ភាគ23:អូនស្អប់បងចុះ!

122 17 0
                                        

     ពន្លឺដែលចេញពីខ្សែកក៏បានបាត់ទៅ ពេលនេះការពិតក៏បានលាតត្រដាងគ្រប់យ៉ាងចេញមក។ ក្រោយពីឃើញគ្រប់យ៉ាងដែលទាក់ទងនិងខ្លួនហើយ។ ទឹកភ្នែកស្រក់បណ្តេញគ្នាមិនឈប់។
«នីគី!»បងប្អូនរាងក្រាស់ក៏បង្ហាញខ្លួនមកក្រោយពេលដែលខ្សែកនោះបញ្ចេញពន្លឺ ហេសឿងក៏ដឹងប្រញាប់បបួលប្អូនមកវិមានចាស់ក្នុងព្រៃ នីគីងើយមុខឡើងទឹកភ្នែកជោគថ្ពាល់ ក្រោកឈរអស់កម្ពស់សម្លឹងមុខរាងក្រាស់ម្នាក់ៗដោយការស្អប់ខ្ពើម
«យ៉ាងម៉េចពួកបងដើម្បីមើលខ្ញុំថាយ៉ាងម៉េចហើយឬ? អរមើល
...ប្រហែលធ្វើបាបខ្ញុំមិនអស់ចិត្តហើយ ទើបនាំគ្នាដល់វិមានចាស់នេះ!»នីគី
«មិនមែន-ចឹងឡើយនីគី! ពួកបងមករកអូនដើម្បីបកស្រាយ»ជេយ៍ត្រូវរាងតូចនិយាយកាត់ខ្លួន
«មកនិងមកចង់បកស្រាយអ្វីទៀតហ្ហាស~~~! បើគ្រប់យ៉ាងដែលខ្ញុំឃើញខ្លួនឯងពី100ឆ្នាំមុនអស់ហើយនិង សម្តីដែលខ្ញុំចាំនោះគឺជាសម្តីរបស់លោកឃីងន៍ដេន ជុងវ៉ុន!»មួយឃ្លាចុងក្រោយរាងតូចហៅឈ្មោះរាងក្រាស់ដោយក្រសែរភ្នែកស្អប់ គ្មានក្តីស្រឡាញ់
«គេស្លាប់បាត់ចឹង ពួកកូននិងធូរទ្រូងខ្លះ លែងមានបន្លាជាប់ទ្រូងទៀត យ៉ាងម៉េចដែលលោកជុងវ៉ុននឹកឃើញវិញនៅ លោកនិយាយអញ្ចឹងក៏ត្រូវម៉្យាងដែល ខ្ញុំជាបន្លាក្នុងទ្រូងពួកលោកតាំងពីររៀបការមកម្លេះហ្ហឹស! បើសិនជាលោកតាគាត់ដឹងថាចៅប្រុសគាត់ធ្វើអញ្ចឹងតើគាត់និងមានប្រតិកម្មបែបណាទៅ ចៅប្រុសដ៏សែនល្អទាំងប្រាំមួយធ្វើបាបប្រពន្ធខ្លួនឯង»គ្រប់គ្នាកាន់តែភ័យនិងអាកប្បកិរិយារាងតូច ប្រែប្រួលការនិយាយស្តី មិនយាយទន់ភ្លន់ដូចការជួបគ្នាលើកដំបូង
«នីគី! អូនកុំចឹងបានទេ...បងសុំទោសណាសុំទោសដែលដើរតួជាប្តីមិនល្អដល់អូន តែសូមអូនកុំខឹងនិងពួកបងអីណា...»សុងហ៊ុនចូលទៅចាប់ដៃនិយាយពន្យល់
«អរ...! គិតថាសុំទោសមួយម៉ាត់និងរឿងគ្រប់យ៉ាងបញ្ចប់ងាយៗហេ សុងហ៊ុន! ខ្ញុំគ្មានថ្ងៃអភ័យទោសដល់ពួកលោកឡើយ បើយល់ល្អលិកគួរតែទៅនិយាយប្រាប់លោកតាឱ្យបានដឹងផងទៅ កុំលាក់គាត់អី ព្រោះពួកលោកក៏គ្មានថ្ងៃគេចផុតអាដែលទេ»ក្រោយនិយាយចប់នីគីដើរបំបុកស្មាហេសឿង ដោយមិនងាកមើលមុខ
