ភាគ1:អារម្មណ៍ជួបមនុស្សខ្លួនស្រឡាញ់

758 29 0
                                        

    សម្លេងដើមឈើអមជាមួយសម្លេងខ្យល់វ៉ូ! វ៉ូ! វ៉ូ! ក្នុងព្រៃហុំព័ទ្ធដោយព្រៃឈើដែលខ្ពស់ៗក្រាស់ នានា។ ឃើញមានមនុស្សប្រុសម្នាក់កំពុងតែគេងក្រោមដើមឈើមួយដើមយ៉ាងលង់លក់ ស្កប់ស្កល់តែម្នាក់ឯង នៅសងខាងមានផ្កាចម្រុះពណ៍ដុះតាមព្រៃ។ ត្របកភ្នែកក៏បើកបន្តិចម្តងៗ រហូតបានឃើញទិដ្ឋភាពជុំវិញខ្លួន។
«ខ្ញុំដេកលក់តែមួយភ្លេតសោះ ងើបមកវិញមេឃជិតយប់បាត់រកទៅបេះផ្កាផ្ញើរអ្នកម៉ាក់នៅផ្ទះសិន»នីគីបានប្រញាប់ងើបឈរ ដើរតម្រង់ទៅកន្លែងមានផ្កាបេះទុកឱ្យអ្នកម៉ាក់ ហើយក៏បានដើរចេញទៅផ្ទះវិញ ខ្លាចនៅតិចទៀតមេឃកាន់យប់ ឯផ្លូវក៏អាចនិងវង្វេងនៅក្នុងព្រៃនេះក៏ថាបានដែល។
ព្រះអាទិត្យបានចាប់ផ្តើមលិចម្តងតិចៗរហូតកាន់តែយប់ទៅ ងាកមកនីគីគឺថាពេលនេះចាប់ផ្តើមឆ្ងល់និងខ្លួនឯង មុននេះមេឃមិនទាន់យប់ខ្លួនគេបានដើរ ចេញមកវិញលឿនណាស់តែហេតុអ្វី? ផ្លូវដែរកំពុងតែដើរនេះមានអារម្មណ៍ថាកាន់តែវង្វេងៗទៅយ៉ាងម្តេចទេ?
«នេះកើតអ្វីឱ្យប្រាកដទៅ ខ្ញុំចាំច្បាស់ណាថាខ្ញុំដើរចេញមកយូរ
ហើយមុនមេឃងងឹងទៅទៀត ខ្ញុំឃើញផ្លូវដែលដើរចេញទៅវិញ ដើរជិតដល់ហើយ ម្តេចនិងអាចមកដើរវង្វេងបែបនេះ? ហ្ហឹក! ហ្ហឹក! ខ្ញុំអត់ចង់ងាប់ទៅក្នុងព្រៃនេះទេ ម៉ាក់...! ជួយកូនផង...!»
អារម្មណ៍ភ័យលាយភាពខ្លាចធ្វើឱ្យកំលោះតូចនីគីចាប់ផ្តើមយំតិចៗ មេឃក៏យប់ជ្រៅទៅទៀត មានត្រឹមតែពន្លឺព្រចន្ទះចាំពីលើ។
«បើដឹងថាបែបនេះលែងចង់មកដេកលេងនៅក្នុងព្រៃនិងទៀតទេស្តាយក្រោយខ្លាំងណាស់»
    សម្លេងសត្វក្អែកបន្លឺឡើងលាន់ពេញព្រៃនាពេលយប់ ហើរឆ្លងកាត់ព្រៃ។ ការវង្វេងផ្លូវនេះគ្រប់យ៉ាងមកពីអាថ័កំបាំងអ្វីទៅបានធ្វើឱ្យនីគីត្រូវមកជាប់គាំងក្នុងព្រៃជ្រៅតែម្នាក់ឯង?
