ភាគ15:ម្ចាស់មិត្តអើយ

131 15 0
                                        

ហ្សារ៉ានិងលូសុី ឃើញឌីនផាដើរចេញមកកើតចិត្តជ្រេញឌីនផា។ ឌីនផាសត្រូវរួមគ្នាជាមួយលូសុី ហ្សារ៉ាតាំងពីរៀនសកលដល់បានរួមការងារជាមួយគ្នាកន្លែងតែមួយ។ មើលមុខគ្នាមិនចំឡើយ ឌីនផាតែងតែច្រណែនអ្នកណាដែលល្អជាងខ្លួន ទើបកើតមានសត្រូវជាមួយពីរនាក់នោះ។
«ងាប់ហើយលូសុី! ឯងមើលនាងនោះហ្អរ មកពីលាងបន្ទន់វិញមុខឱ្យដូចស្អីចឹង ម៉ោងការងារដូចអត់គិតធ្វើសោះ ឃើញលោកអគ្គនាយកវិញ ដូចឆ្កែឃើញឆ្អឹងចឹងហា ឃើញប្រុសអត់កើត...»ហ្សារ៉ាស្រដីឌឺដងផ្លែផ្លាឱ្យឌីនផាឮៗ
«ឯងមិនដឹងទេឬហ្សារ៉ា? នាងតាំងពីនៅរៀនមកម្ល៉េះ យកសម្រស់ដ៏សែនរលួយរបស់នាងទៅទាក់ប្រុសៗឱ្យមកចាប់អារម្មណ៍នាង រៀនគេចម៉ោងរហូត ដល់មកធ្វើការងារអ៊ីចឹងទៀត គេចម៉ោងការ
ងារទៅណាបាត់ បើមិនអញ្ចឹងគុយចុចទូរស័ព្ទធ្វើមិនដឹង តាំងគេនិយាយចំៗ តាំងឯងមកចេញចរិតកាចដាក់គេហើយ ដូចអត់គ្រប់ទឹកម៉េចមិនដឹងដែរ?!»លូសុីបង្ហាញកាយវិកាយទៅមិត្ត ដៀងភ្នែកមើលឌីនផា តាមសម្លក់មកខ្លួនវិញ
«អេពួកនាងទាំងពីរ...!! ល្មមៗបានហើយណា ឃើញខ្ញុំមិនមាត់ដូចបានដៃដល់ហើយ នាងចង់មានរឿងជាមួយខ្ញុំខ្លាំងណាស់ឬបានប្រឹងនិយាយដើមខ្ញុំសម្បើមណាស់...!!»ប្រយោគចុងក្រោយឌីនផាស្រែកដាក់លូសុី ហ្សារ៉ា ស្របពេលហេសឿងនិងយុនសៃដើរចេញមកត្រឡប់ទៅភូមិគ្រឹះ ឃើញហេតុការណ៍ស្រែកឮៗខ្ទរពេញកន្លែងធ្វើការ
«នាងស្រែកអីឌីនផា...!!!»សម្លេងកំណាចបន្លឺឡើងក្រោយខ្នងឌីនផា នាងប្រញាប់ងាកមុខមករករាងក្រាស់ ឈរសម្លឹងនាងដោយភាពត្រជាក់ស្រេបព្រឺឆ្អឹងខ្នង
«គ-គឺ...លោកអគ្គ...នាយកខ្ញុំ!!»នាងពោលទាំងរដាក់រដុប
មុននេះទើបត្រូវមាត់រាងក្រាស់ស្តីឱ្យរួចទេ ឥឡូវមកទៀតហើយ
«ឌីនផា... នាងមានយកខួរក្បាល! មកគិតសម្តីខ្ញុំមុននេះបន្តិចទេ...! ខ្ញុំគិតថាប្រហែលអត់ទេ នាងដូចចូលចិត្តស្រែកដាក់គេ! គ្រប់គ្នា...ដល់ហើយ»
«តែលោកអគ្គនាយកមិនមែនបែបនេះឡើយ គឺលូសុីនិងហ្សារ៉ាពួកគេទាំងពីរ...»
