ភាគ៣១: របស់បងវាមិនគួរឲ្យខ្លាចទេ

1.6K 138 0
                                    

@ក្លឹប

តាំងពីមានប្រពន្ធធ្វើការនៅទីនេះ ស៊ូហ្គាមិនដែលត្រឡប់ទៅផ្ទះពេលថ្ងៃពេលចេញពីសាលាទេ គឺតែងតែមកនៅសម្ងំនៅក្លឹបជាមួយជីមីនរាល់ថ្ងៃ ។ ថ្ងៃនេះក៏ដូចគ្នាដែរ ចេញពីសាលា នាយក៏ជិះឡានជាមួយជីមីនទៅក្លឹប រង់ចាំឲ្យជីមីនចេញពីធ្វើការ ទើបត្រឡប់ទៅផ្ទះវិញជាមួយគ្នា ដោយជីមីនយកនាយទៅផ្ទះមុនហើយ ទើបបើកឡានបន្តទៅផ្ទះរបស់ខ្លួន ចំណែកពេលព្រឹក ជីមីនទៅយកនាយទៅសាលាជាមួយគ្នា ព្រោះនាយមិនចង់ជិះម៉ូតូ ចង់ជិះឡានជាមួយម្ចាស់ចិត្ត រាងល្អិតមិនជំទាស់ស្រាប់ទៅហើយ(មានឡានខ្លួនឯងហើយត្រូវមកយកប្ដីចុះឡើងៗទៀត ហត់ណាស់ហើយ🤣) ។

រាល់ថ្ងៃ ជីមីនតែងចេញពីធ្វើការម៉ោង១២ ព្រោះជេហូបមិនឲ្យគេធ្វើដល់ម៉ោង៣ដូចបុគ្គលិកផ្សេងទៀតទេ ព្រោះខ្លាចលោកពូគេថាឲ្យ ម្យ៉ាងមិនចង់ឲ្យប៉ះពាល់ការរៀន និងអាចគេងឲ្យបានគ្រប់គ្រាន់ផង ។

"ថ្ងៃនេះ នៅគេងជាមួយបងបានទេ?"ស៊ូហ្គានិយាយ ពេលនេះនាយកំពុងបើកឡានទៅផ្ទះរបស់ខ្លួន ដោយមានជីមីននៅអង្គុយក្បែរម្ខាងទៀត ។

"អូនអត់បានប្រាប់លោកប៉ាទេ"

"ចាំឲ្យអាហូបប្រាប់ទៅ បងចង់គេងឱបអូន"

"ឆើស! មនុស្សដូចបង មិនមែនចង់គេងឱបតែមួយមុខទេ"

"ដឹងចិត្តបងទៀតហើយ"នាយកម្លោះញញឹមខិលចេញមក ដៃម្ខាងកាន់ដៃតូចស្រឡូនជាប់ និងម្ខាងទៀតបញ្ជាចង្កូតឡាន ។ មានសង្សារយល់ចិត្តគ្រប់កាល:ទេស:បែបនេះ ទៅរកមកពីណាបាន នាយស្រឡាញ់ចង់លេបចូលពោះទៅហើយ ។

@វីឡា ចន

"បាទបងប្រុស! ប៉ុណ្ណឹងសិនហើយ"ថេយ៉ុងដាក់ទូរស័ព្ទចុះ ក្រោយនិយាយជាមួយណាមជុនហើយ ពេលនេះគេនៅរានខាងក្រៅបន្ទប់របស់ជុងហ្គុក ដោយសារជីនដឹងខ្លួន ទើបណាមជុនខលមកប្រាប់កុំឲ្យគេបារម្ភទៀត ។

"បងជីនដឹងខ្លួនហើយហ្ហេស?"ជុងហ្គុកដើរចេញមក ឱបចង្កេះតូចពីក្រោយ មុននេះនាយទើបចេញពីបន្ទប់ទឹក គាប់ជូនឮរាងល្អិតនិយាយជាមួយបងរបស់គេ ។

"ហ៊ឹម! គាត់ដឹងខ្លួនហើយ គ្រាន់តែនៅខ្សោយ ពេទ្យឲ្យសម្រាកពីរបីថ្ងៃទៀតសិន ទើបចេញបាន"ថេយ៉ុងនិយាយបណ្ដើរអង្អែលលើដៃក្រាស់ដែលឱបចង្កេះខ្លួននោះបណ្ដើរ និងងើយមើលទៅពន្លឺផ្កាយព្រូងព្រៀត ដែលកំពុងបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត វាស្អាតដូចជីវិតរបស់គេពេលមានជុងហ្គុកនៅជាមួយយ៉ាងអញ្ចឹង ។

💔មិត្តភក្ដិ💔 [Completed ✅]Dove le storie prendono vita. Scoprilo ora