ភាគ17:ញ៉ែcrushធ្វើសង្សារឱ្យបាន

93 14 0
                                        

    ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញកាំរស្មីពេញភពផែនដី ចាំង
ផ្លាតមកប៉ះផ្ទៃមុខឌីនផាកំពុងដេកអោបគ្នាជាមួយជូនឆយពេញមួយយប់។ ភ្នែកបើកព្រឹមៗសម្លឹងមើលពិដាន ខ្លួនចាប់ផ្តើមងើបអង្គុយ ប្រទះភ្នែកនិងអ្នកដេកក្បែរខ្លួន។
«អាយ~~~~~អារោគចិត្ត»ជូនឆយដែលដេកមិនទាន់ស្វាងក៏ត្រូវស្វាងដោយរន្ទះជើងឌីនផា ធាក់នាយឱ្យធ្លាក់ពីលើគ្រែទាំងធីងធោងមិនដឹងអី
«ឯ...ឯង...ជានរណាម្តេចក៏ហ៊ានចូលក្នុងបន្ទប់យើង ហើយនៅដេកក្បែរយើងពេញមួយយប់ទៀត អាមនុស្សឆ្កួត ឯងធ្វើអីយើងយប់មិញហា?! មិចបានខ្លួនយើងគ្មានសម្លៀកបំពាក់ជាប់ខ្លួនអ៊ីចឹង អាយអាឡប់~~~~~»
«នាងឆាប់បិទមាត់! ហើយឈប់ស្រែកភ្លាមបើមិនចង់សុីគ្រាប់កាំភ្លើងក្នុងដៃយើង! ហ្ហឹស...»ឌីនផាទប់មាត់ឈប់ស្រែកក្រោយឃើញជូនឆយដកកាំភ្លើងចេញពីថតតុ លើកតម្រង់បែរមករកនាង
«យ៉ាងមិច! ខ្លាចហើយហេ មិនខ្លាំងទៀតទៅ ពេលនេះនាងអស់អ្វីគ្រប់យ៉ាងពីខ្លួនហើយ នាងមិនមានភាពបរិសុទ្ធទៀតឡើយឌីន...ផា!»នាយញញឹមសមចិត្តនិងទង្វើខ្លួន ព្រោះគេអាចបង្រ្កាប
នាងបានបន្តិចហើយ
«អរមែនហើយ...យប់មិញខ្ញុំថាមិនចង់ធ្វើបាបនាងដែល តែនាងជាអ្នកទាញខ្ញុំទៅរកនាងដោយខ្លួនឯងទេណា ឃើញនាងគួរឱ្យ
អាណិតពេកយប់មិញ ក៏សម្រេចបំណងប្រាថ្នានាងតែម្តងទៅ វីដេអូនាងជាមួយខ្ញុំក៏មានក្នុងទូរស័ព្ទនេះដែល មុននាងចង់ធ្វើបាបខ្ញុំវិញ ក៏កុំភ្លេចណាថាមានវីដេអូពួកយើងទាំងពីរនាក់»ឌីនផាបានត្រឹមតែអង្គុយខាំមាត់សង្កត់ចិត្ត នាងមិនអាចធ្វើអ្វីបានឡើយពេលនេះ គ្រប់យ៉ាងរលាយអស់រលីងត្រឹមមួយយប់សោះ ជូនឆយពាក់ខោអាវបើកទ្វារដើរចេញទៅ យ៉ាងព្រនើយគ្មានខ្វល់ពីឌីនផា ដែលតាមសម្លក់ខ្លួនពីលើគ្រែមក
«អាយ~~~ឌីនផាអើយ! ឌីនផា! ម្តេចក៏ឯងបណ្តោយខ្លួនឯងដើរមកដល់ដំណាក់បែបនេះអញ្ចឹង ខ្ញុំមិនគួរណាផឹកស្រាឱ្យស្រវឹងដល់ថ្នាក់នេះឡើយ វារលាយអស់ហើយ អស់រលីងគ្មានសល់ទេ ហ្ហឹកៗ...»បានត្រឹមយំអោនមុខចុះ ស្តាយគ្រប់យ៉ាង
                       ☽☽☽☽☽☽☽
    កាត់មកមើលគ្រួសារឃីងន៍ដេនពេលនេះ ទឹកមុខម្នាក់ៗព្រឹកឡើងត្រូវមាត់ម្ចាស់តាទាំងព្រឹក គ្មានមូលហេតុ។
«ពេលណាចៅប្រសារយើងត្រឡប់មកវិញ! ហេសឿងឆ្លើយប្រាប់តា តាជួបមុខប្រពន្ធឯងបានតែម្តងគត់ លូវបាត់មុខមិនមកវិញសោះ...»