«បានហើយឌីនផា!! ខ្ញុំឃើញថាមានតែនាងទេដែលទៅស្រែក
ដាក់ពួកគេនោះ គេអង្គុយធ្វើការធម្មតាសោះ! តែនាងឈរស្រែកអញ្ចឹងគិតថាខ្លួននាងត្រូវឬ?»នាងបានត្រឹមអោនមុខចុះ ទាំងដែរនាងមិនបានខុស លូសុីនិងហ្សារ៉ាឃើញឌីនផាអញ្ចឹងលួចញញឹមសមចិត្តខ្លាំង
«ប្រាក់ខែនិងត្រូវកាត់ពាក់កណ្តាលគុណនិងពីរ មើលតែទង្វើនាងធ្វើទៅ ដូចមិនគោរពម៉ោងការងារ! អីបន្តិចឡើយឌីនផា...»ដោយខ្ជិលនិយាយតទៀត រាងក្រាស់ដើរចេញទៅដោយអស់សង្ឃឹមនិងបុគ្គលិកធ្វើការដូចជាឌីនផាជាខ្លាំង អ្នកទាំងអស់គ្នាចាប់ផ្តើមខ្សឹកខ្សៀវគ្នារឿងឌីនផា
មកដល់ក្នុងឡាននាយមិននិយាយអ្វីទាំងអស់ អារម្មណ៍កំពុងតែគិតថាឌីនផាស្រដៀងមនុស្សស្រីដែលធ្លាប់ចូលមកបោកប្រាស់ខ្លួនចេញពីប្រពន្ធសម្លាញ់គេខ្លាំងណាស់។ គេមិនចង់ឱ្យអតីតកាល
មកលងបន្លាចម្តងទៀតទេ នាយធ្វើឱ្យមានកំហុសពីអតីតមកហើយ
ដូច្នេះមិនចង់មានលើកទី2។
☽☽☽☽☽☽☽
នៅមុខផ្ទះនីគី មានមនុស្សប្រុសម្នាក់បានចុះពីឡានបង្ហាញខ្លួនចេញមក កំពុងឈរសម្លឹងខាងក្រៅរបងផ្ទះមើលទៅខាងក្នុងជាមួយខ្សែភ្នែកពិឃាត។ អ្នកស្រីហេនរីចស៍បានងាកមកឃើញតាមបង្អួចផ្ទះបាយ ពេលគាត់ធ្វើម្ហូបញាុំ អារម្មណ៍ចម្លែកបណ្តាលឱ្យគាត់សម្រេចចិត្តដើរមកបើកទ្វារចេញខាងក្រៅមើល ដើម្បីមើលថាជានរណាគេ។
«សួស្តី! អ្នកស្រីហេនរីចស៍ ស៊ូរីម!»អ្នកស្រីស៊ូរីមបើកភ្នើកធំៗភ្ញាក់ផ្អើលនិងបុរសដែលឈរនៅមុខរបងផ្ទះគាត់ ហៅឈ្មោះគាត់យ៉ាងពេញលេញ បុរសអាថ័កំបាំងនេះជានរណាម៉េចក៏ស្គាល់ឈ្មោះគាត់ច្បាស់ម្ល៉េះ
«ឯង! ជានរណាគេ? ម៉េចស្គាល់ឈ្មោះយើងច្បាស់យ៉ាងនេះ? ឆាប់ប្រាប់ភ្លាម!»គាត់លើកដៃចង្អុលមុខទៅបុរសដែលពាក់សម្លៀកបំពាក់ពណ៍ខ្មៅ ពាក់មួកជិតមុខអោនមុខចុះក្រោមបន្តិច
«អ្នកស្រីស៊ូរីម! មិនចាំខ្ញុំទេឬ? បែកគ្នា100ឆ្នាំមកនេះ អីក៏ឆាប់ភ្លេចម៉េសទេ!ហ្ហឹស!»គេងើយមុខមកអ្នកស្រីស៊ូរីម ភ្ជាប់ស្នាមញញឹមពិសពុលចេញមក
«តាគី...! នេះក្មួយ!»ក្រោយតាគីបង្ហាញមុខទើបអ្នកស្រីញញឹមតបទៅវិញ
អ្នកទាំងពីរបានមកនិយាយគ្នានៅខាងក្នុង រំលឹកអតីតកាលដ៏ឈឺចាប់ចេញមក។
«អ្នកមីង! ខ្ញុំខ្លាចនីគីគេនិងអាចជួបអតីតប្តីទាំង6របស់គេម្តងទៀតណាស់ ពួកគេទាំងនោះជាហេតុបង្កឱ្យអ្នកមីងបាត់បង់នីគីឡើងមក ខ្ញុំមកលើកនេះ និងការពារនីគីមិនឱ្យដូចអតីតកាលដ៏សែនឈឺចាប់នោះឡើយអ្នកមីង...»
«មីងដឹងតាគី ថាក្មួយបារម្ភពីកូនមីង តែក្មួយអំបូរពួកយើងទាំងពីរខុសគ្នាណាស់!»
