ភាគ25:ឃើញអស់ហើយ!

114 19 0
                                        

     លុះល្ងាចឡើងថេសាន់បាននាំសាមីន ខេវិន នីគីឡើងឡានជិះចេញទៅmyeongdong night market ។ ចំណាយពេលបើកឡានចេញរយះពេល25នាទីអ្នកទាំងបួនបានមកដល់។ ឃើញថាមានមនុស្សម្នាជាច្រើននាំគ្នាដើរទិញអាហារញាុំពេញៗដៃគ្រប់គ្នា ញាុំដោយស្នាមញញឹម។ រួចចុះពីឡានចេញរកអាហារញាុំ។
«អ្នកគ្រប់គ្នាចង់ញាុំនំកាក់ឈីសទេ»ថេសាន់
«ចង់បាទ»អ្នកទាំងបីឆ្លើយព្រមគ្នា ថេសាន់ក៏ទិញនំកាក់ឈីសចែកគ្នាម្នាក់មួយ រួមទាំងខ្លួនឯងផងដែរ ដើរទៅមុខបានតិចក៏ឃើញប្រហិតត្រីស្ងោរ នាំគ្នាទិញសាកភ្លក់ម្នាក់ម៉ាម៉ាត់ ញាុំអស់ទៅមុខឃើញមាន់អាំងចង្កាក់
«អឹម...មាន់អាំងនេះឆ្ងាញ់ខ្លាំងហាខ្ញុំឱ្យ10/10ម៉ងឆ្ងាញ់ខ្លាំង»នីគីនិយាយអញ្ចឹង អ្នកផ្សេងទៀតបកក្រោយទៅទិញញាុំដែរ រួចនាំគ្នាមកកន្លែងដើមវិញ
«ឆ្ងាញ់ដូចនីគីនិយាយចឹង ចុះខេវិនម៉េចដែរញាុំម៉ាម៉ាត់ទៅ ឃើញភ្លក់ហើយធ្វើមុខដូចមិនសូវឆ្ងាញ់»សាមីនងាកមើលមុខខេវិន ភ្លាមឃើញថេសាន់និយាយឡើងមក
«គឺឆ្ងាញ់តិចតួចមេ រសជាតិខ្ញុំមិនសូវចូលចិត្តម៉ានទេវាដូចមិចៗទេ»ខេវិនក៏បកស្រាយកុំឱ្យនាំគ្នាមើលមុខពេក
«បងសាមីនចូលចិត្តផ្លែឈើរុំស្ករមែន ឃើញដូចទិញច្រើនពេកឡើង5ហើយ»នីគីឃើញអញ្ចឹងមិនទុកយូរសួរតែម្តង
«ត្រូវហើយវាឆ្ងាញ់ខ្លាំងណាស់ ចូលចិត្តតាំងពីដើមម៉ង ឱ្យតែបានមកកន្លែងនិងរកទិញផ្លែឈើរុំស្ករមុនគេហើយ តែនេះទិញក្រោយ»សាមីន
     ក្រោយពីដើរទិញអ្វីញាុំអស់ហើយ អ្នកទាំងបួនឡើងឡាន ដោយថេសាន់បើកមកទន្លេហាន មកអង្គុយជុំគ្នាញាុំអីឱ្យអស់ដែលនៅសល់ពីកន្លែងលក់ មកអង្គុយស្តាប់សំឡេងទឹក ជជែកគ្នាយ៉ាងសើចក្អាកក្អាយអស់ទុកព្រួយចេញ។
«នីគី! ហាទុកនំម៉ូឈីឱ្យបងមួយផង បងថាសុំនីគីភ្លក់មួយម៉ាត់»ថេសាន់ឃើញរាងតូចញាុំទំនងពេកបើមិនភ្លក់គឺមិនអស់ចិត្ត ឯនីគីក៏មិនចិត្តអាក្រក់អីទេគឺហុចនំម៉ូឈឺសល់មួយដុំចុងក្រោយឱ្យទៅថេសាន់បានភ្លក់ដែល
«និយាយទៅពេលបានចេញមកខាងក្រៅដើរលេងមួយយប់ចឹង រាងស្រឡះខួរក្បាលដែរ រឿងស្មុកស្មាញក៏រសាត់ទៅតាមខ្យល់»ខេវិនងើបឈរលាតដៃឱ្យអស់ស្រដីឡើង
«ណែ!អង្គុយចុះវិញមក ឈរអីគេមើលមុខហើយ»សាមីនខំទាញចុងអាវខេវិនឱ្យមកអង្គុយចុះវិញ
