ទ្វារហាងកាហ្វេមានភ្ញៀវមានពីរនាក់បើកចូលមក ជះរាងសង្ហាពេញហាង តែអ្នកលក់មិនបានចាប់អារម្មណ៍ឡើយរវល់។ ពួកគេគឺសុងហ៊ុន! សូនូ! ជេយ៉ុន! ពួកគេទាំងបីមកនេះមិនមែនគ្រាន់តែមកអង្គុយផឹកកាហ្វេឡើយ។ គឺមកចង់ជួបមុខរាងតូច ហើយក៏ចង់មកសុំត្រូវគ្នាម្តងទៀត លើកនេះទោះនីគីចង់បដិេសធម្តងទៀត ក៏ពួកគេមិនចុះចាញ់ជាដាច់ខាតត្រូវតែតស៊ូបំបែករនាំងបេះដូងដែលនីគីសាងសង់ឡើង មិនឱ្យអ្នកណាមកយកបេះដូងលេងសើចទៀត។
«សួស្តីបង! បងទាំង3ចង់កម្ម៉ង់កាហ្វេដាក់ស្ករប៉ុន្មានដែល?»ជុងប៊ីនបានដើរមកទទួលរាក់ទាក់និយាយសាកសួរ
«ខ្ញុំយកកាហ្វេ10%បានហើយ»សុងហ៊ុនឆ្លើយតែមិនបានមើលមុខទេ
«ខ្ញុំវិញមិនយកស្ករទេ សុំល្វីង!»សូនូ
«ខ្ញុំយកស្ករ10%ដែល»ជេយ៉ុនក៏រាងញញឹមតបទៅជុងប៊ីនខ្លះ
ជុងប៊ីនក្រោយសរសរកត់ក្នុងក្រដាសរួច រៀបដើរចេញទៅហើយក៏ត្រូវឈប់មួយភ្លេតក្រោយ ជេយ៉ុនហៅឈប់។
«បងខាងនេះមានការអ្វីដែរ? ទើបហៅខ្ញុំបងត្រូវការកម្ម៉ង់អ្វីផ្សេងទៀតឬ?»ជុងប៊ីន
«ខ្ញុំមិនត្រូវការអ្វីផ្សេងឡើយ គ្រាន់តែ...ខ្ញុំចង់ជួបមនុស្សម្នាក់ឈ្មោះនីគី ពួកខ្ញុំចង់មានរឿងនិយាយជាមួយគេបន្តិច តើលោកជួយប្រាប់គេបានអត់...»ជេយ៉ុននិយាយចប់ ជុងប៊ីនរាងភាំងតិច សុខមានភ្ញៀរមកចង់សួររកបងនីគី ដោយមិនដឹងតបទៅកាន់វិញ ក៏បានត្រឹមងក់ក្បាលយល់ព្រមសំណើរមួយនេះ
ខណៈនីគីកំពុងតែចេញពីបន្ទប់ទេកមកវិញ គាប់ជួនឃើញជុងប៊ីនដើរសំដៅមករកខ្លួន។ តែនីគីហាក់មិនបានចាប់អារម្មណ៍
និងរាងក្រាស់ទាំង3កំពុងអង្គុយតាមសម្លឹងមើលខ្លួន តាំងពីដើរចេញពីបន្ទប់ទឹកមកម្ល៉េះ។
«បងនីគី! ឆុងកាហ្វេដាក់ស្ករ10%ពីរកែវ និងអត់ស្ករយកល្វីងមួយទៀត...»ជុងប៊ីនប្រាប់រួចអស់ហើយ ទើបនីគីចាប់ផ្តើនឆុងកាហ្វេនោះឡើង
«អឺ...បងនីគី!ពួកគេទាំង3នាក់នៅតុលេខ5ចង់ជួបនិយាយជាមួយបងតែម្នាក់ទេ!»ជុងប៊ីនក៏លើកដៃចង្អុលប្រាប់ដល់នីគីឱ្យដឹង នីគីក្រោយបានឃើញរាងក្រាស់ប្រែទេកមុខមួយរំពេចពីញញឹមមកមុខគ្មានស្នាមញញឹម
