"ឯងជឿគាត់ដែរមែនទេ?"សុខៗថេយ៉ុងក៏បន្លឺសំណួរឡើង គេងាកទៅមើលអ្នកដែលអង្គុយក្បែរខ្លួនរង់ចាំស្ដាប់ចម្លើយរបស់នាយ គេមិនចង់អោយនាយយល់ច្រលំរឿងនេះទេ
"មិនចង់ជឿក៏ត្រូវតែជឿដែរ"ជុងហ្គុកតបទាំងញញឹមដដែល តែស្នាមញញឹមវាបង្កប់ទៅដោយភាពអន់ចិត្ត សោកស្ដាយ មិនគួរនាយមកស្គាល់គេក្រោយប្រុសម្នាក់នោះទាល់តែសោះ
"តែខ្ញុំនឹងគាត់ ពួកយើងមិនមែនជាសង្សារនឹងគ្នាទេ ឯងកុំយល់ច្រលំអី"
"ហុឹម...មានអីដែលខ្ញុំត្រូវយល់ច្រលំទៅ ទោះឯងនឹងគាត់ជាអ្វីនឹងគ្នា ក៏យើងនៅតែជាមិត្តដដែលមិនចឹង កុំគិតច្រើនអី"
"ខ្ញុំគ្រាន់តែមិនចង់អោយឯងយល់ច្រលំលើរឿងនេះ"ថេយ៉ុងអោនមុខចុះទាំងទឹកមុខមិនសូវស្រស់ ភ្លាមនោះដៃក្រាស់ក៏លើកមកញីសក់គេតិចៗដើម្បីកុំអោយគេគិតច្រើន ទោះគេជាសង្សារនឹងគ្នាពិតមែន នាយក៏គ្មានសិទ្ធិអីនឹងមកហាមទំនាក់ទំនងពួកគេដូចគ្នា
"ខ្ញុំជឿឯង ប៉ុណ្ណឹងឈប់មុខស្រពោនបានហើយឬនៅ? មើលចុះ មុខអាក្រក់ជាងមនុស្សចាស់50ឆ្នាំទៅទៀត"ជុងហ្គុកញីសក់ក្បាលថេយ៉ុង និយាយញ៉ោះគេ កុំអោយគេស្មុគស្មាញខ្លាំងពេក ថេយ៉ុងលើកដៃចាប់ទាញដៃគេចេញពីក្បាលខ្លួន លួចខាំមាត់កើតទុកមិនសុខចិត្ត ពេលលឺនាយថាខ្លួនគេចាស់ គេនៅក្មេងហើយស្អាតសឹងអី មើលយ៉ាងមិចឃើញចាស់ ខូចភ្នែកទេដឹង?
"ឈប់ក៏បាន"ថេយ៉ុងញញឹមដាក់រាងក្រាស់បន្ដិចរួចក៏ទាញកែវទឹកក្រូចមកបឺត និងញាំនំដែលជុងហ្គុកទិញមកអោយ ។ ញាំរួចក៏ដល់ម៉ោងចូលរៀនវិញល្មម ទើបពួកគេបន្តអង្គុយរៀនរហូតដល់ម៉ោងចេញទៅផ្ទះ(សាលានេះមានវេនរៀនតែកន្លះថ្ងៃទេ)
..........
