ភាគ29: ពួកបងឆ្កួតដោយសារអូននិងហើយ

123 17 0
                                        

    ព្រឹកថ្មីចូលមកដល់ នៅឡើយតែរាងតូចនៅមិនទាន់ដឹងខ្លួន។ ជេយ៍នាយបានភ្ញាក់ពីដំណេកតាំងពីព្រលឹមស្រាងៗ ក្រោកឡើងអង្គុយសម្លឹងមុខដ៏សែនរលោងប្រពន្ធខ្លួន មិនដាក់ភ្នែក។ សម្រស់ពិតជាទាក់ទាញចិត្តរាងក្រាស់មិនចង់ឱ្យចាកឆ្ងាយពីរាងតូចទេ។
«បងពិតជាចង់ឃើញអូនគេងបន្តអញ្ចឹងរហូតណាស់ បងខ្លាចអូនដឹងខ្លួនឡើងវិញ ចាកចេញពីបងទៀត ហេតុអ្វីរឿងពួកយើងប្រាំពីរនាក់ដើរមកដល់ដំណាក់ពិបាកមើលមុខគ្នាសឹងតែមិនចំទាំងបែបនេះ»ជេយ៍ចាប់ផ្តើមដកដង្ហើមធំ រឿងទៅមុខទៀតគឺមិនអាចទាយដឹងទុកមុន
    សម្លេងបើកទ្វារដោយស្នាដៃហេសឿងនិងអ្នកផ្សេងទៀត ដើរចូលមកតាមក្រោយ។ កែវភ្នែករាងក្រាស់គ្រប់គ្នាសម្លឹងមើលរាងតូចមុនគេ។ ដើរចូលមកជិតគ្រែដែលមានជេយ៍នៅអង្គុយក្បែរមិនឃ្លាតឆ្ងាយទៅណា។
«បងធំ!»ហេសឿងក៏ងក់ក្បាលក្រោយជេយ៍បានកត់សម្គាល់ឃើញ
«បងធំ! រឿងបន្តទៅមុខទៀតពួកយើងយ៉ាងមិច? នីគីដឹងខ្លួនពេលណា រឿងទៀតមិនខាន លោកតាក៏នៅ លោកយាយ អ្នកម៉ាក់ លោកប៉ាក៏ដូចគ្នា ដឹងផ្អើលទៀតមិនខាន... បងធំ!»ទឹកមុខព្រួយបារម្ភសូនូបង្ហាញមកទៅកាន់ហេសឿង
«ពេលនេះខួរក្បាលរបស់បងវាលែងចង់ដំណើរការហើយ គិតក៏នឹកមិនឃើញដែរ!»ហេសឿងចាប់ផ្តើមក្រពុលមុខនិងរឿងត្រូវដោះស្រាយ
«នីគីច្បាស់ជាស្អប់ពួកយើងលើសដើមមិនខាន បើទង្វើបងប្អូនយើងប្រព្រឹត្តចំពោះនីគីយប់មិញ ដូចជា...»សុងហ៊ុន
«ដូចជាអ្វីសុងហ៊ុន?!! បើបងមិនធ្វើចឹង ពួកយើងអាចបានឃើញនីគីនៅទីនេះទេ នីគីច្បាស់ជាបើកបេះដូងយកអ្នកផ្សេងមកជំនួសកន្លែងពួកយើងណា... សុងហ៊ុនយល់បងនិយាយទេ?! សុងហ៊ុនប្អូនក៏បានឃើញដែរថានីគី គេចាប់ផ្តើមស្រឡាញ់មនុស្សស្រី សំខាន់នាងជាមនុស្សដែលនីគីលួចស្រឡាញ់ ប្អូនជាអ្នកឃើញត្រូវទេ ប្អូនមកនិយាយប្រាប់បងដោយផ្ទាល់មាត់ទៀត នេះប៊ិះភ្លេចហើយឬ?»សុងហ៊ុនបានត្រឹមអោនមុខចុះ ពេលជេយ៉ុននិយាយរឿងទាំងនោះឡើងមក