«បងនីគី! ម្តេចក៏បងប្រែទឹកមុខលឿនម៉េស...បងនីគីជាមួយពួកគេបីនាក់នោះមានបញ្ហាអ្វីជាមួយគ្នាតើមែនទេ? ទើបមើលទៅបងដូចជាមិនចង់ជួបពួកគេ!»ជុងប៊ីន
«គ្មានអ្វីឡើយជុងប៊ីន...»នីគីញញឹមទៅកាន់ជុងប៊ីនលាយស្នាមញញឹមក្លែងក្លាយ មិនចង់ឱ្យជុងប៊ីនសួរច្រើនជាងនិង
ថ្ងៃត្រង់ម៉ោងសម្រាករាងស្ងាត់ភ្ញៀវខ្លះហើយ នីគីក៏សម្រេចចិត្តរកទៅទិញអាហារសម្រាប់ញាំបន្តិច។ ចៃដន្យគ្រាន់ឈានជើងបើកទ្វារចេញហាង ដើរមិនទាន់បានឆ្ងាយស្រួលបួលផង លេចរាងក្រាស់ទាំងបីចេញមកស្ទាក់បាំងផ្លូវ ថែមទាំងសុងហ៊ុនចូលមកចាប់ដៃនីគីអូសទៅរកកន្លែងស្ងាត់មួយនិយាយគ្នា។ នីគីក្រោយដៃត្រូវគេចាប់ជាប់មិនលែង ខ្លួនខំប្រើកម្លាំងទាំងប៉ុន្មានរើសកដៃចេញពីការចាប់របស់រាងក្រាស់ តែដូចជាគ្មានបានការអ្វីសោះ។
«លែង...លែងដៃ! ពួកលោកចង់នាំខ្ញុំទៅណា ឆាប់លែងដៃខ្ញុំភ្លាមទៅខ្ញុំគ្មានពេលមកអត់ប្រយោជន៍ដូចពួកលោកទេណា ហើយក៏ឈប់តាមរញ៉េរញ៉ៃខ្ញុំទៅ...»ដោយមិនបង្អុងយូរសុងហ៊ុនចាប់ថើបបំបាត់នីគីភ្លាមៗមិនឱ្យសាមីខ្លួននិយាយប្រកែកតទៀត
សូនូ! ជេយ៉ុនក៏បានត្រឹមឈរមើលសុងហ៊ុនថើបនីគី មនុស្សដូចជានីគីគឺរឹងរូសណាស់។ ក្រោយថើបជិតអស់ខ្យល់ទើបសុងហ៊ុនប្រលែងនីគីពីការថើបឱ្យមានសេរីភ្លាមវិញ។
«អូនអាចស្តាប់បកស្រាយសិនបានទេ! នីគីបងសុំអង្វរអូនចុះ បងប្អូនពួកបងពិតជាចង់ត្រូវរ៉ូវគ្នាជាមួយអូនវិញ»សុងហ៊ុនពោលពាក្យទាំងមុខក្រៀមក្រំ បេះដូងនាយឈឺណាស់ឃើញទង្វើមនុស្សខ្លួនស្រឡាញ់ស្អប់ខ្លួន សូម្បីតែមុចក៏មិនមើលបែបនេះ
«មែនហើយនីគី! អូនផ្តល់ឪកាសឱ្យពួកបងបានកែប្រែខ្លួនចំពោះរូបអូនម្តងបានទេ បងលុតជង្គង់អង្វរអូន... បងពិត..ជាមិនអាចទ្រាំឈឺចាប់តទៀតឡើយ បងចង់រស់នៅជាមួយអូនម្តងទៀត អតីតកាលវាកន្លងហួសអស់ហើយ ចាត់ទុកថាកាល100ឆ្នាំនោះ បងប្អូនរបស់ពួកបងទាំងអស់គ្នាល្ងង់ចុះណា បងមិនឃើញពីក្តីស្រឡាញ់ដ៏ស្មោះសរ! របស់អូនតែលើកនេះបងយល់ហើយ! យល់ពីការស្រឡាញ់របស់អូនហើយ»សូនូលុតជង្គង់ ចាប់ដៃរាងតូចរៀបរាប់គ្រប់យ៉ាងចេញពីចិត្តចេញពីបេះដូងមកបង្ហាញ
«...»នីគី
