"ការគិតរបស់ឯងមិនខុសគ្នាអីនឹងខ្ញុំនោះទេ"ជុងហ្គុក មានអារម្មន៍ថារំភើបយ៉ាងមិចក៏មិនដឹង ពេលរាងតូចគិតដូចជាគេដែរ វាពិបាកនឹងរកណាស់ដែលអាចនិយាយជាមួយយើងបានច្រើនយ៉ាងនេះ ទាំងដែលពួកគេទើបតែស្គាល់គ្នាមិនទាន់បានមួយថ្ងៃនៅឡើយ
"ឯងគ្មានមិត្តទេត្រូវទេ? ចឹងចាត់ទុកខ្ញុំជាមិត្តរបស់ឯងចុះ ខ្ញុំរីករាយ"ថេយ៉ុង
"ឯងមិនខ្លាចទេហេស?"ជុងហ្គុក
"ខ្លាចអី? ខ្លាចឯង? វាគ្មានហេតុផលអីដែលខ្ញុំត្រូវខ្លាចមនុស្សដូចគ្នាទេ"ថេយ៉ុងសើចដើមកនឹងសំណួរប្លែកៗរបស់រាងក្រាស់ មនុស្សដូចគ្នាមិនមែនសត្វចម្លែកសីុមនុស្សឯណា រឿងអីដែលគេត្រូវខ្លាចនោះ
"មានមិត្តដូចជាឯង ខ្ញុំលែងឯកោហើយ"ជុងហ្គុក
"ឯងមិនធ្លាប់មានមិត្តទេហេស៎៎?" ថេយ៉ុង
"គឺមានតើ គ្រាន់តែមករៀននៅទីនេះ ខ្ញុំមិនស្គាល់នរណា" ជុងហ្គុក
"ឥឡូវឯងស្គាល់ខ្ញុំហើយ ចាត់ទុកខ្ញុំជាមិត្តរបស់ឯងក៏បានដែរ"ថេយ៉ុងលើកដៃឡើងបំណងចាប់ដៃគ្នាជាមួយមិត្តថ្មី អ្នកកម្លោះក៏ចាប់តបរាងតូចវិញទាំងញញឹមខ្ជិប មនុស្សស្អី? សើចស្រស់អីស្រស់ នៅមានទឹកចិត្តល្អ រួសរាយថែមទៀត
"ពេលនេះជិតដល់ម៉ោងចូលវិញហើយ ពួកយើងទៅថ្នាក់វិញទៅ"ថេយ៉ុង
"OK!..."ជុងហ្គុក ងក់ក្បាលយល់ស្រប រួចពួកគេក៏បណ្ដើរគ្នាទៅថ្នាក់រៀនវិញជាមួយគ្នា...
@....
ក្រោយចំណាយពេលរៀនអស់ជាច្រើនម៉ោង ពេលនេះក៏ដល់ពេលចេញទៅផ្ទះ សិស្សក្នុងបន្ទប់រៀនក៏ចេញទៅមុនបណ្ដើរៗនៅសល់តែថេយ៉ុងដែលចាំយកសៀវភៅដែលលោកគ្រូសីុញ៉េឈ្មោះ ។ រាងតូចដើរចេញមកក្រោយលោកគ្រូ ក៏ប្រទះភ្នែកនឹង ជុងហ្គុក ដែលឈរញញឹមញញែមមករកខ្លួន ថេយ៉ុង អត់នឹងជ្រួញចិញ្ចើមឆ្ងល់មិនបាន មុននេះគេស្មានតែជុងហ្គុកទៅបាត់ហើយតើ តែមានឯណា មកឈររេរានៅមុខបន្ទប់ទៅវិញ
"ឯងមិនទាន់ទៅផ្ទះទៀតហេស?"ថេយ៉ុង សួរនាយបណ្ដើរ ដើរទៅមុខជារឿយៗដោយមានជុងហ្គុកដើរទៅព្រមជាមួយគេ
"គឺខ្ញុំនៅចាំឯង"ជុងហ្គុក អេះក្បាលតិចៗញញឹមមិនសូវសម ធ្វើឲ្យអ្នកដែលសួរមុននេះ ក្រវីក្បាលហួសចិត្ត
"ឯងនេះ"ថេយ៉ុងសើចតិចៗ រួចក៏ដើរទៅមុខបន្ត រហូតដល់កន្លែងដាក់ម៉ូតូនៅខាងក្រោយអគារសាលា
"នេះឯងជិះម៉ូតូហ៎៎?"ជុងហ្គុក សួរឡើងពេលឃើញថេយ៉ុងប្រុងដើរទៅយកម៉ូតូរបស់គេដែលចតនៅមិនឆ្ងាយពីកន្លែងដែលពួកគេឈរប៉ុន្មាន
"អឹម,មែនហើយ!...ចឹងបែកគ្នាត្រឹមនឹងចុះណា ស្អែកចាំជួបគ្នាទៀត"រាងតូចលើកដៃក្រវីចុះឡើង រួចគេក៏ដើរទៅយកម៉ូតូជិះចេញទៅដោយមានជុងហ្គុកតាមមើលរហូតដល់ថេយ៉ុងបាត់ស្រមោល ទើបនាយដើរទៅយកឡាន បើកចេញទៅតាមក្រោយ...
@វីឡា ចន
ជុងហ្គុក បើកឡានទំនើបរបស់ខ្លួនចូលមកក្នុងបរិវេនផ្ទះវីឡាដែលប៉ាម៉ាក់របស់នាយទើបតែផ្លាស់មកនៅមិនទាន់បាន1អាទិត្យនៅឡើយ ។ នាយកម្លោះចតឡានទុកនៅខាងឈៀងវីឡា មុននឹងបោះជំហានចូលទៅខាងក្នុង មកដល់ក៏ឃើញម៉ាក់របស់នាយ កំពុងតែអង្គុយម់លទូរទស្សន៍នៅលើសាឡុង នេះគាត់មិនទៅមើលហាងរបស់គាត់ទេឬ?
"ជុង!...មកហើយហេស៎៎កូន?"អ្នកស្រី ចន
"បាទម៉ាក់! នេះម៉ាក់អត់ទៅហាងទេហេស?"ជុងហ្គុកដាក់កាបូបចុះ មុននឹងដាក់ខ្លួនបង្គុយលើសាឡុងឈៀងម៉ាក់របស់នាយ
"ម៉ាក់ទៅតើ ម៉ាក់ទើបតែមកដល់មុននេះទេ"អ្នកស្រីចន
"ចឹងកូនសុំទៅបន្ទប់សិនហើយ ស្អុះស្អាប់ណាស់"អ្នកស្រីចនងក់ក្បាលបន្ដិច អ្នកកម្លោះក៏ដើរឡើងទៅបន្ទប់របស់ខ្លួនដើម្បីងូតទឹកជម្រះកាយ អោយស្រឡះខ្លួនបន្ដិច...
TO BE CONTINUED....
LOVE ALL READER 😘💞
-Haemin-
ESTÁS LEYENDO
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
ភាគ២ : ក្លាយជាមិត្តភក្ដិ
Comenzar desde el principio
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)