ក្នុងវិមានចាស់មួយដែលនៅក្នុងព្រៃ គ្មានពន្លឺតែបានត្រឹមតែលឺសម្លេងមនុស្សនិយាយពីខាងក្នុងមក
«បងប្រុសធំ! តើពួកយើងធ្វើបែបនេះខុសទេដឹង? នីគីរបស់ពួកយើងគឺខ្លាចងងឹតណាស់»
«បងដឹងថាធ្វើបែបនេះគឺខុស ប្អូនទាំងអស់គ្នាក៏ដឹងហើយថា នីគីរបស់ពួកយើងបានចាកចោលពួកយើងម្តងហើយ ដោយសារតែកំហុសរបស់យើងទាំងអស់គ្នា មិនចេះថែរក្សាឱ្យបានល្អ»
«ប្អូនយល់ តែការធ្វើឱ្យវង្វេងផ្លូវ មិនមែនជារឿងល្អទេ នីគីរបស់យើងច្បាស់ជាឈប់មកដេកលេងក្នុងព្រៃនេះទៀតហើយ
បើបងប្រុសធំធ្វើដាក់ចឹងនោះ»
«បងប្រុសធំ! ចង់ឃើញទឹកភ្នែកព្រះនាងស្រក់ទឹកភ្នែកទៀតឬ? នីគីយំដោយសារពួកយើងច្រើនដងហើយ នីគីយើងឈឺចាប់ដោយសារអ្នកណា? បងប្រុសធំដឹងក្នុងចិត្តច្បាស់ណាស់ មិនថាពេលណាទេ សម្លេងយំមួយនេះដក់នៅក្នុងខួរក្បាលប្អូនគ្រប់ពេលវេលា រាត្រីយប់ឡើងប្អូនមិនដែលលក់ទេ ការឈឺចាប់នេះធ្វើឱ្យប្អូនមានវិប្បសារីខ្លាំងណាស់ បងប្រុស!»
«...»
                         ☽☽☽☽☽☽☽
«នេះយប់ជ្រៅណាស់ទៅហើយ កូននីគីមិនទាន់មកចេញពីព្រៃនោះទៀតអ៊ីចឹង! រាល់ដងមិនដែលអ៊ីចឹងឡើយ ចុះហេតុអ្វីថ្ងៃនេះចម្លែកម្លេះទេ? ខ្ញុំគួរតែតេប្តឹងប៉ូសីលសិនទើបបាន»ចិត្តជាម៉ាក់កើតក្តីបារម្ភចំពោះកូននៅមិនសុខ តេទៅប៉ូសីលឱ្យជួយស្វែងរក ប៉ូសីលក៏បានចេញប្រតិបត្តិការស្វែងរកតាមទីតាំងដែលបានប្រាប់មក
     ☽☽☽☽☽☽☽
«ហេតុអ្វីផ្លូវក្នុងព្រៃនេះ គ្មានផ្លូវណាដើរចេញទៅកាន់ទីក្រុងចឹង វាចេះតែចូលក្នុងព្រៃកាន់តែក្រាស់ៗទៅ មេឃក៏ត្រជាក់ទៀត មិនដឹងអ្នកម៉ាក់បារម្ភពីខ្ញុំយ៉ាងណាទេ បើខ្ញុំរវល់តែវង្វេងក្នុងផ្លូវអ៊ីចឹងនៀក នីគីអើយ! នីគីអើយ! ឯងមិនគួរណាមិនវង្វេងផ្លូវក្នុងព្រៃចឹងសោះ»កំលោះតូចនីគីចេះតែដើរកាន់តែឆ្ងាយទៅរហូតដើរ
ប្រទះជាមួយនិងវិមានប្រាសាទមួយ សម្បូរទៅដោយសត្វក្អែកហោះទំពេញដំបូលវិមាន ដែលមើលទៅគួរខ្លាច ដោយវាបញ្ចេញសម្លេងស្រែក
«ចុម! នៅក្នុងព្រៃនេះមានវិមានដែល...! តើខ្ញុំគួរចូលទៅខាងក្នុងបរិវេនក្នុងវិមាននេះទេ បើសុទ្ធតែសត្វក្អែកពេញនឹងឡើងគួរឱ្យខ្លាច អាជើងវាចង់រត់តែវារត់ដូចមិនកើតសោះ...»នីគីឈរនិយាយទាំងសម្លឹងទៅកាន់វិមាននោះមិនដាក់ភ្នែក
                  ☽☽☽☽☽☽☽
«នីគី...! ឯងនៅណា នីគីឯងលឺសម្លេងគ្នាហៅឯងទេ...»ឆូកាន់ដើរស្រែកហៅនីគី នៅក្នុងព្រៃជាមួយប៉ូសីលផ្សេងទៀត។ ឆូកាន់គ្រាន់តែអ្នកម៉ាក់នីគីតេប្រាប់ខ្លួនក៏ប្រញាប់មកស្វែងរកមិត្តជាមួយនិងប៉ូសីលដែល
«លោកប៉ូសីលតើមានដំណឹងអ្វីខ្លះទេ?»