«អូនមើលបងតិចបានទេ! ពួកយើងទាំងអស់គ្នាអាចចាប់ផ្តើម
សារថ្មីបានតើត្រូវអត់? នីគីអូនឆ្លើយមកអូនកុំស្ងាត់ បងមិនស្រួលក្នុងចិត្តទេបើអូនស្ងាត់អញ្ចឹង...»សូនូក្រោកឡើងមកក្រសោបស្មារាងតូចទាំងសងខាងមិនព្រមលែង អោនសម្លឹងមុខនីគីចំៗ
«ពួកលោក.... រៀបរាប់អស់ចិត្តឬនៅ??»នីគីងើបមុខសម្លឹងរាងក្រាស់ទាំងបីចុះឡើង
«នៅ!! ពួកបងនិយាយប្រាប់អូនមិនទាន់អស់ទេ បងមិនអាចលែងអូនឱ្យងាយៗទេនីគី! បងមិនអាចរស់ខ្វះអូនទេ អូនមិនចង់រស់នៅជុំគ្នាវិញទេអី? រាល់យប់បងគេងមិនដែលបានស្រួលទេ គិតពីអូនគ្រប់ពេល.... ថាគួរធ្វើយ៉ាងណាទើបអាចឱ្យអូនស្រឡាញ់ពួកបងម្តងទៀត បងខំណាស់ខំរកវិធីអស់ហើយ តែ..បងខ្លាចថាបើធ្វើរឿងមិនគប្បីដាក់អូនម្តងទៀត ច្បាស់ជាកាន់តែមិនគួរឱ្យអូនព្រមស្រឡាញ់បងវិញ...»សម្តីគ្រប់ម៉ាត់ពោលចេញពីមាត់ជេយ៉ុនចំៗមកកាន់រាងតូច
ទឹកភ្នែកដែរហូរចេញពីភ្នែកនីគីស្រក់ចុះមក ប្រដេញគ្នាមិនឈប់។ ដំណាក់នេះហើយចង់ទៅមុខក៏ពិបាក ថយក្រោយក៏កាន់តែពិបាក។ អ្នកទាំងបីក៏ចូលមកអោបនីគី ឯនីគីក៏បានរើសចេញដែរ
បណ្តោយអារម្មណ៍យំខ្សឹបខ្សួលក្នុងការអោបរបស់រាងក្រាស់។
ដោយឃើញបាត់នីគីយូរពេក ជុងប៊ីនក៏បានដើរចេញមករក រកចុះរកឡើងក៏ក្រឡេកឃើញផ្លូវមួយរាងស្ងាត់ សម្រេចចិត្តដើរទៅមើល។ ជុងប៊ីនក៏បានឃើញបុរសទាំងបីនាក់នោះដែលឃើញនៅក្នុងហាង កំពុងអោបនីគី
«បងនី...»ស្រាប់តែជុងប៊ីនដែលរៀបនិងស្រែកហៅ ក៏មានដៃនរណាម្នាក់មកទប់មាត់គេ ទាញចេញមកយ៉ាងលឿន
«បងខេវិន!»ជុងប៊ីន
«កុំស្រែកហៅនីគីអី...»ខេវិន
«ហេតុអ្វីទៅបងខេវិន?»ជុងប៊ីនធ្វើមុខឆ្ងល់ៗសួរទៅវិញ
«កុំចង់ដឹងអីណាជុងប៊ីន ដោយសារយើងមិនពាក់ព័ន្ធរឿងក្នុងគ្រួសារគេឡើយ ចឹងកុំសួរកុំឆ្ងល់ឮនៅហាម!»ខេវិននិយាយព្រមាន
«ចឹងដែលបងមកតាមខ្ញុំគឺខ្លាចមានបញ្ហាកើតឡើងមែន!»ជុងប៊ីន
«ត្រូវហើយ! មោះឆាប់ទៅវិញលឿនឡើងនៅទីនេះយូរមិនល្អទេ ប្រយ័ត្នគេមកឃើញទៅ»ខេវិនប្រញាប់ទាញដៃដើរទៅវិញ
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
