ភាគ13:បងអន់ចិត្តណាស់ដឹងទេ

156 15 1
                                        

ឡានបានបើកឈប់មុខហាង នីគីចុះចេញជាមួយឆ្មាក្នុងដៃ រួចដើរចូលក្នុងទាំងភ្នែកជាប់ជាមួយឆ្មា។
«អៅនីគី! នេះត្រឡប់មកវិញ បានសត្វឆ្មាមួយជាមួយទៀត ឡូុយបស់គេយាយ»ខេវិនពោលឡើង ទាំងវៃចិញ្ចើមដាក់
«គ្មានឡូយអីខេវិន! ឆ្មាវារត់តាមឡានមកនិង ឃើញវារត់តាមឡាន មិនដាច់ចិត្ត ឱ្យគេឈប់ឡានចុះទៅបីយកមកជាមួយទៅ សំខាន់មិនដឹងគួរហៅឈ្មោះវាថាម៉េចទៀតនិង ខេវិនជាមួយរកឈ្មោះ
ដាក់ឱ្យផង»ខេវិនយកដៃអង្អែលចង្ការកនឹកដាក់ឈ្មោះឱ្យឆ្មា
«អា... ខ្ញុំនឹកឃើញហើយ ភ្នែកវាពណ៍ក្រហមចឹងហៅវាredeyeទៅល្អទេនីគី»នីគីបង្ហាញស្នាមញញឹមមកជាមួយឈ្មោះសត្វឆ្មា ខេវិនដាក់ឱ្យ
«redeye...ឈ្មោះពិរោះតើ ចុះបងសាមីនមិនទាន់មកធ្វើការទេឬខេវិន»ភ្នែករកឃើញតែមិនឃើញ
«នោះមកហើយតើ»នីគីងាកតាមការចង្អុលប្រាប់ខេវិន
«ស្មានគាត់មិនមកតើ តាបងសាមីនមិនមកជីវិតខ្ញុំងាប់ហើយ អត់កង់ជិះទៅផ្ទះទេ...»ពេបមាត់ពេកក បង្ហាញទឹកមុខcuteចេញ
អ្នកឃើញគឺសឹងតែខ្នាញ់ហើយ
«កំពុងនិយាយដើមបងមែននីគី...!»
«អ...អត់...ផងបងសាមីនចេះតែមកចោទគេចឹង»ខំបែរមុខចេញ
ងាកទៅមើលអីផ្សេង សាមីនខំទប់សំណើចមើលចុះគួរឱ្យស្រឡាញ់ណាស់
ដល់ម៉ោងការងារនាំគ្នាធ្វើតាមកន្លែងរៀងខ្លួន redeyeតាម
នីគីគ្រប់កន្លែង។
☽☽☽☽☽☽☽
«លោកយាយ! មកឈរមុខបន្ទប់ប្រពន្ធចៅធ្វើអ្វី?»សម្លេងជេយ៍ពោលឡើងក្រោយខ្នង
«យើងកំពុងគិតថាបើគ្រប់យ៉ាងត្រឡប់មកវិញតើយ៉ាងម៉េចទៅ? ការចងចាំទាំងអស់ត្រឡប់មករលឹកប្រពន្ធឯងឱ្យចាំវិញនោះ តើជីវិតប្តីប្រពន្ធចៅឯង និងយ៉ាងណា! ការឈឺចាប់អាចធ្វើឱ្យចៅប្រសារខឹងពួកចៅ ស្អប់ចៅៗទាំងអស់គ្នាបាន»
«លោកយាយកុំនិយាយរឿងនេះអី?! ចៅកំពុងតែគិតពី
រឿងនេះស្រាប់ហើយ ចៅខ្លាចណាស់ ខ្លាចនីគីមិនលើកលែងឱ្យ មិនអភ័យទោសរាល់ទង្វើចៅប្រព្រឹត្តទៅលើនីគី redeyeសត្វចិញ្ចឹមនីគីត្រឡប់មកវិញហើយលោកយាយ វាបាត់ខ្លួនយូរហើយ ពេលនេះវានៅជាមួយនីគី»ម្ចាស់យាយក្រោយឮសត្វចិញ្ចឹមចៅប្រសារត្រឡប់មករកម្ចាស់វាវិញ គាត់មិនមានប្រតិកម្មអ្វីទាំងអស់ មុខស្មើធេង