     ត្របកភ្នែករាងតូចចាប់ផ្តើមបើកយឺតៗ ភ្នែកសម្លឹងមើលពិដាន ទាំងនៅព្រិលៗ ព្រោះតែការឈឺចាប់ត្រង់ក។ ជុងវ៉ុនក៏ចាប់អារម្មណ៍ឃើញរាងតូចដឹងខ្លួនឡើងវិញ រហ័សនិយាយទៅកាន់បងប្រុសយ៉ាងលឿន។
«បងធំ! នីគីដឹងខ្លួនវិញហើយ»ហេសឿងម្នីម្នាមកជិតគ្រែរាងតូច
«នីគី!»រាងតូចឮសម្លេងរាងក្រាស់ភ្លាមបានក្រោកអង្គុយយ៉ាងលឿន
«អាក៎..អួយករបស់ខ្ញុំ...»នីគីបានយកដៃទៅប៉ះកខ្លួនឯងត្រង់កន្លែងជេយ៉ុនបានខាំ
«នីគី! អូនឈឺខ្លាំងអត់បងសុំទោសណា...»ជេយ៉ុនធ្វើខ្លួនមិនត្រូវ
មកក្បែររាងតូច យកដៃទៅពិនិត្យមើលតែត្រូវបានគ្រវាសចេញ
«កុំយកដៃលោកមកប៉ះខ្ញុំ បងប្អូនពួកលោកអាត្មានិយមពេកហើយ ចោរម្សៀតទាំងបងទាំងប្អូន ខ្ញុំព្រមអភ័យទោសឱ្យពួកលោកបិញចាត់ទុកសំណាងហើយ តែទង្វើពួកលោកវិញធ្វើឱ្យខ្ញុំកាន់តែស្អប់វិញតើ ពួកយើងមិនដើរផ្លូវរៀងខ្លួនវិញ ពួកលោកចង់ស្រឡាញ់អ្នកណាក៏ស្រឡាញ់ ហេតុអ្វីមិនព្រមដោះលែងខ្ញុំ លោកចង់ឃើញខ្ញុំស្លាប់ជាលើកទី...»ពាក្យសម្តីរាងតូចក៏លេបចូលពោះវិញពេលហេសឿងចាប់មុខមកថើបបំបិតមាត់ នាយមិនចង់ឮពាក្យនេះទាំងនិងទេ ដៃរាងតូចក៏គក់ទ្រូងរាងក្រាស់ឱ្យលែងខ្លួន
«អូននៅហ៊ាននិយាយពាក្យទាំងនោះទៀតទេ»ហេសឿង
«រឿងអីខ្ញុំមិនហ៊ាននោះ លោកចង់ស្តាប់ទៀតទេ»រាងតូចឆ្លើយបកឌឺវិញដោយមិនញញើត
«ហ្ហឹស! អូនខ្លាំងណាស់ណនីគី បងនឹងមិនព្រមដោះលែងអូនឱ្យចេញពីកណ្តាប់ដៃរបស់ងាយៗទេ អូនគឺជាកម្មសិទ្ធិបងប្អូនពួកបងទាំងអស់គ្នាហើយ មិនថាអូនចង់ទាក់ទង់ជាមួួយមីស្រីណា អាប្រុសណាទេ ក៏អូនមិនអាចស្រឡាញ់ពួកគេទាំងនោះបានដែរ រាងកាយអូនពួកបងដាក់សញ្ញាសម្គាល់លើខ្លួនអូនយូរណាស់ហើយ 
មិនថាអូននៅទីកន្លែងណាក៏ដោយ ក្លិនរបស់អូនគឺធ្វើឱ្យពួកបងរកអូនបានយ៉ាងងាយស្រួលណាប្រពន្ធសម្លាញ់...»នីគីឮហេសឿងនិយាយពីសញ្ញាសម្គាល់លើខ្លួន អារម្មណ៍វិលវ៉ល់ នេះកើតឡើងបានយ៉ាងម្តេច?
