ឌីនផាទម្លុះទ្វារចូលបន្ទប់លោកអគ្គនាយកដោយគ្មានការអនុញ្ញាតអ្វីទាំងអស់។ ហេសឿងឃើញមុខនាងហើយ គឺមួម៉ៅតែម្តង ទង្វើនាងបើកទ្វាររុញចូលមកគឺគ្មានការគោរពអ្វីបន្តិចសោះ។
«អ្នកណាឱ្យនាងមកចូលដោយគ្មានការអនុញ្ញាតបែបនេះ!»សម្លេចកំណាចបន្លឺឡើងពេញអូសហ្វីស
«អឺ...គឺលោកអគ្គនាយកខ្ញុំ...»
«ខ្ញុំៗយ៉ាងម៉េច? នាងហួសហេតុពេកទេដឹងឌីនផា ទង្វើនាងធ្វើចេញមកនេះ ដូចជ្រុលខ្លាំងណាស់ដឹងទេ!! ចង់អត់ការងារធ្វើខ្លាំងមែន ឬក៏...ចង់មកសុំដាក់ពាក្យលាពីការងារ...!!»ប្រយោគចុងក្រោយញញឹមលាក់កំនួចសម្លឹងមើលឌីនផាដោយក្រសែរភ្នែកមុតស្រួចគ្រោះថ្នាក់ចង់សម្លាប់នាងចោល
«មិ-មិន-មែ-មែនទេ...លោកអគ្គនាយក! ខ្ញុំគ្រាន់តែធ្វើលេងជាមួយលោកអគ្គនាយកប៉ុណ្ណោះគ្មានចេតនាទេ...ខ្ញុំសុំលាលោក
អគ្គនាយកទៅវិញសិនហើយចា៎...»ឌីនផាសម្លឹងមើលភ្នែករាងក្រាស់ក៏បែកញើសតាមជើងសក់ ភ្នែកមួយគូដែលសម្លឹងនាងគឺចង់សម្លាប់នាងយ៉ាងម៉េចទេ រៀបបោះជំហានចេញទៅវិញ យុនសៃចូលមករាំងផ្លូវនាងពីមាត់ទ្វារមក
«ចៅហ្វាយ!»យុនសៃអោនគោរពហេសឿងពីចម្ងាយមក
«ឯងមកចំពេលល្អណាស់!! យុនសៃ! ហ្ហឹស! ឯងជួយប្រាប់ពី
ការងារដល់នារីម្នាក់នៅមុខឯងផង! ថាការងាររបស់នាងជាអ្វីនោះ?!»
«ឌីនផា! នាងឆាប់ទៅលាងបន្ទន់ទៅ អុីអនាម័យថ្ងៃនេះគាត់ច្បាប់
អញ្ចឹងការងាររបស់នាងគឺធ្វើជំនួសគាត់ កុំហាមាត់និយាយអ្វីទាំងអស់ ម៉ោងការងារនាងគេចមករកលោកអគ្គនាយក វិន័យនាងតិចហើយ ភ្នែកនិងកុំពិនសម្លក់ពេកណាស្រីស្អាត ប្រយ័ត្នខ្លួនបន្តិចទៅ ខ្លាចថ្ងៃក្រោយលេងបានឃើញពន្លឺថ្ងៃតទៅទៀត»មួយឃ្លាចុងក្រោយយុនសៃអោនមកជិតឌីនផាខ្សឹបប្រាប់នាង ឌីនផានាងចាប់ផ្តើមលោតបេះដូងញាប់ក្រោយឮនូវអ្វីយុនសៃអោនមកខ្សឹបប្រាប់ខ្លួន
ហេសឿងក៏អង្គុយមើលកូនចៅនិយាយប្រដៅនាងយ៉ាងសមចិត្ត។ នាយមិនសម្តីផ្អែមជាមួយមនុស្សណាដែលប្រហើនចូលមកគ្មានការអនុញ្ញាតអញ្ចឹងឡើយ ម៉ោងការងារមិនធ្វើទេគិតតែចង់ទាក់ចិត្តនាយឱ្យចាប់អារម្មណ៍ខ្លួនមែន។ គិតខុសហើយណា មនុស្សដែលអាចយកបេះដូងនាយបានមានតែរាងតូចប៉ុណ្ណោះ អ្នកផ្សេងកុំមកសង្ឃឹមថាបានក្បែរខ្លួននាយឱ្យសោះ។
