សម្លេងpianoលេងយ៉ាងពិរោះរណ្តំ ក្នុងបន្ទប់ភ្លេង ឯអ្នកច្រៀងក៏ដាក់អារម្មណ៍ច្រៀងយ៉ាងពិរោះ។
[បងស្តាយក្រោយពេលដែរគ្មានអូននៅក្បែរ]
[ពេលដែលមានស្នេហ៍មិនចេះថ្នមថែរូបអូន]
[ដល់ពេលគ្មានស្ងួនទើបបងដឹងខ្លួន]
[ដូចគ្មានបេះដូង រស់ខ្វះអ្វីម៉្យាងក្នុងជីវីត]
[ពេលបងឃើញគេថ្នាក់ថ្នាមមាសមេទើបយល់]
[ចង់ក្បែរនិមលលួងលោមអារម្មណ៍ខ្លោចផ្សា]
សម្លេងទះដៃបន្លឺឡើងពីមាត់ទ្វារមក ជុងវ៉ុនបានបើកភ្នែកបន្ទាប់
ពីឮសម្លេងទះដៃរបស់ណាម្នាក់នៅពីក្រោយខ្នងគេ។
«ច្រៀងបានពិរោះណាស់ជុងវ៉ុន! អស្ចារ្យមែន...»លោកស្រី
ឃីងន៍ដេនដើរចូលមកនិយាយសរសើរ
«អរគុណម៉ាក់...!»ជុងវ៉ុនតបទាំងស្នាមញញឹមស្រាលៗ
«នេះចេះច្រៀងចម្រៀងឈឺចាប់ទៀត! ចម្រៀងកូនច្រៀងនេះទាក់ទងនិងអ្នកណាដែល ប្រាប់ម៉ាក់ផងម៉ាក់ចង់ដឹងណាស់នៀក»
អារម្មណ៍ជុងវ៉ុនឃើញថាម៉ាក់ខ្លួនមក នេះមិនមែនមកនិយាយ
សរសើរទេគឺមកសួរបែបឌឺ គាត់ដឹងគ្រប់យ៉ាងដែរនៅធ្វើសួរទៀត
«ម៉ាក់...ខ្ញុំគិតថាម៉ាក់ដឹងរួចហើយ! អញ្ចឹងម៉ាក់មិនបាច់ប្រឹងឌឺខ្ញុំទេ!»លោកស្រីឃីងន៍ដេនក៏រាងទម្លាក់ទឹកមុខបន្តិច ព្រោះមុននេះរាងថាឱ្យកូនជ្រុលតិចចុះ
«កូនចេះស្តាយក្រោយដែរឬ?! ម៉ាក់គិតថាកូនជាបិសាចជញ្ជក់ឈាមដែលមិនចេះឈឺចាប់ មិនយំហើយ តែខុសពីការពិត»
«បើម៉ាក់មកនិយាយសើចចំអកឱ្យកូនទេ ក៏ចេញទៅវិញទៅ កូនមិនបានហៅម៉ាក់មកទេ»អារម្មណ៍មួម៉ៅក្តៅក្រហាយភ្លាមៗ
«ម៉ាក់សួរអ៊ីចឹងខុសដែល? កូនធ្លាប់សាងកំហុសនេះដោយខ្លួនឯង តាមម៉ាក់ដឹង កូនធ្លាប់និយាយថា កូននិងមិនស្រឡាញ់ប្រុសគ្នាឯងទេ ទោះជាបិសាចដូចគ្នាក៏ដោយ កូនថាកូនស្រឡាញ់ស្រី តែឥឡូវម៉ាក់ឃើញនិងភ្នែកហើយ ថាកូនមិនបានធ្វើដូចមាត់កូនទេ! កូនចេះស្រឡាញ់ប្រុសដូចគ្នាចាប់ពីកូនប្រសារគ្មានអវត្តមានមក...! កូននៅចាំសម្តីខ្លួនឯងអត់ប្រាប់បន្តិចមក»លោកស្រី
ឃីងន៍ដេនមិនបានស្តាប់អ្វីដែលកូនគាត់និយាយនោះឡើយ រឹតតែបន្ថែមសាំងពីលើកូនគាត់ទៅវិញ