     នីគីបានដើរចេញមកខាងក្រៅយ៉ាងលឿន ប្រញាប់រកកង់ជិះចេញពីទីនេះឱ្យផុត។ គេចាប់ផ្តើមស្អប់រាងក្រាស់ហើយ គ្រប់ទង្វើរាងក្រាស់ប្រព្រឹត្តលើខ្លួន ដែលសកម្មភាពទាំងនោះលេចឡើង នឹកឃើញម្តងគឺកាន់តែឈឺចាប់x10។ ម្នាក់ៗនាំគ្នាចេញមកតាមរាងតូច ដែលនីគីបានរត់ចេញទៅឆ្ងាយហើយ។
«ហូយ! រឿងរ៉ាវគ្រប់យ៉ាងពីអតីតកាលត្រូវលាងត្រដាងអស់ហើយ នីគីគេខឹងនិងពួកយើងខ្លាំងណាស់!»ជេយ៉ុនក្តាប់ដៃវៃដើមឈើក្បែរនោះ
«នីគី! នឹងគ្មានថ្ងៃអភ័យទោសដល់កំហុសដ៏ធំមួយនេះទេ ពាក្យទាំងនោះខ្ញុំជាបាននិយាយធ្វើឱ្យប៉ះពាល់ដល់ប្រពន្ធកំសត់ម្នាក់នេះហើយ...បងសុំទោសណានីគី!»ជុងវ៉ុនអោនមុខចុះ ពោលពាក្យសោកស្តាយនិងសម្តីខ្លួន
«បើសិនជាអ្វីដែលនីគីសម្រេចចិត្តហើយ គ្មានអ្នកណាឃាត់ជាប់ទេ!»សូនូ
                        ☽☽☽☽☽☽☽
     នីគីបានធាក់កង់ជិះមកផ្ទះតាគីវិញ ចំណែកឆូកាន់ដែលរៀបនិងឡើងជិះបើកចេញទៅវិញ ស្រាប់តែឃើញមិត្តគេជិះកង់ត្រឡប់មកវិញ រៀងឆ្ងល់ៗ។ គេក៏រត់ទៅតាមនីគីមើល ថាមានរឿងអ្វីកើតឡើង។
«តាគី!»ចំណែកតាគីទើបរៀបចេញពីផ្ទះបាយកាន់ទឹកមួយកែវដើរចេញមក ត្រូវឈប់សម្លឹងមើលទៅនីគី ដែរហៅឈ្មោះគេឡើង
«ហាក៎! នីគី! ម៉េចឯងត្រឡប់មកវិញចឹង ក្រែងប៉ុន្មានម៉ោងមុននឹងឯងទៅផ្ទះមិនចឹងហី រួចម៉េចមកវិញ...»នីគីគឺមិនបានឆ្លើយតបនិងអីដែរតាគីសួរឡើយ បែរជារត់ទៅអោបមិត្តទាំងសម្លេងយំមកជាមួយ
«នេះ...! តើមានអ្វីកើតឡើងទៅ?»ឆូកាន់ដែលតាមមកតាមក្រោយ ក៏ឈប់រត់សួរទៅកាន់តាគី កំពុងឈរធ្វើមុខមិនដឹងអី នៅសុខៗនីគីមកអោបគេ ថែមទាំងយំទៀត
«នីគី! ឯងកើតអីនិយាយប្រាប់គ្នាមកណា   ...កុំគិតតែយំបានទេហ្ហាស!»ឯឆូកាន់ដើរចូលមកអង្អែលខ្នងមិត្ត ស្រដីលួងលោមឱ្យមិត្តបាត់យំ
      រយះពេល3នាទី រាងតូចក៏បាត់យំជូតទឹកភ្នែកចេញ ដោយ
មានតាគី ឆូកាន់ដើរអមទៅអង្គុយក្បែរ។ នឹងបានដេញដោលសួរគ្រប់យ៉ាង។
«គឺគ្នាបានដឹងគ្រប់យ៉ាងអស់ហើយ! រឿងទាក់ទងជាមួយគ្នាកាលពី100ឆ្នាំមុន... ជាពិេសសគឺឯងតាគីដែលបានជួយគ្នាឱ្យរស់ឡើងវិញម្តងទៀត! អរគុណឯងខ្លាំងមែនទែនណាតាគី!»
