ភាគ26:ប្រពន្ធសម្លាញ់!

124 15 0
                                        

      នាព្រឹកព្រលឹមសម្លេងភ្លៀងធ្លាក់នៅតែបន្តភ្លៀងទាំងព្រឹក។
រីឯនីគីក៏ចាប់ផ្តើមដឹងខ្លួនពីការសន្លប់មកវិញ ស្ទុះងើបអង្គុយមើលជុំវិញថាខ្លួនកំពុងតែនៅបន្ទប់អ្នកណា។ សម្លេងទ្វារបើកឡើងបង្ហាញវត្តមានតាគី ដើរចូលមក។
«ដឹងខ្លួនវិញល្អហើយនីគី! ស្មានតែសន្លប់មិនដឹងខ្លួនវិញទេនេះ ចូលចិត្តធ្វើខ្លួនឱ្យលំបាកម៉េសហាមិត្តសម្លាញ់...»អ្នកទើបងើបពីសន្លប់មិនទាន់ដឹងអីផង ត្រូវមាត់គេបាត់
«ប្រុងមិចនិង បើកភ្នែកវិញត្រូវមាត់ឯងស្តីឱ្យចឹងអីនៀក អត់មានឱ្យគ្នាងើបមកអារម្មណ៍ល្អតិចម៉ងហី យ៉ាប់ម៉ងតាគីឯងនេះ...! ឆឹស»តាគីឃើញនីគីរាងខឹងខ្លួនវិញ ក៏ថតក្រោយនៅឆ្ងាយបន្តិច ខ្លាចរត់មិនទាន់
«ឈប់! ប្រុងថយដល់ណាទៀត ឆាប់ទៅយកឡានមកគ្នាចង់ទៅភូមិគ្រឹះគ្រួសារឃីងន៍ដេន!»ឮឈ្មោះគ្រួសារឃីងម៍ដេនភ្លាម តាគីស្រាប់តែបើកភ្នែកធំៗ គេដូចមិនយកពីមិត្តម្នាក់និងទេ គិតអីនិងរាល់ថ្ងៃ
«ទៅភូមិគ្រឹះគ្រួសារឃីងន៍ដេនអញ្ចឹងឬនីគី....   គ្ន..គ្នាស្តាប់ច្រឡំមែន...បើកភ្នែកឡើងទៅផ្ទះគេចឹងហី ឯងប្រុងទៅរកអ្វីដែល»
«ទៅបកស្រាយប្រាប់ការពិតដល់លោកតា ឱ្យបានដឹងថាចៅប្រុសជើងល្អពួកគាត់ធ្វើស្អីខ្លះមកលើគ្នា ម៉េចព្រមជូនទៅអត់ឆ្លើយភ្លាម...!»វៃចិញ្ចើមដាក់ដោយកាយវិការដាក់ដៃចូលគ្នា
«ទេ! ថ្ងៃនេះមិចនីគីដូចទ្រង់ចម្លែកៗម្ល៉េះ បើកភ្នែកឡើងទារទៅជួបគ្រួសារខាងនុងទាំងព្រឹក»តាគីបានត្រឹមតែស្រដីក្នុងចិត្តប៉ុណ្ណោះ ចម្ងល់ពេញខួរក្បារលោតជាសញ្ញាសួរ ចំពោះអាការៈមិត្តខ្លួន កើតអីសុខទៅអញ្ចឹងទៅណា
                       ☽☽☽☽☽☽☽
   ខាងគ្រួសារឃីងន៍ដេនបានមកជុំគ្នាញាំអាហារពេលព្រឹកម្តង អាចថាប្លែកបន្តិច។ រាល់លើកគ្រួសារនេះមិនដែលបានមកបាយជុំគ្នាចឹងទេ។ ស្របពេលអ្នកបម្រើកំពុងរៀបចំដួសបាយជូន សម្លេងឡានមួយបានបើកចូលមកឈប់ ទាំងមេឃនៅភ្លៀងទ្វារបើកចេញមកបង្ហាញវត្តមាននីគី និងតាគីដើរកាន់ឆ័ត្រម្នាក់មួយចូលមក។
«សួស្តី! អ្នកគ្រប់គ្នាសុំចូលរួមក្នុងអាហារពេលព្រឹកបានដែលទេបាទ!»សម្លេងដ៏សែនពិរោះបន្លឺឡើង អ្នកនៅក្នុងផ្ទះងាកសម្លឹងមើលគ្រប់គ្នា ជាពិសេសគឺម្ចាស់តាជាងគេ ពេលបានឮសម្លេងរាងតូចវាចាមក
