ភាគ៤១: ចុះរាល់ថ្ងៃអូនមិនមែនប្រពន្ធបងទេ?

1.8K 129 0
                                        

@មួយសប្ដាហ៍កន្លងទៅ

ពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីស្រឡាញ់ដែលជុងហ្គុកមានទៅលើថេយ៉ុងកាន់តែកើតឡើងជាលំដាប់ គ្មានពាក្យថាចុះអន់ថយឡើយ ។ នាយបានគិតទុករួចហើយ ពេលប៉ាម៉ាក់នាយមកវិញ នាយនឹងប្រាប់ពួកគាត់ពីទំនាក់ទំនងរបស់ពួកគេ ទោះជាត្រូវពួកគេបដិសេធ នាយក៏នៅតែកាន់ដៃរាងល្អិត មិនព្រលែងគេឲ្យចេញពីជីវិតនាយនោះទេ ។

ចំណែកណាមជីន ពេលនេះកំពុងចាប់ផ្ដើមយល់ចិត្តគ្នាខ្លះៗដែរ ណាមជុនទាំងបារម្ភ ទាំងមើលថែយកចិត្តទុកដាក់ ទៅលើជីនខុសពីពេលដែលមកដំបូង នាយបានសន្យានឹងខ្លួនឯងរួចហើយ ទោះជាត្រូវលំបាកយ៉ាងក៏នាយមិនឲ្យជីនពិបាកចិត្តឬស្រក់ទឹកភ្នែកដោយសារនាយទៀតឡើយ រឿងកើតឡើងកន្លងមកនេះ វាចាក់រុកឆ្កឹះឆ្កៀលក្នុងខួរក្បាលរបស់នាយជានិច្ច ដាច់បាយមិនអាចឲ្យខ្លួនមានវិប្បដិសារីម្ដងទៀតទេ ។

ថ្ងៃនេះជាថ្ងៃជីមីនឡើងយន្តហោះ ទៅរៀននៅប៉ារីសតាមការសម្រេចចិត្តរបស់លោកប៉ា ។ ជុងហ្គុកនិងថេយ៉ុងក៏បានមកជូនដំណើរគេជាមួយលោកផាក ជេហូបនិងសូយ៉ាដែរ ប៉ុន្តែហេតុអីមិនឃើញស៊ូហ្គា? ព្រោះនាយមិនអាចបង្ហាញខ្លួននៅពីមុខលោកផាកនៅពេលនេះបានឡើយ កាលដែលគាត់សម្រេចចិត្តឲ្យពួកគេបែកគ្នា និងរកគម្រោងការឲ្យពួកគេនៅឆ្ងាយគ្នា ក៏សបញ្ជាក់ឲ្យឃើញទៅហើយថាគាត់ស្អប់ មិនចង់ឲ្យជីមីនមកទាក់ទងជាមួយនាយ នាយម្ដេចនឹងអាចបង្ហាញខ្លួនឲ្យគាត់ឃើញនោះ ។

ក្រោយនិយាយលាគ្នារួចអស់ហើយ អ្នកដែលមកជូនដំណើរក៏ត្រឡប់ទៅវិញអស់ ដោយជីមីននៅអង្គុយរង់ចាំជើងយន្តហោះចេញដំណើរ ។

"ជីមីន!...."សម្លេងហៅបង្អាក់ដំណើរ ពេលរាងល្អិតងើបបម្រុងឡើងយន្តហោះតាមការប្រកាស ជីមីនងាកទៅរកម្ចាស់សម្លេងទាំងមិនចង់ជឿនឹងភ្នែក ថាគេអាចនឹងមករកគេជាលើកចុងក្រោយ ។

"ស៊ូ!..."ស៊ូហ្គារត់មកឱបរាងល្អិតយ៉ាងណែន ជីមីនក៏លើកដៃឱបនាយវិញយ៉ាងណែនដូចគ្នា ទឹកភ្នែកចាប់ផ្តើមរមៀលចុះមក ដោយហាមមិនបាន ព្រោះបន្តិចទៀតគេនឹងត្រូវឃ្លាតពីប្រុសម្នាក់នេះរយ:ពេលយូរ ទម្រាំដល់ពេលដែលនាយត្រូវឡើងទៅរកគេតាមការនិយាយគ្នា ។

💔មិត្តភក្ដិ💔 [Completed ✅]Tempat cerita menjadi hidup. Temukan sekarang