☽☽☽☽☽☽☽
ជុងវ៉ុន ជេយ៍អ្នកទាំងពីរបាននាំគ្នាមកហាងកាហ្វេនីគីធ្វើការ ចៃដន្យក៏ឃើញនីគីកំពុងអង្គុយជុំគ្នាជាមួយសាមីន ខេវិន ឆូកាន់និយាយដោយស្នាមញញឹមជាប់មុខ ក្អាកក្អាយបំផុត។
«អ្នកលក់! ដាក់កាហ្វេឱ្យ2កែវមក»ជេយ៍បើកទ្វាររុញចូលមកដោយជុងវ៉ុនដើរតាមពីក្រោយ វាចាទៅអ្នកលក់
«បា-បាទ...សូមទៅអង្គុយចាំ3នាទីសិនចុះណាអ្នកទាំងពីរ»ខេវិន
ប្រញាប់ក្រោកងើបចេញទៅឆុងកាហ្វេជូនភ្ញៀវ នីគីក៏តាមមើលជេយ៍ ជុងវ៉ុន
«នីគី! គ្នារកត្រឡប់ទៅមើលរោងចក្រសិនហើយណា នេះលុយថ្លៃកាហ្វេ!»ឆូកាន់បានប្រគល់លុយឱ្យមិត្តរួច ប្រញាប់ចេញទៅយ៉ាងលឿន
«នីគី!ម៉េចពួកគេទាំងពីរអ្នកនោះតាមមើលមុខនីគីរហូតចឹង! នីគីមានទំនាក់ទំនងអ្វីជាមួយគ្នាឬ?»សាមីនងាកទៅប្រសព្វភ្នែកប៉ះពួកគេទាំងពីរកំពុងតែសម្លឹងមើលនីគីដោយចម្លែក បែរមុខមកសួររាងតូចឱ្យអស់ចម្ងល់
«ខ្ញ-ខ្ញុំមែន...បងសាមីន...គ្មានទេបងកុំគិតចឹងអីណា...!បងឆាប់ទៅគិតលុយសិនទៅ ខេវិនគេឆុងរួចហើយណ៎...»នីគីប្រញាប់ដេញសាមីនឱ្យទៅគិតលុយបង្វែរប្រធានរឿង ចំណែកជុងវ៉ុន ជេយ៍ក៏ចេះតែតាមសម្លឹងមើលរាងតូចមិនដាច់កន្ទុយភ្នែក នេះគឺធ្វើមិនស្គាល់ពួកគេទាំងពីរនាក់ឬ នីគីបានដើរចេញមកក្រៅ ទៅទិញការ៉េមមួយនៅទល់មុខហាងតែម្តង
ជុងវ៉ុន ជេយ៍ចេញទៅតាមនីគីដែរ ក៏មិនភ្លេចប្រាប់អ្នកឆុងកាហ្វេឱ្យទុកសិន
«អ្នកលក់! ទុកកាហ្វេនៅទីនេះសិនហើយណា ពួកខ្ញុំទៅទិញការ៉េមមួយភ្លេត»ខេវិនបានត្រឹមងក់ក្បាលធ្វើភ្នែកម៉ក់ៗសម្លឹងអ្នកទិញទាំងពីរចេញទៅ
ពេលដែលរាងតូចកំពុងរកមើលការ៉េម អ្នកទាំងពីរមកឈរក្រោយខ្នង ស្រង់ក្លិនខ្លួនរាងតូចប្រហើរមកជិតច្រមុះ។
«នីគី...»ជេយ៍បានយកដៃទៅប៉ះស្មារាងតូច អ្នកត្រូវគេប៉ះក៏ភ្ញាក់ព្រើត
«លោក...មករកអីដែលនៅទីនេះ!»នីគីថយឆ្ងាយពីរាងក្រាស់ទាំងពីរមួយជំហាន