«ប្រហែលដល់ពេលមែនហើយ! ចៅជេយ៍! បងប្អូនចៅឯងទាំងអស់គ្នា ត្រៀមខ្លួនទៅគ្រប់យ៉ាងនិងលាតត្រដាងឡើងវិញទាំងអស់
ភាពឈឺចាប់និងផ្តល់ឱ្យចៅៗវិញ ពេលនោះចៅៗត្រូវរងការឈឺចាប់វិញហើយ ចាំសម្តីរបស់យាយទុកផងចៅជេយ៍»ប្រយោគចុងក្រោយសង្កត់ធ្ងន់ទៅលើអារម្មណ៍ជេយ៍ឱ្យគិតខ្វល់ខ្វាយសម្តីរបស់ម្ចាស់យាយ
ម្ចាស់យាយដើរចេញទឹកមុខស្មើៗគ្មានជាតិ ទុកឱ្យជេយ៍បណ្តែតអារម្មណ៍គិតវែងឆ្ងាយ។ ឆ្មារបស់ប្រពន្ធគេមានលក្ខណៈពិសេសអាចគ្រប់ដណ្តប់លើការចងចាំម្ចាស់របស់វាឱ្យចងចាំមកវិញបាន។ គ្រាដែលនាយបារម្ភនិងកើតឡើងនៅពេលវេលាណាមួយ។
«បងទី2!»អារម្មណ៍កំពុងតែភ្លឹកត្រូវភ្ញាក់ដោយដៃសុងហ៊ុនមកដាក់
លើស្មាគេ
«អរសុងហ៊ុន...»បែរមកញញឹមស្រាលៗដាក់ប្អូន
«បងគិតរឿងអី? មើលទៅដូចជាពិបាកក្នុងចិត្តមិនអាចបកស្រាយបានអ៊ីចឹង លោកយាយគាត់និយាយអ្វីជាមួយបងឬទើបមុខបងស្រពោនគ្មានពន្លឺ?!!»សម្តីសុងហ៊ុននិយាយមកមិនខុសទេ
លោកយាយគឺបាននិយាយពាក្យដែលឱ្យខ្លួនគិតខ្លាំងណាស់ ទោះមិនចង់គិត ក៏ត្រូវយកគិតម្តងទៀត
«មែនហើយ! គ្រប់ប្រសាសន៍លោកយាយគឺបងគិតខ្លាំងណាស់ គាត់និយាយថាថ្ងៃណាមួយនិងលាតត្រដាងគ្រប់យ៉ាង នីគីនិងស្អប់ពួកយើង ក្តីស្រឡាញ់ក៏គ្មានឱ្យពួកយើងវិញដែលប្អូនទី4»សម្តីរបស់ជេយ៍ទាញអារម្មណ៍សុងហ៊ុនឱ្យគិតពីពាក្យសម្តីរបស់ជេយ៍
បើពេលនោះមកដល់មែន គ្មានអ្វីអាចកែប្រែត្រឡប់ដូចដើមឡើយ
«បងខ្លាចណាស់សុងហ៊ុន ខ្លាចនីគីមិនព្រមអភ័យទោសដល់បងប្អូនពួកយើង ពាក្យសម្តី កាយវិការគំរោះគំរើយពួកយើងធ្វើមកលើនីគី
មិនតិចទេ រាប់មិនអស់...»សុងហ៊ុនបានត្រឹមតែស្តាប់បងប្រុសគេវាចាឱ្យស្តាប់ តែមិនដឹងត្រូវតបវិញបែបណា
☽☽☽☽☽☽☽
ឆូកាន់បានធ្វើដំណើរមកផ្ទះនីគី យកវីយូឡុងទៅវិញ តែមិនបានជួបមិត្តគេឡើយ គឺជួបអ្នកមីងវិញ។ ក្រោយពីអ្នកមីងនិយាយប្រាប់គេថានីគីនៅធ្វើការបានជិះឡានមកជួបដល់កន្លែងតែម្តង។ គឺនឹកមិត្តម្នាក់នឹងខ្លាំងមិនបានមករកប៉ុន្មានថ្ងៃ។
ហាងកាហ្វេ
«អេនីគី! អ្នកណាគេមកឈប់ឡាននៅមុខហាងនុង»ខេវិនប្រញាប់ដើរមកក្បែរនីគីកេះហៅមើល
«ឡាននុងមែនខេវិន...»
