ភាគ៣ : រឿងដែលមិនគួរអោយជឿ

2.5K 203 0
                                    

.........

      ជុងហ្គុក ចូលមកដល់ក្នុងបន្ទប់ នាយក៏យកកាបូបទៅទុកក្នុទូរមុននឹងទាញកន្សែងចូលក្នុងបន្ទប់ទឹក 20ក្រោយ អ្នកកម្លោះក៏ចេញមកវិញជាមួយនឹងខោជើងខ្លីអាវយឺតពណ៌សដៃវែង ដែលនាយតែងស្លៀកប្រចាំពេលនៅផ្ទះ ។ នាយកម្លោះដើរទៅរានហាល ដែលនៅក្នុងបន្ទប់របស់នាយ ដៃក្រាស់យកកន្សែងជូតសក់ដែលសើមរបស់ខ្លួនតិចៗ ភ្នែករំពៃមើលទីធ្លាផ្ទះ ឃើញថាគ្រប់យ៉ាងខៀវស្រស់ស្អាតណាស់ មើលហើយត្រជាក់ភ្នែក អារម្មណ៍ល្អពិតមែន ។ ជុងហ្គុកជូតបណ្ដើរមើលនេះមើលនៅបណ្ដើរពីលើរានហាលបន្ទប់ ភ្នែកវាសរវៃក៏ប្រទះនឹងកម្លោះតូចដែលកំពុងតែហាលខោអាវសិស្សសាលានិងខោអាវផ្សេងទៀតនៅផ្ទះមួយទៀតដែលជាប់របងនឹងផ្ទះរបស់ជុងហ្គុក ។ អ្នកកម្លោះសើចស្ងេញចេញធ្មេញទន្សាយគួរអោយស្រលាញ់របស់នាយ សម្លឹងមើលទៅរាងតូចមិនដកភ្នែក គិតទៅផែនដីមូលពិតមែន ផ្ទះរបស់ថេយ៉ុងគឺនៅជាប់នឹងផ្ទះរបស់នាយសោះ តែអាចថាមកពីនាយមិនសូវចាប់អារម្មណ៍ក៏ថាបាន ណាមួយទោះឃើញពីមុនក៏នាយមិនស្គាល់ដដែល ព្រោះនាយទើបតែស្គាល់រាងតូចពេលព្រឹកមិញនេះឯង

      "ថេយ៍!...ថេយ៍នៅខាងនេះ"ជុងហ្គុកហៅកម្លោះតូចពីបន្ទប់របស់នាយ ថេយ៉ុង ងាកមើលចុះឡើងៗព្រោះដូចជាមានមនុស្សហៅឈ្មោះរបស់ខ្លួន ភ្លាមនោះក៏ងាកទៅឃើញអ្នកកម្លោះបក់ដៃពីខាងលើបន្ទប់របស់គេ តែភ្លាមនោះជុងហ្គុកក៏ចូលទៅក្នុងបន្ទប់នាយវិញ ថេយ៉ុង ឈរអេះក្បាលធ្វើមុខឆ្ងល់ មុននេះហៅគេច្បាស់ណាស់ តែពេលគេងាកទៅឃើញបែរជាដើរចូលក្នុងវិញបាត់

      រាងតូចមិនបានគិតអីច្រើន ក៏បន្តធ្វើការងាររបស់ខ្លួនវិញអោយហើយ នឹងអាលចូលទៅខាងក្នុងធ្វើកិច្ចការផ្សេងទៀត ពេលនេះម៉ោងជិត3រសៀលទៅហើយ បងប្រុសរបស់គេ តែម៉ោង4ល្ងាចអី គាត់ចេញពីសាលាហើយ គេត្រូវរៀបចំធ្វើអីអោយរួច ហើយនឹងរៀបចំអាហារពេលល្ងាចផងដែរ និងអាលបងប្រុសមកដល់នឹងបានញាំអីបាយទាំងអស់គ្នា

      "តឺង...តឺង..."ថេយ៉ុង ប្រុងនឹងដើរចូលទៅក្នុងហើយ ស្រាប់តែទ្វាររបងផ្ទះរបស់គេបន្លឺសម្លេងឡើង ទើបគេទុកសម្រាប់ដាក់ខោអាវមួយឡែកសិន សឹមនឹងទៅបើកទ្វារតាមក្រោយ ។ ផ្ទះរបស់ថេយ៉ុងមិនសូវជាធំដូចផ្ទះរបស់ជុងហ្គុកនោះទេ វាត្រឹមតែជាកូនផ្ទះថ្មតូចល្មម ដែលប៉ាម៉ាក់របស់គេទិញអោយសម្រាប់គេនិងបងប្រុសដើម្បីរស់នៅ Seoulនេះ

💔មិត្តភក្ដិ💔 [Completed ✅]Wo Geschichten leben. Entdecke jetzt