«ខ្ញ...ខ្ញុំ...»ជុងវ៉ុនរកនឹកនិយាយមិនចេញ ខួរក្បាលស្រាប់តែគាំងគិតអ្វីមិនចេញពេលនេះ ខ្លួនធ្លាប់តែជាមនុស្សមិនចាញ់នរណា តែបែរមកត្រូវចាញ់ត្រឹមពាក្យសម្តីអ្នកម៉ាក់គេ
«ហ្ហឹស!ឆ្លើយមិនចេញ...មានន័យថាកូនមិនចាំពាក្យខ្លួនឯងនិយាយទេចឹងនោះ! កូនធ្វើអ្វីក៏ម៉ាក់ចាំដែរ ចាំគ្រប់ម៉ាត់គ្រប់កាយវិការកូនធ្វើមកលើកូនប្រសាររបស់ម៉ាក់ កូនទូលរែកការឈឺចាប់នេះចុះ
លោកស្រីឃីងន៍ដេនដើរចេញទៅវិញ ទុកឱ្យបុរសកំសត់ជុងវ៉ុន អង្គុយឈ្ងោកមុខ ស្រក់ទឹកភ្នែកចេញមកជោគថ្ពាល់។ នាយពិតជាអន់ខ្លាំងណាស់ អន់ដល់ថ្នាក់ម៉ាក់មករំលឹកឱ្យខ្លួន។ អតីតកាលមកលងបន្លាចវិញបណ្តើរៗហើយ។
អ្នកស្រីហេនរីចស៍ដែលកំពុងតែចម្អិនម្ហូបនៅខាងក្នុង ឮសម្លេងមកឈប់មុខផ្ទះ។ បានដើរចេញមកមើលក្រែងមានអ្នកណាមករក តែការពិតគឺខុសស្រឡះគឺជាឡានឆូកាន់ទេ ស្រាប់តែនីគីក៏មកដល់ពីក្រោយ។
«ជម្រាបសួរអ្នកមីង!»ចុះពីឡានមិនទាន់ទេ គឺជម្រាបសួរយកតែម្តង
«ចា៎...ហើយនេះកូនទាំងពីរម៉េចក៏មកស្របគ្នាអញ្ចឹង!»អ្នកស្រីហេនរីចស៍ទុកឆូកាន់ដូចជាកូនគាត់ម្នាក់ដែរទើបហៅកូនទៅពិរោះ
«គឺអញ្ចេះទេអ្នកមីង! ខ្ញុំមករកលេងនីគី ចៃដន្យបានជួបនីគីតាមផ្លូវ
មកផ្ទះ ក៏ចុះទៅនិយាយគ្នាលេងតិចតួច រួចបបួលគ្នាមកផ្ទះម៉ងទៅ»
«មោះលូវឆាប់នាំគ្នាចូលខាងក្នុងសិនទៅ...នៅខាងក្រៅក្តៅណាស់»ពេលម៉ាក់នីគីចូលទៅខាងក្នុងមុន ឆូកាន់លូកដៃទៅចាប់ទាញនីគីមកជាមួយខ្លួន
☽☽☽☽☽☽☽
ហេសឿងបានក្រុមហ៊ុនម៉ាក់គេ មកមើលបុគ្គលិកធ្វើការ ព្រោះអីម៉ាក់គេបានយល់ព្រមឱ្យមកគ្រប់គ្រងជំនួសគាត់ចុះ។ គាត់សុំយកពេលនៅក្បែរប្តីហើយ ទុកឱ្យកូនច្បងឡើងតំណែងម្តងចុះ។
ក្រុមហ៊ុនឃីងន៍ដេន ដែលជាក្រុមហ៊ុនផលិតផលម៉ាក់យីហោម៉ូដ
កាបូប ស្បែកជើង ល្បីបំផុតប្រចាំប្រទេសសេអ៊ូលនិងក្រៅ
ប្រទេសផងដែល។ អ្នកគ្រប់គ្នាគ្មាននរណាម្នាក់ដឹងទេ ថាក្រុមហ៊ុន
