ក្រោយស្ងាត់បាត់សម្លេងយូរ គ្មានចម្លើយឆ្លើយតបចំពោះការសុំអភ័យទោស។ រាងក្រាស់ទាំងអស់បានត្រឹមតែអស់សង្ឃឹម មើលទៅរាងតូចមិនងាយអភ័យទិសឱ្យឡើយ។
«សុំទោសផង... ខ្ញុំប្រហែលយកទៅគិតសិន»សម្លេងរាងតូចស្រដីឡើង អ្នកគ្រប់គ្នាក៏មើលមុខព្រមគ្នា
«នីគី...កូនកុំទាន់ប្រញាប់ពេកអីណា បើកូនមិនទាន់ធ្វើចិត្តបានទេកុំបង្ខំខ្លួនឯងពេក កូមអាចគិតមើលតាមសម្រួលបាន យ៉ាងណាកុំឱ្យបានចិត្តដល់កូនប្រុសម៉ាក់ទាំងអស់នេះពេក...»លោកស្រីដាសៀក៏មិននៅក្នុងបរិយាកាសនេះតទៀត ដើរចេញទៅយ៉ាងលឿន អ្នកគ្រប់គ្នាក៏បំបែកចេញទៅកន្លែងផ្សេងទៀត សល់តែបងប្អូនរាងក្រាស់ប៉ុណ្ណោះ
«តោះនីគីកុំនៅទីនេះយូរពេកមិនល្អទេ ពួកយើងទៅវិញ...»តាគីក៏ដឹកដៃរាងតូចចេញទៅ ក្រោមក្រសែរភ្នែកបងប្អូនរាងក្រាស់តាមសម្លឹងមើលមិនដាច់អាល័យ
☽☽☽☽☽☽☽
នៅតាមផ្លូវចេញមកវិញ ទាំងតាគីនិងរាងតូចគែស្ងាត់គ្មាននរណានិយាយអ្វីសោះ។ តាគីក៏បើកឡានមកទន្លេហាន ព្រោះទីនោះមានបរិយាកាសគួរឱ្យចង់មកគយគន់។
«តាគី...គ្នាគួរតែព្រមលើកលែងឱ្យពួកគេអត់?!»
«កុំណាវើយ...! គ្នាមិនព្រមពួកគេធ្វើបាបចិត្តឯងយ៉ាងមិចខ្លះ ឯងក៏ដឹងមិនចឹង នេះចង់ចិត្តទន់ហើយត្រូវទេកុំណាគ្នាហាមឯងទុក
មុនវើយ!»តាគីឮសម្តីចេញពីមាត់រាងតូច គេចាប់ទាញស្មាសងខាង
នីគីបែរមុខមករកខ្លួន
«ឯងមើលគ្នារឹងមាំពេកអត់ហឹម...»
«ឯងនេះរឹងមាំពេកហើយ អរមែនរឹងមាំគឺរឹងក្បលច្រើនជាងដល់ថ្នាក់គ្នាចង់តែយកឯងទៅឃុំទុកមិនឱ្យទៅជួបពួកគេនោះទេ»ដោយចិត្តខឹងតាគីនិយាយទាំងតម្លើងសម្លេងចេញមក
«អើគ្នាក្បាលរឹង...»