«មិនដឹងជាស្អីបងសាមីនទេ គ្រាន់ចឹងសោះអ្នកណាមើលៗទៅ យើងទៅខ្វល់ម្ល៉េះ»ខេវិនគុយវិញទាំងមុខស្អុយ
    ម៉ោង8:30ក៏នាំគ្នាឡើងឡានចេញទៅវិញដោយថេសាន់ជាអ្នកជូនទៅ។ តែសម្រាប់នីគីគឺមិនបានឡើងឡានទៅឡើយ ដោយខ្លួនចង់ដើរមើលទេសភាពពេលយប់បន្តិច ថេសាន់ខំនិយាយបែបណាក៏នីគីមិនព្រមឡើងឡាន មានតែព្រមតាមសំណើរនីគីប៉ុន្នឹងឯង។
«ពេលនេះសល់តែខ្ញុំម្នាក់ទេ គេទៅផ្ទះអស់ហើយ»រាងតូចចេះតែដើរបន្តទៅមុខ ភ្នែកសម្លឹងមើលទៅលើមេឃ ភាពសោកសៅបានត្រឹមលាក់ក្នុងចិត្ត
«សូម្បីតែយប់នេះក៏មេឃគ្មានពន្លឺព្រះចន្ទដែរ មួយជីវិតនេះឯងហត់ខ្លាំងពេកហើយនីគីអើយ បើសិន100ឆ្នាំនោះខ្ញុំមិនទៅរៀបការពាក់ព័ន្ធនិងគ្រួសារនោះ ប្រហែលជីវិតខ្ញុំអាចជួបអ្នកដែលខ្លួនស្រឡាញ់បានហើយ មិនបាច់ហត់និងរឿងដូចបច្ចុប្បន្ននឹកឃើញអតីតកាលគឺឈឺចាប់ជាងអ្វីទាំងអស់»ផ្ទៃមេញចាប់ផ្តើមធ្លាក់ភ្លៀងចង្អុលចុះគ្មានប្រណី ក្រោយនីគីនិយាយចប់ សម្លេងផ្គរលាន់បន្លឺពេលផ្ទៃមេញ អមនិងរន្ទះបាញ់ បាញ់ពេញមេឃ ខ្យល់បក់បោកកាន់តែខ្លាំង ឯនីគីគឺមិនបានខ្វល់និងភ្លៀងអីទេ
   ដើរកាត់ក្រោមដំណក់ទឹកភ្លៀងរាប់ពាក់ ចំណែកខ្លួនវិញទទឹកជោគ ពេលនេះលែងខ្វល់រឿងអ្វីទៀតហើយ ដើរទៅមុខជាមួយដោយមិនខ្វល់និងឡានបើកឆ្លងកាត់ អ្នកខ្លះរត់រកកន្លែងជ្រកភ្លៀង។
ហេសឿងដែលនៅក្នុងឡាន ឱ្យយុនសៃបើកយឺតៗពីក្រោយទៅ ឃើញទិដ្ឋភាពបែបនេះនៅចំពោះនាយ ពិតជាចង់ចុះពីឡានទៅចាប់រាងតូចចូលឡានទេ តែមិនអាចខ្លួនជាបិសាចជញ្ជក់ឈាម សូម្បីតែប៉ះទឹកតាបន្តិចក៏ពិបាក មិនមែនដូចជាមនុស្សធម្មតាដូចជារាងតូចទេ។
«ចៅហ្វាយតើយើងពិតជាត្រូវបើកឡានពីក្រោយម្ចាស់តូចទាំងអញ្ចឹងឬ?»ក្នុងនាមជាកូនចៅ ឃើញចៅហ្វាយខ្លួនពិបាកចិត្ត មិនសួរមិនកើត
«ឯងប្រុងឱ្យយើងធ្វើយ៉ាងមិចទៅ វេលានេះមនុស្សដែលយើង
ស្រឡាញ់គេស្អប់យើងខ្លាំងហើយ សូម្បីតែមុខក៏ប្រពន្ធយើងមិនចង់ជួបផង ឱ្យសង្ឃឹមអ្វីទៀតហាយុនសៃ...»រាងក្រាស់បានត្រឹមដកដង្ហើមធំចោល អារម្មណ៍ភ្ញាក់ផ្អើលមួយក៏កើតឡើងក្រោយលេចវត្តមានតាគី ចុះពីឡានដៃកាន់ឆ័ត្ររត់មករកនីគី
«នីគី! ឯងធ្វើអីឆ្កួតៗនឹងហាអ្នកមេឃភ្លៀងទទឹកជោគអស់ហើយ មោឆាប់ឡើងឡានគ្នាជូនឯងទៅផ្ទះវិញ»តាគីរកទាញដៃនីគីចេញទៅតែនីគីមិនព្រមទៅបែរជានិយាយ