«ពួកលោក..ឆ្កួតមែនទែនហើយ»នីគី
«ពួកបងឆ្កួតដោយសារអូននិងហើយ»សូនូ
«ហូយ! បងប្អូនពួកលោកមិចក៏តាមចងកម្មចងពារនិងខ្ញុំអញ្ចឹង មិនរកក្តីសុខឱ្យខ្លួនវិញទៅ ម៉េចក៏ចេះតែចង់បានខ្ញុំ ខ្ញុំគ្មានអ្វីពិសេសឡើយ ញុំក្រែងពីមុនស្រឡាញ់ប្រុសត្រូវតេ មិចឥឡូវមកចឹងអស់នៀក»នីគីពេលនេះជាប់គាំងនិងរាងក្រាស់ហើយ
«អូនគឺមានកន្លែងពិសេស! ពិសេសត្រង់អូនបានបង្រៀនបងឱ្យយល់ពីសេចក្តីស្រឡាញ់មិនគិតលើភេទ អូនពិេសសខ្លាំងសម្រាប់ពួកបង អូនអាចឱ្យពួកចេះខ្លាចបាត់បង់អូនលើកទី2!»សុងហ៊ុនវាចាដោយក្តីស្រឡាញ់ចេញពីចិត្តមក
«ហើយអូនមានចរឹកគួរឱ្យស្រឡាញ់ខ្លាំង អាចធ្វើឱ្យអ្នកម៉ាក់ លោកយាយ លោកតា ពេញចិត្តអូនតាំងពីដើមមកបាន ខុសពីអ្នកផ្សេងត្រូវពួកគាត់យកទៅសម្លាប់ចោល...»ជេយ៍
«អត្តចរឹកអូនចេះគោរពចាស់ទុំ អ្នកគ្រប់គ្នានៅក្បែរខ្លួនអូនសុទ្ធតែមានស្នាមញញឹមរីករាយ នេះជាអ្វីដែលអូនមានវាពិសេស
សម្រាប់ពួកបងទាំងអស់គ្នា»ជុងវ៉ុន
«តែគ្មានអ្វីអស្ចារ្យសម្រាប់ខ្ញុំទេ វាជារឿងធម្មតាស្រាប់ទៅហើយមិនអ៊ីចឹង អ្នកណាក៏គេចេះធ្វើរឿងទាំងនិងបានគ្រប់គ្នា មិនមែនតែខ្ញុំម្នាក់ទេ...»នីគី
«វាមិនអស្ចារ្យសម្រាប់ពិតមែន តែវាអស្ចារ្យសម្រាប់បង...»ជេយ៉ុន
«បានហើយខ្ញុំមិនចង់ស្តាប់ពួកលោកនិយាយអ្វីប្រាប់ខ្ញុំទៀតទេ ខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញ!»ទឹកមុខធុញរបស់រាងតូចបង្ហាញទៅកាន់រាងក្រាស់ ខ្លួនក៏ក្រោកចុះគ្រែដើរចេញទៅមិនខ្ចីងាកមើលមុខរាងក្រាស់ តែមានមួយដៃមួយចាប់ឃាត់ពីក្រោយ នីគីអាក់ដំណើរឈប់ងាកបែរមើល គឺជាដៃសូនូ
«បងសុំអង្វរអូនចុះ! អូនកុំធ្វើទង្វើមិនខ្វល់ពីវត្តមានពួកបងបានទេ បងមិនចង់ឃើញបែបនិងវាឈឺណាស់ដឹង វាឈឺត្រង់នៀក អូនស្ទាបមើលវាលោតញាប់ខ្លាំងណាស់ បានដៃអូនប៉ះវា!»សូនូចាប់
ដៃរាងតូចមកស្ទាបបេះដូង ថាបេះដូងមួយនិងរស់ខ្វះអូនមិនបាន
«វ..វាគ្មានអ្វី..ពាក់ព័ន្ធមួយខ្ញុំទេ...»សម្លេងរអាក់រអួល ក្រោយស្ទាបបេះដូងរាងក្រាស់ អារម្មណ៍ចាប់ផ្តើមបែងចែកលែងដាច់ មាត់និយាយផ្សេងចិត្តនិយាយនោះវិញ
«អូនកុំទៅចោលបងបានទេ!»ជុងវ៉ុនស្ទុះមកក្រសោបពីក្រោយ
