ភាគ3:ខ្សែក

164 21 0
                                        

នៅក្នុងបន្ទប់ងងឹតដែលគ្មានពន្លឺចាំងសូម្បីបន្តិច បង្ហាញមនុស្សម្នាក់កំពុងតែ អង្គុយសញ្ជឹងគិតគ្រប់ដែលកើតឡើងនៅភូមិគ្រឹះឃីងន៍ដេន។ រឿងដែលនីគីបានហៅឈ្មោះម្នាក់នោះ ខួរក្បាលចេះតែបន្តគិត មិនចេះចប់។
«ឆូកាន់... តើគេជាអ្នកណា? នីគីរវើរវាយហៅឈ្មោះគេម្នាក់នោះ រវាងអ្នកទាំងពីរជាអ្វីនឹងគ្នា? បើនីគីនឹងគេមានទំនាក់ទំនងស្នេហាជាមួយគ្នា បងច្បាស់ជាមិនឱ្យអូនទៅស្រឡាញ់វាឡើយ អូនត្រូវតែជារបស់បង មិនមែនជាមួយគេឡើយនីគី»ហេសឿងក្តាប់ដៃពោលទាំងកំហឹងតិចៗ
រយះពេលមួយអាទិត្យក៏បានមកដល់(កាត់ៗ) ជាពេលដែរបុរស7នាក់ខ្លាចបំផុត។ នីគីនិងត្រូវចាកចេញពីពួកគេម្តងទៀត មុន
នីគីដឹងខ្លួនឡើងវិញវិញហេសឿង នាយបានហៅប្អូនៗមកជុំគ្នាក្នុងបន្ទប់ខ្លួន។
«ពេលវេលាពិតជាដើរលឿនមែន!! មួយអាទិត្យបាត់បងហៅប្អូនៗមកនេះ មកប្រាប់ថាមុននីគីដឹងខ្លួនវិញ ពួកយើងត្រូវតែលាក់ខ្លួនពី
នីគី មិនអាចឱ្យនីគីឃើញពួកយើងឡើយយល់ទេ»ហេសឿងផ្តាំទៅប្អូនៗ
«បងប្រុសធំ... តើពិតជាចាំបាច់ត្រូវធ្វើអ៊ីចឹងមែនឬ? ខ្ញុំមិនចង់ធ្វើវាឡើយ»ស៊ូនូពោលទាំងមុខស្រពោនចុះក្រោម
«ស៊ូនូ! ស្តាប់តាមបងប្រុសធំទៅ គាត់ធ្វើបែបនេះក៏មានហេតុផលរបស់គាត់ដែល យើងជាប្អូនគាត់ត្រូវស្តាប់តាមគាត់ចឹងហើយ កុំអន់ចិត្តមើល ងើយមុខឡើង...»ជេយ៉ុនដើរទៅជិតស៊ូនូ លួងលោមកុំឱ្យអន់ចិត្តជាមួយហេសឿង
«ជុងវ៉ុន! ប្អូនឆាប់ដើរទៅបើកថតតុបងមក រួចដកប្រអប់នោះចេញមក»ជុងវ៉ុនក៏ងក់ក្បាល ហើយដើរទៅបើកថតតុយកប្រអប់ពណ៍រាងចំណាស់បន្តិចចេញមក យកឱ្យបងប្រុសធំ។ ហេសឿងពេលបានប្រអប់មកដល់ដៃហើយ បានបើកមើលឃើញខ្សែករូបសោ ដែរខ្លួនស្រឡាញ់បំផុតដកវាចេញខាងក្រៅ
«បងប្រុសធំ! នេះ...»ជេយ៍
«ខ្សែកមួយនេះបងនិងប្រគល់វា ឱ្យទៅនីគីបងនឹងពាក់ខ្សែកនេះឱ្យនីគីដោយផ្ទាល់ដៃបង ខ្សែកនេះនិងបញ្ជាក់ថានីគីគឺជាកម្មសិទ្ធបងប្អូនយើងទាំងអស់គ្នា បើនីគីត្រូវគេធ្វើបាបវាផ្តល់ដំណឹងមកដល់យើងភ្លាម ខ្សែកនិងបញ្ចេញពន្លឺនៅពេលវាទទួលស្គាល់នរណា
ម្នាក់ជាម្ចាស់វា»ហេសឿងនិយាយចប់ ក៏ដើរសំដៅរកនីគី រួចយកខ្សែកមកបំពាក់លើខ្លួននីគី ខ្សែកពិតជាបានបញ្ចេញពន្លឺដូចនាយនិយាយមុនមែន
«ខ្សែកនេះ!! ពិតជាព្រមទទួលយកនីគីជាម្ចាស់មែន... ខ្ញុំមិននឹកស្មានទេ»ស៊ុនហ៊ុនបើកភ្នែកធំៗដោយភ្ញាក់ផ្អើល

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now