«និងហើយឡានមួយ!»
«គឺជាឡានមិត្តភក្តិខ្ញុំតើខេវិន ប្រហែលគេមករកខ្ញុំហើយ!»
«អរ...ចឹងទេអី! ស្មានថាឡានណាគេ ដោយសារភាគច្រើនខ្ញុំធ្វើការនៅទីនេះកម្រមានអ្នកណាមានឡានជិះមកទិញនៅទីនេះមែនទែន ភាគច្រើនទៅកន្លែងគេផ្សេងបាត់ហើយ»ក្រោយឮអញ្ចឹងនីគី
មិននិយាយអីតទៀត បោះជំហានចេញទៅក្រៅហាងទៅរកឆូកាន់ដែលចុះពីឡានមកល្មម
«ចុមយក្ស...ហុឺយភ្ញាក់ព្រើតលោកអើយ មើលទឹកមុខមិត្តខ្ញុំចុះ ដើរចេញពីហាងមកឡើងស្ងាត់ៗតែម្តង!»ឆូកាន់យកដៃអូសទ្រូងមួយៗ
«យ៉ាងម៉េច?ក៏អ៊ីចឹងសោះភ្ញាក់ដែលឯងនេះឆឹស...»បង្ហាញកាយវិការជ្រេញទៅឆូកាន់
«មើលៗមើលចរិត ដឹងអញ្ចឹងមិនលេងទេ ជិះឡានបកទៅផ្ទះបាត់!»
«ធ្វើលេងជាមួយឯងលេងកើតហើយ ឆូកាន់ក្បាលខូច ខឹងហើយចាំមើលចុះ»
«មានណា...កុំខឹងអីនីគីមិត្តសម្លាញ់...គ្នានឹកឯងពេកមកលេងឯងទៅ ខានឃើញមុខឯងប៉ុន្មានថ្ងៃ? សម្រស់ដូចស្អាតជាងមុនដូច
មែនសង្ហារទេទៅស្អាតជាងស្រីជាងមិត្ត!»ឃើញមិត្តនិយាយ
សរសើរខំលាក់អារម្មណ៍ សមកតែងទឹកមុខស្មើៗអត់ជាតិ ដាក់មិត្ត
«បានឈប់ទៅ! អារឿងមកនិយាយសរសើរនិងហ្អរ គ្នាឡើងប្រុសនៀក ទៅចេញស្អាតម៉េចអត់យល់ពីឯងសោះឆូកាន់ គ្នាជាមនុស្សប្រុសត្រូវតែសង្ហារមានស្រីមកញ៉ែអីវិញបានត្រូវ យល់នៅឆូកាន់...»ឆូកាន់ឮថាមានស្រីមកញ៉ែចង់រកក្អួតនិងពាក្យសម្តីនីគី ដឹងមានស្រីណាមកញ៉ែទេ ភាគច្រើនកាលនៅរៀនសម្បូរប្រុសៗមកច្រើនជាង
«ហ្ហឹស! ហាសហា...! ចង់សើចឱ្យអាយះមាត់ទេមែនតើ! មានស្រីណាមកញ៉ែ នៅរៀនប្រុសៗតាមស្រឡាញ់នុង គ្មានឃើញស្រីណាមកក្បែរ ឱ្យដៃតិចផង...»ឈរនិយាយឌឺទៅមិត្តវិញ
