ភាគ៣៤: នាងនឹងស្គាល់ចរឹកសង្សារយើងច្បាស់

2K 146 0
                                        

@២ថ្ងៃកន្លងផុត

ក្រោយសម្រាកនៅមន្ទីរពេទ្យពីរថ្ងៃ ពេលនេះក៏អាចចេញពីពេទ្យវិញហើយ ណាមជុនបានបើកឡានទៅទទួលគេចេញពីពេទ្យដោយផ្ទាល់ កំឡុងពេលជីនសម្រាកមន្ទីរពេទ្យ ណាមជុនក៏មិនបានទៅសាលារៀនដែរ ព្រោះត្រូវនៅមើលថែរាងស្ដើងរាល់ថ្ងៃ ប៉ុន្តែនាយក៏បានសុំច្បាប់នៅសាលាហើយៗដែរ ។

"ឈរទីនេះសិនហើយ"បន្ទាប់ពីបើកឡានមកដល់មុខផ្ទះ នាយកម្លោះក៏ដើរមកបើកទ្វារឡានឲ្យជីនចុះ រួចប្រាប់ឲ្យគេឈរចាំនាយសិន ព្រោះត្រូវយករបស់នៅគូទឡាន ពេលយកហើយ ទើបណាមជុនជួយគ្រារាងស្ដើងចូលទៅខាងក្នុងផ្ទះជាមួយគ្នា ។

"ទៅបន្ទប់សម្រាកតែម្ដងល្អទេ?"

"ហ៊ឹម!...កុំអី នៅខាងក្រោមទើបមិនសូវធុញ"ជីនគ្រវីក្បាលតប ណាមជុនបាននាំគេទៅរកសាឡុង និងឲ្យគេអង្គុយចុះ ទើបនាយយកអីវ៉ាន់របស់ជីនទៅទុកនៅបន្ទប់របស់ខ្លួន ។ រាងស្ដើងអង្គុយញញឹមបិទមាត់មិនជិត មួយរយៈនេះ ណាមជុនចាំមើលថែគេគ្រប់សព្វ មិនឲ្យគេលំបាកនោះទេ ។

(ហ្អឹម! យើងដឹងហើយ ចាំត្រៀមទុកឲ្យ)ណាមជុនចុះពីខាងលើមកបណ្ដើរ និយាយទូរស័ព្ទបណ្ដើរ មកដល់ខាងក្រោម ទើបនាយដាក់ទូរស័ព្ទចុះនិងដើរទៅរករាងស្ដើង ដាក់បង្គុយចុះក្បែរគេ ។

"ត្រៀមអីហ្ហេស?"អត់ឆ្ងល់មិនបាន ទើបជីនសម្រេចចិត្តសួរ ក្នុងចិត្តលួចក្រែងចិត្ត ហើយក៏ភ័យខ្លះដែរ ព្រោះខ្លាចត្រូវណាមជុនស្ដីឲ្យដែលខ្លួនហ៊ានសួរនាំច្រើនរឿងផ្ទាល់ខ្លួនរបស់នាយ ។

"គ្មានអីទេ! មុននេះថេយ៍ខលមកប្រាប់ ពេលចេញពីសាលាពួកគេនឹងមកញាំបាយនៅទីនេះជាមួយគ្នា"

"បើអញ្ចឹង គួរតែត្រៀមឲ្យរួចរាល់"

"ឯងចង់ទៅណា?"ពេលឃើញជីនងើបបម្រុងដើរទៅផ្ទះបាយ ទើបណាមជុនចាប់ដៃគេជាប់ និងងើយមុខទៅសួរគេដោយចម្ងល់ ។

"គឺទៅធ្វើអីទុកឲ្យពួកគេញាំ"

"នរណាឲ្យឯងទៅធ្វើ? អង្គុយចុះវិញ"ជីនក៏ព្រមដាក់ខ្លួនអង្គុយចុះវិញតាមពាក្យរបស់អ្នកម្ខាងទៀត

"ឯងអង្គុយឲ្យតែស្ងៀមទៅ ខ្លួនឯងមិនទាន់ស្រួលបួលផងចង់ទៅធ្វើអាហារ? បើកើតអីឡើង ខ្ញុំលែងខ្វល់ខ្វាយជាមួយហើយ"បន្ទាប់ពីនិយាយថាឲ្យជីនហើយ ណាមជុនក៏ងើបទៅផ្ទះបាយដោយខ្លួនឯង អ្នកដែលតាមមើលបេះដូងចាប់ផ្តើមរីកមាឌ លួចញញឹមអឹមអៀនម្នាក់ឯង ហេតុអីមួយរយៈនេះ គេមានអារម្មណ៍ថាណាមជុនគិតគូរពីគេច្រើនយ៉ាងនេះ? ឬមួយចង់ប៉ះប៉ូវរឿងដែលកើតឡើង? តែសុំឲ្យជាការធ្វើចេញពីចិត្តរបស់នាយទៅចុះ ។

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now