«តាគីហាគ្នាហត់ខ្លាំងណាស់ គ្នាចង់ស្លាប់ឱ្យបាត់ទេ គ្នាពិតជាស្អប់បងប្អូនពួកគេណាស់ ហេតុអ្វីមិនចេញឱ្យឆ្ងាយពីគ្នាបាត់ទៅ ហេតុអ្វីនៅតែមកចង់ពាក់ព័ន្ធជាមួយជីវិតគ្នាទៀតចឹងហ្ហាស...»និយាយ
មិនបានប៉ុន្មានផងនីគីក៏សន្លប់បាត់មាត់ឈឹង តាគីឆ្លេឆ្លារត់បីនីគីចូលឡានបើកចេញទៅយ៉ាងលឿន ហេសឿងក្រោយឃើញប្រពន្ធខ្លួនសន្លប់ គេចង់ស្ទុះចេញពីឡានខ្លាំងណាស់ តែមានកូនចិត្តចិត្តមួយឃាត់មិនឱ្យនាយចុះពីឡានទៅ
«យុនសៃ! ឆាប់បើកឡានទៅភូមិគ្រឹះវិញ»សម្លេងបញ្ចេសឡានក៏បើកចេញទៅ
   ងាកមកតាគីជាមួយនីគីវិញ ក៏បើកឡានមកដល់ផ្ទះរបស់ខ្លួន ណាមួយខ្ជិលទៅជួបអ្នកស្រីស៊ូរីម មិនចង់ឱ្យគាត់ត្រូវមកបារម្ភពីកូនគាត់ទៀត។
«យ៉ាប់ណាស់! នីគីម៉េចក៏ឯងធ្វើអីអត់ចេះគិតចឹងនៀក សុទ្ធចិត្តដើរ
ហាលភ្លៀងចាំមើលឈឺទៀតហើយ នៅសុខៗមកធ្វើបាបខ្លួនឯងលេងបែបនឹងកើត នេះចេះឯងមកឃើញដើរហាលភ្លៀងផង ចុះបើសន្លប់បាត់ដូចចឹងអី គ្មានណាឃើញនៅសន្លប់ហាលភ្លៀងគិតយ៉ាងណានិង»ដោយឈររអ៊ូម្នាក់ឯងអស់ចិត្តហើយ តាគីគេលើកបីនីគីចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយគេជាអ្នក
ផ្លាស់ដោយផ្ទាល់ដៃ
                        ☽☽☽☽☽☽☽
«បងធំ...»ជុងវ៉ុនដែលដើរចេញពីផ្ទះបាយមកឃើញហេសឿងដើរចូលក៏ហៅតែត្រូវនាមជាបងប្រុសដើរហួសមិនមើលមុខ ដើរឡើង
សំដៅទៅបន្ទប់យ៉ាងលឿន
«នេះគាត់កើតអ្វីទៀតហើយ មុខឡើងមាំតែម្តង ហៅមិនមើកមុខ
ទៀត...!»មិនចង់ខ្វល់តទៀតដើរទៅបន្ទប់ដេកវិញ
    ហេសឿងក្រោយមកដល់បន្ទប់ចាក់សោបន្ទប់យ៉ាងលឿន ទម្លាក់ខ្លួនអង្គុយសម្រូតចុះផ្អែកក្បាលនិងទ្វារ ទឹកភ្នែកជាច្រើនតំណក់ស្រក់ចុះមកបណ្តេញគ្នា។
«ទីបំផុតការឈឺចាប់ធ្លាក់មកលើខ្ញុំវិញម្តងហើយ ឃើញមនុស្សខ្លួនឯងស្រឡាញ់សន្លប់លើដៃអ្នកផ្សេងមិនមែនជាខ្លួន ពិតជាឈឺចាប់ណាស់ តាគីគេតែងតែជាមនុស្សដំបូងដែលគ្រប់ពេលនីគីមានបញ្ហាគឺតែងលេចរូបគេឡើងមក ខុសពីខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ បងខុសហើយនីគី បងខុសគ្រប់យ៉ាងបងខុសដែលធ្លាប់ឱ្យអូន
យំដោយសាររូបបង វាសមមុខឯងហើយមានមនុស្សល្អមិនថែ...!