«អេនែឯង..»តាគីនិយាយសឹងមិនទាន់ក្រោយឃើញរាងតូចរត់ទៅរកទឹក ហើយរត់ចូលក្នុងទឹកកាន់តែជ្រៅៗទៅ មិនបង្អង់យូរតាគីរត់ទៅជិតមាត់ទឹក
«នីគីហា...ឯងឆាប់ងើបចេញពីទឹកវិញមក កុំលេចសើចមួយគ្នាវើយ គ្នាអត់ចូលចិត្តទេ លឿនឡើងគ្នាសុំអង្វរឯងចុះសម្លាញ់»ដោយនិយាយយូរទៅៗមិនឃើញស្រមោលមិត្តពីទឹកមកវិញក៏ចាប់ផ្តើមភ័យ
«នីគីបើឯងនៅតែមិនព្រមចេញពីឹកមកវិញទេ គ្នាបើកឡានទៅផ្ទះចោលហើយវើយ...»រួចក៏ធ្វើរត់សំដៅទៅរកឡានវិញ ដើម្បីឱ្យនីគីបង្ហាញខ្លួនពីទឹកមក
«អាមិត្តចង្រៃយ៎... ឯងចង់ទៅចោលគ្នាមែនហី...»តាគីពេលបានឮសម្លេងនីគីជេរខ្លួន រហ័សងាកក្រោយទាំងញញឹម តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុតចំពោះរូបគេ គឺ
«នី-គី... សក់របស់..ឯងម៉េចក៏ប្រែចេញទៅជាពណ៍ខៀវវិញអញ្ចឹង?!»នីគីឮថាសក់ប្រែពណ៍ទៅជាពណ៍ខៀវ ក៏ប្រញាប់រត់ទៅធ្លុះកញ្ចក់មើល
«នេះម៉េចនិងអាចទៅ!! គ្រាន់តែខ្ញុំរត់ចូលក្នុងទឹកតែប៉ុន្មាននាទី
សោះនឹង!»
«នីគី! អស្ចារ្យពេកហើយសម្លាញ់»អ្នកទាំងពីរចាប់ផ្តើមងាកមើលមុខគ្នាចុះឡើង
«បានហើយៗ គ្មានស្អីឡូយទេ ឯងជួយជូនគ្នាទៅយកកង់ពីកន្លែងការងារគ្នាតិចមក»
«អើ!ok យ៉ាប់ហាឯងនេះ»
☽☽☽☽☽☽☽
«បងធំ! តើគ្រប់យ៉ានិងប្រសើរវិញទេ»ពាក្យសម្តីរបស់សូនូ
«សូនូ! បងមិនអាចឆ្លើយសំណួរនិងបានទេ ព្រោះពេលនេះគ្រប់យ៉ាងស្ថិតលើចិត្តប្រពន្ធពួកយើងទាំងអស់គ្នាវិញទេ...»ហេសឿង
«ប្អូនសូមតែម្យ៉ាងទេបងធំ! សូមឱ្យតែនីគីត្រឡប់មករកបងប្អូនយើងវិញ បើអាចនិងចាប់ផ្តើមកសាងគ្រួសារថ្មីជូនប្រពន្ធជាទីស្រឡាញ់...»វាគ្រាន់តែជាពាក្យដែរជេយ៍និយាយលើកចិត្តទឹកដល់អ្នកគ្រប់គ្នាប៉ុណ្ណោះ ទៅមុខទៀតក៏មិនដឹងយ៉ាងណាដែល
«បានហើយឈប់ជុំក្បាលគ្នានិយាយពីកូនប្រសារទៅ»សម្លេងនិយាយកាត់មួយលេចឡើងគឺជាប៉ារបស់រាងក្រាស់
«លោកប៉ា!»