«ចៅប្រសារ...! នេះចៅ!»គាត់ស្ទុះចេញពីតុអាហារសំដៅទៅជិតរាងតូច អោបដោយក្តីនឹករយះពេលដែលមិនបានឃើញមុខ
«អ្នកបម្រើ! ឆាប់មកយកឆ័ត្រទុកឱ្យចៅយើងតិចមកលឿនឡើង!»អ្នកបម្រើរត់មកយកឆ័ត្រពីដៃរាងតូចនិងតាគីយកទៅទុកមួយកន្លែងឱ្យស្រកទឹក
«នីគី! អូន...មករកពួកបងវិញមែន»សម្លេងស្រទន់របស់ហេសឿងវាចាឡើងទៅរាងតូចដោយអារម្មណ៍រំភើបតិចៗ
«កុំទាល់អាលសួរ ឱ្យចៅប្រសារយើងមកអង្គុយស្រួលបួលសិនមើលមោះចៅ មកគុយជិតតាមកណា...»ម្ចាស់តាអូសទាញដៃរាងតូចមកអង្គុយក្បែរខ្លួន នៅតុអាហារ តាគីទៅរកសាឡុងអង្កុយមើលវិញ មិនហ៊ានលូកដៃចូលឡើយ ចាំមើលកាលៈទេសៈសិន
«លោកតា! ចៅមកនេះគឺមានរឿងចង់និយាយប្រាប់...»ចំណែកបងប្អូនរាងក្រាស់បើកភ្នែកធំៗទឹកមុខម្នាក់ៗចាប់ផ្តើមភ័យក្រោយឮរាងតូចនិងនិយាយរឿងកាលពី100ឆ្នាំទៅកាន់លោកតាពួកគេ
«អឺ.... នីគីហាបងថាអូនមកទាំងព្រឹកបែបនេះ គួរតែបរិភោគអាហារពេលព្រឹកជាមួយពួកយើងទាំងអស់គ្នាសិនទៅណាល្អទេ...»សូនូខំនិយាយបង្វែរដានរាងតូចដើម្បីជៀសវាងមានរឿងកើតឡើង
«ងាប់ហើយ! ទឹកមុខបងប្អូនពួកគេឡើងភ័យៗចឹង គ្រាន់តានីគីរកប្រាប់លោកតាពិននឹងសោះ ចុះម៉េចកាលនោះមិនខា្លចចឹងដែរទៅណ៎ឆ្ងល់ហើយ...»តាគីអង្គុយរអ៊ូតិចខ្លាចឮដល់ខាងនោះ តែទឹកមុខវិញគឺជ្រេញនិងសម្តីអ្នកម្ខាងទៀត
«តើរឿងអ្វីទៅចៅ? ឆាប់និយាយមកណាតាចង់ដឹង!»
«តាវាមុនចៅប្រសារនិយាយរឿងនោះ តាវាត្រូវតែកុំខឹងណា ព្រោះ...»ម្ចាស់តាឮសម្តីប្រពន្ធគាត់និយាយកុំឱ្យខឹង ចិញ្ចើមចូលគ្នាងាកមើលមុខកូនប្រសារ កូនបង្កើត ចៅប្រុស
     រាងតូចក៏ចាប់ផ្តើមនិយាយរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់លោកតា ទាក់ទង100ឆ្នាំមុន។ លោកតាក្រោយស្តាប់ការរៀបរាប់
ពីរាងតូចគ្រប់យ៉ាងមក គាត់ចាប់ផ្តើមខឹងមួម៉ៅនិងចៅប្រុសដ៏សែនល្អរបស់គាត់ប្រាំមួយនាក់និងណាស់ ទឹកមុខកាចសម្លឹងមើលរាងក្រាស់ជាមួយការស្អប់។ រាងក្រាស់វិញបានត្រឹមអោនមុខចុះគ្រប់គ្នា ក្រោមក្រសែរភ្នែកលោកតាសម្លឹងមក។
«ផាំងងងង!!»សម្លេងទះតុមួយទំហឹងតាមកម្លាំងដៃម្ចាស់តា បង្កការភ័យខ្លាចដល់អ្នកគ្រប់គ្នា
«ហេតុអ្វីក៏ចៅៗទាំងអស់គ្នានាំគ្នាប្រព្រឹត្តទង្វើនិងកើត? ហេសឿងឆ្លើយនិងតាភ្លាម...!»