«ណាស់ណ្ហើយ! បាច់អរគុណអីទេ! ឯងក៏ដឹងថាពួកយើងទាំងបីនាក់ជាមិត្តល្អនិងគ្នាស្រាប់ហើយ បើសិនបាត់នរណាក្នុងចំណោមពួកទាំងបី គឺមិនអាចដាច់ខាត បងប្អូនពួកគេទាំងអស់នោះ គឺធ្វើបាបឯងពេកហើយនីគី....  គ្នាពិតជាចង់ទៅសម្លាប់ពួកគេណាស់»តាគី
«ចុះពួកគេមានបានមកតាមឯងអត់! បើមកតាមដឹងត្រូវហើយ»ឆូកាន់
«គឺអត់ទេ...!»
«ពីពេលនេះទៅគ្នានិងការពារឯងពីពួកគេ! បងប្អូនពួកគេសមតែទទួលបានមេរៀននៃការឈឺចាប់នេះវិញ»តាគី
«តែការពិតទៅគួរតែអរគុណខ្សែកនេះដែរ... ដែរបានបើកការពិតចេញមកឱ្យគ្នាបានឃើញ កុំអីគ្នានិងមិនឃើញគ្រប់យ៉ាងលាត
ត្រដាងទេ គ្នាក៏គ្មានថ្ងៃលើកលែងឱ្យបងប្អូនពួកគេទេ បើគ្នាយករឿងនេះទៅប្រាប់លោកតាប្រហែលជាពួកគេភ័យខ្លួនមិនដឹងផងហ្ហឹស!»ស្នាមញញឹមសើចសមចិត្តបើគ្រប់យ៉ាងដឹងឮដល់លោកតា
«ក៏ល្អដែលឱ្យលោកតាពួកគេប្រដៅទៅ ធ្វើអ្វីតាមតែចិត្តខ្លួនឯងមិនខ្វល់ពីអារម្មណ៍អ្នកដទៃសោះឆឹស!»ឆូកាន់
                         ☽☽☽☽☽☽☽
    នៅឯខាងបងប្អូនរាងក្រាស់វិញ ម្នាក់ៗនាំគ្នាអង្គុយជុំគ្នាសម្លឹងមុខគ្នាឆ្លាស់ទៅមក។ ទឹកមុខសោកសៅបង្ហាញចេញតាមទឹក
មុខ មិននឹកស្មានថាគ្រប់យ៉ាងលាតត្រដាតការពិតលឿនដល់
ថ្នាក់នេះ។
«បងធំ! តើគ្រប់យ៉ាងចប់អស់ហើយមែនទេ? នីគីស្អប់បងប្អូនយើងហើយ សូម្បីតែពាក្យសុំទោសក៏នីគីស្អប់មិនចង់ស្តាប់ផង...»សូនូស្រដីទៅហេសឿង ភ្ជាប់ពាក្យអស់សង្ឃឹម
«ទេ! មិនទាន់ចប់ទេសូនូ! ពួកយើងនៅតែមានសង្ឃឹម បើពេលវេលានៅតែដើរ បងនិងធ្វើគ្រប់យ៉ាងឱ្យនីគីបានឃើញពីក្តីស្រឡាញ់នៃបងប្អូនយើងចេញទៅ បងមិនអាចបណ្តោយរឿងទៅជាបែបនេះទេ!»
