@វីឡា ចន
ឡានទំនើបសេរីចុងក្រោយរបស់កូនម្ចាស់វីឡា កំពុងលូនចូលមកក្នុងបរិវេនផ្ទះ ដោយមានកម្លោះសង្ហារពីរនាក់នៅនុងដែរ ។ ជុងហ្គុកនិងថេយ៉ុងចុះពីលើឡានមកព្រមគ្នា រួចបណ្ដើរគ្នាមកខាងក្នុង ។ រាងល្អិតដាក់គូទអង្គុយលើសាឡុងមួយជំហរខ្លួនហាក់គ្មានកម្លាំងក្នុងខ្លួនទាល់តែសោះ ។
"ជុង!..."
"បាទ"ក្រោយឮសម្លេងហៅរបស់ម្ចាស់បេះដូង ជុងហ្គុកក៏ឆ្លើយទៅវិញ យ៉ាងស្រទន់ជាទីបំផុត បើសិនជាមានមនុស្សស្រីណាស្ដាប់ឮហើយ ប្រាកដជាធ្លាក់អន្លង់ស្នេហ៍ដកលែងរួចហើយយ៉ាង ។
"ឈឺស្មាណាស់! បងជួយធ្វើសរសៃបន្ដិចមក"ថេយ៉ុងប្រាប់ទៅនាយទាំងមុខជូរហួញដូចមនុស្សក្ដៀនលាមក ដោយសារតែខានទៅសាលាយូរថ្ងៃ ត្រឹមស្ពាយកាបូបមួយថ្ងៃសោះ ក៏មានអារម្មណ៍ថាឈឺពេញខ្លួន ចុករោយស្មារដូចទើបមកពីលីសែងរបស់ធ្ងន់យ៉ាងអញ្ចឹង ។
"ទៅខាងលើទៅអញ្ចឹង"
"ទៅធ្វើអី?"
"Awww! ក្រែងឲ្យបងធ្វើសរសៃហី ទៅខាងលើទើបងាយស្រួលធ្វើ"
"កុំគិតចង់ធ្វើអីឲ្យសោះហាស?"
"ឥឡូវទៅអត់? បើមិនទៅបងទៅម្នាក់ឯងក៏បាន"ថាហើយ ជុងហ្គុកក៏ងើបក្រេះ ឡើងទៅខាងលើធ្វើព្រងើយ អ្នកតាមមើល បានត្រឹមតែខ្នក់ខ្នាញ់នឹងចរិតរបស់គេ ឃើញគេឡើងទៅមិនងាកក្រោយ ថេយ៉ុងក៏សុខចិត្តឡើងទៅតាមដែរ ចង់ឲ្យនាយធ្វើសរសៃឲ្យ បើមិនទៅបាននរណាធ្វើ? ពឹងអ្នកបម្រើគេមិនហ៊ានទេ ។
@បន្ទប់
"ផ្លាស់សម្លៀកបំពាក់សិនទៅ ចាំបងធ្វើសរសៃឲ្យ"មកដល់បន្ទប់ ជុងហ្គុកងាកទៅប្រាប់រាងល្អិតដែលទើបបើកទ្វារចូលមក ឲ្យគេទៅដូរខោអាវចេញ ចំណែកនាយទាញកន្សែងចូលបន្ទប់ទឹក ។ ថេយ៉ុងទុកកាតាបរៀនលើសាឡុង ហើយដើរទៅយកអាវយឺតដៃខ្លីជាមួយខោសាច់ក្រណាត់ចង្កេះយឺតជើងខ្លីរលុងៗមកស្លៀក ទើបដើរមកទម្លាក់ខ្លួនគេងលើពូក សម្ងំបិទភ្នែក រង់ចាំអ្នកជាសង្សារចេញពីបន្ទប់ទឹក ។
"ក្រាក"សម្លេងបើកទ្វារបន្លឺឡើង ខណ:ពេលនាយសង្ហារដើរចេញមកពីខាងក្នុងបន្ទប់ទឹក ងាកមកលើគ្រែក៏ប្រទាក់ភ្នែកនឹងរាងល្អិតដែលគេងផ្កាប់មុខ នាយអត់នឹងគ្រវីក្បាលហួសចិត្តមិនបាន ។
DU LIEST GERADE
💔មិត្តភក្ដិ💔 [Completed ✅]
Romantikមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)