មុននិងរាងតូចរកបើកទ្វារចេញទៅ
«បងខុសហើយ បងខុសចំពោះអូនខ្លាំងណាស់នីគី បងជាប្រុស
ល្ងង់មិនដែលជឿអូននិយាយម្តងណាឡើយ បងខុសដែលថាអូនជាបន្លាក្នុងទ្រូងពួកបង បងខុសដែលនិយាយថាបងមិនស្រឡាញ់ប្រុស តែបកមកពេលនេះបងយល់គ្រប់យ៉ាងពិតមែន បងក៏សប្បាយចិត្តដែលអូនព្រមអភ័យទោស តែសុំតែម្យ៉ាងទេគឺ
អូនព្រមមករស់នៅជាមួយនិងពួកបងវិញបានទេ...»ខ្ញុំត្រូវមកឈរគាំង និងសម្តីជុងវ៉ុន ទឹកភ្នែកស្រាប់ហូរចេញមកមិនដឹងខ្លួន
ខួរក្បាលចេះតែនឹកឃើញទង្វើដ៏សែនអាក្រក់រាងក្រាស់ ជុងវ៉ុនបានប្រលែងខ្ញុំពីកាលអោប ដៃស្រទន់របស់ជុងវ៉ុនចាប់បង្វែររាងកាយខ្ញុំឱ្យបែរមករកគេ ទឹកភ្នែកក៏ហូរបណ្តេញគ្នាស្រក់ចុះមក
ជុងវ៉ុនលើកដៃរបស់គេមកជូតទឹកភ្នែកខ្ញុំថ្នមៗ
«អូនឈប់យំទៅ! បងឃើញទឹកភ្នែកអូនគឺបងពិតជាពិបាកចិត្តជំនួសអូនខ្លាំង...»ជុងវ៉ុន
«ឃើញខ្ញុំយំពិបាកចិត្តហ្អ... លោកពិននិយាយណាស់ហ្ហឹស! បើសិន100ឆ្នាំមុន ពួកលោកយល់បានតែពិននឹង ខ្ញុំសប្បាយចិត្តណាស់ដឹងទេ តែពួកលោកអត់យល់ទេ ខ្ញុំទ្រាំស៊ូរស់នៅជាមួយពួកលោក សង្ឃឹមថាថ្ងៃមួយពួកលោកអាចមើលឃើញពីក្តីស្រឡាញ់មួយនេះ តែអត់ទេគឺដដែល ខ្ញុំហត់ណាស់ដឹងទេ ហត់និងរឿងគ្រប់យ៉ាង ហត់និងប្រឈមមុខពួកលោក... ពួកលោកយកស្រីមកបញ្ឈឺចិត្តខ្ញុំ នាងម្នាក់នឹងនិយាយស្អីក៏ជឿដែល
ពួកលោកសមនិងនាងស្រីពស់វែកនោះបោកប្រាស់ណាស់...!»រាងតូចបញ្ចប់ប្រយោគដោយញញឹមលាយទឹកភ្នែក លាយការឈឺចាប់ ដែលគ្រាំគ្រាក្នុងចិត្តដកដង្ហើមសឹងតែមិនដល់គ្នា
    ម្នាក់បានត្រឹមនៅស្ងៀមស្តាប់ការរៀបរាប់ដ៏ឈឺចាប់ប្រពន្ធពួកគេស្រដីឡើង។ រាងតូចបើកទ្វាររត់ចេញទៅ ដោយមិនងាកក្រោយ ម្នាក់ៗប្រញាប់រត់ដេញតាមរាងតូចពីក្រោយ។ នីគីក៏រត់មកដល់ខាងក្រៅបរិវេនភូមិគ្រឹះគ្រួសារឃីងន៍ដេន រួចក៏បាត់ខ្លួនបាត់ទៅ។ ម្នាក់ៗរត់មកដល់ក៏មិនបានឃើញស្រមោលរាងតូចទេ។
«នេះនីគីរត់ទៅណាលឿនម្ល៉េះ»សុងហ៊ុនដកដង្ហើមមួយៗ
«បងប្រុសទាំងអស់គ្នា! ភ្លេចហើយឬថាពួកយើងជាបិសាចជញ្ជក់ឈាមណា ហើយមិចក៏ពួកយើងនាំគ្នារត់បែបមនុស្សទូទៅវិញ នីគីពេលនេះបានក្លាយជាបិសាចជញ្ជក់ឈាមដូចពួកយើង ចឹងនីគីអាចបាត់ខ្លួនលឿនដោយសារតែបែបនឹង...»ពាក្យសម្តីរបស់ជុងវ៉ុននិយាយឡើងដូចទះកំផ្លៀងពួកគេម្នាក់ៗឱ្យស្វាង នេះមកពីក្តីស្រឡាញ់អាចធ្វើឱ្យភ្លេចអ្វីគ្រប់យ៉ាង
