ភាគ៤៦(1): មកនៅទីនេះជាមួយបងណា

1.2K 112 2
                                    

រៀបចំខ្លួនរួចរាល់ ពួកគេក៏បណ្ដើរគ្នាយ៉ាងត្រសង ខណ:ដៃស្រាក់ជាប់គ្នាមិនរបេះ ។ ថេយ៉ុងដើរបណ្ដើរញញឹមញញែមបណ្ដើរ ដូចមនុស្សមិនគ្រប់ទឹក ម្សិលមិញនិងថ្ងៃនេះ គឺខុសគ្នាដាច់ ប្រៀបដូចមនុស្សពីរនាក់នៅក្នុងខ្លួនមនុស្សតែម្នាក់ ។ ម្សិលមិញស្ងៀមស្ងាត់ មិននិយាយច្រើន និយាយចេញម្ដងៗចាប់ផ្ដើមអួលដើមក ហូរទឹកភ្នែកច្រាល ប៉ុន្តែមើលថ្ងៃនេះចុះ ប្ដូរស្ទើរតែជុងហ្គុកតាមអារម្មណ៍គេមិនទាន់ ។

"នោះ ពួកគេមកហើយ"លោកចនបន្លឺប្រយោគឡើងក្រោយឃើញកម្លោះៗទាំងពីរបណ្ដើរគ្នាចូលមកជាមួយទឹកមុខស្រស់បស់ ជុងហ្គុកនិងថេយ៉ុងបាននាំគ្នាដើរចូលមកទម្លាក់ខ្លួនអង្គុយចុះទល់មុខពួកគាត់ ទឹកមុខភ្ជាប់ជាមួយស្នាមញញឹមមិនរលុប ។

"កូនថេយ៍មិនអីមែនទេ? ម៉ាក់សុំទោសណាសម្រាប់រឿងម្សិលមិញ"អ្នកស្រីសួរទាំងញញឹមមិនសូវសម តែពេលឃើញថាគេមិនអី មានទឹកមុខស្រស់បស់ដូចរាល់ដង គាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តបន្ដិចដែរ ។

"ខ្ញុំមិនបានខឹងម៉ាក់ទេ ម៉ាក់កុំសុំទោសខ្ញុំអី ខ្ញុំដឹងថាម៉ាក់ធ្វើព្រោះមានចង់ជុងជួបមនុស្សល្អ អាចបង្កើតកូនសាងគ្រួសារជាមួយគេបាន ខ្ញុំជាប្រុស ធ្វើរឿងអស់ឲ្យគេមិនបានទេ"ថេយ៉ុងញញឹមស្ងួត ខណ:ពេលដៃត្រូវជុងហ្គុកក្រសោបជាប់ និងអង្អែលលើស្រាលៗ ធ្វើបែបហ្នឹងក៏អាចជួយសម្រួលដល់អារម្មណ៍របស់គេ មិនឲ្យគេតឹងតែងចិត្តឡើងមកម្ដងទៀត ។ ឃើញក្ដីឈឺចាប់ដែលបង្កប់ក្នុងកែវភ្នែករបស់គេហើយ អ្នកស្រីចនកាន់តែលួចបន្ទោសខ្លួនឯង ដែលធ្វើឲ្យក្មេងតូចរបស់គាត់ឈឺចាប់ថ្នាក់នេះ រាល់ពាក្យសម្ដីរបស់គេ ស្ដាប់ហើយ ក៏ដឹងថាគេអាក់អន់ចិត្តខ្លាំងប៉ុណ្ណាដែរ ។ គាត់ងើបដើរទៅទម្លាក់ខ្លួនអង្គុយក្បែរ និងទាញរាងកាយគេយកមកអោបជាប់ទ្រូង ខណ:ដៃអង្អែលលើសក់គេស្រាលៗ កាយវិការរបស់គាត់កំពុងធ្វើឲ្យកូនខ្លារំជើបរំជួលចង់យំមកទៀតហើយ ។

"កូនប្រហែលជាគិតរឿងនេះច្រើនហើយ ម៉ាក់សុំទោសដែលនិយាយប៉ះពាល់ដល់អារម្មណ៍កូន ប៉ុន្តែពេលនេះ ម៉ាក់មិនហាមទៀតទេ ព្រោះម៉ាក់មិនចង់ឃើញកូនៗម៉ាក់ឈឺចាប់ដូចគ្នា ថេយ៍របស់ម៉ាក់ល្អគ្រប់យ៉ាង គ្មាននរណាល្អ និងសាកសមជាមួយជុងដូចកូនថេយ៍ទៀតទេ ឈប់គិតច្រើនទៀតទៅណា"

