កាត់មកពេលដែលនីគីបានជិះកង់មក ទីក្រុងសេអ៊ូលហើយ ឃើញថាមានមនុស្សម្នាជាច្រើន កំពុងតែដើរទៅវិញទៅមក ឯឡានក៏បើកបរពេញផ្លូវ។ នីគីក៏បានជិះមកដល់ហាងកាហ្វេមួយកន្លែង
ដែលដាក់ពាក្យរើសបុគ្គលិក ផ្នែកឆុងកាហ្វេ។ ស្នាមញញឹមបានលេចឡើងលើផ្ទៃមុខមួយនេះ។ ប្រញាប់យកកង់ទុកមួយកន្លែង រួចដើរចូលទៅក្នុង ក៏ឃើញម្ចាស់ហាងកាហ្វេកំពុងអង្គុយចុចទូរស័ព្ទ។
«ជម្រាបសួរបង! ខ្ញុំឃើញបងហាងបងដាក់ថាលើបុគ្គលិកផ្នែកឆុងកាហ្វេ ខ្ញុំចង់មកដាក់ខាងនិង»
ម្ចាស់ហាងលឺសម្លេងនីគីក៏ប្រញាប់ងើយមុខមើល រួចយកទូរស័ព្ទទុកមួយឡែកសិន។ ក៏ងើបឈរស្វាគមន៍វិញទៅនីគី
«អញ្ជើញប្អូនគុយសិនមក»ថេសាន់
«បាទ!»
«ប្អូនធ្លាប់មានបទពិសោធន៍ខាងការងារអ្វីខ្លះទេកន្លងមក»ថេសាន់ចាប់ផ្តើមសួរសំណួរទៅនីគី
«គឺខ្ញុំមិនធ្លាប់មានបទពិសោធន៍ការងារទេពីមុនមក...បង ខ្ញុំរៀនចប់យូរហើយ! តែទើបចេញមកដាក់ពាក្យខាងការងារលើកទី1»
ថេសាន់ស្តាប់លឺនៅការនិយាយស្តីរបស់នីគី ក៏ដឹងថាមាន
សុជីវធម៍ល្អដែរ សម្តីនិយាយមកគួរឱ្យនិយាយជាមួយវិញ ចរឹតមើលទៅរួសរាយ កែវភ្នែកវិញពេលសម្លឹងមើលទៅដូចជាមានទុក្ខ
សោកក្នុងចិត្ត ឃើញអ៊ីចឹងមិនយកមកធ្វើការជាមួយមិនកើត។ ក៏សម្រេចថាយកចុះ។
«ហើយប្អូនឈ្មោះអ្វីដែល? អាយុប៉ុន្មាន?»
«ខ្ញុំឈ្មោះថាហេនរីចស៍ នីគី! អាយុ21ឆ្នាំ!»
«នីគី!រីករាយផងប្អូនជាប់ហើយ...អាចចូលធ្វើការបានថ្ងៃនេះហើយណា...»ថេសាន់ពោលទៅកាន់នីគីទាំងស្នាមញញឹម
នីគីពេលលឺថាជាប់ការងារ ស្នាមញញឹមកើតចេញមកម្តងទៀត
ខ្លួនគេមិននឹកស្មានថាអាចរកការងារធ្វើលឿនបានដល់ថ្នាក់និងឡើយ។ ពេលចេញពីផ្ទះ ក្នុងខ្លួនគ្មានសង្ឃឹមថារកការងារធ្វើកើត
ទេ ព្រោះកន្លែងខ្លះត្រូវការអ្នកមានសមត្ថភាពទើបគេយក សំខាន់ទាល់តែអ្នកខ្លះមានខ្សែបានចូលធ្វើកើត។ តែនេះហួសពីការរំពឹងទុកទៅទៀត។
«ខ្ញ...ខ្ញុំពិតជាជាប់មែន...នេះខ្ញុំយល់សប្តិមែនទេ!»ថេសាន់វិញក៏អស់សំណើចនិងចរឹកនីគីជាខ្លាំង គ្រាន់តែចឹងសោះសុទ្ធយល់សប្តិ
ឃើញចឹងៗមិនគួរឱ្យស្រឡាញ់យ៉ាងម៉េចកើតទៅ
«នីគីមិនបានយល់សប្តិទេ...តែជាពិតតើ...»