មួយនេះ ពួកគេមិនមែនជាមនុស្សទូទៅដូចយើងទេ តែជាបិសាចជញ្ជក់ឈាមដែលរស់នៅបន្លំខ្លួនដូចមនុស្សផ្សេងៗមិនងាយចាស់។
«អ្នកណាជាប្រធានគ្រប់គ្រងខាងផ្នែកហិរញ្ញវត្ថុ!»ដើរបានបួនជំហានបាញ់ក្រសែវភ្នែកដល់មុតស្រួចសម្លឹងទៅបុគ្គលិក ម្នាក់ៗមិនហ៊ានសម្លឹងមើលទេ បានត្រឹមអោនមុខចុះ តែមានបុគ្គលិកស្រីម្នាក់ដែលនាងស្អាតជាងគេប្រចាំក្រុមហ៊ុន ហ៊ានចេញមកមុខមកនិយាយជាមួយរាងក្រាស់យើង ដោយមិនខ្លាចរអាអ្វីបន្តិច
«ចា៎...លោកអគ្គនាយក! អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុថ្ងៃនេះគាត់មិនបានមកធ្វើការទេ...»កញ្ញាមុខស្រស់ឌីនផា បាញ់ស្នាមញញឹម
មានមន្តស្នេហ៍ទៅហេសឿង តែគ្រប់យ៉ាងត្រូវរលាយដូចអំបិលត្រូវទឹក នាយមិនខ្ចីយកភ្នែកមើលឡើយ ក្រៅពីអូននីគីបានមើលចូលចង់យាយចឹង កញ្ញាឌីនផាក៏អង្គុយទៅវិញទាំងទឹកមុខខ្មាស់គេមិនស្ទើរ
រាងក្រាស់ដោយខ្ជិលនៅយូរក៏បានសំដៅទៅកាន់ជណ្តើរកាន់ ទៅបន្ទប់ធ្វើការ។
ទឺង...! សម្លេងទ្វារជណ្តើរបើកទ្វារ រាងកាយក្រាស់បោះជំហានចេញដោយភាពសង្ហារ ដៃស៊កខោប៉ៅវចូលក្នុងខោ កែវភ្នែកសម្លឹងទៅត្រង់ មិនខ្វល់និងក្រសែរភ្នែកបុគ្គលិកដែល
នាំសម្លឹងមើល ខ្សឹបខ្សាវ ព្រោះភាពសង្ហា។
official
គ្រាន់តាបើកទ្វារមក ឃើញក្នុងបន្ទប់មានការរៀបចំ បានស្អាត កន្លែងអង្គុយក៏អេម។ តែដល់ឃើញឯកសារត្រូវសាញ៉េគឺធុញមួយកម្រិតបាត់។
«នេះឯកសារម៉េចច្រើន សាញ៉េអស់ទេមើលទៅ!»ជំនិតក្បែរខ្លួន
រាងក្រាស់ក៏បានរត់មកដល់officialហេសឿង បើកទ្វារមកឃើញចៅហ្វាយខ្លួន កំពុងឈរសម្លឹងមើលឯកសារលើតុ ដូចជាសត្រូវពីកាលមកអញ្ចឹង
«ចៅ...ហ្វាយ...»យុនសៃបានត្រឹមហៅឈ្មោះ អ្នកណាទៅហ៊ានសម្លឹងមើលចំៗ បើកែវភ្នែកសម្លឹងមកវិញដូចចង់លេបឯងទាំង
រស់នោះ
«អ្នកម៉ាក់! បញ្ជូនឯងមកធ្វើជាជំនិតក្បែរខ្លួនយើងឬ?»
«បាទ...គឺលោកស្រីគាត់បញ្ជូនខ្ញុំមកមែន...»
«ល្អហើយអញ្ចឹងនោះ...ហើយឯងឈ្មោះអ្វីដែល?»