"ហ៊ឹកៗ!...ខ្ញុំអរគុណម៉ាក់ហើយ"កម្លោះតូចលូកដៃស្រឡូនស្រវាឱបចង្កេះ និង អឹបមុខនឹងដើមទ្រូងរបស់អ្នកស្រីចន ព្រមទាំងយំសសឹកដូចកូនក្មេង គាត់ក៏ឱបអង្អែលលួងលោមគេវិញដូចគ្នា ចំណែកពីរនាក់ប៉ាកូន មិនដឹងថានិយាយអី មានតែអង្គុយញញឹមដាក់គ្នាទៅវិញទៅមក ។ ពេលនេះគ្រប់យ៉ាងប្រែទៅជាល្អ លោកចននិងអ្នកស្រីចន បាននិយាយរឿងខ្លះៗជាមួយថេយ៉ុង និង ទំនាក់ទំនងទៅខាងប៉ាម៉ាក់របស់គេ ដើម្បីនិយាយរឿងពួកគេឲ្យហើយ ពេលនេះពួកគេទើបតែរៀនឆ្នាំទី១ ចឹងទម្រាំតែរៀនចប់នៅ៣ឆ្នាំទៀត ចឹងមិនទាន់អាចរៀបការបានទេ មានតែភ្ជាប់ពាក្យទុកឲ្យហើយ ឲ្យពួកគេនៅមើលចិត្តគ្នាសិនក៏មិនទាន់ហួសពេលដែរ(នៅមើលចិត្តអីទៀតម៉ាក់អ៊ុំអើយ គេមើលដល់គ្រឿងក្នុងគ្នាហើយនឹង🥴🤣) ។

@បន្ទប់

ថេយ៉ុងកំពុងអង្គុយញញឹមញញែមមិនឈប់ រាល់ពេលនឹកដល់ពាក្យសម្ដីឆ្លើយឆ្លងគ្នារបស់ចាស់ៗមុននេះ ក្ដីបំណងដែលគេគិតទុកមករហូត ពេលនេះក៏ក្លាយជាការពិត គេចង់រៀបការ និងសាងគ្រួសារជាមួយមនុស្សដែលគេស្រឡាញ់ ហើយក៏ស្រឡាញ់គេវិញ ព្រមទទួលគ្រប់យ៉ាងដែលជាខ្លួនរបស់គេ និងរស់នៅជាមួយគ្នាដល់ចាស់ស្លាប់រៀងខ្លួន មនុស្សម្នាក់នោះ ក៏គ្មាននរណាផ្សេងដូចគ្នា ក្រៅពី ចន ជុងហ្គុក សង្សារសំណព្វបេះដូងរបស់គេ ។ អង្គុយសុខៗក៏មានដៃលូកស៊កចង្កេះគេពីក្រោយ ទើបថេយ៉ុងងាកទៅម្ចាស់ដៃជាមួយស្នាមញញឹមស្រស់ ។

"មកនៅទីនេះជាមួយបងណា ព្រោះពេលនេះអូនជាគូរដណ្តឹងបង មិនមែនត្រឹមសង្សារដូចមុនទេ"ជុងហ្គុកដាក់មុខអឹបនឹងកញ្ចឹង.ករាងល្អិត ដោយមានចុងច្រមុះលួចស្រង់ក្លិនក្រអូបប្រហើរ ពីមុនគេអាចថាពិបាកបើចង់ឲ្យគេមកនៅទីនេះជាមួយគ្នា ប៉ុន្តែពេលនេះ ពួកគេបានប្ដូរឋាន:ពីសង្សារមកគូរណ្ដឹង អ្វីដែលនាយចង់បាន គឹចង់ឲ្យថេយ៉ុងមករស់នៅទីនេះជាមួយគ្នា ពួកគេនឹងអាចនៅជាមួយគ្នាគ្រប់ពេលមិនថានៅសាលាឬនៅផ្ទះនោះទេ ។

"ឲ្យតែប៉ានិងម៉ាក់យល់ព្រម អូនក៏មិនប្រកែកដែរ"

"រឿងនេះពួកគាត់ច្បាស់ជាព្រម1000%"ជុងហ្គុកនិយាយដោយភាពជឿជាក់ពេញខ្លួន ។ មុននឹងរៀបការ តើមានឪពុកម្ដាយក្មេកឯណា ដែលមិនចង់មើលអត្តចរិតរបស់កូនប្រសារនោះ?

TO BE CONTINUED (46/2)...

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now