រយះពេលមួយខែនេះ យ៉ាវីណាបានធ្វើជាចិត្តល្អកែខ្លួនដើម្បី
ធ្វើជាមិត្តជាមួយរាងតូចក្នុងគោលបំណងសម្លាប់គេចោល។
«អេនីគីឯងមកហើយហេ!»យ៉ាវីណាប្រញាប់ដើរមកជិត
«អឺ!ឯងនាងបបួលខ្ញុំមកនៅមាត់ស្រះនេះវិញ នៅមុខផ្ទះមិននិយាយគ្នានុងវិញទៅ!»នីគីក៏មិនសូវខឹងស្អប់នាងដួចមុនដោយសារឃើញនាងកែប្រែចរឹកអាក្រក់ខ្លះ តែមិនមែន100%ឡើយ
«អឺ..គឺថា...»ដោយចាប់អារម្មណ៍ឃើញជេយ៉ុន សុងហ៊ុន សូនូដើរមកម៉ាដុំកន្លែងនេះដែល ទើបនាងចាប់ផ្តើមចេញចរឹកពិសពុលមកម្តងទៀត
«អួយ..នីគី ម៉េចបានជាឯងមករុញយើងឱ្យដួសចឹង ហ្ហឹកៗ...ឈឺណាស់ បើឯងនៅស្អប់ខ្ញុំទេ កុំមកធ្វើជានិយាយល្អអី...»នីគីវិញមិនទាន់ដឹងអីផង ស្រាប់តែនាងមកចោទខ្លួន រាងក្រាស់ទាំងបីបានរត់មកមើលយ៉ាវីណា យ៉ាងបារម្ភ ភ្នែកម្នាក់ៗបាញ់សម្លក់ទៅរាងតូចគ្រប់គ្នា
«នេះឯងនីគី...»សូនូនិយាយតែប៉ុន្មានម៉ាត់ក៏ដាល់រាងតូចមួយដៃ ត្រូវមាត់ចេញឈាម
«សូនូ....នេ-នេះបង...!»រាងតូចគាំងអស់ហើយពេលនេះ ម៉េចសុខៗមកដាល់គេអញ្ចឹង
«នីគីឯងម៉េចក៏អាក្រក់ ចិត្តខ្មៅយ៉ាងនេះហាស! យ៉ាវីណានាងខំកែប្រែមកល្អហើយ នៅចង់ធ្វើបាបនាងទៀតឬ នាងទៅធ្វើស្អីអីបានឯងហ៊ានច្រាននាងឱ្យដួល»ជេយ៉ុនស្តីឱ្យរាងតូចផាំងៗតាមចិត្តខឹង
«ពួកបងកំពុងតែយល់ច្រឡំលើខ្ញុំហើយណា...មានដឹងខ្លួនអត់! ...ខ្ញុំមិនបានទៅរុញច្រាននាងឱ្យដួលទេ នាងជាអ្នកធ្វើខ្លួនឯងតើ យ៉ាវីណាខ្ញុំមិននឹកស្មានថាចរឹកនាងនៅតែជាស្រីពស់វែកលាក់ពិសដដែលឡើយហ្ហឹស!»