«អឺ...លោកតាគឺថា...ប្រពន្ធចៅមិនទាន់ចង់ត្រឡប់មកវិញ ចង់នៅដើរលេងឱ្យបានយូរជាងនេះសិន!»
«បាទពិតមែនហើយ! លោកតា»សូនូបានបន្ទោរពីក្រោយ
«ប្រាកដអត់ថា! ថានីគីចៅយើងនិយាយបែបនេះប្រាប់ពួកចៅឯងទាំងអស់គ្នាចឹង កុំឱ្យតាដឹងឱ្យសោះណាថានាំគ្នាកុហកតាចាស់ម្នាក់នេះវើយ បើមិនអ៊ីចឹងទេ... ពួកចៅឯងមានរឿងជាមួយតាមិនខាន»ម្ចាស់តាដើរចេញទៅ តាំងមួម៉ៅនិងចៅៗ អ្នកណាខុសគាត់
ច្បាស់ជាមិនរស់ទេ
«ប៊ិះទៅហើយបងធំ!»ជេយ៍ជូតញើសចេញតាមជើងសក់ សម្លឹងមើលមុខបងប្រុសគេ
«បងធំ! ពួកយើងមិនអាចកុហកលោកតាបានយូរទេ សាកតែលោកតាជីកគាស់កកាយរឿងនេះ ច្បាស់ជារកផ្លូវរត់មិនឃើញទេ»សុងហ៊ុនពោលឡើងទាំងភិតភ័យក្នុងទ្រូង
«កុំបារម្ភ...នាំគ្នាសម្រួលអារម្មណ៍ឱ្យធម្មតាសិនទៅ បើកាន់តែបង្ហាញអាភាពភ័យខ្លាចនេះ លោកតាអាចសង្ស័យបងប្អូនយើងកាន់តែលើសដើម ឆាប់បបំបែកគ្នាតាមផ្លូវរៀងខ្លួនទៅ បងរកទៅជួបនីគីយាយគ្នាសិន»ងក់ក្បាលយល់ព្រម ចេញទៅតាមកន្លែងរៀងខ្លួន
      រាងតូចគ្រាន់តែជិះកង់ដល់ហាងកាហ្វេភ្លាម ឃើញហេតុការណ៍ចម្លែកគួរឱ្យចាប់អារម្មណ៍ខ្លាំង។ មនុស្សមាជាច្រើនមកឈរចាំតម្រង់ជួរទិញកាហ្វេ ជាងសព្វមួយដង នីគីប្រញាប់រត់ចូលហាងធ្វើការ ភ្ញៀវបុកមកទិញច្រើនខ្លាំង មិនអាចឈរមើលបានទេ។
«នីគីមិចក៏យូរម្លេះថ្ងៃនេះ! បងឈរលក់ម្នាក់ឯងឡើងហត់ហើយ ភ្ញៀវនាំគ្នាមកច្រើន»ដៃរវល់ធ្វើការមែនតែសាមីន មិនភ្លេចសួរទៅរាងតូច
«ថ្ងៃនេះដេកជ្រុលម៉ោងតិចនិងណាបងសាមីន តែឥឡូវខ្ញុំមកជួយលក់ហើយ»ក្រោយសន្ទនាចប់ ម្នាក់ៗដើរចុះឡើង ប្រញាប់លើកកាហ្វេឱ្យភ្ញៀវ រហូតដល់អស់ភ្ញៀវទើបនាំគ្នាអង្គុយដកដង្ហើមឱ្យបាត់ហត់
«ទីបំផុតបានអង្គុយឱ្យស្រួលខ្លួនហើយ....»ខេវិនពោលទាំងអង្គុយជូតញើសចេញពីមុខ
«ថ្ងៃនេះចម្លែកខ្លាំងណាស់ ខេវិន បងសាមីន គិតដូចខ្ញុំទេ តាំងពីខ្ញុំចូលធ្វើការមក មិនងាយជួបរឿងចឹងទេណា!»អ្នកផ្សេងទៀតក៏គិតដូចគ្នានិងរាងតូចតិចតួចដែល
