ភាគ៣៩: ខ្ញុំជឿបងគ្រប់យ៉ាង

1.3K 115 0
                                    

ពេញមួយយប់ដែលថេយ៉ុងគេងមិនស្ងប់ ភ្នែករវៀសមើលទៅទ្វារបន្ទប់ជារឿយៗ គេរង់ចាំឲ្យជុងហ្គុកត្រឡប់មកវិញនិងសួរឲ្យដឹងរឿង កាលដែលនាយទៅដេកជាមួយនាងនោះ វាជាការស្ម័គ្រចិត្តឬអ្វីផ្សេង?

ម៉ោងប្រមាណជា៧ព្រឹក ថេយ៉ុងក៏ងើបចេញពីគ្រែ ហើយចូលសម្អាតខ្លួនដើម្បីចេញទៅខាងក្រៅ ម្យ៉ាងបើនៅតែក្នុងនេះដដែល វាស្ទះទ្រូងស្លាប់មិនខានទេ ។

ពេលងូតទឹករៀបចំខ្លួនរួច នាយល្អិតបានដើរចេញមកខាងក្រៅបន្ទប់ ឃើញជីនចុះពីខាងលើមកតែម្នាក់ឯង ទើបគេដើរទៅរក ÷

"បងជីនយ៉ាងមិចហើយ? បានធូរស្រាលខ្លះហើយមែនទេ?"

"បងអស់អីហើយ"ជីនតបជាមួយស្នាមញញឹម រួចដើរទៅផ្ទះបាយ ដោយមានថេយ៉ុងដើរទៅតាមដែរ

"បងចង់ធ្វើអី?"ថេយ៉ុងសួរពេលឃើញអ្នកជាបង បើកទូរទឹកកកយកបន្លែនិងសាច់ចេញមក

"ធ្វើអាហារពេលព្រឹកនឹងណា"

"ទុកឲ្យខ្ញុំធ្វើវិញ បងទៅអង្គុយវិញទៅ"

"ត្រឹមប៉ុណ្ណឹងបងធ្វើបាន ឯងទៅអង្គុយវិញទើបត្រូវ ម្សិលមិញប្រហែលជានឿយហត់ហើយត្រូវទេ?"

"បងជីនឮ?"ថេយ៉ុងមុខចាប់ផ្ដើមក្រហមងាំង មានអារម្មណ៍អៀនខ្មាស់ចំពោះអ្នកចំពោះមុខ ម្សិលមិញគិតថាបន្ថយសម្លេងហើយតើ ម្ដេចនៅតែឮ?

"ឮពេញៗត្រចៀក"ជីនងាកមកនិយាយបញ្ជាក់ឲ្យរាងល្អិតកាន់តែអៀនថែមមួយកម្រិតទៀត ចំជាគួរឲ្យខ្មាស់ណាស់ ។

"មែនហើយ! យប់មិញបងឃើញជុងហ្គុកចេញទៅក្រៅ គេទៅណាទាំងល្ងាច?"ក្រោយស្ងាត់មាត់រៀងយូរបន្ដិច ជីនក៏សួរនូវចម្ងល់ដែលគេឆ្ងល់តាំងពីយប់មិញ ។ ក្បាលល្ងាចបន្ទាប់ពីញ៉ាំបាយហើយគេក៏ឡើងទៅបន្ទប់វិញ ហើយពេលគេចុះមកខាងក្រោមរកទឹកផឹក ឃើញជុងហ្គុកបើកទ្វារដើរចេញទៅខាងក្រៅ គេចង់ហៅសួរដែល តែក្រែងចិត្ត ព្រោះអាចមានកិច្ចការផ្ទាល់ខ្លួនអីបែបហ្នឹង ។

"គឺយប់មិញ ជីមីនហ្យុងខលហៅគាត់ទៅក្លឹប ពេលនេះនៅមិនទាន់ត្រឡប់មកវិញទេ"ថេយ៉ុងនិយាយប្រាប់ត្រឹមប៉ុណ្ណឹង គេមិនអាចប្រាប់អ្វីច្រើនដល់រាងស្ដើងបានទេ ព្រោះរង់ចាំដោះស្រាយគ្នាតែពីរនាក់សិន ។ ជីនក៏មិនបានសួរអ្វីច្រើន បន្តធ្វើអាហារពេលព្រឹករបស់គេ ថេយ៉ុងក៏ជួយធ្វើគ្នាខ្លះៗដែរ បែបនោះ ទើបជីនមិនសូវហត់ខ្លាំង ។

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now