«ឆាប់បិទមាត់ភ្លាមនីគី! ឯងគ្មានសិទ្ធិមកថាយ៉ាវីណាយើងជាស្រីពស់វែកទេ»សុងហ៊ុន
«ល្អខ្លាំងណាស់! ខ្ញុំសូមប្រាប់ពួកបងចុះ ថានាងចូលមកគ្រួសារនេះ មិនមែនមកល្អទេ នាងមកក្នុងគោលបំណងចង់ឱ្យទំនាក់ទំនងបងប្អូនរបស់ពួកបងបែកបាក់គ្នាប៉ុណ្ណោះទេ ហើយថ្ងៃណាមួយនាងនិងសម្លាប់គ្រួសារបិសាចជញ្ជក់ឈាមនៃត្រកូលឃីងន៍ដេននេះឱ្យរលាយ ព្រោះនាងនិងឪពុករបស់នាងកំពុងរផបគម្រោងសម្លាប់ហើយ»រាងក្រាស់ទាំងបីទោះជារាងតូចនិយាយការពិតប្រាប់គ្រប់យ៉ាងក៏ពួកគេបានត្រឹមគ្រវីក្បាលមិនជឿ
«ចាំទុកក្នុងខួរក្បាលឯងផងទៅណានីគី! ទោះជាឯងនិយាយយ៉ាងម៉េចក៏បងប្អូនយើងមិនជឿឯងនោះទេ»សូនូ
«បានតាមចិត្តចុះ ព្រោះកន្លងមកក្តីស្រឡាញ់ដែលខ្ញុំមានចំពោះពួកបងទាំងអស់គ្នា វាគ្មានតម្លៃអីបន្តិចសោះឡើយ ខ្ញុំខំធ្វើគ្រប់យ៉ាងដើម្បីឱ្យបងបើកចិត្តស្រឡាញ់ខ្ញុំខ្លះតែអ្វី ដែលបានតបស្នងមកវិញត្រឹមតែការឈឺចាប់វិញប៉ុណ្ណោះ ព្រោះបេះដូងរបស់បងបានប្រគល់ឱ្យនាងនេះបាត់ហើយ...»នីគី
«ចាំសម្តីយើងឱ្យច្បាស់ណា! ទាំងបងធំ បងទី2 បងទី3 បងទី4 ប្អូនទី6 រួមទាំងយលងដែលនោះ គឺគ្មានថ្ងៃមកស្រឡាញ់មនុស្សប្រុសជាដាច់ខាត»សូនូ
«មិនអីទេ! អូនយល់ហើយ! បើសិនបាត់វត្តមានខ្ញុំចេញពីមុខពួកបង ពួកបងប្រហែលសប្បាយចិត្តខ្លាំងហើយមែនអត់ ឆ្លើយប្រាប់អូនតិចមក តាតិចក៏អូនអស់ចិត្តដែល»នីគីសួរសំណួរដែលមិនសួរទៅរាងក្រាស់
«ត្រូវហើយ! បើលើលោកនេះគ្មានវត្តមានឯង បងប្អូនទាំងប្រាំមួយនាក់យើងសប្បាយចិត្តខ្លាំងបំផុត»សុងហ៊ុនឆ្លើយតបវិញដោយគ្មានការស្ទាក់ស្ទើរ អ្នកទាំងបីក៏លើគ្រាយ៉ាវីណាចេញទៅ
«ទីបំផុតខ្ញុំយល់ហើយ! អូននិងជូនតាមសំណូមពររបស់ពួកបង»ទឹកនេត្រាស្រក់ចេញមក ទោះឃាត់ក៏មិនអាចទប់កើតឡើយ
ពេលយប់ឈានមកដល់ គ្រប់គ្នាដេកលក់អស់នៅឡើយនីគីដែលឈរពីមាត់បង្អួចសម្លឹងមើលក្នុងទឹកចាំងស្រមោលព្រចន្ទមកលើផ្ទៃទឹក។ ភ្នែកក៏ក្រឡេកប៉ះទៅឃើញដូចជាស្រមោលមនុស្សម្នាក់កំពុងឈរនៅឆ្ងាយពីមាត់ស្រះ ខ្មៅៗមើលមិនចង់ឃើញ។ មិនចាំយូរក៏ប្រញាប់រត់ចេញមកខាងក្រៅសំដៅទៅមាត់ស្រះ តែពេលរត់មកដល់បែរជាមិនឃើញមាននរណាម្នាក់ឡើយ។
«នេះមិញនិងខ្ញុំដូចនរណាគេឈរនៅនឹងច្បាស់ណាស់»គ្រាន់ឈានជើងបែរក្រោយ យ៉ាវីណាបានបង្ហាញខ្លួនចេញ រុញរាងតូចចូលទឹក
«ជួយ..ផង~~~~អ្នកណា...ក៏បាន...»