«អ្នកមីងរីម! ទោះក្មួយជាអំបូរសត្វចចក ហើយអ្នកមីងជាអំបូរបិសាចជញ្ជក់ឈាមក៏ដោយ តែដោយសារតែនីគីគេធ្លាប់ជួយសង្រ្គោះក្មួយពីពួកមនុស្ស ទើបមកឥឡូវនេះក្មួយអាវនៅរស់បាន ចឹងក្មួយនិងអ្នកមីងមិនមែនជាសត្រូវនិងគ្នាឡើយ តែសត្រូវធំគឺអ្នកធ្វើបាបនីគីឱ្យឈឺចាប់វិញទេអ្នកមីង!»តាគីចាប់ដៃអ្នកស្រី បកស្រាយកុំឱ្យមានការព្រួយបារម្ភ
«ចា៎...! តែបើមិនមានក្មួយជួយធ្វើពិធីឱ្យនីគីរស់ឡើងវិញ ពេលនេះមីងនិងនៅតាឯងរហូតហើយលែងបានឃើញមុខកូននីគីហើយ
មីងអរគុណក្មួយណាស់! តាគីដែលបានសង្រ្គោះនីគីឱ្យរស់ម្តងទៀត!»
«មិនអីទេអ្នកមីង! ចុះនីគីគេមិននៅផ្ទះទេឬ?»
«នីគីកូនមីងគឺកំពុងតែធ្វើការ! ប្រហែលរាងល្ងាចអីមកវិញហើយ ក្មួយមិនចាំបាច់ងាករកមើលចុះឡើងៗអញ្ចឹងទេតែ...»
«តែអីទៅអ្នកមីង...!»
«មីងកំពុងតែខ្លាចថា នីគីគេអាចចងចាំគ្រប់យ៉ាងឡើងវិញទេ ចុះបើចងចាំឡើងវិញហើយ តើនីគីនិងត្រឡប់ទៅរកស្នេហាមួយដែលធ្វើឱ្យខ្លួនឯងឈឺចាប់បំផុតគ្មានថ្ងៃភ្លេចបាន មីងបារម្ភណាស់តាគី មីងមិនចង់ឱ្យនីគីចងចាំគ្រប់យ៉ាងឡើងវិញឡើយ នឹកឃើញទឹកភ្នែកដែលស្រក់ចេញពីការឈឺចាប់នោះ មីងឈឺជាងកូនខ្លួនឯងទៀតតាគី! ណ្ហើយ...»សម្លេងដកដង្ហើមធំបន្លឺឡើង ភាពស្មុគ
ស្មាញធ្វើឱ្យឈឺក្បាលខ្លាំង
«អ្នកមីង! នីគីគេធ្លាប់ជាមិត្តជិតស្និតបំផុតរបស់ក្មួយ ក្មួយពិតជាចង់ការពារគេ មិនឱ្យអ្នកណាមកធ្វើបាបគេ ជាន់ឈ្លីយកបេះដូងគេសើចលេងបានទេអ្នកមីងរីម!»តាគីកំពុងរងចាំស្តាប់ចម្លើយចេញពីមាត់អ្នកស្រីស៊ូរីម
«បានអ្នកមីងយល់ព្រម! មីងទុកចិត្តក្មួយហើយណា...តាគី! មីងសង្ឃឹមថានីគីនិងបានជួបមនុស្សល្អក្នុងជីវីតគេ មិនឈឺចាប់ម្តងទៀតដោយសារនរណាម្នាក់ឡើយ មានសុភមង្គលក្នុងជីវិត មីងចង់ឃើញកូនរបស់មីងតែពិននិងទេ មីងមិនដែលចង់បានអ្វីច្រើនឡើយ សំខាន់ឱ្យតែកូនមានក្តីសុខគឺណាស់ហើយ...»
☽☽☽☽☽☽☽
ក្រោយចប់ពីការងាររាងតូច មិនបានមកផ្ទះទេគឺជិះកង់ឌុបឆ្មាទៅដើរលេងសិន។ ដល់កន្លែងមួយមានទឹកអមនៅមួយចំហៀង មានស្មៅដុះពេញនិង ឡាយឡំនិងខ្យល់បក់។
«redeye មើលចុះលើមេឃមានបក្សីហើរជាគូ ពណ៍ផ្ទៃមេឃស្អាតខ្លាំងណាស់ ស្អាតជាងកន្លែងខ្ញុំធ្លាប់ទៅមុនទៀត»នីគីដាក់ខ្លួន
ដេកលើស្មៅ សម្លឹងមើលមេឃ redeyeដើររមៀលក្បែរខ្លួន ហក់លេងជាមួយសត្វមេអំបៅហើរទៅមក
«ខ្ញុំមានអារម្មណ៍ថាហត់ណាស់ប៉ុន្មានថ្ងៃនេះ សូម្បីតែស្នាមថើបដំបូងរបស់ខ្ញុំទុកឱ្យប្រពន្ធត្រូវគេឆក់យកបាត់ ពួកគេទាំងពីរនោះ ខ្ញុំមិនដែលស្គាល់ផង ពួកគេហ៊ានដល់ម្លឹងហើយ ទើបតែទៅជួបពួកគេនៅភូមិគ្រឹះម្តងសោះ....»
