.............
ស៊ូហ្គានិងថេយ៉ុងក៏បានមកដល់ទីធ្លាខាងក្រោយសាលា វាជាកន្លែងទាត់បាល តែពេលនេះមិនសូវមានសិស្សទេ ព្រោះតែម៉ោងរៀន
"បងសុំទោស ដែលថ្ងៃនោះធ្វើបែបនោះដាក់ថេហ៍! លើកលែងទោសឲ្យបងបានទេ?"រាងក្រាស់លើកក្រសោបដៃថេយ៉ុងមកកាន់ ពោលឡើងដោយទឹកមុខបែបអង្វរ.ក គេដឹងថាមកពីគេស្រឡាញ់ថេហ៍ខ្លាំង ទើបធ្វើអ្វីដោយមិនបានគិត តែពេលនេះគេគិតយល់ហើយ គេក៏កាត់ចិត្តពីថេហ៍បានហើយដែរ គ្រាន់តែចង់បានមិត្តភាពរាប់អានគ្នាដូចពីមុនវិញប៉ុណ្ណោះ ។
"ពេលនេះបងយល់គ្រប់យ៉ាង ថេហ៍មិនបានស្រឡាញ់បងដូចបងស្រឡាញ់ថេហ៍ឡើយ ថេហ៍មិនបាច់បារម្ភទេ ថាបងនៅស្រឡាញ់ថេហ៍ទៀតឬអត់? ពេលនេះ បងរកឃើញមនុស្សដែលគេអាចស្រឡាញ់បងវិញបានហើយ បងមកនេះគ្រាន់តែចង់ឲ្យមិត្តភាពរបស់ពួកយើងត្រឡប់មកដូចដើមវិញប៉ុណ្ណោះ ពួកយើងអាចទៅដូចដើមវិញបានទេ?"
"ខ្ញុំមិនដែលខឹងនឹងហ្យុងទេ គ្រាន់តែអន់ចិត្តតិចតួចប៉ុណ្ណោះ បើហ្យុងជួបមនុស្សដែលគេស្រឡាញ់ហ្យុងហើយ ខ្ញុំក៏សប្បាយចិត្តដែរ"ថេយ៉ុងញញឹមឡើងតិចៗ ប្រាកដណាស់ គេមិនដែលខឹងនឹងនាយសូម្បីតែបន្ដិច គ្រានើតែអន់ចិត្ត ដែលនាយមិនយល់ពីមិត្តភាពដែលគេមានទៅលើនាយ កាលដែលគេមិនចង់និយាយជាមួយនាយកន្លងមក ព្រោះចង់ឲ្យនាយកាត់ចិត្ត ឲ្យនាយយល់ច្បាស់ ថាគេមិនដែលស្រឡាញ់ មិនចាប់អារម្មណ៍រឿងស្នេហារបស់នាយនោះទេ ។
"បងអរគុណថេហ៍ដែលមិនខឹងបង"ស៊ូហ្គាទាញកាយតូចចូលមកអោបបន្ដិចទើបប្រលែងចេញវិញ តែពួកគេមិនដឹងឡើយ ថាមានមនុស្សម្នាក់កំពុងឈរមើលពីចម្ងាយមកដោយក្ដីខកចិត្ត អន់ចិត្ត តូចចិត្តមកព្រមគ្នា អោបគ្នាញញឹមចាប់ដៃគ្នាទៀត នរណាដែលថាឃើញហើយមិនយល់ច្រឡំ
"ទីបំផុត គេនៅតែជាជម្រើសរបស់ឯងដដែល"ជុងហ្គុកនិយាយតិចៗម្នាក់ឯង ចុងច្រមុះចាប់ផ្ដើមឈួលឡើងមកភ្លាមៗ នាយចង់យំ តែយំមិនចេញពិតមែន វាអួសណែនដល់ថ្នាក់ដកដង្ហើមមិនចង់ចេញផង ។ ដោយទ្រាំនៅមើលទៀតមិនបាន រាងសង្ហារក៏ដើរចេញទៅ គាប់ជូនក៏ឃើញជីមីនដើរមករកខ្លួនល្មម
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)