«ខំស្រែកទៅគ្មានអ្នកណាមកជួយឯងឡើយអាភ្លើ...! ហាសហាហាសហា...»ពេលនេះយ៉ាវីណាសើចយ៉ាងសមចិត្ត ក្រោយឃើញរាងតូចធ្លាក់ទឹក មិនយូរប៉ុន្មាននីគីក៏លេចចូលក្នុងទឹកកាន់តែជ្រៅៗទៅ ថាមពលក្នុងខ្លួនក៏ចុះខ្សោយ រាងកាយចាប់ផ្តើមលែងទទួលដឹងឮអ្វីគ្រប់យ៉ាងទាំងអស់
ក្រោយមកក៏ឃើញអ្នកបម្រើប្រុសម្នាក់ស្រែកឡូឡា ផ្អើលអស់អ្នកនៅក្នុងផ្ទះរត់ចេញមកតាមសម្លេងស្រែកនោះ។
«មានរឿងអ្វី! អ្នកណាកើតអីហា្ហ...រ៉ូណាន»ហេសឿងចាប់ទាញស្មារ៉ូណាន
«គឺអ្នកប្រុសនីគីគាត់ធ្លាក់ចូលទឹកហើយ អ្នកប្រុសធំ...»ហេសឿងនិងអ្នកផ្សេងទៀត ហាក់សឹងមិនជឿនិងអីដែលរ៉ូណាននិយាយ
«រ៉ូណាន! ឯងនិយាយអីនិងកូនប្រសារយើងគេនៅដេកក្នុងបន្ទប់តើមិ...មិច...និងអាចធ្លាក់ចូលទឹកទៅ!»លោកស្រីឃីងន៍ដេនដើរមកជិត
«លោកស្រី...ហ្ហឹកខ្ញុំមិនភរអ្នកទាំងអស់គ្នាទេ គឺខ្ញុំបានឃើញអ្នកនាងយ៉ាវីណារុញអ្នកប្រុសនីគីចូលក្នុងទឹកពិតមែន»ជេយ៍ក៏បាន
រកមើលយ៉ាវីណា តែមិនបានឃើញនាងនៅទីនេះទេ
«អ្នកម៉ាក់!កុំជឿសម្តីអ្នកបម្រើម្នាក់នេះនិយាយ យ៉ាវីណាមិនបាននៅទីនេះទេ នេះប្រហែលជាល្បិចកូនប្រសារម៉ាក់ទេ! ចង់ឱ្យពួកកូនមកបារម្ភ....»ជេយ៍ក៏ត្រូវបាត់មាត់ទៅវិញ ក្រោយតាគីលើកបីនីគីដើរចេញក្នុងទឹកមក
«នីគីមិត្តខ្ញុំមិនបានលេងល្បិចទេ...»តាគីខ្លួនទទឹកជោគ ភ្នែកចង់គំនុំនិងរាងក្រាស់
«នី-គី...នេះមិនពិតទេត្រូវទេ...»លោកស្រីឃីងន៍ដេនស្លុតចិត្ត មាត់ញ័រអស់ហើយ ស្រដីសឹងតែមិនរួច គាត់ដើរទៅជិតរាងតូចកាន់ដៃកូនប្រសារ
«យ៉ាងម៉េចហើយ! មើលតាមទឹកមុខពួកលោកប្រហែលក្នុងចិត្តសប្បាយអរហើយ ក្រោយប្រពន្ធខ្លួនឯងលែងមានជីវិតអញ្ចឹង ទោះគេនិយាយពីឈ្មោះស្រីរបស់ពួកលោក ក៍នៅកាន់នាងទៀត»
តាគីស៊កសៀតថា
«នីគី! កូនល្អគ្រប់យ៉ាងតែហេតុអ្វីជីវិតកូនត្រូវមកចប់ត្រឹម
ស្នាដៃស្រីនោះវិញ!»
«ក៏ល្អដែលម៉ាក់! គេស្លាប់បាត់ចឹង ពួកកូននិងធូរទ្រូងខ្លះ លែងមានបន្លាជាប់ទ្រូងទៀត»ជុងវ៉ុនស្រដីឡើងទាំងកំពុងនិយាយក្បត់អារម្មណ៍ខ្លួន ទាំងដែលពីមុនឡើយមិនមែនអញ្ចឹង
«ហ្ហឹស! លោកស្រីឃីងន៍ដេនមើលសម្តីកូនប្រុសលោកស្រី និយាយចេញមកមិនរអៀសមាត់អ្វីបន្តិច ថ្ងៃណាមួយពួកលោកទាំងអស់គ្នានិងស្តាយក្រោយរាល់ទង្វើដែលលោកប្រព្រឹត្តលើមិត្តខ្ញុំ នាងម្នាក់នោះនិងបកក្បាលមកខាំពួកវិញថ្ងៃណាមួយមិនខានទេ ដោយសារតែទង្វើដ៏សែនឡប់ពួកលោកឯងនេះ លោកស្រីកុំភ្លេចជួយធ្វើសាក្សីយប់នេះផង ថាកូនប្រុសលោកស្រីពោលពាក្យទាំងនេះចេញមកដោយខ្លួនឯង»តាគីក៏បីនីគីបាត់ចេញពីកន្លែង
