ភាគ៤៦(2): ម៉ាក់ពេញចិត្តឯងណាស់អាប្អូន

1.5K 130 0
                                        

កន្លងទៅផុតមួយខែ ក្រោយសាលាមានការឈប់សម្រាក បន្ទាប់ពីប្រលងបញ្ចប់ឆ្នាំរួចរាល់ ថ្ងៃនេះលោកចន និង អ្នកស្រីចន បានចុះទៅតាមខេត្ត មិនមែនចុះទៅធ្វើការងារអីទេ គឺចុះទៅដើម្បីជួបមុខ អនាគតអ្នកដន្លងជាលើកដំបូង ។ ពួកគាត់បម្រុងមកផ្ទះថេយ៉ុងតាំងពីថ្ងៃបាននិយាយគ្នាជាមួយប៉ាម៉ាក់របស់គេមកម្ល៉េះ ប៉ុន្តែដោយសារត្រូវរង់ចាំឲ្យពួកគេប្រឡងចប់សិនទើបអាចចុះមកបាន ។

ចំណែកអ្នកខាងនេះវិញ គ្រាន់តែឮថាខាងនោះគេមកលេង លោកគីមបានហៅកម្មករក្នុងចំការ៣ ៤នាក់ ដើម្បីមករៀបចំផ្ទះ និង របស់ញ៉ាំជាច្រើនជាការទទួលស្វាគមន៍ មិនត្រឹមតែប៉ុណ្ណឹង ទាំងប៉ាម៉ាក់របស់ជីន ក៏មកជុំគ្នានៅទីនេះដែរ ព្រោះក៏ចង់និយាយរឿងកូនៗដូចគ្នា ។

ចំណាយពេលអស់៦ម៉ោង ឡានចំនួនពីរគ្រឿង ក៏បានបើកចូលមកក្នុងបរិវេណផ្ទះ ដោយមានប៉ាម៉ាក់របស់ថេយ៉ុងព្រមជាមួយប៉ាម៉ាក់របស់ជីន ឈររង់ចាំទទួលពីខាងមុខផ្ទះ ។ ណាមជុនជាមួយជីន បានចុះពីឡានរួចដើរមករកប៉ាម៉ាក់មុន ព្រោះឡានពួកគេនៅខាងមុខឡានរបស់ជុងហ្គុក ហើយបន្ទាប់ ជាជុងហ្គុក នាយបើកទ្វារឡានចេញមកមុន រួចដើរទៅបើ្៊កទ្វារឲ្យប៉ាម៉ាក់របស់នាយ ចំណែកថេយ៉ុងគឺចុះមកចាំមុនរួចហើយ ។ បន្ទាប់ពីបើកទ្វារឲ្យប៉ាម៉ាក់ចុះហើយ ជុងហ្គុកក៏ដើរវៀងទៅខាងក្រោយគូទឡាន យករបស់ដែលទិញមកយួរនឹងដៃដើរទៅព្រមជាមួយថេយ៉ុងនិងប៉ាម៉ាក់របស់បាយ ។

"នោះហ្ហេសជាអនាគតកូប្រសារម៉ាក់?"អ្នកស្រីគីមឱនមុខទៅខ្សឹបគ្នាជាមួយកូនប្រុសច្បង រួមជាមួយក្រសែភ្នែកបតាមសម្លឹងមើលទៅកាយវិការរបស់ជុងហ្គុកមិនព្រិច ពេលឃើញនាយដើរចូលមកជាមួយអាពៅកូនរបស់គាត់ ។

"មែនហើយម៉ាក់ តើអាចទទួលយកបានទេ?"ណាមជុនក៏ញោចញញឹមចុងមាត់ តបខ្សឹបៗទៅកាន់អ្នកជាម្ដាយវិញ ប៉ុន្តែតាមរយៈភ្នែកនិងទឹកមុខញញឹមពេញចិត្តរបស់អ្នកម៉ាក់ ទោះគាត់មិនប្រាប់ក៏នាយអាចស្មានដឹងដែរ ។

"ពេញចិត្តម៉ាក់តែម្ដងហើយ"

"ជំរាបសួរលោកពូអ្នកមីង"ជុងហ្គុកមកដល់មុនក៏ឱនគោរពមនុស្សចាស់ទាំងប៉ាម៉ាក់ថេយ៉ុងនិងប៉ាម៉ាក់របស់ជីនផងដែរ បើនិយាយពីលោកគីមនិងអ្នកស្រីគីមដែលជាប៉ាម៉ាក់របស់ថេយ៉ុងវិញ គឺនិយាយពីថាពេញចិត្តបឹបតែម្ដង ព្រោះកូនប្រសាម្នាក់នេះ មិនត្រឹមតែសង្ហារពីខាងក្រៅ អាកប្បកិរិយា ការនិយាយស្ដីគួរសម ក៏បានម៉ាចប់ ។

"បាទ/ ចាស ជំរាបសួរ"ពួកគាត់ឆ្លើយព្រមគ្នាដោយទឹកមុខភ្ជាប់ជាមួយស្នាមញញឹម ទើបងាកមករកអ្នកដែលមាននាមថា អនាគតដន្លង ។

"សួស្តីអ្នកដន្លង! នេះនៅជុំគ្នាដល់ហើយ"អ្នកស្រីចនញញឹមរាក់ទាក់ មុននឹងផ្ដើមនិយាយជាការស្វាគមន៍មុន ចាស់ៗខាងថេយ៉ុងក៏ញញឹមតបមកវិញដោយការគួរសម ÷

"ចាសសួស្ដីអ្នកដន្លង! ជិះមកផ្លូវឆ្ងាយ ច្បាស់ជាហត់ហើយ នាំគ្នាទៅខាងក្នុងញាំទឹកត្រជាក់ៗសិនទៅណា"អ្នកស្រីគីមនិយាយបបួលអញ្ជើញអ្នកជាភ្ញៀវឲ្យចូលទៅខាងក្នុងផ្ទះទាំងញញឹមបិទមាត់មិនជិត ខណ:រាងកាយជៀសបើកផ្លូវឲ្យភ្ញៀវ រួចបន្តដើរចូលទៅជាមួយគ្នា ។

"ម៉ាក់ពេញចិត្តឯងណាស់អាប្អូន"ក្រោយចាស់ៗចូលទៅអស់ហើយ ណាមជុនក៏បន្លឺប្រយោគឡើង ធ្វើឲ្យនាយសង្ហាររំជើបរំជួលក្នុងអារម្មណ៍ជាខ្លាំង ។ ជុងហ្គុកសើចស្ញេញដោយក្ដីរំភើបចិត្ត ខណ:មុខងាកទៅរកម្ចាស់ចិត្តដែលឈរញញឹមក្បែរខ្លួន មើលទៅគេពិតជាមានក្ដីសុខណាស់ ព្រោះនៅតាមផ្លូវថេយ៉ុងញញឹមមិនឈប់ ។

TO BE CONTINUED....

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now