«គឺខាងពួកខ្ញុំ គ្មានដំណឹងមិត្តលោកទេ ពួកយើងប្រឹងអស់ហើយ នៅតែមិនឃើញសោះ! ចុះលោកវិញនោះ?»
«ខ្ញុំក៏អត់ដែល»
«ហើយមេឃក៏កាន់យប់ណាស់ដែល មើលទៅពួកយើងមានតែចាំព្រឹកទេ ព្រៃនេះជ្រៅមិនធម្មតាទេអាចនិងមានសត្វកាចសាហាវផងក៏ថាបានណា»
    ឆូកាន់បន្ទាប់ពីលឺលោកប៉ូសីលនិយាយបែបនេះទៀត កាន់តែកើតក្តីបារម្ភចំពោះមិត្តកាន់តែខ្លាំងឡើង អារម្មណ៍នឹកមិត្ត! អារម្មណ៍ព្រួយបារម្ភ! អារម្មណ៍ខ្លាចមិត្តត្រូវសត្វក្នុងព្រៃចាប់សុី
                        ☽☽☽☽☽☽☽
សម្លេងទ្វារបើក ធ្វើឱ្យនីគីលឺហើយក៏ព្រឺឆ្អឹងខ្នងដែល
«មិនដឹងទ្វារម៉ាកស្អីទេនេះ សម្លេងវិញលឺហើយចង់រត់បកក្រោយទេហា តែមិនដឹងធ្វើម្តេចទេបើមេឃក៏យប់ ហើយនៅក្នុងព្រៃតែម្នាក់ឯង មកសាំត្រង់វង្វេងផ្លូវស្អីណាទៀត មករាល់ដងវាមិនចឹង»នីគីឈរនៅរអ៊ូមាត់ទ្វារ និយាយតែឯងដែលមកវង្វេងផ្លូវ តែអ្វីដែលសំខាន់នោះនីគីមិនដឹងទេថានៅខាងក្នុងកំពុងតែមានមនុស្សឈរស្តាប់ពីចម្ងាយមក
«បងប្រុសធំ មើលនីគីពួកយើងចុះ ដើរមកដល់ទ្វារបើកទ្វារហើយ នៅឈរនិយាយតែឯងកើត មិនគិតចូលមកក្នុងសិនអត់ទេ»
«គួរចូលទៅក្នុងវិមាននិងអត់ទេហា...! នីគីអើយ!នីគីអើយ! គិតៗ តែណាស់ហើយ ចូលទៅដេកមួយយប់សិនចុះចាំព្រឹកងើបទៅរកផ្លូវចេញបន្តទៀត»បន្ទាប់ពីសម្រេចចិត្តហើយ ក៏បោះជំហានជើងដើរចូលទៅខាងក្នុងដោយខ្លាចរអា បើរវល់តែខ្លាចនឹងដឹងតែមិនបាច់ដេកពួនកើតទេ
    ការបោះជំហានចូលមកខាងក្នុងរបស់នីគី ធ្វើឱ្យបើកភ្នែកធំៗជាខ្លាំងដោយមិននឹកស្មាន ព្រោះគ្រប់យ៉ាងវាគឺមានពន្លឺភ្លើងទៀន នៅបំភ្លឺតាមកន្លែងនីមួយៗ ទោះបីវាងងឹតបន្តិចក៏ពិតមែន។ តែសម្ភារៈខាងក្នុងគឺថ្មីទាំងអស់ គ្មានសូម្បីតែធូលីដីមួយគ្រាប់។
«នេះខ្ញុំស្រវាំងភ្នែកទេដឹង! ខាងក្នុងវិមាននេះគឺមានទៀនបំភ្លឺតាមកន្លែងផ្សេងៗ»អារម្មណ៍ដែលមិនដែរបានឃើញ វាដូចជាការយល់
សប្តិយ៉ាងម្តេចទេ នីគីបានដើរមកគ្រប់កន្លែងនៃវិមានមួយនេះ មកដល់កាំជណ្តើរ ត្រូវឡើងទៅខាងលើដែលមានបន្ទប់នីមួយៗ