«នីគី! កុំធ្វើទឹកមុខដូចខ្លាចពួកខ្ញុំទាំងពីរអីណា ខ្ញុំគ្រាន់តែចង់មកនិយាយជាមួយនីគីប៉ុណ្ណោះ...»ជុងវ៉ុនស្រដីឡើងជាមួយស្នាម
ញញឹមស្រាលៗលើផ្ទៃមុខ ស្នាមញញឹមមួយនេះនាយមិនដែល
ញញឹមដាក់នរណាដូចជារាងតូចឡើយ
«ចង់...និយាយជាមួយខ្ញុំ! ...តែខ្ញុំថា...ពួកយើងដូចជាគ្មានរឿងអ្វីត្រូវនិយាយឡើយត្រូវទេ!»រាងក្រាស់ទាំងពីរញញឹមចុងមាត់ មុននិងជេយ៍បោះជំហានមកដើរជិតរាងតូច អោនមកខ្សឹបនៅត្រង់ត្រចៀករួចពោលថា
«គ្មានយ៉ាងម៉េចអូនសម្លាញ់...!! បន្តិចទៀតអូននិងដឹងហើយ!!»
នីគីស្រឡាំងកាំងភ្លាមៗនេះនាយកំពុងហៅខ្លួនថាអូនសម្លាញ់ម្តងទៀតអញ្ចឹងឬ?ហ្ហឹសគួរឱ្យអស់សំណើចពេកទេដឹង
«លោក! កំពុងនិយាយពីស្អីនឹង...កុំមកហៅខ្ញុំអូន...»ជុងវ៉ុនចូលមកថើបបំបិតមាត់រាងតូច ពាក្យស្រដីមុននេះលេបចូលពោះវិញអស់រលីង នីគីបើកភ្នែកពិនពងមាន់ សុខៗគេមកចាប់ថើបខ្លួននៅ
កណ្តាលហាង តែចេះសំណាងគ្មានអ្នកឃើញឡើយ
ថើបជិតអស់ខ្យល់រាងតូច ទើបជុងវ៉ុនព្រមប្រលែងឱ្យមាន
សេរីភាពវិញ នីគីដង្ហក់ខ្យល់មិនញាប់ស្អេក នេះប្រុងសម្លាប់គេមែននឹងថើបឡើងជិតអស់ខ្យល់
«លោកឆ្កួតទេឬ?! ម៉េចមកថើបខ្ញុំអញ្ចឹងហាក ខ្ញុំមិនដែលទៅ
ស្គាល់ពួកលោកឡើយណា ហ...ហើយហេតុអ្វីក៏មកចាប់ថើបគេកណ្តាលហាងបែបនេះ លោកឯងឆ្កួ...»ម្តងនេះជេយ៍ចូលទៅថើបម្តងទៀត មិនចង់ឮពាក្យអញ្ចឹងចេញពីមាត់រាងតូច រាងក្រាស់ថើបម្តងទៀតរាងតូចចាប់ផ្តើមយកដៃគក់ទ្រូងជេយ៍ឮសូរដឹប! ដឹប! ដៃព្យាយាមរុញទ្រូងជេយ៍ឱ្យឈប់ថើប តែគ្មានប្រសិទ្ធភាពទេ កម្លាំងខុសគ្នាដូចមេឃនិងដីអញ្ចឹង នីគីគិតតែរើសបម្រាស់ខ្លួន ជេយ៍រឹតតែយកដៃចាប់អោបឱ្យណែនជាងមុន មិនឱ្យរើសខ្លួនកើត
«យ៉ាងម៉េច? នីគីអូនឈប់ជេរបងឆ្កួតទៀតនៅ»ជេយ៍ក៏ព្រមឈប់ថើប អោនមុខមកជិតមុខនីគី ស្រដីសួរទៅកាន់នីគី
«...»នីគីងាកមុខចេញពីជេយ៍ មុខក្រម៉ូវឡើងក្រោយគេចាប់ថើបខ្លួនពីរម្តង
«គេចមុខពីបងធ្វើអ្វីពៅមាស អូនមិនស្គាល់ពួកបងពិតមែន តែបងស្គាល់អូនច្បាស់ខ្លាំង...»
