ភាគ៥៣: ធ្វើបានមែនទេ?

1.6K 109 1
                                        

មកដល់ផ្ទះ ថេយ៉ុងបានយកឡានទៅចតទុករួចរាល់ ទើបចុះមកគ្រាជុងហ្គុកចូលទៅក្នុងផ្ទះ រួចគ្រាឡើងទៅបន្ទប់ទាំងពិបាកមុខពិបាកក្រោយ ព្រោះជុងហ្គុកមាឌធំហើយធ្ងន់ទៀត គេគ្រាម្នាក់ឯងឡើងចង់ដាច់ខ្យល់ស្លាប់ភ្លាមៗទៅហើយ ។

"ដៃនៅឲ្យស្ងៀមមើល៍"ថេហ្យុងរអ៊ូចាប់ទាញដៃជុងហ្គុកចេញពីចង្កេះរបស់ខ្លួន ព្រោះតែគេត្រូវអង្គុយដោះសម្លៀកបំពាក់នាយចេញ និងយកទឹកត្រជាក់មកជូតខ្លួនឲ្យនាយសិន ទើបគេទៅសម្អាតខ្លួនតាមក្រោយ ។

"ហ្ហើយ!..."ថេយ៉ុងស្រែកវ៉ាស់ពេលជុងហ្គុកចាប់ទាញគេឲ្យនៅខាងក្រោមទ្រូង បើកភ្នែកមើលមកនាយតូចព្រឹមៗ ទើបឱនទម្លាក់មុខឈ្មួសឈ្មុលចន្លោះករាងល្អិតស្រាលស្រង់ក្លិនក្រអូបប្រហើរដែលពង្វក់នាយចូលពេញពោះ ។

"អឹស....ជុង បានហើយ..."ថេយ៉ុងខាំមាត់បន្លឺសម្លេងថ្ងូរតិចៗ ហើយព្យាយាមរុញស្មានាយឲ្យងើបចេញពីកញ្ចឹង.កខ្លួន តែហាក់មិនបានផលទាល់តែសោះ ជុងហ្គុកនៅតែមិនព្រមងើប ។ នាយថើបអូសលើសាច់ទន់រលោងឆ្វេងស្ដាំ ព្រូសខ្យល់ដង្ហើមក្ដៅអ៊ិនប៉ះនឹងកញ្ចឹង.ករាងតូច ធ្វើឲ្យអ្នកខាងក្រោមកើតអារម្មណ៍ស្រៀវស្រើបឡើងមកដោយហាមមិនបាន ។

"ហ្អឹម!..."ខណៈមាត់កំពុងជាប់គ្នា ជុងហ្គុកលូកដៃចាប់ទាញសម្លៀករបស់ថេយ៉ុងចេញ ភ្លេចខ្លួននៅសល់តែរាងកាយននលគក បង្ហាញពេញភ្នែករបស់នាយកំលោះ ។

"ធ្វើបានមែនទេ?"ថេយ៉ុងលើកចិញ្ចើចោទសួរទៅកាន់គូរដណ្តឹង ព្រោះមុននេះនាយឡើងទន់ខ្លួនស្ដូក មិនដឹងថាគ្រប់គ្រងក្រឡាអុកមួយនេះបានឬអត់?

"អូនធ្វើទៅ"ជុងហ្គុកនិយាយងុលព្រោះនៅស្រវឹងស្រឿងៗ ប៉ុន្តែនាយពិតជាមិនអាចឲ្យរឿងនោះរំលងទៅបាននោះទេ ព្រោះពេលនេះ នាយពិតជាត្រូវការថេយ៉ុងខ្លាំងណាស់ ទ្រាំមិនបានឡើយ ។

"ចុះបើអូនមិនធ្វើ?"

"បងដឹងថាអូនក៏ចង់ដែរ ត្រូវទេ?"

"ហ៊ឹស!....បងដុតអូនដល់ថ្នាក់នេះ មិនឲ្យចង់យ៉ាងម៉េចបាន?"ថេយ៉ុងញោចចុងមាត់តិចៗ ទើបងើបបន្លាស់ខ្លួនទៅខាងលើវិញ ក្រឡាអុកមួយនេះ ជុងហ្គុកមិនអាចគ្រប់គ្រង អញ្ចឹងទុកឲ្យគេជាអ្នកគ្រប់គ្រង ហើយសង្រ្គាមស្នេហ៍ក៏បន្តកើតឡើងនៅលើគ្រែក្រោមពន្លឺភ្លើងតូចក្បាលដំណេក មិនដឹងដល់ពេលណាទើបឈប់ឡើយ(សល់ប៉ុន្មានគិតខ្លួនឯងចុះ🤣)

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now