខាងលើ មកដល់ជាន់ខាងក្រោម ទាំងទឹកភ្នែកដាបជាប់ថ្ពាល់ ។ គេឈរមើលជុំវិញផ្ទះបន្ដិច ទើបចាប់ផ្ដើមបោះជំហានចេញទៅទាំងមិនមាត់រកអ្នកអង្គុយបែរខ្នងលើសាឡុងមករកគេ វាដល់ពេលហើយដែលគេត្រូវចាកចេញ កន្លងមកគេមុខក្រាស់ច្រើនពេកហើយ ដឹងហើយឮហើយថាម្ចាស់ផ្ទះមិនដែលពេញចិត្តនឹងវត្តមានរបស់ខ្លួន ប៉ុន្តែគេនៅតែជំនះទាំងមុខក្រាស់ សុខចិត្តនៅទីនេះ សង្ឃឹមថ្ងៃណាមួយគេអាចមើលឃើញពីទឹកចិត្ត មើលឃើញពីក្ដីស្រឡាញ់ដែលខ្លួនមានទៅលើគេ ប៉ុន្តែអត់ទេ វាត្រឹមតែជាការគិតស្រមើស្រម៉ៃហួសព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ ។
មកដល់ឡាន ជីនយកវ៉ាលីខ្លួនទៅទុកខាងក្រោយគូទឡាន មុននឹងដើរទៅខាងបញ្ជាចង្កូត រួចចាប់ផ្តើមបញ្ឆេះបើកចេញទៅ គ្មានការស្រណោះ គ្មានការអាល័យ គ្រប់យ៉ាងគេអាចស្វែងយល់បានហើយ ទោះព្យាយាមដល់ស្លាប់ខ្លួនទៀត ក៏នៅតែដដែល គេមិនអាចយកបេះដូងប្រុសម្នាក់នោះបានឡើយ ។
ណាមជុនឯណេះវិញ បានត្រឹមតែឈរមើលគូទឡានបើកចេញទៅទាំងមុខស្មើរធេងពិបាកស្មានចិត្ត សួរថាគេពិបាកចិត្តទេ? ប្រាកដណាស់ គេក៏ឈឺមិនចាញ់គ្នាដែរ តែហេតុអីគេមិនឃាត់? ហេតុអីគេមិនបញ្ចេញអារម្មណ៍របស់ខ្លួនឯងចេញមក? គ្រប់យ៉ាងមកពីមិនចង់ឲ្យជីនមកលំបាកជាមួយខ្លួន ។ រាល់ថ្ងៃ គេខំប្រឹងរៀនផង ធ្វើការផង សួរថាដើម្បីនរណា? គឺដើម្បីពួកគេទាំងពីរនឹងឯង នរណាថាគេមិនស្រឡាញ់? នរណាថាគេមិនខ្វល់ពីទឹកចិត្តរបស់ជីន? យល់ខុសហើយ គេលួចស្រឡាញ់ជីនតាំងពីនៅស្រុកមកម្ល៉េះ? ប៉ុន្តែគេមិនអាចសារភាព ព្រោះមិនមានអ្វីគ្រប់យ៉ាងឲ្យទៅរាងស្ដើងនាពេលអនាគត គេមិនចង់បានជំនួយពីគ្រួសារ គេចង់ធ្វើវាដោយខ្លួនឯង ពេលណាគេមានគ្រប់យ៉ាង គេនឹងប្រាប់មនុស្សជាទីស្រឡាញ់ ថាគេស្រឡាញ់ គេចង់រៀបការជាមួយគ្នា គេចង់សាងគ្រួសារជាមួយគ្នា ប៉ុន្តែពេលនេះ តែមួយចំណុចនៃគោលបំណងរបស់គេ ក៏មិនទាន់សម្រេចបានផង គេមិចនឹងហ៊ានប្រឈមមុខនឹងរឿងនេះបានទៅ?
@នៅតាមផ្លូវ
"លោកប្រហែលជាពេញចិត្តហើយ ក្នុងការចាកចេញរបស់ខ្ញុំ"ជីននិយាយបណ្ដើរយំបណ្ដើរ ទោះព្យាយាមប្រាប់ខ្លួនឯងកុំឲ្យគិត កុំឲ្យឈឺចាប់ច្រើនយ៉ាងណា វានៅតែមិនអាចធ្វើឲ្យគេធូរស្បើយ នៅតែចង់យំចេញមក ទាំងដឹងខ្លួនឯងច្បាស់ហើយ ថារាល់ពេលដែលគេយំ ក្បាលរបស់គេឈឺចង់ផ្ទុះចេញខួរមកខាងក្រៅ ។ ភ្នែកចាប់ផ្ដើមស្រវាំង ចាប់ផ្ដើមមើលផ្លូវមិនសូវច្បាស់ ក្បាលក៏ចាប់ផ្ដើមឈឺឡើងជាលំដាប់ ភ្នែកសន្សឹមៗចង់បិទជាច្រើនលើកជាច្រើនសារ ទាំងដែលគេកំពុងតែបើកឡាន គេហាក់ចង់ជាន់ហ្វ្រាំងឡានបញ្ឈប់ កុំឲ្យទៅមុខបន្ដ ប៉ុន្តែវាហួសពេលទៅហើយ ព្រោះវិនាទីបន្ទាប់ គេក៏សន្លប់បាត់ស្មារតី លើឡានកំពុងតែបើកឆ្ពោះទៅខាងមុខជារឿយៗ ទោះមានរឿងកើតឡើងទៅជាយ៉ាងណាទៀត ក៏គេលែងដឹងអ្វីទាំងអស់ ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)