«មិច? ចាំបាច់ហៅឈ្មោះយើងស្របគ្នាល្អ ម្ល៉េះកូនប្រុស...»លោកឃីងន៍ដេន ដាក់ខ្លួនអង្គុយគងទាក់ខ្លា និយាយធ្វើមិនដឹង
«លោកប៉ាហា...លោកប៉ាអាចជួយទៅនិយាយជាមួយប្រពន្ធពួកកូនបានទេ ធ្វើយ៉ាងណាក៏បានដែលឱ្យតែនីគីចិត្តទន់ ព្រមលើកលែងទោសដល់ពួកកូនទៅគឺរួចហើយលោកប៉ា!»ជុងវ៉ុនក្រោយឃើញថាដូចមានឪកាសក៏ធ្វើជានិយាយលួងលោមចិត្តលោកប៉ាគេឱ្យជួយបើកផ្លូវ
«ហ្ហឹស! No! No! ហើយកុំសង្ឃឹមអីណាលោកកូនទាំងឡាយដេកចាំទៅ»លោកឃីងន៍ដេនដោយខ្ជិលខ្វល់តទៀតក្រោកចេញទុកឱ្យរាងក្រាស់ទាំងអស់សម្លឹងមើលលោកប៉ាដើរចេញទៅទាំងមុខស្អុយម្នាក់ៗ
☽☽☽☽☽☽☽
នីគីក៏បានមកដល់ហាងកាហ្វេ ក្រោយតាគីជូនគេមកដាក់នៅមុខហាង តែមុនចុះពីឡានក៏ត្រូវតាគីនិយាយឃាត់។
«នីគី! ឈប់សិន! គ្នាមានរបស់ម្យ៉ាងឱ្យទៅឯង»
«របស់អ្វីដែលតាគី?!»តាគីក៏ហុចនៅទូរស័ព្ទមួយគ្រឿងថ្មីស្រឡះ ទើបទិញថ្មីៗមកជូនមិត្តគេ
«នេះគឺជារបស់ដែលគ្នាចង់ឱ្យឯងយកទៅ»ឃើញថានីគីនៅរៀងស្ទាក់ស្ទើរមិនចង់ទទួលយក ទាញដៃកញ្ឆក់មកចាប់ទូរស័ព្ទយកទៅ
«គ្នាទិញជូនឯង ឯងក៏យកទៅណានីគី គ្នាទិញសុីមបញ្ចូលលុយឱ្យរួចហើយ អរលេខទូរស័ព្ទគ្នាក៏មាននៅក្នុងនិងស្រាប់ដែល ទុកឱ្យឯងមានពេលថ្ងៃណាមួយជួបយ៉ូរីលួចថតរូបនាងទុកមើលទៅ ភ្លេចនេះសម្លៀកបំពាក់គ្នាសល់មួយឈុតនៅក្នុងឡាន ឆាប់យកទៅផ្លាស់នៅបន្ទប់ទឹកហាងកាហ្វេឯងធ្វើការសិនទៅ»ចំណែកនីគីដោយទទួលយកអ្វីអស់ហើយ ប្រញាប់បើកទ្វារឡានចេញទៅព្រោះហត់និងការរៀបរាប់មិត្តសម្លាញ់គេម្នាក់និងខ្លាំង រួចបិទទ្វារឡានវិញឮសម្លេងឡើងខ្លាំង ធ្វើឱ្យម្ចាស់ឡានភ្ញាក់ព្រើត
«ចុមយក្ស! យីនីគីនេះ គ្រាន់តែឯងនិយាយច្រើនប្រាប់សោះខឹងឯង បិទទ្វារឡានមិនថ្នមដៃអីតិចសោះម៉ងហី ហឺយ! យ៉ាប់មែន!»តាគីរហ័សបើកឡានចេញទៅយ៉ាងលឿន រីនីគីក៏បានចូលទៅផ្លាស់សម្លៀកបំពាក់រួចចេញមកវិញ កកតោមក្រសែរភ្នែកសាមីន ខេវិនតាមសម្លឹងមើលមិនដាក់ភ្នែក ឃើញថាប្លែកច្រើនជាងមុន
«នីគី! ម៉្តេចបានជាសង្ហាម្ល៉េះទេថ្ងៃនេះ លាបសក់ដាក់ពណ៍ខៀវអីណាទៀតនៀក សង្ស័យហា...»នីគីយើងក៏សើចហួសចិត្តនិងពាក្យសម្តីខេវិនចាវាមក
«ហូយ! មិនដឹងជាស្អីទេខេវិន សង្ស័យអីគេ? អត់យល់ហេបក
