កាត់ពេលនីគីត្រឡប់មកផ្ទះ បង្ហាញខ្លួនឡើងក្នុងបន្ទប់គេងវិញ ឃើញredeyeអង្គុយសម្លឹងមើលខ្លួនក្នុងទម្រង់ជាសត្វឆ្មាភ្នែកក្រហម។ បន្ទាប់មកប្រែមកជារូបរាងមនុស្ស សម្លឹងមើលមកខ្លួនដូចចង់និយាយអ្វីមួយ។
«យ៉ាងមិចនឹងredeye... ឃើញអង្គុយសម្លឹងមើលចង់និយាយអ្វីឆាប់និយាយមក...»ដោយទើសចិត្តតិចតួចនីគីក៏ប្រាប់ទៅredeyeឱ្យនិយាយ គិតតែគុយសម្លឹងមើល
«ម្ចាស់ប្រុស! អញ្ជើញមកពីណាទាំងយប់នៅឡើយ មើលតាមទឹកមុខដូចជាមានសងសឹកអ្វីមួយអញ្ចឹង ព្រោះតាំងព្រឹកមកដល់ល្ងាចមិញនិង ឃើញមុខហាក់ដូចជាមិនសូវរីករាយស្រស់បំព្រង តែមកឃើញទឹកមុខផ្លាស់ប្តូរភ្លាមៗចឹងៗ វាពិតជាចម្លែកសម្រាប់ខ្ញុំ!»នីគីក៏ដើរទៅគុយក្បែរ យកដៃអង្អែលក្បាលredress
«មែនតាំងពីព្រឹកមកដល់ល្ងាច គឺខ្ញុំពិតជាមិនសូវរីករាយឡើយ តែដោយសារតែយប់និង ខ្ញុំបានសម្លាប់មនុស្សដែលខ្ញុំស្អប់ និងបឺតឈាមវាទាំងរស់ទើបខ្ញុំអាចញញឹមចេញមកកើត គ្រប់យ៉ាងបានបញ្ចប់ហើយព្រោះនាងបានស្លាប់ ប្រហែលជាពេលនេះអាចមានយុនសៃយកសាកសពនាងទៅឱ្យសត្វត្មាតសុីបាត់ក៏មិនដឹងផង...
ហ្ហឹស!»ទឹកមុខដ៏សែនពិសពុសនីគីបន្លឺឡើង ត្រេកអរនឹងអ្វីដែលខ្លួនបានធ្វើ
«នេះមានន័យថា...នាងដែលជួបនៅផ្សារនោះស្លាប់បាត់ពិតមែន! អស្ចារ្យមែន! ម្ចាស់ប្រុស! បើការស្លាប់របស់នាងធ្វើឱ្យម្ចាស់ប្រុសរីករាយ ខ្ញុំសូមត្រេកអរមួយចំណែកផង ឃើញមុខនាងនៅផ្សារទំនើបនិង ខ្ញុំចង់ហក់ប្រែជាឆ្មាយកក្រចកខ្វារមុខដ៏សែនស្អាតរបស់នាងចោលឱ្យបាត់ៗទេ...»នីគីគុយមើលredeyeហក់ចុះពីលើគ្រែទៅធ្វើកាយវិការឱ្យខ្លួនមើល ថាខ្លួនទៅមានគំនុំស្អប់នាងនោះ តែណាស់ឆ្មារបស់ខ្លួនវិញដូចចង់លើសខ្លួនទៀត
☽☽☽☽☽☽☽
យុនសៃបានយកសាកសពឌីនផាមកបោះចោលកណ្តាលព្រៃដែលសម្បូរសត្វត្មាតសុីសាកសពមនុស្ស។ ដែលព្រៃមួយកន្លែងដែលយុនសៃមកនេះឃើញសុទ្ធតែឆ្អឹងរបស់មនុស្ស ដែលស្លាប់សល់តែឆ្អឹងក្រោយសត្វត្មាតសុីអស់ទៅ។
«ពេលនេះអស់ភារកិច្ចរបស់ខ្ញុំហើយ យកសាកសពនាងមកបោះចោលកន្លែងនេះសមនឹងទង្វើរបស់នាងហើយឌីនផា ត្រឡប់ទៅប្រាប់ចៅហ្វាយសិនខ្ញុំនឹងទទួលប្រាក់ខែច្រើនជាងនិងមិនខានទេហិះៗ»យុនសៃគ្រាន់តែឃើញលុយមុខរីកដូចគ្រាប់ជី លុយជាជីវិតបានលុយចាយច្រើនៗសប្បាយចិត្ត ធ្វើការល្អបែបនេះថែមទៀតអេម