«ខ្ញុំបាទ...ឈ្មោះយុនសៃ!»រាងក្រាស់ក៏បាញ់ភ្នែកមកកូនចៅ យុនសៃគ្រាន់តែឃើញអ៊ីចឹងភ្លាម យល់សាច់ការបាត់ទៅហើយ ប្រញាប់រត់យកឯកសារមកសាញ៉េជំនួស តែត្រូវឈប់ពេលលឺសម្លេងហៅ
«ហើយឯងសាញ៉េនេះដឹងហត្ថលេខាយើងដែរឬយុនសៃ?»
យុនសៃប្រញាប់បែរមុខមករាងក្រាស់ យកឯកសារទៅទុកមួយឡែក។
«គឺមិនស្គាល់ទេបាទ...»
«ឯងធ្វើខ្លួនធម្មតាទៅបានទេ! កុំធ្វើដូចខ្លាចយើងអី យើងមិនសុីឯងទេ! រៀនស្គាល់យើងឱ្យហើយទៅ! យុនសៃកុំភ្លេចយកឯកសារទាំងអស់នេះទៅដាក់នៅបន្ទប់យើងផង»ហេសឿងបោះជំហានចេញទៅ ដោយមិនខ្វល់ យុនសៃតាមសម្លឹងចៅហ្វាយចេញទៅ
«ហុឺយយុនសៃ...ចៅហ្វាយឯងម្នាក់នេះ គ្រាន់នៅជិតក៏ខ្លាចដែរ ឱ្យធ្វើខ្លួនធម្មតាម៉េចកើត មើលតាភ្នែកសម្លឹងមើលឯងម្តងៗដូចស្អីចឹង...»ថាចប់ប្រញាប់យកឯកសារទៅដាក់នៅក្នុងបន្ទប់ឯភូមិ
ឃីងន៍ដេន ខ្លាចចៅហ្វាយមកមិនឃើញ មានរឿងទៀត
គ្រាន់តាហេសឿងឈានជើងមកដល់ខាងក្រោមវិញ កញ្ញាឌីនផាដែលដើរចេញពីកន្លែងផឹកទឹក ដើរមកធ្វើជាជំពប់ជើងដួលនៅមុខរាងក្រាស់។
«អាក៎...អួយ...! ឈឺណាស់...លោកអគ្គនាយក! ជួយលើកខ្ញុំបន្តិចបានទេ ខ្ញុំក្រិចកជើងបាត់ហើយ...!»ឌីនផាធ្វើសម្លេងរំអួយដាក់រាងក្រាស់ តែទទួលបានមកវិញនូវសម្តីសោះកក្រោះគ្មានជាតិ
«អរ! សុំទោសផង! ខ្ញុំមិនចូលចិត្តយកដៃរបស់ខ្ញុំទៅប៉ះនរណា ដែលមិនស្និតស្នាលឡើយ បើអាចជួយរកអ្នកផ្សេងលើកគ្រាទៅ កុំមករាំងស្ទះពេលវេលារបស់ខ្ញុំអី បើមិនចង់បាត់បង់ការងាររបស់នាងទេ»សម្តីមួយម៉ាត់របស់នាយ ធ្វើឱ្យបុគ្គលិកផ្សេងឃើញគឺមានការភ័យជំនួសឌីនផាជាខ្លាំង នៅសុខមិនចង់ទេ រកតាទុក្ខដាក់
ខ្លួនរហូត
«រឿងមួយទៀត! អ្នកដែលនៅក្នុងក្រុមហ៊ុននេះទាំងអស់ ហាមយកគំរូតាមស្រីម្នាក់នេះជាពិសេសស្រីៗបើមិនចង់បាត់បង់ការងាររបស់ខ្លួន»
នាយដើរចេញទៅមិនខ្វល់ជាមួយវត្តមាននារីកំសត់ ដួលគ្មាន
អ្នកលើក។ នាងខំធ្វើគ្រប់យ៉ាងឱ្យហេសឿងចាប់អារម្មណ៍ តែខុសស្រឡះ រឹតតែធ្វើឱ្យខ្លួននាងអាម៉ាសមុខទៅវិញ នាងស្អាតពិននិង
ដែលតែលោកអង្គនាយកនៅមិនឃើញ។ ប្រុសៗជាច្រើនចង់បាន
ការស្រឡាញ់ពីនាងណាស់ តែមកខុសអ្វីតែរាងក្រាស់មួយ។
☽☽☽☽☽☽☽
សម្លេងវីយ៉ូឡុងឮរណ្តំពេញផ្ទះ អ្នកស្តាប់ហើយគឺដឹងតែដេកលក់មិនខាន។ ឆូកាន់សម្លឹងមើលការលេងវីយ៉ូឡុង អារម្មណ៍
រសាត់ដល់ជើងមេឃ។
«ឈប់លេងហើយ...»