     សម្លេងឡានចាប់ហ្វ្រាំងមួយគ្រឿង បើកមកឈប់នៅមុខហាងរាងតូចធ្វើការ ក្រៅពីឡានរាងក្រាស់ឡើយ។ យុនសៃប្រញាប់ចុះមកវើកទ្វារឱ្យចៅហ្វាយចុះមក ហេសឿងក៏សារ៉េអាវខ្លួនបន្តិច បោះជំហានចូលទៅក្នុងហាងជាមួយយុនសៃជាកូនចៅ។
«សួស្តីនីគី! នៅចាំខ្ញុំទេ...»ឯនីគីគ្រាន់ឮឈ្មោះខ្លួនត្រូវគេហៅ ប្រញាប់ងាករកប្រភពសម្លេង ជាមួយទឹកមុខភ័យៗក្រោយឃើញវត្តមានរាងក្រាស់មកឈរហៅខ្លួន ក៏នឹកឃើញដល់ប្អូនប្រុសរាងក្រាស់ទាំងពីរដែលមកចាប់ថើបខ្លួនកាលពីម្សិលមិញ
«បាទ...»
«នីគី! ខ្ញុំពេលនិយាយជាមួយបន្តិចបានទេ?!»
«បា-បាន»
«យុនសៃ! ឯងរកកន្លែងអង្គុយលេងសិនទៅ»យុនសៃងក់ក្បាលទៅរកកន្លែងអង្គុយ
     ពេលនេះនៅខាងក្រោយហាងកាហ្វេ គឺមានតែរាងតូចនឹងរាងក្រាស់តែពីរនាក់ប៉ុណ្ណោះ។ មុនចាប់ផ្តើមហារនិយាយហេសឿងបានលួចសម្លឹងមុខនីគី ចង់មួយសន្ទុះថាហេតុអ្វីរាងតូចដូចជាមានទឹកមុខមិនសូវស្រួល ពេលនៅក្បែរនាយអ៊ីចឹង។
«លោក...មានរឿងអ្វីសំខាន់ក៏ឆាប់និយាយមក ខ្ញុំមិនមែនទំនេររហូតគ្រប់ពេលទេ!»រាងក្រាស់ចេះតែតាមលួចសម្លឹងខ្លួនពេក នីគីប្រញាប់និយាយបង្វែរអារម្មណ៍មិនឱ្យស្ងាត់
«គឺលោកតារបស់ខ្ញុំ គាត់ចេះតែសួររកនីគីពេក ទើបខ្ញុំមករកនីគីនិយាយរឿងនឹង»
«...»
«លោកតា! ចង់ដឹងថាថ្ងៃណានីគីមកផ្ទះវិញ គាត់ជួបមុខនីគីបានម្តងគត់ គាត់នឹកនីគីខ្លាំងណាស់ ខ្ញុំមិនចង់កុហកគាត់ទេ ខ្ញុំកាន់តែកុហក លោកតាគាត់កាន់តែសង្ស័យខ្លាំងលើសដើម»
«នេះលោកតារបស់លោក នឹកខ្ញុំខ្លាំងដល់ម្លឹងឬ? ចុះបើខ្ញុំឈប់ទៅពាក់ព័ន្ធជាមួយគ្រួសារលោកទៀត តើមានបញ្ហាទេ?»ហេសឿងឮរាងតូចនិយាយបែបនេះទៀត នាយរឹតតែភ័យរឿងគ្រប់យ៉ាង សុខៗរាងតូចស្រាប់តែផ្លាស់ប្តូរពាក្យសម្តី
«នីគី...កុំចង់អីណា! ខ្ញុំសូមអង្វរចុះណានីគី បើនីគីឈប់ពាក់ព័ន្ធជាមួយគ្រួសាររបស់ខ្ញុំ ខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំ5នាក់ទៀត ច្បាស់ជាងាប់ដោយស្នាដៃលោកតាហើយ កុំអីណា...ខ្ញុំមិនចង់ឱ្យរឿងដែលខ្ញុំធ្លាប់ធ្វើបាបលើភរិយារបស់ខ្ញុំពីមុនត្រូវលោកតា....»ហេសឿងស្រាប់តែឈប់និយាយភ្លាមៗក្រោយនាយច្រឡំបង្ហើបរឿងដែល