ស្រាយប្រាប់តិចមកបានអត់!»នីគីវៃចិញ្ចើមដាក់វិញ ភ្ជាប់និងសម្តីលូយ
«គឺសង្ស័យថានីគីមានស្នេហានោះអី បងសាមីនអើយមើលចុះ នីគីពួកយើងរកបានមិត្តស្រីហើយ បានអញ្ចឹងនោះត្រូវហេ»ខេវិនខំរុញស្មាសាមីន ជួយនិយាយគ្នា
«និងៗមនុស្សតាមានស្នេហាហើយ គឺដឹងតែប្លែកហើយពីក្បាលដល់ចុងជើង សូម្បីតែការស្លៀកពាក់ក៏ចេញមកសង្ហាខប់សារី រួចលាបពណ៍សក់ពណ៍ខៀវចឹងទៀតគឺហា សង្ហាអស់ទាល់មិនសរសើរដូចអត់ទេ!»នីគីឮសាមីននិយាយសរសើរគឺកើតអៀន
«ហូយ! ខ្ញុំឈប់នៅនិយាយជាមួយអ្នកទាំងពីរហើយ ខ្ញុំថ្ងៃនេះសុំច្បាប់មួយថ្ងៃហើយ រកទៅធ្វើការងារសំខាន់ផ្ទាល់ខ្លួនតិចសិន លាហើយខេវិន បងសាមីន»នីគីលើកដៃលាចេញទៅ ជិះកង់ទៅរកហាងសៀវភៅមួយកន្លែង ដែលឆ្ងាយពីទីនេះចម្ងាយ25km
នៅតាមផ្លូវក្រោយភ្លៀងស្រឡះអស់ទៅ បន្សល់តែក្លិនដីបន្ទាប់ពីត្រូវទឹក។ សម្លេងសត្វចាបស្រែកលើដើមឈើ ជាមួយគូស្នេហ៍របស់វា នៅតាមផ្លូវមានសម្លេងមនុស្សដើរនិយាយគ្នា ឆ្លើយឆ្លងមិនចេះចប់។ រយះពេល15នាទី រាងតូចបានមកដល់ហាងសៀវភៅ ដែលជាកន្លែងដ៏ពិសេសរបស់អ្នកដែលចូលចិត្តអានរឿងប្រលោមលោកជាច្រើន។
«នៅទីនេះ ធំគួរសមដែលតើ សៀវភៅតំរៀបជួរគ្នាក៏មានរបៀប ពីជាន់ទីមួយដល់ជាន់ទី4 សៀវភៅច្រើនក្បាល មើលដាច់កន្ទុយភ្នែក»នីគី
រួចក៏បានដើររកមើលសៀវភៅពីមួយកន្លែងទៅមួយកន្លែង រហូត
រកបានសៀវភៅមួយក្បាលដែលប្រទះភ្នែកគួរឱ្យចាប់អារម្មណ៍ រហ័សទាញចេញមកខាងក្រៅ រកកន្លែងអង្គុយមួយបើកអាន យ៉ាងផ្ចង់អារម្មណ៍អន្លង់អន្លោយ អានហើយចង់អានបន្តទៀត មិនចង់ដកភ្នែកចេញ តែក៏បានភាយក្លិនសែនក្រអូបមួយពីចម្ងាយមក បណ្តាលឱ្យចិត្តងាករកមើល ក៏កំពុងតែឃើញcrushដើរសំដៅមករកកន្លែងដែលខ្លួនកំពុងអង្គុយអានសៀវភៅនេះដូចគ្នា យ៉ូរីក៏បានដាក់ខ្លួនអង្គុយពីនីគី រំលងកៅអីចំនួន5ពីគេ។
«យ៉ូរី! តើនេះជានិស្ស័យពួកយើងទាំងពីរទេ ដែលបណ្តាលឱ្យខ្ញុំមកឃើញនាងម្តងទៀត»ពាក្យស្រដីបានត្រឹមពោលក្នុងចិត្ត មិនហ៊ាននិយាយវាចាមកខាងក្រៅទេ រួចក៏បានលើកទូរស័ព្ទលួចថតcrush របស់ខ្លួនដោយស្ងាត់ៗ