«លែង! ខ្ញុំប្រាប់ឱ្យលែង! លោកថ្លង់ទេមែនទេ»ជេយ៍ក្រោយឃើញទឹកមុខរាងតូចរកយំអីតិចក៏លែងចេញពីការអោបរបស់ខ្លួន នីគីប្រញាប់រត់ចេញពីហាងការ៉េមមកកន្លែងដើមវិញ ទាំងទឹកមុខខឹងនិងរាងក្រាស់ទាំងពីរនាក់
«បងទី2! នីគីខឹងពួកយើងហើយធ្វើយ៉ាងម៉េចទៅហ្អរ»ជុងវ៉ុន
ងាកបែរមុខមកសម្លឹងមុខជេយ៍ទាំងព្រួយបារម្ភ
«បង...អត់ដឹងទេ!»ជេយ៍គ្រវីក្បាល នេះគេកំពុងតែធ្វើអីនិង
«បងទី2! ពួកយើងត្រឡប់ទៅយកកាហ្វេសិនទៅ»អ្នកទាំងពីរចេញមកក្រៅវិញ សំដៅទៅហាងកាហ្វេ នីគីគ្រាន់តែឃើញរាងក្រាស់ទី2មកងាកមុខទៅលេងជាមួយredeyeវិញ ជេយ៍ ជុងវ៉ុន
បន្ទាប់ពីគិតលុយរួចត្រឡប់ទៅរកឡាន តែមិនភ្លេចសម្លឹងមើលមុខរាងតូចលើកចុងក្រោយមុនចេញទៅ
«នីគី! មិញនិងពីរនាក់នោះហើយនិងនីគីកើតស្អីឬអត់? តាមមើល
មុខម្នាក់ៗដូចជាមានរឿងអ្វីកើតឡើង?!»ខេវិនដែលតាមសង្កេតមើលទឹកមុខអ្នកទាំងបីពេលត្រឡប់មកពីហាងលក់ការ៉េមវិញ រាងចម្លែកៗក៏សាកសួរចង់ដឹង
«គ្មា-គ្មានទេ...ខេវិនកុំពិនឆ្ងល់ពេក! ពួកយើងធម្មតាទេ គ្មានទៅស្អីផង!»ខេវិនឮនីគីពោលអញ្ចឹងក៏មិនសួរតទៀត បាត្រឹមងក់ក្បាលតិចៗដើរចេញទៅរកតុអង្គុយចុចទូរស័ព្ទលេងម្តង
☽☽☽☽☽☽☽
«អ្នកស្រី!ហៅខ្ញុំមានការសំខាន់អ្វីដែល?»ជូនឆយអោនគោរពអ្នក
ស៊ូឡា ជាមួយសម្តីមុឺងម៉ាត់ ទឹកមុខស្មើធេង
«យើងចង់...ឱ្យឯងទៅតាមដានកូនស្រីរបស់យើង នេះជារូបថតរបស់នាង នាងក្បាលរឹងបន្តិចហើយ...»អ្នកស្រីស៊ូឡាហុចរូបថតកូនស្រីឱ្យជូនឆយមើល
«នេះឬកូនស្រីអ្នកស្រី! ហ្ហឹស! ស្អាតដែរតើ តែក៏មើលទៅមិនធម្មតាដែលកូនស្រីអ្នកស្រីបើក្បាលរឹងបន្តិចអ៊ីចឹង...»ជូនឆយហុចរូបថតឱ្យអ្នកស្រីស៊ូឡាវិញ
«ឯងត្រូវតាមដាននាង នាងចចេសណាស់យើងប្រដៅនាងមិន
ស្តាប់ឡើយ ឯងមិនត្រូវឱ្យនាងទាក់ទងជាមួយប្រុសណាបានដាច់ខាត ចរិតនាងពិបាកកែខ្លាំង បើឯងបានចូលក្បែរនាងត្រូវព្យាយាមហាមនាងផង ធ្វើយ៉ាងណាត្រូវកែប្រែចរិតនាងឱ្យមកល្អវិញ
យល់ទេជូនឆយ...»អ្នកស្រីវៃចិញ្ចើមដាក់ មុនដើរចេញទៅធ្វើការ
ងារ
«អ្នកស្រីទុកចិត្តចុះខ្ញុំនិងធ្វើឱ្យកូនស្រីអ្នកស្រីមកល្អវិញ»គេនិយាយយ៉ាងជឿជាក់លើសមត្ថភាពខ្លួន រួចចាប់ផ្តើមបញ្ចេញប្រតិបត្តិការ
☽☽☽☽☽☽☽
ជេយ៍និងៈុងវ៉ុនក៏មកដល់ភូមិគ្រឹះវិញ ចំពេលសូនូកំពុងរៀនបាញ់កាំភ្លើងនៅខាងចំហៀងផ្ទះឮសូរផាំង! ផាំង! ផាំង!