លាក់ជាយូរឆ្នាំមកហើយ ត្រូវមកបែកធ្លាយត្រឹមខ្លួនឯងវិញ
«ធ្វ...ធ្វើបាបភរិយាខ្លួនឯងអ៊ីចឹងឬ? លោកចង់បានន័យថាយ៉ាងម៉េច ហេសឿង!»នីគីចាប់ផ្តើមសង្ស័យគ្រប់យ៉ាងលើរាងក្រាស់
«គ្មានអីទេ! នីគីកុំយល់ចិត្តទុកដាក់លើរឿងនឹងអីណា គ្រាន់តែជួយខ្ញុំ ត្រឡប់ទៅផ្ទះវិញ ទៅជួបលោកតាឱ្យគាត់បានឃើញមុខតាតិចក៏អស់ចិត្តដែរ...»
«ខ្ញុំមើលទៅលោកដូចជាសម្បូររឿងអាថ៍កំបាំងច្រើនដល់ហើយ តាំងពីខ្ញុំជួបលោកមក ខ្ញុំដេកយល់សប្តិដូចឃើញរឿងចម្លែកប្លែកៗខ្លាំងណាស់ ឬក៏...»
«នីគីហា...កុំធ្វើមុខដាក់ខ្ញុំបែបនេះ ខ្ញុំណាសម្បូររឿងអាថ៍កំបាំងចឹងនោះ ខ្ញុំសូមលានីគីត្រឡប់ទៅវិញហើយខ្លាចនីគីរវល់ទៀតណា»រាងក្រាស់ឃើញអាការៈរាងតូចសង្ស័យមកលើខ្លួន ប្រញាប់ដើរចេញទៅវិញ រកតែយុនសៃរត់ទៅតាមពីក្រោយមិនទាន់
     សាមីន ខេវិន ឃើញរាងតូចដើរមកវិញ ប្រញាប់រត់ទៅជិត សួរចង់ដឹងថា និយាយអ្វីខ្លះជាមួយគ្នាបានជារាងយូរគួរសម។
«អេ! នីគីនាំគ្នានិយាយអ្វីខ្លះ? ប្រាប់ឱ្យដឹងផងបានទេ...»ខេវិនចូលទៅរុញស្មា
«គ្មានរឿងអ្វីសំខាន់ទេ ខេវិននិងបងសាមីនមិនបាច់ដឹងនោះទេ»នីគីដើរចេញទៅទុក អ្នកទាំងពីរមើលមុខគ្នាទៅវិញទៅមក
     ក្រោយឡានហេសឿងចេញផុត ឡានឆូកាន់និងតាគីបានមកឈប់បន្ទាប់ពីឡានហេសឿង។ អ្នកទាំងពីរចុះមកជាមួយគ្នា សំដៅចូលមកនីគីដែលកំពុងអង្គុយគិតរឿង និយាយគ្នាជាមួយរាងក្រាស់មុននេះ។
«សួស្តីនីគី!»នីគីក៏ងើយមុខសម្លឹងមើលនាមជាមិត្តទាំងពីរ យ៉ាងទឹកមុខស្មើធេងគ្មានជាតិ ឆូកាន់និងតាគីឃើញអញ្ចឹងហើយ ដូចចង់ខ្លាចទឹកមុខរាងតូចជាខ្លាំង
«អេនីគី! ឯងម៉េចសម្លឹងគ្នាដូចចង់សុីសាច់ទាំងរស់ ហើយឯងកើតអីមើល និយាយតិចមើល ហើបមាត់និយាយមួយម៉ាត់មកលោកអើយ កុំស្ងាត់មើល»ឆូកាន់កេះមិត្តឱ្យនិយាយ
«ហើយមើលទឹកមុខម្នាក់ៗ គ្រាន់ធ្វើលេងសោះ ចេះខ្លាចគ្នាទៅកើតឆ្ងល់ម៉ង»
«អ្នកណាមិនខ្លាច បើកម្រឃើញឯងនៅស្ងៀមៗ សំខាន់ម្ខវិញឡើងស្មើធេង»តាគីបន្ទោរវាចាឡើង
«ហើយពីរនាក់ឯងមករកគ្នា មានអ្វីឬហឹម?»