«គឺ...ថា..»ហេសឿងនាយមិនដឹងគួរឆ្លើយបែបណាចេញទេ មាត់
ដូចជាស្ពឹកនិយាយមិនចង់រួចសោះ
«គឺថាអី ពួកចៅធ្វើជាប្តីគេ ហ៊ានក្បត់ទង្វើបែបនេះចំពោះប្រពន្ធ នៅធ្វើបាបប្រពន្ធខ្លួនឯងទៀតសមអត់គិតមើល ពួកចៅមានបានយកខួរក្បាលមកគិតខ្លះទេ សូម្បីតែស្រីច្រានប្រពន្ធធ្លាក់ទឹកស្លាប់បាត់ក៏នៅកាន់ជើងស្រីទៀត នេះកាន់តែហួសហេតុពេកទេ ហេសឿង! ជេយ៍! ជេយ៉ុន! សុងហ៊ុន! សូនូ! ជុងវ៉ុន! ឆ្លើយប្រាប់តាបានវិញទេ ថាហួសហេតុមែនអត់!»ចំណែកសមាជិកគ្រួសារ3នាក់ទៀតគឺមិនហ៊ាននិយាយអ្វីទេ
«ចៅ! សុំទោសលោកតា... ចៅមិនបានគិតដល់ចំណុចមួយនេះ តែរយៈពេល500ឆ្នាំកន្លងមកនេះ ចៅរួមទាំងប្អូនៗពិតជាមានការ
ស្តាយក្រោយខ្លាំងណាស់ ចៅក៏ចង់ធ្វើការប៉ះប៉ូវគ្រប់យ៉ាងជូនទៅ
ប្រពន្ធចៅវិញដែលលោកតា....   ប៉ុន្តែ!»ហេសឿងខំបកស្រាយប្រាប់ការពិតដល់លោកតា ឱ្យគាត់បាត់ខឹងខ្លះតែដូចជាមិនដំណើរទេ
«ប៉ុន្តែអ្វីទៅហេសឿង?? លោកគិតថាលោកមកប៉ះ៉ូវជូនគ្រប់យ៉ាងដល់ខ្ញុំវិញ ខ្ញុំអាចអភ័យទោសដល់បងប្អូនលោកចឹងឬ? ពួក
លោកធ្វើបាបខ្ញុំយ៉ាងម៉េចខ្លះពួកលោកគួរតែចាំទង្វើខ្លួនឯងខ្លះហើយត្រូវទេ... តែអ្វីដែលខ្ញុំចាំខ្លាំងបំផុតនោះ គឺលោកជុងវ៉ុន
លោកចាប់បោចសក់ខ្ញុំថែមទាំងរុញខ្ញុំឱ្យដួលបុកនិងជ្រុងសសរទៀតផង បន្ទាប់មកគឺលោកហេសឿង លោកថាខ្ញុំពិនរំអួយដាក់
អ្នកម៉ាក់លោកត្រូវទេ អរមែនហើយពួកលោកថាមិនស្រឡាញ់ប្រុសគ្នាឯងឡើយមែនអត់...»គ្រប់ពាក្យរាងតូចពោលចេញមក ចាក់ចំបេះដូងរាងក្រាស់ម្នាក់ៗ តាគីក៏ចេញមកនិយាយម្នាក់ដែរ
«ត្រូវហើយ! ពាក្យសម្តីរបស់មនុស្សម្នាក់ដែលខ្ញុំចាំជាងគេ ពេលខ្ញុំកំពុងបីរាងកាយនីគីក្នុងដៃខ្ញុំ គឺជាលោកជុងវ៉ុន លោកនិយាយថាគេស្លាប់បាត់ចឹង ធូរទ្រូងពួកកូនខ្លះ លែងមានបន្លាក្នុងទ្រូងទៀត នេះជាពាក្យសម្តី ដែលលោកវាចាចេញមក»តាគីគេចាំគ្រប់យ៉ាងទាក់ទងនិងមិត្តគេ គេមិនងាយបំភ្លេចទេ
«តាមិននឹកស្មានថាចៅគ្រប់គ្នាអាត្មានិយមសោះហ្ហឹស! ឥឡូវមើលសម្តីចៅនិយាយទៅជុងវ៉ុន មានគេចាំសម្តីចៅគ្រប់ម៉ាត់ ចៅនីគីយើងម្នាក់នេះ ជាបន្លាក្នុងទ្រូងពួកចៅផងហេ បើចឹង100ឆ្នាំមុន