ហ្ហឹកៗ...»សម្លេងយំនៅតែបន្ត រហូតទាល់តែគេងលក់
ដោយមានស្នាមទឹកភ្នែក
   ជេយ៉ុនបន្ទាប់ពីឮសម្លេងយំបងប្រុសខ្លួន គេមិនដឹងថាគួរធ្វើអីឡើយ សូម្បីតែពេលខ្លះខ្លួនគេក៏លួចយំស្ងាត់ៗដោយការនឹកឃើញទង្វើខ្លួនប្រព្រឹត្តលើប្រពន្ធជាទីស្រឡាញ់។
                     ☽☽☽☽☽☽☽
«ចុមឯងហៅគ្នាមកដេកមើលនីគីមែននឹង! តាគី...»អ្នកត្រូវគេតេហៅមកទាំងយប់នោះ មានការភ្ញាក់ផ្អើលក្រោយមកដល់ឃើញអញ្ចឹងវិញ
«អើ! គេចេះទៅដើរកាត់ហាលភ្លៀងកើត ឯងមើលឆូកាន់...»
«តាគីឯងក៏ដឹងដែលថានីគីគេមានរឿងស្មុគស្មាញច្រើនណាស់ តាំងពីពេលជួបបងប្អូនគ្រួសារឃីងន៍ស្អីគេនោះ ក៏មិនចឹងហី ហត់ពេកឡើងដើរហាលភ្លៀងមកផ្ទះវិញ»
«កុំទៅរំលឹកពីគ្រួសារខាងនុងស្អីអត់ប្រយោជន៍ទេ...»
«ហើយចុះខោអាវនីគីដែលត្រូវទឹកភ្លៀង ឯងយកទៅណាហើយបានលើខ្លួននីគីមានខោអាវឯងវិញ!»
«យកទៅបោកដាក់ហាលបាត់ហើយ វាយ៉ាងម៉េចឯងបានសួរនិងឆូកាន់...  ចេះមកខ្វល់ខ្វាយរឿងខោអាវលើខ្លួននីគីទៀតឯងនេះ!»
«គឺថាឆ្ងល់ចេះតាសួរទៅណា ចុះអ្នកណាផ្លាស់ប្តូរឱ្យវើយ!»
«គឺយើងអ្នកផ្លាស់សម្លៀកបំពាក់ដោយផ្ទាល់ដៃណា...»
«ផ្ទាល់ដៃចឹងទៀតហី ចឹងមានន័យថា...»ឆូកាន់គ្រាន់ឮ
បែបនេះចេញពីមាត់តាគី មានការនិយាយមិនចង់រួច
«ឃើញអស់ហើយ! មានដូចតាគ្នាសោះគ្មានអីធំដុំផង បិទមាត់ឯងឱ្យជិតតិចទៅលោក តិចរុយហើរចូលមាត់បាត់!»អ្នកម្ខាងទៀតប្រញាប់យកដៃបិតមាត់វិញ ក្រោយត្រូវគេដៀងភ្នែកមកពេក
«ឯងជាមនុស្សដំបូងហើយចឹង ឃើញបស់នីគីខ្ទេចអស់លីងបាត់!»