«ទៅៗ! តែក៏គ្រាន់បើជាឆូកាន់ឯងតិចដែរ គ្មានណាគេមកសុំស្រឡាញ់ដូចជាគ្នាវើយ ទោះអត់ស្រីញ៉េក៏មានប្រុសៗមកសុំតាមស្រឡាញ់ អានិងមិនឡូយហើយទេ»មិនឱ្យចាញ់សម្តីគ្នាជាដាច់ខាត មិត្តភក្តិគេពីរនាក់នឹង
«បានសម្តីណាស់នីគីឯង! បានគេញ៉ែចឹងយកមកប្រៀបធៀបគ្នាហាចាំមើលគ្នារកសង្សារមួយមកឌឺឯងហើយ...»ឆូកាន់និយាយឌឺញាក់ចិញ្ចើមដាក់មិត្ត
«ទៅៗរកឱ្យបានសិនមកចាំសម្តីឡូយដាក់គ្នាឆូកាន់! តែប្រយ័ត្នចាញ់គ្នាវិញទៅ!»នីគីមិនឱ្យចាញ់មិត្តទាន់ ឌឺដងវិញ
«តែឥឡូវគ្នាសុំរកទិញកាហ្វេមួយកែវសិន! ឯងទៅឆុងកាហ្វេឱ្យគ្នាមក គ្នាចង់ដឹងស្នាដៃឯងឆុងកាហ្វេឆ្ងាញ់កម្រិតណាទៅ...»
«ចូលទៅអង្គុយខាងក្នុងសិនទៅ 3នាទីទៀតហើយអូខេ!»ឆូកាន់ក៏ចូលមកកៀកកនីគីដើរចូលខាងក្នុងជាមួយគ្នា គ្រប់សកម្មភាពអ្នក
ទាំងពីរស្ថិតក្រោមក្រសែរភ្នែកមួយគូកំពុងសម្លឹងពីចម្ងាយមក
«ហ្ហឹស!នីគីម៉េចក៏អូនចូលចិត្តស្និតស្នាលជាមួយប្រុសម្នាក់នោះខ្លាំងម៉េស?! បងអន់ចិត្តណាស់ដឹងទេអូនសម្លាញ់តែបងបានត្រឹមសម្លឹងអូនពីចម្ងាយប៉ុណ្ណោះ ព្រោះពួកយើងមិនអាចស្និតស្នាលខ្លាំងដូចគេឡើយ...!!»សម្លេងនៃការឈឺចាប់ឃើញមនុស្សដែលខ្លួនស្រឡាញ់មិនអាចមកក្បែរ និយាយជាមួយបាន បានតែជាមួយគេ
ប្រុសម្នាក់នោះសំណាងមែន កែវភ្នែកសម្បូរទៅការឈឺចាប់ពិបាកពណ៍នាប្រាប់
យុនសៃឱ្យឃើញចៅហ្វាយខ្លួនឈឺចាប់ គេពិបាកចិត្តហេសឿងទៀត។ ស្នេហាឈឺចាប់ពេកហើយ ពេលខ្លះមិនមានស្នេហាប្រហែលល្អជាង។
«ចៅហ្វាយ...ទៅណាបន្តទៀត?!»
«ទៅក្រុមហ៊ុន!»