«អៅនីគីឈប់លេងលឿនម៉េស! គ្នាកំពុងតែជក់អារម្មណ៍ក្នុងការ
ស្តាប់ឯងលេងផង...»នាយពេបមាត់ដូចទាដាក់មិត្ត
«កុំមកធ្វើឯងក្មេងតូច មិនចូលចិត្ត ឯងមិនទៅមន្ទីរពេទ្យវិញទេហា ប្រយ័ត្នតែអ៊ំស្រីដឹងខ្លួនវិញ មិនឃើញឯងនៅក្បែរគាត់ទៅ»
«អឺ...ភ្លេចទៅនីគី...ភ្លេចថាទុកម៉ាក់នៅមន្ទីរពេទ្យតែឯងផង រវល់មកឱ្យឯងបង្រៀនគ្នាលេងវីយ៉ូឡុង តែនេះមករាងយូរគួរសមល្មម
រកទៅវិញសិន គ្នាទៅហើយនីគីចាំមានពេលមកទៀត»រត់ចេញទៅក៏មិនភ្លេចស្រែកប្រាប់
«អុញ! ភ្លេចយកវីយ៉ូឡុងទៅទៀត ហើយប្រុងទុកនៅនិងមែន មានមិត្តមួយនិយាយពីយ៉ាប់ ភ្លេចគ្រប់យ៉ាងមិននិយាយហាមាត់
ប្រាប់មិនចាំ»គេក៏យកវីយ៉ូឡុងទៅក្នុងនៅលើតុ សំណួរដែលបងថេសាន់និយាយសុំខ្លួនធ្វើប្អូនធម៍នោះលេចឡើង
«ប្អូនធម៍...ខ្ញុំគួរយល់ព្រមនិងបងថេសាន់វិញអត់! តែមើលទៅបងថេសាន់គាត់ក៏សុរាប មិនដាក់សម្ពាធឱ្យនរណាម្នាក់ឡើយ ថែមទាំងជួយបង្រៀនយើង ឱ្យចេះបានលឿនទៀត បើមានគាត់ជាបងធម៍ក៏ល្អម៉្យាងតើ មានទៅអន់ណា ស្អែកចាំប្រាប់គាត់ចុះ»គេក៏បានដើរទៅថតតុ ទាញយកកាំមេរ៉ាចេញមក ពាក់និងកដើរចេញមកក្រៅផ្ទះ ជិះកង់ទៅថតទេសភាព នៅតំបន់ព្រៃដែលម៉ាក់របស់គេហាមមិនឱ្យទៅនោះ
ភូមិគ្រឹះឃីងន៍ដេន
យុនសៃបានប្រមូលឯកសារទាំងអស់មកដាក់លើតុចៅហ្វាយខ្លួនធ្វើការ។ ម្ចាស់យាយបានដើរឆ្លងកាត់មុខបន្ទប់ហេសឿងក៏ ឃើញយុនសៃកំពុងតែរៀបឯកសារដាក់គរលើគ្នាម្តងមួយ។
«យុនសៃ!»ឮសម្លេងម្ចាស់យាយហៅ ប្រញាប់រត់មកជិតយ៉ាងលឿនមិនឱ្យទាស់ចិត្ត
«នេះម៉េចក៏បន្ទប់ចៅប្រុសយើងមានឯកសារធ្វើការចឹង?»