«នីគី...»កំពុងដេកអង្គុយរអ៊ូនិយាយម្នាក់ឯង ឮសម្លេងមួយហៅឈ្មោះខ្លួនឡើង ទើបប្រញាប់ស្ទុះងាកមើលចង់ដឹងថាជានរណាគេ
«តា-គី»តាគីប្រញាប់រត់មកជិតនីគី រត់មកទាំងទឹកមុខសប្បាយអរ
«តាគីម៉េចឯងនៅនិងដែល!»រាងតូចតាមមើលដំណើរតាគីរត់មក
រកខ្លួន
«នីគីសុំអោបមួយមកណា! នឹកឯងចង់ដាច់ខ្យល់ហើយដឹងទេមិត្ត
ភក្តិ»មិនចាំយូរដាក់ខ្លួនអង្គុយចិត្តហក់អោបតែម្តង មិនចម្លែកទេដែលនីគីនៅចាំតាគី តាគីមិនដែលប្រាប់អត្តសញ្ញាណពិតដល់នីគីឡើយ តែតាមរយះស្គាល់គ្នាកាលនៅរៀនជាមូួយគ្នា ហើយឆូកាន់និងតាគីក៏ជាមិត្តល្អនិងគ្នាដែល តែអ្នកដែលពួកគេស្រឡាញ់ជាមិត្តខ្លាំងបំផុតគឺជានីគីនេះ
«ហុឺយមិនដឹងអីទេ! អោបក៏អោបម៉េសហាតាគី ឯងដឹងគ្នានៅនិងយ៉ាងម៉េចឆ្លើយ គ្នាមិនទាន់និងបានដល់ផ្ទះទេ»
«មិនថាឯងនៅដល់ណាទេ គ្នាតាមហិតក្លិនឯងទាល់តែឃើញនិង និយាយលេងទេ គ្នាទៅលេងអ្នកមីង ក៏សួរថាពេលទំនេរនីគីឯង ចូលចិត្តដើរលេងកន្លែងណាខ្លះ អញ្ចឹងគ្នាក៏ចេះតែគិតលេងៗទៅ មកតាមកន្លែងផ្សេងដែលសម្បូរ មាត់ទឹក ព្រៃឈើ មានស្មៅបៃតងដុះ ចេះស្មានៗទៅណា មានដឹងឯងនៅកន្លែងនិងមែនណា ចុះឆ្មាមួយក្បាលនេះជាឆ្មាឯងមែនទេនីគី!»ឃើញឆ្មាដើរចូលមករាងតូច
«ត្រូវហើយយ៉ាងម៉េចចម្លែកក្នុងចិត្តឬតាគី...! គ្នារើសបានតាមផ្លូវឃើញអាណិតពេកយកមកចិញ្ចឹមទៅ...»ដោយមិនចង់និយាយប្រាប់ថាឆ្មានេះរត់តាមខ្លួនចេញពីភូមិគ្រឹះរាងក្រាស់តាមមក សុខចិត្តយកការកុហកមកប្រាប់ប្រសើរជាង
«អរចឹងទេអី... តែឆ្មានេះពណ៍ភ្នែកខុសពីឆ្មាផ្សេងចឹង»
«ក៏មិនដឹងដូចគ្នា!»
«នីគីហា... ឯងមើលព្រះអាទិត្យចុះ ពេលដែលវារៀបនិងលិចទៅវិញ វាស្រស់ស្អាតម៉េសឆ្ងល់អត់!»តាគីងាកមើលមុខរាងតូចដែលកំពុងអង្គុយស្រងោតស្រងាត់
«ស្អាតៗហើយ តែពេលយប់ម្តងៗគ្នាមានអារម្មណ៍ថាឯកា អារម្មណ៍នឹកអ្វីមួយដែលលាក់ក្នុងចិត្តជាយូរមកហើយ តែដូចនឹកមិនឃើញទេ វាចេះតែចង់ប្រាប់ដល់យើង...»