«គឺថាពេលឯងចេញពីធ្វើការ ពួកយើងទាំងពីរចង់បបួលឯងទៅលេងបាល់បោះ ឯងទៅអត់បើទៅគ្នាមកយកម៉ោង4:00ល្ងាច
និង កង់គ្នាលើកយកទៅដាក់គូទឡានពីក្រោយ»ឆូកាន់វៃចិញ្ចើមសួរ
«មានអីល្អតើ គ្នាទៅណាមួយខានលេងយូរគួរសមដែល បានពីរ
នាក់ឯងបបួលចឹង គ្នាចង់ទៅបញ្ចេញស្នាដៃគ្នាតិច»
«ចឹងសម្រេចចឹងចុះ!»
     អ្នកទាំងបីក៏នាំគ្នានិយាយពីរឿងកាលនៅរៀនជាមួយគ្នា ឯខេវិន សាមីនបានត្រឹមគុយស្តាប់អ្នកទាំងបីនិយាយ ព្រោះគេមិនដឹងនិយាយអ្វីដែល។
                        ☽☽☽☽☽☽☽
      សម្លេងវៃគ្នាប្រយុទ្ធនិងដាវមុតស្រួច កំពុងតតាំងជាមួយគ្នាគ្មានពេលឈប់សម្រាក។ សូនូ ជេយ៉ុន កំពុងតែសម្លឹងមុខគ្នា។
«ឆាប់ចុះចាញ់ទៅបងទី3»
«គ្មានផ្លូវទេសូនូ បងមិនចុះចាញ់ឯងងាយៗឡើយ»
«បើចឹងបងទី3ឆាប់ចូលមក»
      អ្នកទាំងពីរចាប់ផ្តើមប្រយុទ្ធគ្នាបន្តទៀត រហូតមួយសន្ទុះក្រោយមក ក៏បានរកអ្នកឈ្នះឃើញគឺជាសូនូ ចំណែកជេយ៉ុនបាន
ដួលទៅនិងដីនៅក្រោមផ្លែដាវសូនូ។
«យ៉ាងម៉េចដែលបងទី3 ខ្ញុំនៅតែអាចយកឈ្នះបងបានដដែល បើព្រមចុះចាញ់ពីដំបូងមិនបាច់ដល់ដំណាក់កាលនេះទេហ្ហឹស!»
សូនូសើចចុងមាត់ឌឺទៅកាន់ជេយ៉ុន
«ឈ្នះសិនចុះ! ប្អូនក្បាលខូច តែបងនិងមិនឱ្យមានលើកក្រោយទៀតទេ មោះជួយលើកបងតិចមក»ជេយ៉ុនហុចដៃឱ្យប្អូនជួយលើក
«អួយធ្ងន់ដល់ហើយលោក! បងទី3ឯងរាងស្គមសោះ តែធ្ងន់លើក
មិនចង់រួច»
«យី! គ្រាន់តាធ្ងន់សោះក៏រអ៊ូដែលសូនូ»ពីរនាក់បងប្អូនកៀកកគ្នាដើរទៅផ្ទះធំវិញ
                       ☽☽☽☽☽☽☽
«ហ្ហឹស! ឌីនផាចាំមើលនាងអាចជួយខ្លួនឯងយ៉ាងម៉េចទៅណ៎ ស្អែកនាងនិងខ្ញុំបានជួបគ្នាក្នុងកន្លែងធ្វើការតែមួយហើយ ខ្ញុំនិងចូលធ្វើការកន្លែងដូចដើមវិញហើយ ចាំមើលនាងមានប្រតិកម្មយ៉ាង
ម៉េចទៅពេលខ្ញុំជាអ្នករួមការងារជាមួយអ៊ីចឹង សប្បាយមិនខានទេ...»ទឹកមុខពិសពុសបង្ហាញឡើង
                      ☽☽☽☽☽☽☽
    មួយព្រឹកហើយដែលឌីនផានាងមិនមកធ្វើការ ហ្សារ៉ានិងលូសុីឃើញសត្រូវមិនបានមកធ្វើការ នាំគ្នាសប្បាយចិត្ត។
