"ហ្យុង!...លែងខ្ញុំ"
"ទេ!...បងមិនលែង"ថេយ៉ុងកាន់តែប្រឹងរើបម្រាស់ រាងក្រាស់កាន់តែមិនព្រលែង កាន់តែអោបណែនលើសដើម
"ហ្យុងកុំព្យាយាមធ្វើអោយពួកយើងមើលមុខគ្នាមិនចំអី កុំព្យាយាមអោយរវាងពួកយើង មិនអាចសូម្បីតែធ្វើមិត្តនឹងគ្នាអី បានទេ?"ដោយរើលែងបាន ថេយ៉ុងក៏ឈប់រើបន្ត តែពាក្យសំដីដែលគេនិយាយ ធ្វើអោយអ្នកម្ខាងទៀតស្រងាកចិត្ត ទម្លាក់ដៃចេញពីការអោប បានឱកាសថេយ៉ុងក៏ចាកចេញទៅវិញទាំងមិនងាកក្រោយមើលរាងក្រាស់បន្ដិចណាសោះ ។ ស៊ូហ្គាដាល់ជញ្ជាំងក្នុងបន្ទប់ទឹកខ្លាំងៗរហូតដៃរបស់នាយដាច់រលាត់ស្បែកចេញឈាមចេញមក ខឹងខ្លួនឯងដែលព្យាយាមទាញចិត្តរបស់រាងតូចអោយមកស្រលាញ់គេវិញមិនបាន គេអាក្រក់ខ្លាំងណាស់ឬទើបបានជាថេយ៉ុងមិនព្រមស្រលាញ់នាយបែបនឹង?....
........
ក្រោយបាត់ទៅយ៉ាងយូរគួរសមដែរ ពេលនេះថេយ៉ុងក៏បានត្រលប់មកថ្នាក់វិញ រាងតូចសុំគ្រូចូលហើយដើរមកអង្គុយតុក្បែរនឹងជុងហ្គុក ដោយមិននិយាយអីមួយម៉ាត់ ជុងហ្គុកក៏ដូចគ្នា នាយគិតតែអង្គុយស្ងៀម សម្លឹងមើលគូរពន្យល់មេរៀនមិននិយាយអីមួយម៉ាត់ គ្រប់យ៉ាងស្ងាត់ រហូតដល់ម៉ោងគ្រូសម្រាក
"ទៅញាំអីជាមួយគ្នាទេ?" ក្រោយស្ងាត់មាត់មកជាយូរ ពេលនេះជុងហ្គុកក៏ដាច់ចិត្តសួររាងតូច ឃើញគេស្ងាត់ខុសពីរាល់ដងបែបនេះ មានអារម្មណ៍ថាថប់ៗខ្លួនឯងយ៉ាងមិចក៏មិនដឹង
"អត់ទេ ឯងទៅចុះ"ថេយ៉ុងតបទាំងញញឹមស្ងួត ជុងហ្គុកមិនចង់សួរនាំច្រើន នាយក៏ចេញទៅខាងក្រៅដើម្បីទៅរកអីផឹកបន្ដិច ព្រោះគេញាំបាយមកពីផ្ទះរួចហើយ
ប្រហែលជា20នាទីក្រោយមក ជុងហ្គុកក៏ត្រលប់មកវិញ ក្នុងដៃមានកាន់ភេសជ្ជ:ពីរកំប៉ុង នឹងSandwichមួយមកជាមួយដែរ
"ខ្ញុំទិញមកអោយឯង"ជុងហ្គុកដាក់កំប៉ុងទឹកក្រូចដែលថេយ៉ុងផឹកម្សិលមិញ និងនំដែលគេញាំម្សិលមិញដែរ មកហុចមកអោយរាងតូច ថេយ៉ុងក៏ព្រមទទួលវាយកមកទុកលើតុក្បែរខ្លួន
"អរគុណឯងហើយ"
"មិនអីទេ"ជុងហ្គុកញញឹមតបដូចធម្មតាហាក់គ្មានរឿងអីកើតឡើងទាល់តែសោះ
BINABASA MO ANG
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
ភាគ៥ : ត្រឹមមិត្តភក្ដិ
Magsimula sa umpisa
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)