@ភូមិគ្រឹះ ជុង
"ឈប់នៅខាងមុខនេះហើយ មិនបាច់ចូលទៅក្នុងទេ"សូយ៉ានិយាយបង្អាក់ជុងហ្គុក ឲ្យនាយចតឡាននៅខាងមុខរបងភូមិគ្រឹះ ជុងហ្គុកមិនបានប្រកែក ហើយយល់ព្រមឈប់ឡាននៅខាងមុខរបងតាមពាក្យរបស់នាងល្អិត ។
"ហេតុអីមិនឲ្យចូលទៅខាងក្នុង?"ភ្លាមនោះថេយ៉ុងក៏បន្តសំណួរភ្លាម
"កុំឲ្យអ្នកទាំងពីរពិបាកបត់ឡានចុះឡើងនឹងណា"ស្របជាមួយពាក្យឆ្លើយតប សូយ៉ាបានបើកទ្វារចុះពីឡាន ដើរមកក្បែរទ្វារបាំងខាងមុខ ដើម្បីអោននិយាយជាមួយពួកគេ ។
"បើអញ្ចឹងពួកយើងទៅសិនហើយ"ថេយ៉ុងមិនចង់សួរនាំអីច្រើនទៀត ទើបនិយាយលានាងជាមួយស្នាមញញឹមមានលើផ្ទៃមុខ សូយ៉ាក៏ដូចគ្នា ។
"ខ្ញុំអរគុណហើយដែលជូនមក"
"ហ៊ឹម! មិនអីទេ"ក្រោយនិយាយលាគ្នារួចហើយ ជុងហ្គុកក៏បញ្ជាឡានបើកចេញទៅ នាងល្អិតឈរមើលឡានរហូតចេញទៅផុត ទើបងាកទៅបើករបងទ្វារចូលទៅខាងក្នុង ។
@វីឡាចន
ចំណាយពេលកន្លះម៉ោង ពួកគេក៏មកដល់ផ្ទះរបស់ជុងហ្គុក នាយសង្ហារយកឡានទៅទុកទើបដើរមករករាងល្អិតដែលឈរចាំនាយវិញ ព្រោះត្រូវដើរទៅផ្ទះរបស់ថេយ៉ុង ញាំបាយជាមួយបងៗរបស់គេ ។
"បងថាទៅងូតទឹកប្ដូរសម្លៀកបំពាក់សិន ចាំទៅ"
"ហ្អឹម!...ក៏បាន"ក្រោយនិយាយត្រូវរូវគ្នា ជុងហ្គុកនិងថេយ៉ុងក៏នាំគ្នាចូលទៅក្នុងផ្ទះ រួចឡើងទៅបន្ទប់ដើម្បីងូតទឹកប្ដូរខោអាវរៀនចេញ ។
"ក្រាក"សម្លេងបើកទ្វារ មកព្រមជាមួយរាងសង្ហារទាំងពីរ ។ ជុងហ្គុកទាញទ្វារបិទវិញ ទើបដើរទៅឱបថេយ៉ុងពីក្រោយដោយមិនឲ្យដឹងមុន ទើបរាងល្អិតភ្ញាក់បន្ដិចដែរ ។
"កើតអី?"
"អត់ទេ! គ្រាន់តែចង់ឱប"
"ហ៊ឹស! បងនេះចម្លែកពិតមែន"ថេយ៉ុងសើចគ្រវីក្បាល ហួសចិត្តជាមួយនាយកម្លោះ ទើបជុងហ្គុកចាប់បង្វែរគេឲ្យងាកប្រឈមជាមួយខ្លួន ហើយឱនមុខចុះបម្រុងថើបមាត់គេ ប៉ុន្តែថេយ៉ុងទប់មាត់នាយជាមុន ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)