☽☽☽☽☽☽☽
នៅឯភូមិគ្រឹះឃីងន៍ដេនឯណេះ ហេសឿងមិនបានចូលគេងដូចសមាជិកគ្រួសារឯទៀតទេ អង្គុយក្នុងបន្ទប់ជើងគងទាក់ខ្លាលើគ្នា លើកកែវស្រាក្រហមមកក្រេបផឹកតិចៗចុះឡើង រីឯមុខក៏មិនសូវជាឃើញច្បាស់នោះទេ ដោយហេសឿងនាយបានបិទភ្លើងគ្មានពន្លឺភ្លឺក្នុងបន្តព់អ្វីទាំងអស់។ ក្រោយមកក៏មានសម្លេងបើកទ្វាររបស់នរណាម្នាក់ចូលមក តែមិនរំខានដល់អ្នកក្នុងផ្ទះទេ។
«ចៅហ្វាយ! កិច្ចការដែលចៅហ្វាយផ្តាំ...ខ្ញុំបានធ្វើរួចរាល់ហើយបាទ! ឌីនផានាងបានស្លាប់ខ្ញុំបានយកសាកសពរបស់នាង បោះចោលទុកឱ្យសត្វត្មាតសុីបាត់ហើយ...»យុនសៃខំនិយាយថ្នមសម្លេង ខ្លាចប៉ះពាល់ដល់រាងក្រាស់អារម្មណ៍មិនល្អអីទៅ មិនចប់អត់បានតម្លើងប្រាក់ខែចាយច្រើនៗ
«ល្អ...! ពីថ្ងៃនេះតទៅនិងលែងមាននរណា អាចធ្វើបាបប្រពន្ធយើងកើតទេ!»រាងក្រាស់ក៏លើកស្រាមកក្រេបបន្តិចទៀត យុនសៃវិញបានគិតក្នុងចិត្តថា
«គួរតែប្រាប់ចៅហ្វាយអត់ទេហា! ថានាងឌីនផាស្លាប់ក្រោមស្នាដៃអ្នកប្រុសនោះ»យុនសៃឈរអេះអុញ មិនដឹងថាគួរតែហាមាត់និយាយឬក៏ដើរចេញមិនបាច់ប្រាប់ រាងក្រាស់ឃើញកូនចៅឈរដូចជាមានរឿងក្នុងចិត្តចង់ប្រាប់ សម្រេចចិត្តសួតយកតែម្តង
«យុនសៃ! បើថាមានអ្វីលាក់ក្នុងចិត្តឆាប់និយាយមក កុំឈរធ្វើដូចអេះអុញតទៀត...»យុនសៃឃើញថារាងក្រាស់សួរបែបនិងមានតែឆ្លើយចុះ បើលាក់រឿងនិងក៏មិនល្អសម្រាប់ខ្លួនប៉ុន្មានទេ
«គីអញ្ចេះទេចៅហ្វាយ...ឌីនផាស្លាប់នោះគឺជាប្រពន្ធចៅហ្វាយជាអ្នកសម្លា..»និយាយមិនទាន់អស់រឿងរ៉ាវផង ហេសឿងទម្លាក់កែវស្រាចុះ ហើយបាញ់កែវភ្នែកសន្លឹងមកយុនសៃ ទោះងងឹតបន្តិចមែនតែសម្រាប់យុនសៃអាចមានអារម្មណ៍ដឹងថា ចៅហ្វាយពិតជាភ្ញាក់ផ្អើលនូវអ្វីដែលខ្លួនបាននិយាយចេញមក
«នេះ...តើជាការពិតឬ?យុនសៃ!»ហេសឿងបានសួរបញ្ជាក់ខ្លាចថាខ្លួនអាចស្តាប់ច្រឡំ
«បាទ!ចៅហ្វាយ...ខ្ញុំនិយាយឡើងមកគឺជាការពិតទាំងអស់ ណាមួយពេលនោះរាងកាយប្រពន្ធចៅហ្វាយ មានអាការះស្រេកឈាមមនុស្ស រាងកាយរបស់អ្នកប្រុសខានបឺតឈាមយូរ ទើបអ្នកប្រុសត្រូវតែសម្លាប់នាងចោលបឺតយកឈាមដើម្បីបំពេញថាមពលក្នុងខ្លួន...»យុនសៃនិយាយរាងអោនមុខតិច