«ខ្ញុំគាំទ្របងធំ! ទោះបីជាពេលនេះនីគីនៅស្អប់ក៏ពិតមែន តែថ្ងៃណាមួយ នីគីប្រពន្ធសម្លាញ់ពួកយើង និងចិត្តទន់ពេលណាមួយ មិនថាចំណាយពេលយូរប៉ុន្មាននោះទេ? ដាច់ខាតត្រូវតែព្រមទទួលក្តីស្រឡាញ់នេះម្តងទៀត»សុងហ៊ុននិយាយទាំងជឿជាក់ថាអាចកែប្រែគ្រប់យ៉ាងមកល្អ
«តែរឿងដែលខ្ញុំខ្លាចម្យ៉ាងគត់គឺ បើលោកតាដឹងរឿងនេះចេញពីមាត់នីគី...នោះ...»ជុងវ៉ុននិយាយដល់រឿងនេះ ម្នាក់ៗនាំគ្នាបែរ
មុខសម្លឹងមើលគ្រប់គ្នា
«ហូយពិតមែនតើ! បងធំ! នីគីនឹងមិនលើកលែងឱ្យបងប្អូនយើងទេ 
ពេលដែលខ្ញុំសម្លឹងមើលកែវភ្នែកនីគី នៅបន្ទប់សៀវភៅនោះ កែវភ្នែកគឺស្អាតទទេរគ្មានក្តីស្រឡាញ់ចំពោះពួកយើងឡើយ កែវភ្នែកបញ្ចេញមកដោយភាពស្អប់ខ្ពើម!»ជេយ៍ពោលពាក្យរៀបរាប់ទាំងប៉ុន្មានដែលឃើញតាមរយះកែវភ្នែករាងតូច
«រឿងដែលត្រូវកើតវាកើតហើយ បងទី2! គ្មានអ្នកណាហាមឃាត់ជាប់ទេ មានតែព្រមទទួលការពិត លោកតាតាគាត់ខឹង
ហើយកុំហារមាត់និយាយតបឱ្យសោះ»ជេយ៉ុនទម្លាក់ទឹកមុខចុះក្រោម
                       ☽☽☽☽☽☽☽
   រាងតូចក៏បានជិះកង់មកតាមផ្លូវស្របពេល ហេសឿងបង្ហាញខ្លួនមកនៅចំពោះមុខឆ្ងាយពីគ្នាប្រហែលមួយម៉ែត្រ។ នីគីឃើញរាងក្រាស់ក៏ជិះកង់រកហួសតែត្រូវហេសឿងចាប់កង់ជាប់មិនឱ្យទៅណា។
«នីគី! កុំគេចមុខពីបងបានទេនិយាយគ្នាសិន...»រាងតូចសើចចេញមកទាំងហួសចិត្តនិងសម្តីរាងក្រាស់
«ហ្ហឹស! និយាយគ្នាសិនចឹងឬលោកហេសឿង! លោកចង់មកបកស្រាយប្រាប់ខ្ញុំឬបើគ្រប់យ៉ាងបង្ហាញអស់ហើយ កុំមកធ្វើមុខកំសត់ដាក់ខ្ញុំអី! ខ្ញុំមិនចូលចិត្ត!»
«អូនកុំចឹងបានទេ! នីគី! 100ឆ្នាំមុននោះវាជាកំហុសរបស់បងដែលធ្វើបាបអូន តែបច្ចុប្បន្ននេះបងកែប្រែហើយ កែគ្រប់យ៉ាងដើម្បីបានអូនមកនៅក្បែរបងម្តងទៀត បងដឹងថាអូនមិនអាចអភ័យទោសដល់បងទេ តែសូមអូនកុំស្អប់បងនិងប្អូនៗបងអីណាប្រពន្ធសម្លាញ់!»
«អ្នកណាប្រពន្ធលោក?! ខ្ញុំគ្មានប្តីឡើយ លោកគិតថាលោកមកនិយាយពាក្យបែបនឹងដាក់ខ្ញុំហើយ ខ្ញុំព្រមលើកលែងរាល់កំហុសដែលបងប្អូនពួកលោកធ្វើមកលើខ្ញុំឬ? កុំសង្ឃឹមអីគ្មានថ្ងៃដាច់ខាត
អ្នកណាអ្នកធ្វើអ្នកនោះត្រូវទទួលអ្វីដែលពួកគេសាងវាឡើងចេញមក!»កែវភ្នែកដែលសម្បូរទៅដោយការឈឺចាប់ ស្អប់ខ្ពើមសម្លឹងមើលរាងក្រាស់ដោយស្អប់ខ្លាំងបំផុតក្នុងជីវិតនេះ