«ណាស់ហើយនីគី! ឯងកុំគិតច្រើនពេកនាំតែឈឺក្បាលវិញទេ ធ្វើអីសប្បាយៗឱ្យខ្លួនឯងទើបល្អជាងត្រូវហេ...»នីគីងក់ក្បាលញញឹមតបស្រាលៗ
«តាគីឯងមានវីយូឡុងទេ?»តាគីងាកមើលមុខភ្លាមៗឮមិត្តសួរ
«ឯងរកធ្វើអី?ឯងចង់លេងឬ?»
«ត្រូវគ្នាចង់លេងភ្លេង ចង់បន្ធូរអារម្មណ៍បន្តិច!»តាគីមិនចាំយូររត់ទៅយកវីយូឡុងពីក្នុងឡានចេញមកឱ្យមិត្តលេង
«នេះវីយូឡុង គ្នាមិនដែលលេងទេ ទុកក្នុងឡានចោលយូរហើយទើបឯងរកទេ បានទៅរត់យកឱ្យនិង...»រាងតូចតាមមើលមិត្តនិយាយទាំងហត់ៗរត់ទៅមក
«អឺ...អង្គុយឱ្យបាត់ហត់សិនទៅ គ្នាមើលឯងនិយាយដូចតឹងទ្រូង»
សម្លេងភ្លេងវីយូឡុងចាប់ផ្តើមបន្លឺឡើង រណ្តំពេញកន្លែងអង្គុយ តាគីអង្គុយស្តាប់យ៉ាងរីករាយ គ្មានទុកក្ខកង្វល់ ភ្លេងបានស្រូបយកអារម្មណ៍មិនសប្បាយចិត្ត ចេញទៅអស់នាំមកវិញនូវភាពរីករាយ។
redeyeដេកលក់តាមភ្លេងម្ចាស់វាលេង សម្លេងភ្លេងស្រទន់ ទោលទន់ទៅតាមអ្នកលេងឡើង ស្របពេលថ្ងៃរៀបលិចម្តងតិចៗ អមបរិយាកាសជុំវិញ ស្ងប់ស្ងាត់ល្អ កាន់តែពិរោះខ្លាំងជាងមុន។ ស្តាប់មិនចេះធុញ ចង់ឱ្យលេងរហូតមិនចង់ចប់សោះ។
«ចប់ហើយតាគី! នេសយកទៅវិញចុះណា»រីតាគីកំពុងអន្លង់អន្លោយផង ដាច់អារម្មណ៍អស់ភ្លាម ឮមិត្តហៅ
«នីគីឆាប់ចប់លឿនម៉េស... គ្នាកំពុងជក់អារម្មណ៍តាមសម្លេងភ្លេងផង!»បញ្ចេញមុខស្អុយទៅមិត្ត នីគីឃើញចង់សើចដែរតែខ្ជិល
«យី! ចង់ឱ្យគ្នាគុយលេងរាប់ម៉ោងនៅនិងដល់យប់ បាច់ទៅផ្ទះដេកពួនអីទេ!»
«ទេៗ...! មែនចឹងទេ តែយ៉ាងណានីគីលេងពិរោះណាស់ ចប់លឿនពេកអ្នកណាទទួលយកបានទៅ អត់យល់អារម្មណ៍អ្នកអង្គុយស្តាប់!»ឈោងដៃយកវីយូឡុងមកវិញ បង្ហាញទឹកមុខអន់ចិត្ត
«ចេះអន់ចិត្តទៀតតាគី អ្នកណាបង្រៀននិង ឆូកាន់បង្រៀនមែន កុំកាត់រកគ្នាពេក ពីរនាក់ឯងនិងហ ខ្លួនធំហើយមែនក្មេងចាំតាលួងគ្រប់ពេលទេណា ម្ចាស់មិត្តអើយ!»
«ឆូកាន់អត់បានបង្រៀនទេ គ្នាចេះអន់ចិត្តដោយខ្លួនឯងតើ»
«តាគីរកសង្សារមួយទៅ ក្រែងបានអ្នកអន់ចិត្តជំនួសវិញ ពេលខ្លះតាគីឯង តាមលួងគេវិញមួយថ្ងៃអាច10ដងចុះ ល្អទេគំនិតគ្នា...»
តាគីឮមិត្តបបួលយកសង្សារទុកមកគុយចាំលួង បាញ់ភ្នែកសម្លក់
គិតអីឱ្យគេមកយកសង្សារនាំទើសដៃទើសជើង និង សាកមានសង្សារមើល ប្រច័ណ្ឌឯងលុះល្ស័យឥឡូវហើយ។

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now