«គួរឡើងអត់ទេនៀក មើលទៅមិនបាច់ល្អជាង រកទៅដេកលើសាឡុងនោះសិន ងងុយដេកចង់ងាប់ហើយ»ក៏បែរក្រោយដើរ
សំដៅរកសាឡុង រួចដាក់ខ្លួនដេកដោយខ្វល់ពីអ្វីទាំងអស់ ព្រោះថាពេលនេះបើកភ្នែកលែងចង់រួចហើយ
   បុរសទាំង7នាក់ដែលឈរលាក់ខ្លួននៅកន្លែងងងឹត បានបង្ហាញ
ខ្លួនចេញមកឈរចំកន្លែងដែលនីគីគេកំពុងតែគេងលង់លក់ដោយ
មិនដឹងខ្លួន។ កែវភ្នែកទាំង6គូរសម្លឹងមើលកំលោះតូចនីគី យ៉ាង
ស្រទន់។ អារម្មណ៍ដែលខានជួបមនុស្សដែលខ្លួនស្រឡាញ់អស់ជាង500ឆ្នាំមកនេះ វាពិតជាមិនអាចពណ៍នាបានទេ។
«ពេលដែរអូនគេងលក់បែបនេះ គួរឱ្យស្រឡាញ់ខ្លាំងណាស់ហ្ហឹស»ហេសឿងនិយាយដោយយកដៃទៅអង្អែលថ្ពាល់នីគី
«អឹម»ដោយសារការរំខាន ម្ចាស់សាមីខ្លួនដែរគេងលក់បានប្រែខ្លួន បញ្ចេញសម្លេង
«សូម្បីតែការគេងក៏នៅដដែល មិនផ្លាស់ប្តូរអ្វីបន្តិចសោះ»ជុងវ៉ុនវាចាឡើងមក
«បងប្រុសធំ! ព្រឹកនេះនីគីនិងចាកចេញហើយ តើយើងគួរធ្វើអ្វីទៀតទៅ?»ស៊ូនូបែរនិយាយសម្លឹងទៅអ្នកជាបង
«បងក៏មិនដឹងថាត្រូវធ្វើអ្វីទៀតដែល បងពិតជាមិនចង់ឱ្យមេឃភ្លឺនោះទេ បងចង់ឃើញនីគីនៅជាមួយពួកយើង នៅវេលានេះរហូតណាស់ មិនចង់ឱ្យបាត់បង់ចេញទៅទាំងបែបនេះឡើយ»ហេសឿងអោនមុខចុះ ទាំងអស់សង្ឃឹមខ្លាំង
«តែយប់នេះគឺជាយប់ព្រះចន្ទពណ៍ក្រហមណាបងប្រុសធំ បងប្អូនពួកយើងអាចរាងចុះខ្សោយកម្លាំងយប់នេះបន្តិចហើយ ចឹងពួកយើងត្រូវតែបឺតឈាមនីគី ដើម្បីបំពេញថាមពលមកវិញមានតែឈាមនីគីមួយគត់បរិសុទ្ធសម្រាប់បងប្អូនពួកយើងបងប្រុសធំ»ជេយ៉ុន
«ជេយ៉ុន! ប្អូនកំពុងតែនិយាយអ្វីដឹងខ្លួនទេ? បើបងធ្វើបែបនេះនីគីគេអាចសន្លប់មួយអាទិត្យបាន បងមិនចង់ធ្វើបាបមនុស្សដែលបងស្រឡាញ់នោះទេ»នាយពិតជាមិនអាចធ្វើបានពិតមែន នីគីអាចនឹងឈឺចាប់ដោយសារខ្លួននិងប្អូនរបស់គេបាន
«នីគីក៏ជាមនុស្សដែរពួកប្អូនស្រឡាញ់ដែលបងប្រុសធំ សំខាន់មានតែវិធីនេះទេ! ដែលអាចឱ្យនីគីពួកយើង នៅក្បែរយើងបានយូរ...»ស៊ុនហ៊ូនដែលស្ងាត់មាត់យូរ ក៏និយាយឡើងទៅកាន់ហេសឿង
«...»
