ភាគ៥២ : គ្មានមាយាទ

1.2K 99 0
                                    

ថ្ងៃនេះជាថ្ងៃ ជីមីនត្រឡប់ពីប៉ារីស ក្រោយបញ្ចប់ការសិក្សា និងធ្វើការនៅក្រុមហ៊ុនលោកប៉ាដែលមាននៅទីនោះអស់រយ:ពេលមួយឆ្នាំ ។ មួយឆ្នាំដែលគេធ្វើការនៅទីនោះ ស៊ូហ្គាក៏រស់នៅទីនោះជាមួយគេដែរ ថ្វីត្បិតខំរកវិធីគ្រប់យ៉ាង មកបំបែកពួកគេចេញពីគ្នា តែមកដល់ពេលនេះ ពួកគេនៅតែលួចទៅនៅជាមួយគ្នា នៅស្អិតរមួតចូលគ្នាដូចស្ករតាំងម៉ែ ធ្វើឲ្យលោកផាកគ្រវីក្បាលអស់វីធីនឹងបំបែកតែម្ដង ។ ធ្វើម្ដេចបើកូនរបស់លោករឹងក្បាលដែរ បើសិនមិនឲ្យពួកគេសមបំណង គេសុខចិត្តមិនគ្រប់គ្រងមុខជំនួញទាំងអស់របស់លោកប៉ា ទើបគាត់លែងហ៊ានក្អកជាមួយគេបន្តទៀត ។

ចេញពីព្រលានយន្តហោះ ផ្លូវតែមួយដែលពួកគេទៅ គឺផ្ទះរបស់ស៊ូហ្គា បន្ទាប់មកទៅផ្ទះរបស់ជីមីនបន្ត ។ ពួកគេនៅអង្គុយលេងនៅទីនោះហូតដល់ល្ងាច ទើបនាំគ្នាក្លឹបរបស់ជេហូប ដើម្បីជប់លៀងកាលវិលត្រឡប់របស់ពួកគេ ។

@ក្លឹប

ជុងហ្គុកនិងថេយ៉ុងបានមកដល់ទីនេះមុន ទើបនាំគ្នាទៅអង្គុយចាំនៅតុធម្មតា នៅពីមុខកន្លែងអ្នកក្រឡុកស្រា ដោយសារតែជេហូបមានការរវល់នៅក្នុងបន្ទប់ការងាររបស់នាយ ទើបនាយមិនទាន់ចុះមក ។ អង្គុយមិនទាន់ក្ដៅគូទផង ស្រាប់តែមានស្រីស្អាតរូបស្រស់ឆើតម្នាក់ ដើរមកអង្គុយក្បែរដៃរបស់ជុងហ្គុក ទើបនាយងាកមុខមើលដោយទឹកមុខធម្មតា ប៉ុន្តែអ្នកអង្គុយក្បែរមិនបានធម្មតាជាមួយទេ ។

"ប្រុសសង្ហារមកប៉ុន្មាននាក់ដែរ?"ស្រីល្អងាកមុខញញឹមស៊ិចស៊ីដាក់ជុងហ្គុក ស្របពេលដៃស្រឡូនស្ដើង លូកទៅអង្អែលលើដៃរបស់នាយយ៉ាងព្រហើន ប៉ុន្តែជុងហ្គុកបែរជាអង្គុយធម្មតាៗហាក់មិនចាប់អារម្មណ៍សូម្បីតែបន្ដិច តែបើជាអ្នកអង្គុយជិត ប្រហែលចាប់អុកមួយយប់ទល់ភ្លឺមិនខាន ។

"ពីរនាក់ យ៉ាងមិច?"ថេយ៉ុងដែលអង្គុយជិតនាយក៏តបជំនួស ធ្វើឲ្យស្រីស្រស់ងាកទៅរួមជាមួយស្នាមញញឹមស្រស់ មុននឹងស្រដីឡើងឲ្យភ្នែកឲ្យច្រមុះទៅថេយ៉ុងម្នាក់ទៀត÷

"ជាមិត្តនឹងគ្នាហ្ហេស?"

"ចុះបើជាមិត្ត នាងចង់បានទាំងពីរឬ?"នាយល្អិតញោចចុងមាត់ដោយការពេបជ្រេញ នាងជាមនុស្សស្រី ប៉ុន្តែគ្មានមាយាទសាកសមជាមនុស្សស្រីសូម្បីតែបន្ដិច ចង់ទាក់ប្រុសបានប៉ុន្មានក៏យក មនុស្សស្រីបែបហ្នឹង គ្មានថ្ងៃរកឃើញសុភមង្គលច្បាស់លាស់ទេ ។

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now