«អ្នកឃើញដំបូងមិនមែនយើងទេ គឺអតីតប្តីទាំង6របស់គេនិងហើយអ្នកឃើញមុនដំបូងគេ ព្រោះស្នាមសម្គាល់លើខ្លួននីគី ត្រូវបានពួកគេខាំសម្គាល់ម្នាក់ម្តងៗរួចហើយ ចឹងកុំខ្វល់ច្រើនពេក...»ដោយងងុយដេកតាគីបើកទ្វារចេញមកបន្ទប់គេវិញ ទុកឱ្យឆូកាន់នៅដេកក្បែរចុះ មិត្តមួយនិងទុកឱ្យដេកតាឯងអត់កើតឡើយ បើងើបពីសន្លប់វិញមិនដឹងថាទៅធ្វើរឿងអីឆ្កួតៗទៀតមិនខានទេ
«នីគីហា! ឯងកុំចូលចិត្តធ្វើបាបខ្លួនឯងច្រើនពេកឮទេ គ្នាចង់ឃើញឯងរស់នៅមានស្នាមញញឹម មិនចង់ឃើញឯងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតទេ គ្រប់ពេលដែលឯងសន្លប់ម្តងៗគ្នាមានអារម្មណ៍
ពិបាកចិត្តជំនួសឯងខ្លាំងណាស់ ឱ្យតែនៅជិតខ្លួនឯងម្តងៗក្លិនខ្លួនឯងក្រអូបដូចស្រីចឹងវើយ ចេះតែចង់លង់និងសម្រស់ឯងម្តងៗដែរ! ហ្ហឹស!»ក្រោយរៀបរាប់អស់ចិត្ត ក៏ដាក់ខ្លួនដេកក្បែរមិត្ត យកដៃទៅអោបដូចខ្លាចបាត់ពីខ្លួនទៅ
                       ☽☽☽☽☽☽☽
    ម្ចាស់តាកំពុងតែឈរមើលទៅភូមិគ្រឹះខ្លួនពីចម្ងាយមក មួយរយះនេះគ្រួសារគាត់មានអាថ៍កំបាំងអ្វីទៅ អារម្មណ៍នៃការសង្ស័យកំពុងប្រាប់គាត់អំពីអ្វីមួយទាក់ទងនិងចៅប្រសារគាត់ ព្រោះថាប៉ុន្មានថ្ងៃមកនេះ មិនដែលឃើញចៅប្រសារមកលេងគាត់សូម្បីតែមួយដង។ តើវាមានបញ្ហាអ្វីរវាងទំនាក់ទំនងចៅប្រុសគាត់ទាំងអស់គ្នាជាមួយចៅប្រសារមែនទេ? គ្រប់ពេលដែលសង្កេតមើលទឹកមុខចៅប្រុសគាត់។
«ហេតុអ្វីចៅហេសឿង គេតែងតែឆ្លើយសំណួរយើងដូចជាខ្លាច
យើងដឹងរឿងអ្វីមួយ? សូម្បីតែប្អូនៗគេក៏ខ្លាចយើងដឹងរឿងអ្វីដែរ!»ម្ចាស់តាកំពុងតែសញ្ជឹងគិតនិយាយតែម្នាក់ឯង លេចវត្តមានម្ចាស់យាយពីក្រោយចេញមក
«លោកប្តី!»សម្លេងស្រទន់បន្លឺហៅ
«...»
«តាកញ្ចាស់ឯងកុំសម្លឹងមុខខ្ញុំបែបនេះ ហៅពិរោះមិនកើតមែនយ៉ាប់»
«បងមើលមុខអូន ព្រោះរាល់ដងអូនមិនដែលហៅបែបនឹងទេ ទើបបងមើលមុខទៅ កុំហៅបងតាកញ្ចាស់ទៀតអី ហៅដូចមិញនិងមកណាអូនសម្លាញ់»លោកតាខ្លាចលោកយាយខឹងងរខំប្រញាប់ដើរចូលទៅក្បែរចាប់ដៃ
«ណាស់ណ្ហើយ! ចុះបងមិនចូលទៅសម្រាកទេអី នេះម៉ោង12ហើយណា បងនៅឈរគិតរឿងអីនិង?!»
«បងកំពុងគិតថាចៅប្រុសពួកយើង គេកំពុងនាំគ្នាលាក់រឿងអីមួយពីចៅប្រសាររបស់បង គ្រប់ពេលបងនិយាយឈ្មោះចៅប្រសារគឺតែងតែនាំគ្នាខ្លាចបងដឹងរឿងអីចឹង»
«មកពីបងគិតច្រើនពេកដឹង បានហើយមោះអូននាំបងទៅដេក»លោកយាយប្រញាប់ចាប់អូសទាញដៃលោកតាចូលទៅវិញយ៉ាងលឿន ទុកឱ្យពេលវេលាបកស្រាយប្រាប់ការពិតខ្លួន
វិញល្អជាង

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Donde viven las historias. Descúbrelo ahora