«អូនស្អប់បងចុះ! ស្អប់ចុះតែអូនកុំភ្លេចថាបងនៅតែស្រឡាញ់អូនមិនប្រែទេ អូនសាកស្ទាបបេះដូងបងបន្តិចមក អូនឃើញទេ.... ...ត្រង់នេះវាលោតញាប់គ្រប់ពេលអោយតែអូននៅជិតបង វាត្រូវការអូនមកថែរក្សាម្តងទៀត រងចាំអូនអស់រយះពេល500ឆ្នាំហើយ ចាំអូនបង្ហាញខ្លួនមកឱ្យបងបានជួបអូន ឥឡូវបានជួបហើយវាស្រែករកអូនគ្រប់ពេល! នីគី!»ហរសឿងស្ទុះចាប់ដៃរាងតូចមក
ដាក់នៅជិតបេះដូងដែលលោតឌុកដាក់ៗ ពោលពារក្នុងចិត្តចេញមករាយរ៉ាប់ប្រាប់ដល់រាងតូចដែលមិនមាត់មួយម៉ាត់
   ដោយមិនចង់និយាយតទៀត នីគីរហ័សដកដៃចេញយ៉ាងលឿនធាក់កង់ជិះចេញទៅ។ ដោយមិនខ្វល់ពីទឹកមុខក៏កំសត់របស់រាងក្រាស់ បើនៅតែបែបនេះទៀតរាងតូចប្រាកដជាចិត្តដាច់មិនរួចឡើយ។
«នីគី! អូនពិតជាមិនអាណិតអាសូរបេះដូងបងទេឬ?»រាងក្រាស់បានត្រឹមពោលពាក្យទាំងនេះក្រោយពេលរាងតូចចេញទៅបាត់
     ពេលមកដល់ផ្ទះនីគីប្រញាប់រត់ចូលក្នុងយ៉ាងលឿន ចៃដន្យអ្នកស្រីស៊ូរីមក៏មកឈរសម្លឹងកូនពីមាត់ទ្វារបន្ទប់មក។ ដោយដៃកាន់ឆ្មាជាប់។
«នីគី!»
«ម៉ាក់!»
«កូនគឺដឹងគ្រប់យ៉ាងវិញហើយមែនទេ?»
«នេ-នេះម៉េចម៉ាក់ដឹងកើត?!»
«ម៉ាក់ដឹងតាមតាគីប្រាប់! កូនមិនអីទេមែនទេ ម៉ាក់សុំទោសណាដែលមិនបានប្រាប់កូនអំពីរឿងនេះ ម៉ាក់ខ្លាចកូនត្រូវឈឺចាប់ម្តងទៀតទើប...»នីគីរហ័សយកដៃទប់មាត់អ្នកជាម្តាយមិនឱ្យនិយាយតទៀត
«ម៉ាក់! មិនចាច់សុំទោសកូនទេ ម៉ាក់អត់ខុសទេកូនយល់អារម្មណ៍
ម៉ាក់ គ្មានម្តាយឯណាចង់ឃើញកូនមកឈឺចាប់ដោយសាររឿងដដែលៗពេកឡើយមែនទេម៉ាក់!»
«បើកូនចងចាំអ្វីគ្រប់យ៉ាងហើយ កូនមិនត្រូវបើកចិត្តស្រឡាញ់ពួកគេម្តងទៀតឡើយឮទេនីគី តែកូនកុំស្អប់លោកស្រីដាសៀអីណា គាត់ស្រឡាញ់កូនណាស់»
«ម៉ាក់កុំបារម្ភ លោកស្រីដាសៀគាត់តែងតែនៅខាងកូន មិនថាពេលកូនធ្វើអីទេ គាត់នៅជាមួយកូនជានិច្ច មិនដូចជាកូនៗគាត់ឡើយ អាក្រក់ជាងអ្វីទៀត កូនក៏គ្មានថ្ងៃព្រមអភ័យទោសឱ្យពួកគេនោះឡើយ ទុកឱ្យស្តាយក្រោយចឹងចុះ ហើយម៉េចredeyeរបស់កូននៅជាមួយម៉ាក់វិញ»ដោយក្រឡេកឃើញឆ្មាសម្រេចចិត្តសួរ
«ឆ្មារបស់កូនវាស្រែករកកូនឡើងម៉ាថ្ងៃហើយ ម៉ាក់ឃើញចឹងក៏យកមកលួងវាឱ្យឈប់ស្រែកទៅ គ្រាន់តែមិញនិងកូនដើរចូលមក កន្ទុយវានៅមិនស្ងៀមទេបក់ទាំងរំភើបឃើញកូនមកវិញ នេះម៉ាក់ឱ្យកូនវិញយកចុះ»អ្នកស្រីស៊ូរីមគ្រាន់តែប្រគល់ឆ្មាឱ្យកូនគាត់វិញ គឺថាredeyeចាប់ផ្តើមលិតមុខរាងតូចព្រោះនឹកម្ចាស់ខ្លាំងពេក

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now