                      ☽☽☽☽☽☽☽
   នីគីក៏បានបង្ហាញខ្លួននៅផ្ទះរបស់គេវិញ ដោយកំពុងឃើញក្មេង
ប្រុសនោះយំមិនបាត់ ដោយមានអ្នកស្រីស៊ូរីមជាអ្នកអង្គុយលួងឱ្យបាត់យំ។
«អ្នកម៉ាក់...»អ្នកស្រីស៊ូរីមពេលបានឮសម្លេងកូនហៅ ដូចជាទេវតាចុះមកជួយ ព្រោះអាល្អិតនិងអុកឡុកគាត់ខ្លាំងណាស់
«កូនមកវិញហើយ! ល្អណាស់ជួយមើលអាល្អិតនេះវិញទៅ»គាត់
ចាប់លើកបីអាល្អិតនោះឱ្យទៅរាងតូចមើល ក្មេងប្រុសនោះក៏
បាត់យំដូចគេបេះអ៊ីចឹង
«ក្មេងតូច! ម៉េចបានយំហឹម ឆ្លើយប្រាប់បងមក»នីគីខំនិយាយផ្អែមព្រោះក្មេងទាល់តែនិយាយផ្អែមខ្លះទើបកើត
«ខ្ញុំយំដោយសារបាត់បងប្រុសស្អាត!»មួយសន្ទុះក្រោយមកនីគីក៏បានចាប់អារម្មណ៍ថាមួយរយះនេះមិនបានឃើញឆ្មារបស់ខ្លួន តែនៅសុខៗក៏លេចក្មេងប្រុសម្នាក់នេះមក អារម្មណ៍ចាប់ផ្តើមសង្ស័យ សូម្បីតែកែវភ្នែកក៏មានពណ៍ក្រហមដូចជាឆ្មាខ្លួនដែរ តើនេះអាចជាredeyeរបស់ខ្លួនអត់
«redeyeជាឯងមែនទេ»ក្រោយនីគីហៅឈ្មោះredeye ក្មេងប្រុសក៏ញញឹមឡើងមក
«បាទជាខ្ញុំម្ចាស់ប្រុស ខ្ញុំគ្រាន់តែធ្វើលេងជាមួយម្ចាស់ប្រុស
ប៉ុណ្ណោះទេ!»
«នេះម៉េចបានអាចក្លាយជារូបរាងមនុស្សកើតredeye?!!»
«ខ្ញុំក៏មិនដឹងដែល ព្រោះម៉ានថ្ងៃមុនខ្ញុំច្រឡំទៅប៉ះខ្សែករបស់ម្ចាស់ប្រុសទើប ក្លាយជារូបរាងក្មេងប្រុសដ៏សែនcuteមួយទៅ ហិះៗ»
«សើចស្រស់ណាស់ បាត់ខ្លួនមិនបានទេយំអុកឡុកម៉ង ហើយអាចប្រែក្រឡាជាឆ្មាវិញបានអត់...»រឿងសោកសៅក៏ត្រូវភ្លេច ក្រោយបានជួបរឿងដ៏គួរឱ្យចង់សើចតិច
«អាចបានធម្មតាគ្រាន់តែមិនចង់ ត្រឡប់ទៅជាឆ្មាវិញពិននិងឯងម្ខាស់ប្រុស...»នីគីឃើញមុខcute cuteរបស់redeyeគឺសាក្រឺត ណាមួយមុខកូនក្មេងចឹងនៀកខ្នាញ់សាហាវ
«នីគីដល់ពេលបានដឹងការពិតចឹងទៅ ម៉ាក់ហត់និងឆ្មារបស់កូនមែនតើ ក្លាយជាមនុស្សនៅយំអុកឡុកពេលបាត់កូន កាលនៅជាសត្វឆ្មាក៏ចឹងទៀតស្រែកម៉ែវៗមិនដឹងជាស្អីទេ វ៉ល់ៗមិនមិនដឹង»អ្នកស្រីស៊ូរីមញាក់ស្មាហត់និងរឿងគ្រប់យ៉ាង

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now