ងាកមកមើលអ្នកដែលត្រូវគេបដិសេធស្នេហ៍ឯណេះវិញ ពេលនេះកំពុងតែអង្គុយផឹកស្រាម្នាក់ឯងនៅក្នុងក្លឹបទាំងកណ្ដាលថ្ងៃ ឆ្ងល់ថាក្លឹបណាអីក៏ម៉េះៗ បើកអោយមនុស្សចូលផឹកស្រាទាំងថ្ងៃម៉ោង 11 12អីនឹង តែមិនចឹងទេ វាជាក្លឹបប្រចាំរបស់នាយ ហើយម្ចាស់ក្លឹបក៏ជាអ្នកស្គាល់គ្នា ចឹងហើយទើបបានជាគេអាចមកផឹកទាំងថ្ងៃបែបនេះបាន ។ ស៊ូហ្គាអង្គុយផឹកពីមួយដបទៅមួយដប ឡើងក្រោមតុសុទ្ធតែដបស្រា ឯអ្នកផឹកនៅមិនទាន់ទៅណានៅឡើយ គ្រាន់តែរៀងស្រឿងបន្ដិចប៉ុណ្ណោះ
"នេះខូចចិត្តរឿងស្អីទៀតហើយ បានមកអង្គុយផឹកទាំងថ្ងៃអីបែបហ្នឹង"ភ្លាមនោះក៏លេចមុខកម្លោះសង្ហារ មុខមានមន្តស្នេហ៍ ទាក់ទាញស្រីគ្រប់គ្នា ។ អ្នកកម្លោះដើរមកអង្គុយក្បែរមិត្ត ព្រោះគេទើបតែមកដល់ក្លឹបមុននេះ ក៏ឃើញគេមកអង្គុយផឹកម្នាក់ ទើបចូលមកមើល
"គ្មានទេ"តបរួច ក៏លើកដបស្រាអកមួយដង្ហើម ឡើងអស់រលីងពីដប អ្នកដែលអង្គុយមើល មានតែក្រវីក្បាលហួសចិត្ត នេះគេហៅថា ងូតស្រា មិនមែនផឹកស្រាទេ
"ត្រូវការទៀតទេ?" ហូស៊ុក សួរទៅមិត្តបន្ទាប់ពីឃើញស្រាអស់ពីតុ ស៊ូហ្គាងាកមុខមើលអ្នកដែលលើកចិញ្ចើមមករកនាយបន្តិច ទើបងក់ក្បាលអោយអ្នកកម្លោះយកមកទៀត
"ជីមីន!...មកនេះ" អ្នកកម្លោះស្រែកហៅកូនចៅរបស់ខ្លួន ក្មេងម្នាក់ដែលហៅនោះ ក៏ប្រញាប់រត់មករកចៅហ្វាយយ៉ាងលឿន ខ្លាចថានាយត្រូវការអីអោយពួកគេបម្រើអីបែបនឹង
"ចៅហ្វាយ"
"យកស្រាមកបន្ថែមមក"
"បាទចៅហ្វាយ សូមចាំបន្ដិច"ក្មេងម្នាក់ដែលរត់មក គេក៏រត់ទៅវិញ ដើម្បីយកស្រាមកតាមបញ្ជារបស់ចៅហ្វាយ
"ទើបមកថ្មីហេស? ទើបបានជាយើងមិនស្គាល់?"គ្រាន់តែក្មេងម្នាក់មិញភ្លាម ស៊ូហ្គាក៏ចោទសួរ ព្រោះគេមកទីនេះរាល់ថ្ងៃ តែមិនដែលឃើញមុខបន្ដិចសោះ
"នរណា? ក្មេងមុននេះ?"
"អឺ..."
"ចាប់អារម្មណ៍ហេស?"ហូស៊ុកចាប់ផ្ដើមញាក់ចិញ្ចើមញញឹមចុងមាត់ មិនមែនថាគេមិនដឹងចរឹករបស់មិត្តឯណា រឿងគេស្រលាញ់ថេយ៉ុង នាយក៏ដឹងដែរ
"មិនបានចាប់អារម្មណ៍ គ្រាន់តែឃើញប្លែកមុខទើបចង់សួរ"
"គេជាប្អូនជីដូនមួយយើង ថ្ងៃនេះអត់មានរៀនអី ទើបគេមកជួយ មិនមែនបុគ្គលិកនៅទីនេះទេ"ហូស៊ុកនិយាយបណ្ដើរមើលទៅរាងតូចបណ្ដើរ ព្រឹកមិញទទូចសុំនាយមក ប្រាប់ប៉ាគេអោយមកសុំផងអីផង ព្រោះចង់មកធ្វើការនៅក្លឹបរបស់គេ នរណាទៅប្រកែកនឹងមនុស្សចាស់បាន បើពូគេសុំហើយនឹង មានតែព្រមអោយគេមកធ្វើតាមចិត្តគេចង់តែប៉ុណ្ណឹង...
TO BE CONTINUED...
LOVE ALL READER 😘💞
-Haemin-
STAI LEGGENDO
💔មិត្តភក្ដិ💔 [Completed ✅]
Storie d'amoreមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
ភាគ៥ : ត្រឹមមិត្តភក្ដិ
Comincia dall'inizio
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)