«បើបែបនេះមែនក៏ល្អសម្រាប់រាងកាយប្រពន្ធយើងដែល ការស្លាប់របស់នាងអាចធ្វើឱ្យអាចប្រពន្ធយើងសប្បាយចិត្ត តាំងពីដើមមកឌីនផានាងអាងមានឡានជិះទៅបុកប្រពន្ធយើងដែលខំ ជិះកង់ទាំងភ្លៀងទៅធ្វើការ ទង្វើនាងសមស្លាប់តាំងយូរហើយតែមកពីយើងមិនចង់ ចុងក្រោយក៏ស្លាប់ព្រោះតែប្រពន្ធយើង!»ងេសឿងហាក់មានស្នាមញញឹមនៅចុងមាត់
«បងធំហា! ជួយតម្លើងប្រាក់ខែយុនសៃឱ្យច្រើនតិចទៅណា...គ្នាខំធ្វើការឱ្យបងធំនៅក្រុមហ៊ុនផង បោកបញ្ជោតនាងស្រីនោះឱ្យមកស្លាប់ចឹងៗអី បងធំគួរតែគិតមើលតិចទៅ...»សូនូអើតក្បាលបើកទ្វារចេញមក និយាយយកភ្លាមៗតាមកាតសន្យាជាមួយយុនសៃដែលនិយាយនៅក្រុមហ៊ុន
«អួយ!អ្នកប្រុសសូនូ! អ្នកប្រុសលេងចេញមកស្រស់ៗចឹងម៉ងហី ខ្ញុំភ័យលួសព្រលឹងអស់រលីង ត្រូវក្នុងបន្ទប់ចៅហ្វាយរាងងងឹតទៀត អ្នកប្រុសលេងតែបែបនេះតិចទៀត ប្រហែលអាចគាំងបេះដូងបាន»យុនសៃយកដៃអូសទ្រូងតិចៗ ពុងឈរភ័យនឹងហេសឿងមុននេះផង មកថែមម្នាក់ទៀតបើកទ្វារអើតក្បាលចូលមក រួចបិទទ្វារចេញទៅវិញបាត់
«ហឺយ! យ៉ាប់ដល់កប្អូនប្រុសមួយនិង...យុនសៃស្អែកទៅបើកប្រាក់ខែឱ្យឯងចុះយកប្រាក់ខែគុណនិងប្រាំ ទុកថាសំណាងឯងចុះបានប្អូនយើងមកនិយាយប្រាប់ បានយើងបើកលុយប្រាក់ខែគុណនិងប្រាំច្រើនៗចឹង កុំភ្លេតការងារក្រុមហ៊ុនជួយមើល ជួយធ្វើឱ្យអស់ឮនៅ គ្មានលួចរត់ទៅដើរលេងប្រយ័ត្នកាត់យកមកវិញ ចេញទៅបានហើយ!»ហេសឿងព្រមានយុនសៃទុកមុន ធ្វេសប្រហែសតាតិចទៅលូវហើយ យុនសៃមុខសញ្ញាមុខលុយ
«បាទ!ចៅហ្វាយកុំភ័យខ្ញុំមិនភ្លេចការងារក្រុមហ៊ុន»យុនសៃអោនគោរពលារាងក្រាស់ បើកទ្វារចេញសល់តែហេសឿងម្នាក់ឯងក្នុងបន្ទប់ងងឹតម្តងទៀត
☽☽☽☽☽☽☽
ព្រះអាទិត្យរះបន្លឺពេញផែនដីហើយ នៅតែអ្នកងើបពីដេកទេដែលមិនទាន់ក្រោក នីគីដេកអោបredeyeពេញមួយយប់។ អ្នកទាំងពីរមានស្នាមញញឹមជាប់មុខតាំងពីយប់មកដល់ព្រឹក តែក៏មានសម្លេងរំខានមួយនោះគឺអ្នកមីងយេអ៊ុន គោះទ្វារបន្ទប់នីគី ដោយមិនមានឮសម្លេងពីក្នុងបន្ទប់មក អ្នកមីងយេអ៊ុនសម្រេចចិត្តបើកទ្វារចូលតែម្តង ឃើញថាក្មួយនីគីជាមួយអាល្អិតមួយនោះ ដេកអោបគ្នាមិនព្រមលែងទេ ម្នាក់ៗដេកឡើងខ្នើយអោបធ្លាក់ពីលើអស់រលីងម៉ង។
«ក្មួយនីគី! ក្រោកឡើងនេះថ្ងៃរះឡើងចាំងគូទហើយ ដេកដល់ណាទៀត! ក្រោកឱ្យឆាប់ឡើង នីគីអត់ទៅធ្វើការទេឬ?»នីគីក្រោយឮសម្តីមីងយេអ៊ុនថាអត់ទៅធ្វើការ ស្ទុះងើបឡើងលឿនរត់ចុះពីលើគ្រែរត់ចូលបន្ទប់ទឹក ប្រញាប់ប្រញាល់ងូតទឹកដុះធ្មេញ
