ភាគ៦ : ទុកចិត្ត

ابدأ من البداية
                                        

     "បើកឡានប្រយត្ន័ប្រយែងផងលឺទេ?"

     "ខ្ញុំដឹងហើយ"រួចនាយតូចក៏ចូលទៅក្នុងឡាន បញ្ឆេះបើកចេញទៅតាមការសម្លឹងមើលរបស់បងប្រុសរហូតដល់បាត់ស្រមោល ទើបហូស៊ុកដើរចូលទៅក្នុងក្លឹបវិញ

.........

     រាងតូចបើកឡានបណ្ដើរ មើលអាស័យដ្ឋានដែលបងប្រុសអោយបណ្ដើរ វាជាអាស័យដ្ឋានផ្ទះរបស់គេម្នាក់នេះ អ្នកដែលដេកលក់មិនដឹងអីជិតគេ មើលចុះ ធំក្លិនស្រាចេញមក គេឡើងចង់ពុលទៅហើយ

     "នៅរៀនសោះ តែមើលផឹកស្រា ដូចអ្នកប្រមឹក រកអនាគតមិនឃើញទេ"រាងតូចនិយាយបណ្ដើរក្រវីក្បាលបណ្ដើរ ផ្ដោតលើការបើកបររបស់ខ្លួន...ជីមីនគេទើបតែអាយុ19ឆ្នាំទេ អាយុប្រហាក់ប្រហែលនឹងជុងហ្គុក ហើយគេក៏ជាកូនអ្នកមានមុខមានមាត់នឹងគេឯងដែរ បែបនោះទើបគេអាចមានឡានបើកផ្ទាល់ខ្លួន...

     រៀងយូរគួរសមដែល ពេលនេះ រាងតូចក៏បានបើកឡានមកចតមុខរបងផ្ទះរបស់ស៊ូហ្គា ។ គេចុះទៅមើលលេខផ្ទះថាជាផ្ទះនេះឬក៏អត់

     "ទីនេះហើយ តែថាចូលទៅយ៉ាងមិចបាន?"ព្រោះតែរបងជាប់សោ ចឹងហើយទើបគេមិនដឹងធ្វើយ៉ាងមិច មានតែទៅសួររកសោអ្នកដែលដេកស្រវឹងនោះហើយ

     "លោក!...សោផ្ទះនៅឯណា?...លោក"ចង់ជីមីនគោះ កេះយ៉ាងមិចក៏គេនៅតែមិនកម្រើកខ្លួនដដែល ធ្វើឲ្យអ្នកដែលដាស់គេក្ដៅក្រហាយម្នាក់ឯងមិនស្ទើរ

     "ហ្ហើយ...គ្មានបានការមែន"កម្លោះតូចពោលឡើងទាំងក្ដៅត្រចៀកងឿង រុករាវរកសោផ្ទះពីក្នុងហោប៉ាវខោ និងអាវរបស់រាងក្រាស់ រហូតទាល់តែឃើញ ទើបចាក់សោ គ្រារាងក្រាស់ចូលទៅក្នុងផ្ទះរបស់នាយ

     "ក្រាក"

     គ្រាន់តែបើកទ្វារផ្ទះភ្លាម ជីមីនស្ទើរតែទន់ជង្គង់ដួល ព្រះអើយ!..ជាផ្ទះឬក៏សំបុកកណ្ដុរអោយប្រាកដទៅនេះ ខោអាវរាយប៉ាយពេញផ្ទះ រញ៉េរញ៉ៃដូចសំបុកកណ្ដុរ ផ្ទះតូចហើយនៅរញ៉េរញ៉ៃចឹងទៀត មានកន្លែងដេកដែរឬ?

     "ហ្ហើយ...រស់ដល់ស្អែកឬក៏អត់?"កម្លោះតូចទម្លាក់រាងក្រាស់ទៅលើសាឡុង ដកដង្ហើមញាប់ស្អេក ទាំងលើតុ ទាំងលើសាឡុង សុទ្ធតែកញ្ចប់នំ ខោក្នុង ខោក្រៅអីបែបនឹង រកតែកន្លែងអង្គុយគ្មានផង

💔មិត្តភក្ដិ💔 [Completed ✅]حيث تعيش القصص. اكتشف الآن