«អីយ៉ា!ប្អូនទី5នេះឥឡូវ! ចេះរៀនបាញ់កាំភ្លើងផងហេ...»ជេយ៍ដើរមកមើលប្អូនកំពុងរៀនបាញ់
«ហុឺយយ៉ាប់ណាស់...! គ្រាន់រៀនបាញ់កាំភ្លើងក៏ចេះមកសួរចឹងកើត រៀនបាញ់ខ្លះហើយ ទុកការពារប្រពន្ធមិនឱ្យទៅស្និតស្នាលជាមួយអ្នកផ្សេងនោះអី! បងទី2...»សូនូមិនភ្លេចបែរមកធ្វើទឹកមុខឌឺទៅកាន់បងប្រុសគេ ជេយ៍វិញឃើញចឹងៗចង់តែចូលទៅវៃទេ អត់បានឌឺបងប្រុសខ្លួនឯងប្រហែលបាយអត់ឆ្ងាញ់
«មិនដឹងថាម៉ាក់បង្កើតឯងមកត្រូវឬខុសទេសូនូ...បើសម្តីនិយាយមករកឌឺគេរហូតចឹង!»ជេយ៍អត់ជម្រើសឈរច្រត់ចង្កេះមើលប្អូន
«ចង់យាយថា...អ្នកម៉ាក់បង្កើតខ្ញុំមកត្រូវហើយ តែបងទេមកខុសគេនោះ មានតាចឹងវិញ!»
«យី...អាប្អូនជើងល្អបានសម្តីណាស់!»ជេយ៍ដើរចូលក្នុងផ្ទះទាំងប្រកែកជាមួយប្អូនមិនឈ្នះ តបមកវិញគ្មានឱ្យយើងបានឈ្នះម្តងទេ វ៉ាយកមុខយើងរហូតប្អូនមួយនិង
នៅកន្លែងធ្វើការវិញ ឌីនផានាងលាងបន្ទន់ទាំងសភាពបង្ខំចិត្ត បុគ្គលិកដែលបានមកឃើញសើចហួសចិត្តនិងនាងជាខ្លាំង។ សុខៗ
នាំទុក្ខដាក់ខ្លួនលេង។
«មិនដឹងជាកម្មស្អីរបស់ខ្ញុំទេ! ត្រូវមកលាងបន្ទន់ជំនួសអុីអនាម័យបែបនេះ លោកអគ្គនាយកចិត្តអាក្រក់ដាក់ខ្ញុំពេកហើយ ហេតុអ្វីមិននិយាយផ្អែមមួយខ្ញុំខ្លះ?! ជាមួយអាក្មេងមួយនោះ ឡើងផ្អែមល្អែម
ដាក់ បុគ្គលិកធ្វើការដូចខ្ញុំនេះគ្មានសំណាងទេមើលទ...»ឌីមផាឈប់និយាយភ្លាមក្រោយឃើញយុនសៃមិនដឹងចេញពីណាមកឈរនៅមើលខ្លួនលាងបន្ទន់
«ហើយក៏ទ្រង់រអ៊ូម្លេះ...ឌីនផា! បន្ទន់គេលាងម៉ាភ្លេតសោះ តែមើលទង្វើចុះលាងរាប់ម៉ោង ចង់ដេកនៅបន្ទប់ញ័រខ្លួនហើយអ្នកនាងឌីនផា...»ឌីនផាឮយុនសៃនិយាយស៊កសៀតថាឱ្យខ្លួនស្ទុះគប់ប្រដាប់លាងបន្ទន់គប់មកយុនសៃ តែសំណាងយុនសៃខ្លួនរហ័សគេចទាន់នៅកន្លែង