«មួយៗទៅណាក្មួយ កុំប្រញាប់ពេកអីប្រញាប់ពេកអាចនិងភ្លេចមុខភ្លេចក្រោយក៏ថាបាន មីងចេញទៅវិញហើយក្មួយរៀបចំខ្លួនតាមសម្រួលចុះ»ស្រដីចប់បើកទ្វារចេញក្រៅបាត់ សម្លេងងូតទឹកឮពេញបន្ទប់ទឹក តែទោះយ៉ាងណាក៏redeyeនៅដេកបានធម្មតា ព្រោះខ្លួនជាសត្វឆ្មាគ្មានការងារធ្វើដូចជាមនុស្សទេ ចង់ប្រែជារូបរាងឆ្មាក៏បាន រូបរាងមនុស្សក៏បានអត់បញ្ហា
☽☽☽☽☽☽☽
ខាងក្រុមហ៊ុមរាងក្រាស់ពេលនេះ ពេញក្រុមហ៊ុនបានឮសម្លេងខ្សឹបខ្សារនិយាយពេញមួយក្រុមហ៊ុន រឿងប្អូនប្រុសរបស់អគ្គនាយកហេសឿង។ ជាពិេសសគឺលូសុី ហ្សារ៉ានាំគ្នានិយាយមិនចេះហត់ទេ។
«លូសុី! ប្អូនប្រុសរបស់អគ្គនាយកសង្ហាមិនចាញ់លោកអគ្គនាយកសោះ តែគ្នាស្តាយត្រង់ពួកគាត់ទាំងពីរមានប្រពន្ធបាត់ហា បើថាអត់មានវិញតាមញ៉ែយកធ្វើប្តីបាត់!»មាត់និយាយតែហ្សារ៉ាធ្វើកាយវិកាយលើសពីការនិយាយទៀត
«ធ្វើម្តេចទេហ្សារ៉ាអើយ...! វាសនាពួកយើងអត់សំណាងប្រហែលយើងកើតបានត្រឹមរកលុយចិញ្ចឹមក្រពះពួកយើងឱ្យតែរស់ៗទៅបានហើយ»ហ្សារ៉ា
«ហ្សារ៉ា! មើលជួយមើលគ្នាតិចមើល លោកយុនសៃថ្ងៃនេះដូចដើរចូលមកក្រុមហ៊ុន ដើរញញឹមៗចឹង គាត់កើតអ្វីដែលថ្ងៃនិងដូចខុសពីរាល់លើក កាលមុនមកក្រុមហ៊ុនរាល់ដងមុខគ្មានញញឹមអញ្ចឹងទេ!»ហ្សារ៉ានេះក៏ងាកមើលតាមលូសុីនិយាយ សំដៅលើយុនសៃ
«អើឯងនិយាយត្រូវ...លូសុី! ឯងគិតថាគាត់បើកលុយប្រាក់ខែដឹងបានញញឹមមិនឈប់សោះ!»ទាំងលូសុី ហ្សារ៉ាបែរមុខមើលគ្នាចុះឡើង
«តែក្រុមហ៊ុនយើងបើកលុយជិតពេលចូលខែថ្មីនិង»ដោយលូសុីពូកែរកកន្លែងឆ្ងល់ ហ្សារ៉ាក៏លើកដៃវៃលូសុី
«គ្នាចង់សួរឯងថាធ្វើភ្លើក៏យ៉ាងមិចនិងហ្ហាស! លោកយុនសៃគាត់ជាកូនចៅរបស់លោកអគ្គនាយក ចឹងគាត់ធ្វើការបានល្អគាត់បាន
បើកលុយមុនពួកយើងដែលជាបុគ្គលិកមុននឹងហើយ សូម្បីតែពេលណាលោកអគ្គនាយកមិនមកក្រុមហ៊ុន គឺលោកយុនសៃនេះឯងជំនួសដៃជើងគាត់ ក្នុងក្រុមហ៊ុនចឹងឯងគួរតែបើកខួរក្បាលរបស់ឯងនៀកឱ្យទូលំទូលាយខ្លះមើល...»ហ្សារ៉ាលើកដៃចង្អុលក្បាលទៅក្បាលលូសុី
«អើ!គ្នាដឹងហើយ តែកុំយកដៃមកចង្អុលក្បាលវាអី វៃគ្នាឡើងឈឺសាច់ហើយ មកចង្អុលឯងថែមទៀតយ៉ាប់ណាស់»លូសុីក៏ងក់ងរដាក់ហ្សារ៉ាភ្លាម
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