មាត់ស្រះនេះទៅ
«ម៉ាក់ពិតជាអស់សង្ឃឹមលើពួកកូនណាស់ ជុងវ៉ុនកូនត្រូវចាំសម្តីខ្លួនឯងឮទេ បើកូនហ៊ានតែភ្លេចកូនជាមនុស្សអាត្មានិយមខ្លាំងបំផុត ហើយសូមអញ្ជើញពួកលោកកូននៅសោយសុខជាមួយស្រីពួកកូនឯង ម៉ាក់និងប៉ាកូននិងត្រឡប់ទៅរស់នៅក្រៅប្រទេសហើយ
ងាកមើលមកអ្នកស្រីស៊ូរីមវិញ ក្រោយតាគីបីកូនគាត់ដើរចូល
មកជាមួយទឹកមុខអស់សង្ឃឹម។ គាត់ចាប់ផ្តើមយំចេញមក ព្រោះកូនរបស់គាត់លែងមានជីវិតទៀតហើយ។
«អ្នកមីង! នីគីគេ...ទៅចោល..ពួកយើងរហូតហើយ...»តាគីគេមិនដែលយំទេ តែពេលនេះបែរជាមកយំដោយសារមិត្តគេទៅវិញ
«នីគី! ម៉េចក៏កូនដាច់ចិត្តទៅចោលម៉ាក់បែបនេះ សុំទោសនីគី! ម៉ាក់ជាម៉ាក់មិនល្អចំពោះកូនអឹក...»អ្នកស្រីស៊ូរីមគោះទ្រូងអាសូរកូន
«អ្នកមីងដឹងទេ! បងប្អូនពួកគេនោះសប្បាយចិត្តណាស់ពេល ឃើញប្រពន្ធខ្លួនឯងស្លាប់»
«ហ្ហឹស! ហេតុអ្វីពួកគេអាក្រក់យ៉ាងនេះ មីងគិតថាពេលដែលកូននីគីរៀបការចូលទៅពួកគេនិងអាចបើកចិត្តស្រឡាញ់ខ្លះតែ ស្តាប់ឭក្មួយពោលអញ្ចឹង មីងគិតខុសហើយ បើដឹងថាបែបនេះមីងមិនឱ្យកូនមីងទៅរៀបការជាមួយគ្រួសារខាងនុងទេ»
«តែអ្នកមីង! សូមកុំខឹងស្អប់លោកស្រីដាសៀអីអ្នកមីង! គាត់គ្មានកំហុសក្នុងរឿងនេះឡើយ គ្រប់យ៉ាងមកពីកូនប្រុសគាត់ម្នាក់គត់ លោកស្រីដាសៀស្រឡាញ់នីគីខ្លាំងណាស់»គេមិនចង់ឱ្យអ្នកមិនដឹងអីមកត្រូវមកទម្លាក់កំហុសក្នុងរឿងនេះជាមួយអ្នកដែលប្រព្រឹត្ត
«មីងដឹងហើយ! លោកស្រីដាសៀគាត់មិនអាក្រក់ដូចកូនប្រុសគាត់ទាំងប្រាំមួយនាក់នោះទេ តែអ្នកនិងចងចាំទុកបងប្អូនពួកគេ និងជាសត្រូវរបស់មីង មីងគ្មានថ្ងៃអភ័យទោសរាល់ទង្វើដែលធ្វើបាបលើកូនមីងឡើយ»
«តាគី! ក្មួយដឹងយ៉ាងម៉េចថានីគីត្រូវធ្លាក់ចូលទឹក»
«មិត្តភាពក្មួយនិងនីគីមានអារម្មណ៍ផ្សាភ្ជាប់ជាមួយគ្នាជ្រាលជ្រៅ ទើបមិនថានីគីមានគ្រោះថ្នាក់អីគឺក្មួយនឹងបង្ហាញខ្លួននៅកន្លែងនោះតែម្តង»
«មើលសភាពកូននីគីពេលនេះចុះ! ប្រែទៅជាសភាពដើមហើយ លែងក្លាយជាមនុស្សទៀតហើយ»ចិត្តជាម្តាយឃើញក្នុងសភាពដើមគឺពិបាកចិត្តណាស់
«នីគីជាបិសាចជញ្ជក់ឈាមមែន តែនេះស្លូតពេកហើយមិត្តអើយ គ្នាសុំទោសដែលមិនអាចនៅក្បែរការពារឯងបាន តែគ្នានឹកធ្វើវិធីឱ្យឯងរស់ឡើងវិញមកជាមនុស្សម្តងទៀត»
«តាគី! ក្មួយនិយាយមុននេះជាការពិតទេ...ក្មួយពិតជាអាចធ្វើឱ្យកូនមីងរស់ឡើងវិញម្តងទៀតមែនទេ»អ្នកស្រីស៊ូរីមស្ទុះចាប់ដៃតាគីដោយក្តីរំភើបពេលបានឮអញ្ចឹង
«ជាការពិតអ្នកមីង!»តាគី
«តើត្រូវធ្វើយ៉ាងម៉េចខ្លះ? ឆាប់ប្រាប់មីងមក!»