«បាទ! ម្ចាស់យាយ! ចៅហ្វាយគាត់បានចូលមកកាន់តំណែងជាCEOជំនួសលោកស្រីហើយបាទ...»
«ហឹម!»ម្ចាស់យាយគ្រាន់តែក្រហឹមដើមកបន្តិច ក៏ចាកចេញទៅ
យុនសៃឈរអេសក្បាលឆ្ងល់ៗ ម្ចាស់យាយមកសួរតែបន្តិចដើរចេញបាត់។ តើគាត់មិនឆ្ងល់ទេឬថាម៉េចៗសុខលោកស្រីឱ្យកូនប្រុសច្បងមកកាន់តំណែងជំនួស?
ជេយ៍ ជេយ៉ុន សុងហ៊ុន អ្នកទាំងបីនាំគ្នាចេញមកខាងក្រៅសង្គមខ្លះ មើលថាតើមានប្លែកភ្នែកអត់។
«បងទី2! ពួកយើងចេញមកខាងក្រៅដូចជាម៉េចៗមិនដឹង! មនុស្សម្នាក៏ច្រើន រកកន្លែងប្លែកភ្នែកអត់ឃើញ»សុងហ៊ុនងាកមើលជុំវិញចុះឡើង ជាមួយទឹកមុខពិបាកស្មាន
«ម៉េចមិនដឹងថាប្លែក...បើមិនទាន់បានមើលអស់ផង នៅកន្លែងច្រើនណាស់មិនមែនតាមួយកន្លែងពួកយើងទាំងបីឈរនិងណា ទៅមើលឱ្យអស់សិនចាំហាមាត់និយាយប្អូនទី4...»ជេយ៍ងាកទៅវៃចិញ្ចើមដាក់សុងហ៊ុន ធ្វើមុខកាត់ឌឺសាឡប់
«ហ្ហឹស! កុំធ្វើមុខឡូយពេកបងទី2 មុខអ្នកឌឺភាគច្រើនគួរឱ្យចង់វៃទេនិយាយមែន»ជេយ៍ឮសម្តីនេះហើយ ងាកទៅសម្លក់ប្អូន ជេយ៉ុនមើលទៅស្ថានភាពមិនស្រួល ក៏ធ្វើជាអ្នកសម្របសម្រួល
«បងទី2! ប្អូនទី4! ឈប់ឈ្លោះគ្នាសិនបានទេ! ក្រែងនាំគ្នាចេញមកមើលសង្គមខាងក្រៅហី ម៉េចមកឈ្លោះឌឺដងគ្នាវិញ បើថាមកអញ្ចឹងដែល គួរតែនាំគ្នាត្រឡប់ទៅ ទៅក្នុងវិមានចាស់ក្នុងព្រៃបាច់
ចេញខាងក្រៅរហូតម៉ងទៅ ល្អទេខ្ញុំនិយាយនឹង»
«មិនល្អទេ...»អ្នកទាំងពីរនិយាយព្រមគ្នាឡើង មើលទៅជេយ៉ុន
«មិនល្អក៏មិនល្អទៅចឹង!»ខ្ជិលនិយាយតទៀតចាប់ដៃអ្នកទាំងពីរទាំងសងខាងអូសទៅតាម៉ង
អ្នកត្រូវគេអូសទៅនោះ ងាកមុខមើលជេយ៉ុនទាំងពីរនាក់ ប្រុងអូសដើរទៅណា។
☽☽☽☽☽☽☽
សូនូនៅម្នាក់ឯងឯកា គ្មាននរណានៅក្បែរ នៅអង្គុយលើដើមឈើមុខព្រៃដែលធ្លាប់តែឃើញម្ចាស់បេះដូងគេ ឧស្សាហ៍មកដេកលេងទីនេះណាស់ តែឥឡូវស្ងាត់ដល់ក គ្មានឃើញស្រមោលមនុស្សមកទេ។
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