ពួកចៅមិនមកប្រាប់តាកុំឱ្យរៀបការទៅ បើពួកចៅស្អប់គេដល់ថ្នាក់នឹងហើយ បើចៅៗទាំងអស់គ្នាមកប្រាប់តា តានិងឃាត់ម៉ាក់
កុំឱ្យមានការទៅចូលស្តីដណ្តឹងដល់គ្រួសារខាងនោះ តែឥឡូវនេះហួសពេលអស់ហើយ ចង់បកក្រោយពេលនេះក៏គ្មានន័យអ្វីដែរ
ហុឺយ... អ្នកដែងរងទុក្ខបំផុតគឺចៅនីគីយើង គេខំស្រឡាញ់ពួកចៅចេញពីបេះដូងពីចិត្ត តែចុងក្រោយដែលទទួលបានគឺការប្រព្រឹត្តទង្វើក្បត់របស់ស្វាមីមកលើខ្លួនវិញ...»សភាពស្ងប់ស្ងាត់គ្មាននរណានិយាយ ក្រៅម្ចាស់តាពោលពាក្យអស់សង្ឃឹមគ្រប់យ៉ាង
«លោកយាយម្នាក់នេះ សុំទោសគ្រប់យ៉ាងផងណានីគី... ដែល
យាយមិនបានមើលបានការពារចៅពីស្រីពស់វែកម្នាក់នឹង»ក្រោយស្ងាត់សម្លេងលោកយាយយូរ គាត់សម្រេចចិត្តនិយាយសុំទោសលើរាងតូច គាត់ក៏មានចំណែកខ្លះក្នុងរឿងនេះគួរសម
«នីគី... ម៉ាក់ក៏ដូចគ្នាដែលម៉ាក់សុំទោសដែលអប់រំកូនប្រុសរបស់ម៉ាក់មិនបានល្អ បណ្តោយឱ្យពួកគេក្លាយជាបែបនេះ តែកូនកុំខឹងគ្នាស្អប់គ្នាតទៀតអីណា សម្រួលគ្នានិយាយដោះស្រាយទៅ យ៉ាងហោចណាស់ក៏បានមកចាប់ផ្តើមជាថ្មីល្អទេនីគី...!»លោក
ស្រីដាសៀដើរមកក្បែររាងតូច ចាប់ដៃទាំងសងខាង មកជួយនិយាយសម្របសម្រួលដល់រាងក្រាស់និងរាងតូច គាត់ក៏មិនចង់ឃើញអញ្ចឹងរហូតឡើយ
«ប្រពន្ធសម្លាញ់! បងខុសហើយលើកលែងឱ្យបងផងបានទេ បងជុងវ៉ុនម្នាក់នេះសារភាពថាបានស្រឡាញ់អូនហើយ តែបងក៏សោកស្តាយចំពោះពាក្យសម្តីខ្លួនដែរស្រដីឡើងមកមិនបានគិតកាលឆ្នាំនោះ សូមអូនមេត្តកុំខឹងបងនិងបងប្អូនរបស់បងតទៀតអីណា...»ជុងវ៉ុនក្រោយនឹកឃើញគ្រប់យ៉ាងដែលខ្លួនធ្លាប់សាងឡើង ពេលនាយបានចេញមកសុំការអភ័យទោសពីរាងតូច
«បានទេនីគី... បងសូមអង្វរអូនចុះណា...»ជេយ៉ុនចូលមកលុតជង្គង់នៅមុខរាងតូច នីគីគឺពេលនេះដូចជាគិតមិនឃើញថានិយាយបែបណាឡើយ ពេលខ្លះក៏ចង់អភ័យទោសដល់បងប្អូនរាងក្រាស់ដែល តែចិត្តមួយទៀតហាមមិនឱ្យលើកលែងអភ័យឱ្យជាដាច់ខាត ព្រោះគ្រប់ទង្វើពាក្យសម្តីគឺនៅដក់ក្នុងខួរក្បាយរាងតូចគ្រប់ពេលទាំងអស់

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now