«បងប្រុសធ-»ពាក្យសម្តីជេយ៍ត្រូវបានហេសឿងលើកដៃមិនឱ្យនិយាយអ្វីបន្តទៀត
    បន្ទាប់ពីគិតអស់រយៈពេលយ៉ាងយូរមក ហេសឿងក៏សម្រេចចិត្តថានិងធ្វើវាចុះ ដោយគ្រាន់តែសម្លឹងមើលទៅកាន់ប្អូនៗ។ ប្អូនៗវិញក៏យល់សាច់ការ ដោយគ្រាន់តែងក់ក្បាលបញ្ជាក់ទាំងអស់គ្នា។
យប់នៃព្រះចន្ទះក្រហមក៏បានឆ្លងផុតទៅ ដោយការបឺតឈាមរបស់នីគីក៏បានជោគជ័យ ឈាមបរិសុទ្ធបានផ្តល់ថាមពលដល់បងប្អូនប្រាំមួយនាក់ដែលជាបិសាចជញ្ជក់ឈាម។ កែវភ្នែកក៏ប្រែទៅជា
ពណ៍ក្រហមគ្រប់គ្នា ចំណែកអ្នកដែលត្រូវគេបឺតឈាមវិញគឺបានដឹងខ្លួនឡើយ។ ព្រោះពេលនេះសន្លប់បាត់ហើយយ៉ាងយូរមួយអាទិត្យទើបដឹងខ្លួនវិញ។ ឯកក៏មានស្នាមពីរចង្កូមនៃបិសាចជញ្ជក់ឈាម។
«នីគី! ឱ្យពួកបងទាំងអស់គ្នាសុំទោសផង ដែលធ្វើបែបនេះដាក់អូន»ស៊ុនហ៊ូនយកដៃទៅអង្អែលកន្លែងដែលមានស្នាមចង្កូម
«ស៊ូនូ! ប្អូនឆាប់ទៅបំបាំងវិមានប្រាសាទនេះទៅ! ព្រឹកនេះនិងមាន
មនុស្សប៉ុន្មាននាក់គេនិងមកដល់កន្លែងនេះហើយ បើគេរកឃើញនោះ ពួកគេនឹងនាំនីគីត្រឡប់ទៅវិញមិនខានទេ»ញាណរបស់ជេយ៍បានប្រាប់មកបែបនេះ ទើបប្រញាប់ប្រាប់ទៅដល់ប្អូនឱ្យលឿន ស៊ូនូគ្រាន់តែងក់ក្បាលរួចក៏ប្រញាប់ដើរចេញទៅ ដោយមិនបង្អង់យូរទេ
«ជុងវ៉ុន! ប្អូនជួយយកនីគីទៅដាក់បន្ទប់គេងបងផង បងទៅជួបលោកយាយមួយភ្លេត»ហេសឿងបន្ទាប់ពីប្រាប់រួច ក៏បានបាត់ខ្លួនបាត់ទៅ ជុងវ៉ុនក៏លើកបីនីគីឡើងទៅបន្ទប់បងប្រុសធំ អ្នកផ្សេងក៏ដូចគ្នា
                       ☽☽☽☽☽☽☽
  កាត់មកឆូកាន់និងលោកប៉ូសីលវិញ! ពេលនេះបាននាំគ្នាគេងលង់លក់នៅក្នុងព្រៃបាត់ទៅហើយ បន្ទាប់ពីស្វែងរកនីគីមិនទាន់ឃើញ។ ជេយ៉ុន ស៊ុនហ៊ូន អ្នកទាំងពីរបានបង្ហាញខ្លួនមកមើលឆូកាន់និងលោកប៉ូសីលដែរដេកលក់មិនដឹងខ្លួន។