យុនសៃបើកឡានចេញទៅ តែលួចមើលចៅហ្វាយតាមកញ្ចក់ឡានខ្លះ។ មុខស្មើៗហេសឿងកំពុងសម្លឹងទៅមើលទេសភាពតាមដងផ្លូវ អារម្មណ៍ខឹងមួម៉ៅនិងរាងតូចស្និតស្នាលជាមួយអ្នកផ្សេង តាមចិត្តខឹងនាយចង់តែចុះពីឡានទៅចាប់យកមកដាក់ក្នុងបន្ទប់ឃុំ
មិនឱ្យចេញមកឃើញពន្លឺថ្ងៃទេ។ តែគិតថាមិនទាន់អាចស្និតជាមួយគ្នាខ្លាំងដូចឆូកាន់ឡើយ។
នៅក្រុមហ៊ុនថ្ងៃនេះ ឌីនផាមិនមកធ្វើការឡើយ នាងកំពុងតែត្រឡប់ទៅរកគ្រួសារនាងនៅផ្ទះ។ នាងអន់ចិត្តនិងរាងក្រាស់ដែល
មិនយកភ្នែកមើលនាង។
«កូនស្រី...នេះ...កូនមិនទៅធ្វើការទេមកលេងផ្ទះវិញ?!»អ្នកស្រីស៊ូឡាភ្ញាក់ផ្អើលនិងវត្តមានកូនអង្គុយគងទាក់ខ្លាព្រនើយ
«យ៉ាងម៉េចអ្នកម៉ាក់! កូនមកជាន់ផ្ទះមួយនិងលែងកើតហើយឬ?»ឌីនផាតបទៅវិញយ៉ាងគំរោះគំរើយគ្មានសីលធម៍
«យីកូនស្រីនេះ! មើលសម្តីវានិយាយចេញមក គ្មានសីលធម៍ក្នុងការនិយាយស្តីអញ្ចឹង អញសង្ស័យវាគេចម៉ោងសីលធម៍ទេ បាន
និយាយមកគ្មានស្គាល់ចាស់ទុំសោះ...»ចិត្តជាម្តាយមានការខ្មាស់និងកូនស្រីខ្លួនឯង សម្តីនិយាយគ្មានគួរឱ្យចង់ស្តាប់
«គ្មានសីលធម៍យ៉ាងម៉េច? កូនស្រីម៉ាក់ម្នាក់នេះមិនដែលគេចម៉ោងសីលធម៍ឡើយ គ្រាន់កូនមកលេងផ្ទះក៏មិនបានដែលម៉ាក់ចាំបាច់ភ្ញាក់ផ្អើលម្ល៉េះ!»សម្តែងទឹកមុខធុញទ្រាញ់និងម៉ាក់នាង
«ចុះម៉ាក់សួរកូនធម្មតាតើ! កូននិយាយមកធម្មតាមក ចាំបាច់និយាយពាក្យគំរោះគំរើយអញ្ចឹង!»
«មកពីកូនស្ត្រេសពេកម៉ាក់! ទើបកូននិយាយចេញមកមិនបានគិត កូនសុំ...ទោស...!»នាងប្តូរទឹកមុខភ្លាមៗភ្នែកព្រិចញាប់ៗតិច និយាយល្អចេញមកជាមួយអ្នលស្រីស៊ូឡា
«កូនស្ត្រេសឬ? នៅកន្លែងធ្វើការកូនមានបញ្ហាអ្វីជាមួយទេ?»អ្នក
ស្រីដឹងថាកូននិយាយកុហកខ្លួន ដោយសង្កេតតាមទឹកមុខកូនស្រីខ្លួនដឹងភ្លាម
«អ-អត់ទេ...ម៉ាក់ធម្មតាតើហិហិៗ...! តែបញ្ហារបស់កូនគឺលោក
អគ្គនាយកម៉ាក់!»