«តែបង...ខ្ញុំមិនទាន់បានរៀនពីរបៀបឆុងកាហ្វេផង»នីគីទម្លាក់ទឺកមុខបន្តិច
«កុំបារម្ភ! ចាំបងអ្នកបង្រៀនចុះណា...បងគឺជាម្ចាស់ហាងនៅទីនេះ នីគីអាចហៅបងថាបងថេសាន់បាន»
«ខ្ញុំអរគុណបងច្រើនហើយ! បងថេសាន់ បងពិតជាចិត្តល្អខ្លាំងណាស់ ជាម្ចាស់ហាងដែលចិត្តល្អមិនងាយបានជួប...»នីគីនិយាយ
សរសើរថេសាន់មិនដាច់ពីមាត់
«ឥឡូវនីគីឆាប់មកតាមបងមក! បងនាំនីគីទៅកន្លែងឆុងកាហ្វេ នៅថ្ងៃស្អែកនេះ បុគ្គលិកចាស់ៗពីមុននិងត្រឡប់មកវិញ ដោយសារតែថ្ងៃនេះបុគ្គលិកមុនៗនាំគ្នារវល់អស់ទៅទើបបងជា
ម្ចាស់ហាងត្រូវមកផ្ទាល់តែម្តង»
ថេសាន់ក៏នាំនីគីទៅបង្រៀនឆុងកាហ្វេ ចំណែកនីគីក៏បានតាមមើលគ្រប់ជំហានមិនឱ្យដាច់ពីកន្ទុយភ្នែកបានឡើយ ពីរបៀបឆុងកាហ្វេ និងស្តាប់កាណែទាំងអស់ពីថេសាន់។ បន្ទាប់មកថេសាន់ក៏ឱ្យនីគីចូលធ្វើខ្លួនឯងតែម្តង ថេសាន់ថយក្រោយឱ្យនីគីចូលទៅបញ្ចេញស្នាដៃឆុងកាហ្វេ ខ្លួនចាំភ្លក់កាហ្វេដែលនីគីឆុង។
☽☽☽☽☽☽☽
នៅឯភូមិគ្រឹះឃីងន៍ដេន ហេសឿងបានមកជួបអ្នកម៉ាក់គេ និយាយរឿងខ្លះ។
ក្រាក....
សម្លេងទ្វារបន្ទប់ត្រូវបើកដោយស្នាដៃហេសឿង ដើរចូលមករក
ដោយគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់។
«កូនខ្ញុំឥឡូវធំហើយ...សូម្បីតែទ្វារក៏មិនចេះគោះប្រាប់មុនដែល! ចូលតាមតែចិត្តម៉ង! យ៉ាងម៉េចម៉ាក់និយាយពិននិងកូនចាំបាច់សម្លឹង
មុខម៉ាក់ដូចចង់សុីសាច់ហត់ឈាមចឹងកូនប្រុស»
«ម៉ាក់! កូនចង់ចូលធ្វើការនៅក្រុមហ៊ុនរបស់ម៉ាក់!»
លោកស្រីឃីងន៍ដេន ភ្ញាក់ព្រើតនិងសម្តីកូនពោលមកខ្លួន មិនដឹងថាកូនកើតស្អីទេថ្ងៃនិង បានជានៅសុខៗមកចង់ធ្វើការក្នុងក្រុមហ៊ុនខ្លួន។
«ហេសឿង...កូនកើតអ្វីនិង?! បានមកប្រាប់ម៉ាក់ថាចង់ធ្វើការ!»