«លូសុី! នាងឌីនផានោះមិនមកចឹងសប្បាយខ្លាំងម៉ង សាកតែមកធ្វើការគ្មានឃើញធ្វើការស្អីទេ អង្គុយចាំតែម៉ោងចេញទៅផ្ទះលឿនជាងគេទៀតfriend»
«និងៗឯងនិយាយត្រូវម៉ងហ្សារ៉ា នោះលោកអគ្គនាយកដើរចូលមកហើយ នាំគ្នាធ្វើការវិញទៅលឿនឡើងហ្សារ៉ា...»លូសុីឃើញ
រាងក្រាស់ដើរចូលមកជាមួយមុខមាំ ដៃកេះមិត្តឱ្យធ្វើការ
                       ☽☽☽☽☽☽☽
    ដល់ម៉ោងចេញពីធ្វើការ នីគីឡើងឡានជិះចេញទៅជាមួយឆូកាន់ តាគីចេញទៅលេងបាល់បោះ កម្តៅសាច់ដុំដៃ ឱ្យយឺតសរសៃសរសូន្យ។
«នីគីហា...គ្នាភ្លេចប្រាប់ឯងរឿងមួយ! ឯងចង់ដឹងអត់»តាគីបំភ្លឺឡើងកុំឱ្យស្ងាត់ឡាន
«រឿងអីទៅ?»
«គឺថាយ៉ូរីនាងត្រឡប់មកពីក្រៅប្រទេសវិញហើយ crushឯងមកវិញហើយ ឯងរំភើបអត់នីគី...»នីគីឮឈ្មោះcrushខ្លួនងាកមើលមុខតាគីយ៉ាងលឿនទាន់ចិត្ត ឆូកាន់ដែលបើកឡានវិញឃើញប្រតិកម្មមិត្តខ្លួនតាមកញ្ចក់ ខំទប់សើចហេតុតែcrushគេចឹង
«តាគី! ឯងនិយាយលេងឬនិយាយមែន»សួរបញ្ជាក់ម្តងទៀត ខ្លាចស្តាប់ច្រឡំ
«គ្រប់ពាក្យសម្តី ដែលគ្នានិយាយគឺសុទ្ធតែពាក្យពិតទំងអស់ គ្មានការកុហកមួយម៉ាត់ អ្វីដែលសំខាន់គឺយ៉ូរីនាងនៅsingleវើយ ឯងអាចមានឪកាសញ៉ែបានហើយ ជឿគ្នាទៅមិនខកបំណងឡើយ ណា...»នីគីស្នាមញញឹមរីកធំ ថាcrushនៅគ្មានសង្សារក្តីសង្ឃឹមកើនឡើងកម្រិតខ្ពស់
«តែបើនីគីឯង ចង់រកវិធីញ៉ែយ៉ូរី ពួកយើងទាំងពីរនិងចាំជួយពីក្រោយចុះ ដើម្បីឱ្យឯងបានយ៉ូរីធ្វើជាសង្សារ!»ឆូកាន់ជួយជំរុញមិត្តឱ្យមានភាពក្លាហាន
«យើងអរគុណពួកឯងទាំងពីរខ្លាំងណាស់ ជាពិសេសឯងតាគី សម្រាប់ដំណឹងមួយនេះ...តែពិននេះញ៉ែcrushធ្វើសង្សារឱ្យបាន»នីគីនិយាយទាំងជឿជាក់លើខ្លួនឯងថាយ៉ូរីយកសង្សារ
    ឡានក៏បន្តដំណើរបើកទៅមុខ រហូតដល់កន្លែងលេងបាល់បោះ។ រួចចុះពីឡាននាំគ្នាទៅបន្ទប់ទឹកផ្លាស់ប្តូរសម្លៀកបំពាក់ ពាក់ឯកសណ្ឋានសម្រាប់លេងបាល់បោះ។

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now