«នីគី!»អារម្មណ៍ក៏ភ្ញាក់ព្រើតក្រោមដៃមួយមកប៉ះស្មារបស់ខ្លួន នោះគឺជាសុងហ៊ុន តាមរាងតូចមកដល់ហាងសៀវភៅ
«លោក! មិចក៏លោកនៅទីនេះដែល ឆាប់ដកដៃចេញពីខ្ញុំភ្លាមទៅកុំឱ្យខ្ញុំស្អប់លោកជាងនេះ»សម្តីច្បាស់ៗមួយរបស់រាងតូចពោលឡើងទៅកាន់សុងហ៊ុនទាំងខឹង
«យ៉ាងម៉េច? បងមកតាមប្រពន្ធខ្លួនឯងមិនកើតទេឬ បងមកតាមអូន កុំឱ្យអូនកើតចិត្តបែកឆ្វេងពីបង ក្លិនខ្លួនរបស់អូននៅទីណាក៏បងអាចហិតដឹងបានដែល កុំចង់គេចពីបងអី អូនសម្លាញ់»សុងហ៊ុនដាក់ខ្លួនអង្គុយជិតរាងតូច ទាំងសម្លឹងមុខសមចិត្ត
«ហ្ហឹស! ចរឹករបស់លោកពីមុនយ៉ាងម៉េចឥឡូវក៏នៅដដែល ទោះខ្ញុំបែកឆ្វេងក៏រឿងខ្ញុំដែល មិនជាប់ពាក់ព័ន្ធនិងលោកទេ»រាងតូចរហ័សក្រោកចេញ តែមិនភ្លេចងាកសម្លឹងយ៉ូរីមុនចេញទៅ សុងហ៊ុនពេលបានឃើញរាងតូចសម្លឹងមើលស្រីផ្សេង គេពិតជាទប់
អារម្មណ៍ប្រច័ណ្ឌហួងហែងមិនជាប់ទេ ខ្លួនក៏ក្រោកដើរទៅតាមពីក្រោយ ទៅតាមនីគីដល់កន្លែងរាងស្ងាត់មិនមានមនុស្ស
«នីគី! អូនកុំព្រហើនដាក់បងពេក បងមិនចូលចិត្តឡើយ»រាងក្រាស់ទាញកញ្ឆក់ដៃរាងតូចឱ្យផ្អឹមនិងទូរសៀវភៅ
«យ៉ាងម៉េចលែងខ្លាចខ្ញុំស្អប់លោកទៀតហើយហេ លោកសុងហ៊ុន ខ្ញុំទៅព្រហើនដាក់លោកពីកាលដែរ ប្រាប់ផង!»នីគីមិនខ្លាចនិងពាក្យពិននឹងរបស់រាងក្រាស់ដាច់ខាត
«អូនហ៊ានខ្លាំងណាស់ ហ៊ានសម្លឹងមើលស្រីផ្សេងក្រៅពីបង»ទឹកមុខហួសចិត្តរាងតូចសើចឌឺមកកាន់សុងហ៊ុន
«ត្រូវហើយ ខ្ញុំមើលមនុស្សស្រីម្នាក់នោះ គឺមកពីខ្ញុំស្រឡាញ់នាង ខ្ញុំមិនដែលមានចិត្តស្រឡាញ់បងប្អូនពួកលោកម្តងទៀតទេ លោកឮទេលោកសុងហ៊ុន លោកធ្លាប់ធ្វើឱ្យខ្ញុំឈឺចាប់ដោយសារលោកម្តងហើយ លោកដែលស្តាប់ខ្ញុំនិយាយបកស្រាយម្តងទេ គឺអត់
ទេ មនុសស្រីរបស់លោកនាងដួលខ្លួនឯងទេ តែលោកក៏ជឿនាង នាងនិយាយអីក៏បងប្អូនពួកលោកជឿនាងដែល លោកកុំស្មានថាខ្ញុំភ្លេចរឿងទាំងអស់នោះអីហ្ហឹស! ទង្វើលោកសាងដាក់ខ្ញុំវាឈឺណាស់ លោកមិនដែលយល់ឡើយ»សុងហ៊ុនក៏ព្រលែងដៃរាងតូចចេញឱ្យមានសេរីភាព ពាក្យសម្តីដ៏សែនមុតស្រួចរបស់នីគី
ចាក់ដោតចំពោះនាយខ្លាំងណាស់ បើសិនជាគេអាចយល់តែបន្តិច
រឿងវាមិនមកដល់ដំណាក់នេះទេ
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