«អគ្គនាយកកូនគេយ៉ាងម៉េច?»អ្នកស្រីស៊ូឡាស្គាល់ចរិតកូនស្រីគាត់ច្បាស់ណាស់ថាចង់សំដៅលើអ្វីនោះ តែខំធ្វើពើខ្លះ
«គឺកូនខំឱ្យភ្នែក ឱ្យដៃហើយតែគាត់មិនចាប់អារម្មណ៍ជាមួយកូនឡើយ កូនអន់ចិត្តណាស់ម៉ាក់ កូនមានចិត្តលួចស្រឡាញ់គាត់ តាំងពីរគាត់មកក្រុមហ៊ុន សង្ហារក៏សង្ហារ កម្ពស់ក៏បានទៀត កែវភ្នែកទាក់ទាញខ្លាំង បើកូនបានធ្វើជាប្រពន្ធគាត់ កូននឹងមានមុខមាត់ក្នុងក្រុមហ៊ុនខ្លាំងជាងមុនមិនខាន អ្នកដែលស្អប់កូនអស់នោះ និងត្រូវកូនដេញចេញទាំងអស់ម៉ាក់...!»អ្នកស្រីស្តាប់កូនស្រីនិយាយរៀបរាប់ឡើងចង់ងងុយដេក នេះកូនស្រីគាត់ងប់និងប្រុសខ្លាំងណាស់ មើលនាងសើចចុះឡើងដូចស្អីហើយនេះកំពុងតែមានអាត្មានិយមពេកហើយ
«កូនស្រីហា...ល្មមឈប់ស្រម៉ៃទៀត! វាមិនអាចទេ ពេលខ្លះអគ្គនាយកកូនគេមានប្រពន្ធរួចហើយក៏មិនដឹង គេមិនយកភ្នែកមើលកូនក៏ល្អដែរ មកពីគេស្មោះជាមួយប្រពន្ធទេ!»ឌីនផាននាងកើតចិត្តខឹងឮម៉ាក់នាងនិយាយថារាងក្រាស់មានប្រពន្ធ
«អត់អាចទេម៉ាក់...មនុស្សដែលគាត់ស្រឡាញ់ត្រូវតែជាកូន គ្មានអ្នកណាសមធ្វើជាប្រពន្ធគាត់ជាងកូនទេ!!»
«កូនកុំឆ្កួតបានទេឌីនផា! កូនកំពុងតែលោភលន់ពេកហើយណា ម៉ាក់សុំចិត្តកូនចុះ កុំដល់ថ្នាក់និងពេកអី មនុស្សល្អម៉ាប្រទេសអត់ខ្វះទេ រកអ្នកផ្សេងទៅ កូនធ្វើបែបនេះជាមិនត្រឹមត្រូវឡើយណា
យល់ទេឌីនផា កុំឱ្យអាភាពឡប់ឆ្កួតមកគ្រប់គ្រងចិត្តរបស់កូនបានឱ្យសោះ!»ឌីនផាដើរថយក្រោយបន្តិចម្តងៗរហូតដល់មាត់ទ្វារ យកដៃទប់ត្រចៀកមិនស្តាប់ការអង្វររបស់ម៉ាក់នាងដាច់ខាត នាងបើកទ្វាររត់ចេញមកខាងក្រៅបើកឡានចេញទៅយ៉ាងលឿន បើកបរក្នុងល្បឿនហួសកម្រិតដល់ថ្នាក់អាចគ្រោះថ្នាក់បាន
«ថ្ងៃណាមួយកូននិងស្តាយក្រោយដោយសារភាពអាត្មានិយមមួយនេះចាំមើលចុះឌីនផា...»គាត់ឈរមើលកូនបើកឡានចេញទៅទាំងហួសចិត្តនិងទង្វើមិនគួរប្រព្រឹត្តឡើង
ក្នុងអូសហ្វីសរាងក្រាស់កំពុងពិនិត្យមើលឯកសារ ទាក់ទងនិងម៉ូដកាបូប ស្បែកជើងថាគួរជ្រើសរើសប្រភេទណា ដែលសាកសមបំផុតរបស់ក្រុមហ៊ុន។ សម្លេងបើកទ្វារបន្លឺឡើងដាស់
អារម្មណ៍ហេសឿងឱ្យងាកភ្នែកចេញពីឯកសារ ងាកមកចាប់អារម្មណ៍អ្នកនៅមុខទ្វារបម្រុងដើរចូលមករកខ្លួន។

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now