ភាគ១៨: យើងស្រឡាញ់ឯង គីម ថេយ៉ុង

1.9K 167 7
                                    

ក្រោយយំអស់ចិត្ត ជីនក៏ដាក់ឲ្យថេយ៉ុងអង្គុយចុះលើសាឡុង ដោយមានគេអង្គុយមកព្រមជាមួយគ្នាដែរ ទើបចាប់ផ្ដើមសួររកដើមហេតុ

"ប្រាប់បងបានឬនៅ? ឯងនិងគេមានរឿងអីជាមួយគ្នា?"ក្រោយឮនាយកម្លោះសួរហើយ ថេយ៉ុងក៏រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅគេ ជីនអង្គុយស្ដាប់ អត់ហួសចិត្តជំនួសមិនបាន បើសិនគេជាជុងហ្គុក គេច្បាស់ជាឈឺចាប់ខ្លាំងហើយ ព្រោះថេយ៉ុងបដិសេធស្រស់ៗបែបហ្នឹង ។

"ចុះឯងមិនដែលស្រឡាញ់គេសោះហ្ហេស?"ថេយ៉ុងមិនតបតែក្រវីក្បាលជំនួសចម្លើយ

"ថេយ៍!...ស្ដាប់បងណា ជូនកាលអាចមកពីយើងមិនទាន់យល់ពីបេះដូងខ្លួនឯងថាត្រូវការបែបណា ពេលមានគេនៅក្បែរ តើឯងសប្បាយចិត្តទេ? រីករាយទេ? មានសេចក្ដីសុខទេ? ធ្លាប់ខឹង អន់ចិត្តនឹងគេពេលគេធ្វើអីមួយឲ្យទើសទាល់ចិត្តរបស់ឯងទេ? ចំណុចនេះឯងត្រូវតែគិត ហើយចុះបើបងសួរថា ឯងឈឺទេ! ពេលគេមិននិយាយរក? ឯងយំទេ! ពេលគេព្រងើយតន្ដើយនឹងឯង? ឯងពិបាកចិត្តទេ! បើគេមិនមកឲ្យឯងឃើញមុខ? ឯងសាកសួរបេះដូងខ្លួនឯងទៅមើល បើសិនត្រង់នេះវាដូចអ្វីដែលបងកំពុងនិយាយ នោះមានន័យថាឯងក៏ស្រឡាញ់គេ វាមិនមែនជាចំណងមិត្តភាព ប៉ុន្តែវាជាក្ដីស្រឡាញ់"ថេយ៉ុងអង្គុយអោនមុខចុះមិននិយាយអី ប៉ុន្តែគេកំពុងគិតនូវពាក្យដែលជីនកំពុងនិយាយ វាត្រូវនឹងអ្វីដែលគេកំពុងមាននៅពេលនេះ  គេមិនងាយយំទេពីមុនមក ប៉ុន្តែគ្រាន់តែជុងហ្គុកព្រងើយនឹងគេ  គេបែរជាមានអារម្មណ៍ចង់យំភ្លាម ខឹង អន់ចិត្តជាមួយនាយទាំងដែលពួកគេត្រឹមជាមិត្ត មុននេះឃើញកែវភ្នែកក្រៀមក្រំរបស់ជុងហ្គុកហើយ គេស្រាប់តែមានអារម្មណ៍ចុកណែនក្នុងទ្រូង រហូតដល់យំចេញមក នេះឬជាក្ដីស្រឡាញ់? គេគិតមករហូត ថាវាអាចមកពីចំណងមិត្តភាពទើបវាបែបហ្នឹង ប៉ុន្តែវាមិនមែនទេ ។

"បងទៅផ្សារសិនហើយ គិតមើលឲ្យច្បាស់ណា! បើស្រឡាញ់ ក៏ប្រាប់ថាស្រឡាញ់ ជៀសវាងសោកស្ដាយនៅពេលក្រោយ"ជីនគោះស្មាថេយ៉ុងស្រាលៗរួចក៏ដើរចេញទៅខាងក្រៅ ថេយ៉ុងអង្គុយស្ងៀមឆ្កឹងដូចរូបចម្លាក់ ខួរក្បាលគេពេលនេះកំពុងច្របូកច្របល់ រកគិតអីក៏មិនឃើញ គេសឹងតែផ្ទុះខួរចេញមកខាងក្រៅទៅហើយ ។

💔មិត្តភក្ដិ💔 [Completed ✅]Unde poveștirile trăiesc. Descoperă acum