ភាគ៥ : ត្រឹមមិត្តភក្ដិ

2.1K 177 1
                                    

.........

     ស៊ូហ្គាបានចាប់អូសដៃថេយ៉ុងមកដល់បន្ទប់ទឹកបុរស រុញរាងតូចចូលទៅខាងក្នុងចាក់គន្លឹះទ្វារជាប់មិនអោយនរណាចូលមកបាន នៅក្នុងបន្ទប់ទឹកនេះក៏មានតែពួកគេពីរនាក់តទល់ដែរ

     "ហ្យុងចង់និយាយអីក៏និយាយមក"ថេយ៉ុងឈរសម្លឹងមុខរាងក្រាស់មិនខ្លាចញញើតសូម្បីតែបន្ដិច មុននេះគេនិយាយអីចេញមក មានប្រើខួរក្បាលមកគិតឬអត់? នាយហ៊ានហាមាត់ប្រាប់អ្នកផ្សេងថាគេសង្សារនឹងខ្លួនបានយ៉ាងមិច?

     "ហេតុអីថេយ៍ធ្វើបែបហ្នឹង? ថេយ៍ក៏ដឹងថាបងតាមស្រលាញ់ថេយ៍មកយូរហើយ តែមិចមិនផ្ដល់ឱកាសអោយបង ឬមកពីអាម្នាក់នោះវាមានជាងបងមែនទេ ទើបបានជាថេយ៍ព្រមបើកឱកាសអោយវា?"រាងក្រាស់អង្រួនស្មាថេយ៉ុងស្ទើរជ្រុះពីក រាងតូចរលាស់ដៃគេចខ្លួនចេញដោយក្ដីខឹងក្រោធ

     "ហុឹស...ហ្យុងធ្វើអោយខ្ញុំអស់សង្ឃឹមនឹងហ្យុងហើយ..."ថេយ៉ុងសើចឡើងទាំងហួសចិត្ត ខំគិតគ្រប់យ៉ាងកន្លង ថាពួកគេជាមិត្តនឹងគ្នា គេចាត់ទុកនាយដូចជាបងប្រុសម្នាក់របស់គេ តែមើលសំដីនាយនៅពេលនេះចុះ គិតថាគេជាមនុស្សមើលឃើញតែលុយហេស?

     "រឿងនេះខ្ញុំធ្លាប់ប្រាប់ហ្យុងម្ដងហើយ ពួកយើងអាចរាប់គ្នាបានត្រឹមមិត្តឬបងប្អូន អ្វីផ្សេងមិនអាចនោះទេ ដំបូង...ខ្ញុំគិតថាហ្យុងយល់ច្បាស់ហើយ ទើបមិនឃើញមករកខ្ញុំ2 3ថ្ងៃនេះ តែនេះជាស្អី? ហ្យុងនិយាយពាក្យនេះដាក់ខ្ញុំ ហ្យុងមើលមកខ្ញុំជាមនុស្សមើលឃើញតែលុយមែនទេ?"ថេយ៉ុងនិយាយឡើងទាំងមិននឹកស្មានថា មនុស្សដែលគេគោរពដូចជាបងមកនិយាយពាក្យនេះអោយគេ វាឈឺជាងគេយកកាំបិតមកចាក់ទៅទៀត

     "តែបងស្រលាញ់ថេយ៍"

     "តែខ្ញុំមិនបានស្រលាញ់ហ្យុងទេ"

     "មកពីអាម្នាក់នោះត្រូវទេ? ថេយ៍ឃើញវាសង្ហារ ឃើញវាឡូយឆាយជាងបងមែនទេ?"

     "អោយខ្ញុំប្រាប់ហ្យុងប៉ុន្មានដងទៀត គេគ្រាន់តែជាមិត្តរបស់ខ្ញុំ ទោះគ្មានគេ សម្ព័ន្ធភាពហ្យុងហើយនឹងខ្ញុំ ក៏វានៅតែមិនលើសនឹងដែរ"រាងតូចនិយាយហើយក៏ដើរគេចរាងក្រាស់បំណងចង់ត្រលប់ទៅថ្នាក់វិញ តែស៊ូហ្គាចាប់អោបគេជាប់ពីក្រោយមិនអោយគេចេញទៅបានទេ

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now