«ពួកឯងទាំងអស់គ្នាដេកឱ្យស្រួលចុះណា! ទោះបីព្រឹកស្អែកពួកឯងទាំងអស់គ្នាចង់ស្វែងរកនីគីពួកយើង ក៏រកមិនឃើញដែរយើងគ្មានថ្ងៃឱ្យពួកឯងរកឃើញងាយៗនោះឡើយ ហ្ហឹស!»ស៊ុនហ៊ូនញញឹមចុងមាត់បែបពិសពុស
«ពួកគេនេះមិនដឹងឡើយថា ក្នុងព្រៃមួយនេះគឺសម្បូរសត្វសាហាវច្រើនណាស់ ហើយអាចមកហែកពួកគេសុីក៏បានដែរ តោះប្អូនទី4
យើងទៅវិញកុំនៅទីនេះយូរពេកវាមិនល្អសម្រាប់ពួកយើងឡើយ»
អ្នកទាំងពីរបានបាត់ខ្លួនចេញពីកន្លែងនេះទៅ
   ងាកមកហេសឿងវិញ នាយបានមកដល់ផ្ទះលោកយាយរបស់គេ។ អ្នកយាមនៅផ្ទះនេះពេលបានឃើញហេសឿងដើរមក នាំគ្នាអោនគោរពគ្រប់គ្នា។
«លោកយាយរកចៅមានការអ្វីសំខាន់ឬ? បានហៅចៅមកទាំងយប់អ៊ីចឹង!»នាយចូលមកខាងក្នុងភ្លាម សួរទៅកាន់លោកយាយដែលអង្គុយកងទាក់ខ្លាសម្លឹងមកកាន់ខ្លួន
«នេះចៅបានជួបគេហើយឬ? មើលទៅចៅដូចជាមានកម្លាំងមិនខ្សោយអ្វីបន្តិចសោះ»សម្តីដ៏សែនត្រជាក់ស្រេបនៃលោកយាយគ្រួសារឃីងន៍ដេន សួរទៅកាន់ចៅវិញ
«បើលោកយាយដឹងហើយ! ចាំបាច់អ្វីត្រូវចៅប្រាប់ទៀតនោះលោកយាយ»
«ល្អ...! បើចៅជួបគ្នាវិញហើយ ចៅត្រូវមើលថែគេឱ្យល្អ កុំឱ្យដូច100ឆ្នាំមុនទៀតណា យាយប្រាប់ឱ្យហើយព្រោះបងប្អូនចៅ
ឯងធ្វើអ្វីខ្លះប្រហែលដឹងខ្លួនហើយ មានមនុស្សល្អមិនចេះថែទេ...
ទាល់តែបាត់បង់ទើបចេះស្តាយក្រោយ»ហេសឿងឈរស្តាប់លោកយាយនិយាយថាឱ្យខ្លួន ក៏នឹកស្រម៉ៃទៅ100ឆ្នាំមុន ដែល
បានកើតឡើងនាពេលនោះ ពិតជាធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំង

«កែពីសាច់រឿងគំនុំបងប្អូនបិសាចជញ្ជក់ឈាមមកជារឿងថ្មីតិចតួច»

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now