ភាគ១ : ថ្ងៃដំបូង

5.9K 290 0
                                    

@សាលារៀន

     រាងកាយក្រាស់ខ្ពស់ស្រស់សង្ហារ មានស្នាមញញឹមទាក់ទាញ បបូរមាត់សីុជម្ពូរ បូករួមនឹងកម្ពស់ខ្ពស់ប្រហែល1.80m កំពុងដើរឆ្ពោះទៅបន្ទប់រៀនរបស់ខ្លួន ។ ប្រុសសង្ហារម្នាក់នេះគេគឺ ចន ជុងហ្គុក ឆ្នាំនេះគេរៀនឆ្នាំទី1 គេទើបតែផ្លាស់មកពីប៊ូសានថ្ងៃនេះឯង

    "អត់ទោស សុំសួរថាថ្នាក់G-B01នៅខាងណាដែរ ខ្ញុំទើបតែផ្លាស់មក មិនសូវស្គាល់ប៉ុន្មានទេ" ជុងហ្គុក បានសួរទៅសិស្សស្រីពីរនាក់ដែលអង្គុយលើបងក្បែរសាលា ពួកនាងមើលមករាងក្រាស់ទាំងញញឹមអោយភ្នែកអោយច្រមុះ តែរាងក្រាស់មិនចាប់អារម្មណ៍នោះទេ

    "បើចង់អោយខ្ញុំប្រាប់ តើអាចសួរបន្ដិចបានទេ?"girl

    "បាទ"ជុងហ្គុកញញឹមគួរសម

    "ប្រុសសង្ហារមានសង្សារហើយឬនៅ?"girl

    "បាទគឺនៅទេ បើចឹងខ្ញុំសុំទៅសិនហើយ ព្រោះជិតដល់ម៉ោងចូលរៀន"ជុងហ្គុក ញញឹមគួរសមដាក់ពួកនាងបន្ដិច រួចក៏បោះជំហានដើរទៅសួរអ្នកផ្សេងបន្តទៀត សួរពួកនាងគ្មានបានសាច់ការអីនោះទេ មនុស្សស្រីស្អីឃើញប្រុសមិនបាន អោយភ្នែកអោយច្រមុះ គិតថាជុងហ្គុកចាប់អារម្មណ៍ឬ?

    "ដឹប...អួយ!..សុំទោស"រាងកាយមាំត្រូវបុកនឹងមនុស្សម្នាក់ទៀតពេលគេដើរមិនបានមើលផ្លូវគឺអាល័យតែរកមើលបន្ទប់រៀនរបស់ខ្លួន

    "មិនអីទេ..."សម្លេងស្រួយស្រែបបណ្ដាលចិត្តអោយអ្នកម្ខាងទៀតងាកមើលទៅគេភ្លាមៗ ដោយសារតែមុននេះរវល់តែជួយរើសសៀវភៅគេ ទើបមិនបានមើលមុខអ្នកដែលគេដើរបុកមុននេះ

    "ឯងមិនអីមែនទេ?"ជុងហ្គុក ជួយគ្រាគេឡើងអោយបានស្រួលបួលវិញ មុននឹងហុចសៀវភៅអោយគេ រាងតូចស្ដើង ភ្នែកមុតមានមន្ដស្នេហ៍ បបូរមាត់ពណ៌ផ្កាឈូកព្រឿង ប្រៀបបានទៅនឹងមនុស្សស្រី ងើយមុខញញឹមដាក់នាយបន្ដិច ជុងហ្គុក មើលរាងតូចឡើងភ្លឹក នេះបើមិនបានលឺសម្លេងគេនិយាយមុននេះទេ នាយគិតថាក្មេងម្នាក់នេះជាមនុស្សស្រីហើយ

    "ខ្ញុំមិនអីទេ"ថេយ៉ុងក្រវីក្បាលតិចៗ

    "ចឹងខ្ញុំសុំទៅសិនហើយ"រាងតូចក៏ដើរចេញទៅ ព្រោះគេត្រូវដល់ម៉ោងចូលរៀនហើយ តែក៏ត្រូវឈប់ពេលជុងហ្គុកស្រែកឃាត់

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now