«ងាប់ហើយ! ឆាប់ខឹងម្លេះឌីនផា និយាយការពិតខុសដែរមែន ប្រឹងធ្វើឱ្យលឿនតិចទៅ ចៅហ្វាយខ្ញុំហៅទៅជួប...»ក្រោយឮយុនសៃស្រដីថាលោកអគ្គនាយកចង់ជួប នាងប្រញាប់លាងបន្ទន់យ៉ាងលឿន
យុនសៃបានត្រឡប់មកអូសហ្វីសហេសឿង ក្រោយទៅនាងឌីនផាឱ្យមកជួបរាងក្រាស់។
«យ៉ាងម៉េចហើយយុនសៃ?»នាយគ្រាន់តែសួរតែមិនបានសម្លឹងមើលកូនចៅ ជាប់ភ្នែកជាមួយឯកសារ
«គ្មានអីទេចៅហ្វាយ! តែនាងគ្រាន់ឮឈ្មោះចៅហ្វាយភ្លាម មុខនាងសើចចេញមកភ្លាម ប្រហែលសប្បាយចិត្តនិងបានឃើញចៅហ្វាយបាទ...»
តុកៗ!
«ចូលមក...»
ក្រាក...!
«នាងញញឹមស្អី! ឃើញលាងបន្ទន់មិញមុខស្អុយដូចខ្មោច!»ឌីនផាមិនបានចាប់អារម្មណ៍និងសម្តីយុនសៃឡើយបែរជាសម្លឹងមើលទៅហេសឿង
«លោកអគ្គនាយករកខ្ញុំមែនទេចា៎...»
«ហឹម!»នាយគ្រាន់តែគ្រហឹមដើមកតបទៅវិញ ភ្នែកមិនខ្ចីរវល់ជាមួយឡើយ
«អេនាង!ប្រឹងបញ្ចេញស្នាមញញឹមទៅណាដែល! គ្មានណាគេមើលផងខំហាស!»
«ឌីនផា! នាងចាំស្តាប់ខ្ញុំឱ្យ...ច្បាស់លុយប្រាក់ខែរបស់នាង និងកាត់ពាក់កណ្តាលគុណនិងពីរ!»ឌីនផាសឹងតែមិនជឿផ្ទាល់ភ្នែកសោះ ថានេះនាងត្រូវកាត់លុយប្រាក់ខែគុណនិងពីរ
«ហេតុ...អ្វីទៅ...លោកអគ្គនាយក...! ...ខ្ញុំធ្វើអ្វីខុសឬ?!!»
«នាងធ្វើអីខ្លះដឹងខ្លួនឯងហើយ! មិនចាំបាច់ខ្ញុំពន្យល់នាងឡើយឌីនផា នាងអាចទៅកន្លែងនាងវិញបានហើយ យកសម្តីខ្ញុំទៅគិតថាខ្លួនបានធ្វើអីខ្លះបានដល់ថ្នាក់និង!»ស្រដីដ៏សែនអត់ជាតិ គ្មានការ
មេត្តាបណ្តាលឱ្យនាងដើរចេញទៅ ទាំងទឹកមុខឈឺចាប់ទ្វេដង ឈឺខ្លាំងណាស់
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