«គឺត្រូវនីគីនៅលើគ្រែ! ចាប់មនុស្សប្រហែល50នាក់យកមក បូជាឈាមស្រស់ៗលើរាងកាយនីគី! តែគឺនៅពេលព្រះចន្ទពេញបូរមី
ប៉ុណ្ណោះ ក្រោយឆ្លងផុតពីយប់ព្រះចន្ទពេញបូរមីមក រាងកាយនីគីនិងត្រឡប់មកវិញគ្រប់យ៉ាង តែប្រហែលអាចដេកលង់លក់400ឆ្នាំ ដល់គ្រប់500ឆ្នាំនីគីនិងដឹងខ្លួនឡើងវិញ តែការចងចាំនីគីទាំងអស់ក្មួយលុបបំបាត់ចោលនៅរូបភាពអតីតប្តីប្រាំមួយចេញ ក្មួយក៏ត្រូវបន្តក់ឈាមក្មួយក្នុងគ្រាយប់ព្រះពេញបូរមី»អ្នក
ស្រីស៊ូរីមក្រោយស្តាប់ការរៀបការអស់ហើយ បាមបញ្ជាកូនចៅ20នាក់ចេញទៅចាប់មនុស្សយកមកឃុំទុកសម្រាប់បូជា
ថ្ងៃព្រះចន្ទពេញបូរមីបានឈានមកដល់ ជារាត្រីដែលអ្នក
ស្រីស៊ូរីមនិងតាគីទន្ទឹមរងចាំយ៉ាងយូរ។ វិធីបូជាក៏ចាប់ផ្តើមមនុស្ស50នាក់ដែលចាប់យកមកក៏បានស្លាប់ម្តងម្នាក់ៗ ឈាមស្រោចពេញរាងតូច រួចរាល់ហើយតាគីយកកាំបិតអាដៃខ្លួនបន្តក់ឈាមទៅលើរាងកាយនីគី ឯខ្លួនក៏ត្រូវបាត់បង់ថាមពលអស់ពាក់កណ្តាល តែក៏មិនសោកស្តាយដែលបានជួយសង្រ្គោះមិត្តរស់ឡើងវិញ។
ចាប់តាំងពីថ្ងៃកើតរឿងមកលើនីគីមក ទាំងហេសឿង ជេយ៍ ជេយ៉ុន សុងហ៊ុន សូនូ ជុងវ៉ុនក៏បានដឹងការពិតគ្រប់យ៉ាងនិងបានសម្លាប់នាងយ៉ាវីណាចោលដែលសោកស្តាយ កន្លងមកស្តាប់ប្រពន្ធខ្លួននិយាយការពិតប្រាប់ខ្លួនទាល់តែអង្គរក្សដៃស្តាំម្ចាស់យាយយកវីដេអូពីកាំមេរ៉ាបង្កប់មកបង្ហាញទើបជឿនិងត្រចៀកផ្ទាល់។ ចំណែកគ្រួសារនាងយ៉ាវីណាក៏ត្រូវសម្លាប់ដោយស្នាដៃរាងក្រាស់ ម្នាក់ៗចាប់ផ្តើមស្តាយក្រោយនូវទង្វើដ៏សែនថោកទាបរបស់ខ្លួនសាងកំហុសដ៏ធ្ងន់ធ្ងរទៅលើប្រពន្ធខ្លួនឯង។
ពួកគេក៏បានបន្តរងចាំរាងតូចម្តងទៀត មិនថាត្រូវចំណាយពេលរាប់ឆ្នាំ ឬយូរប៉ុន្មានទេ ពួកគេនិងប៉ះប៉ូវជូនប្រពន្ធពួកគេគ្រប់យ៉ាង។
ESTÁS LEYENDO
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasíaទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