«ម៉ាក់...កុំសួរច្រើនពេកបានទេ ដឹងត្រឹមថាកូនចង់ធ្វើការទៅបានហើយ!»នាយខ្ជិលនិងបកស្រាយប្រាប់ណាស់ ព្រោះចរឹតនាយ
មិនចង់ដឹងឱ្យអ្នកណាមកសួរនាំច្រើនតែប៉ុណ្ណឹងឯង
«ម៉ាក់ឈប់សួរក៏បាន! ម៉ាក់ស្មានតាកូនចង់តែសំងំនៅវិមានចាស់ក្នុងព្រៃធ្វើជាបិសាចជញ្ជក់ឈាម ចាំតែបឺតឈាមនុស្សហើយតើ! អេឬមួយកូន...»ហេសឿងខ្ជិលស្តាប់ម៉ាក់គេនិយាយច្រើន បកក្រោយទៅរកទ្វារដើរចេញទៅវិញធ្វើមិនដឹងអ្វីទាំងអស់គ្នា នៅទៀតធុញស្លាប់ហើយ បើម៉ាក់នាយនិយាយម្តងៗគឺថានិយាយ
មិនឈប់ទេ សួរនាំជីកកកាយអស់ឥឡូវហើយ
«ចុម! មើលគេធ្វើកូននេះ...»លោកស្រីឃីងន៍ដេនឈរច្រត់ចង្កេះមើលទង្វើកូនប្រុសដើរទៅចេញមិនដឹង
☽☽☽☽☽☽☽
សម្លេងច្រៀងអមជាមួយសម្លេងទឹកជ្រោះធ្លាក់ពីលើមក បង្កើតជាបរិយាកាលដ៏ពិសេសមួយ សម្លេងនោះចេញពីមាត់កំលោះរូបសង្ហា សក់បាំងមុខបន្តិច ស្បែកសរលោងជាងស្រី ឈរច្រៀងដោយគ្មានភ្លេង តែស្តាប់ទៅនៅតែពិរោះព្រោះសម្លេងបានពីកំណើតមកស្រាប់។
«ច្រៀងពិរោះ...ណាស់បងទី4»សូនូមិនដឹងមកពីពេលណានៅខាងក្រោយ ខ្នងសុងហ៊ុន ឈរនិយាយសរសើរ
«អរគុណ!»សុងហ៊ុនលឺប្អូននិយាយសរសើរខំប្រឹងសម្តែងធ្វើទឹកមុខធម្មតា តែក្នុងចិត្តវិញវារំភើបមិនស្ទើរទេ បានប្អូននិយាយសរសើរ
«នេះសូនូមកតាំងពីពេលណា! មកមិនឱ្យដំណឹងសោះ»
«ក៏មកស្ងាត់ៗ ចៃដន្យមកលេងនៅម៉ាដុំនេះដែល លឺសម្លេងបងប្រុសច្រៀងក៏មកមើលទៅ មានបញ្ហាអត់...»ឃ្លាចុងក្រោយក៏សូនូមិនភ្លេចសួរឌឺទៅសុងហ៊ុន
«គ្មានទេ... បើថាអស់កិច្ចការអ្វីហើយ អញ្ជើញចេញឱ្យឆ្ងាយតិចផង លោកប្អូនអើយ...»
សូនូក៏តបទៅវិញ ក៏បាត់ខ្លួនទៅដោយមិននិយាយអ្វីសោះ។
«ទៅមកតាមចិត្តមែនប្អូននេះវើយ...ណ្ហើយ»ដកដង្ហើមធំបន្តិចឱ្យធូរក្នុងចិត្តខ្លះ
ក្រឡេកមើលខាងនីគីយើង កាហ្វេដែលបានឆុងក៏រួចរាល់។ ថេសាន់ចាប់ផ្តើមសាកភ្លក់កាហ្វេដែលនីគីឆុងលើកទី1 តែពេលបានភ្លក់ដល់មាត់ហើយ គឺថារសជាតិឆ្ងាញ់ខ្លាំង មិនដែលជួបពីមុនសោះ។
«នីគី...នេះធ្លាប់ឆុងកាហ្វេពីមុនទេ បានរសជាតិឆ្ងាញ់បែបនេះ»
ថេសាន់ដាក់កែវកាហ្វេចុះ រួចងាកទៅសួរ
«ខ្ញុំទើបរៀនឆុងលើកទី1និងទេ...បងថេសាន់ តែមិនដឹងថារសជាតិឆ្ងាញ់ដល់ម្លឹង»នីគីនិយាយអឹមអៀនពេលបានថេសាន់សរសើរស្នាដៃឆុងកាហ្វេ
«យ៉ា...ថ្ពាល់ឡើងក្រហម...នេះកំពុងអៀនមែននីគី!»ប្រយោគរបស់ថេសាន់ធ្វើឱ្យនីគីងាកមុខចេញទៅសម្លឹងអ្វីផ្សេង
«កុំអៀនអីណា...អៀនចឹង! ញ៉ែស្រីមិនកើតទេជឿបងទៅ»ប្រយោគចុងក្រោយធ្វើឱ្យនីគីគិតភ្លាមៗក្នុងខួរក្បាល
«បងថេសាន់...និយាយត្រូវ! ខ្ញុំមិនត្រូវអៀនទេ ទៅញ៉ែស្រីមិនកើតទេ»
ថេសាន់ស្រាប់តែផ្ទុះសំណើតភ្លាមៗ ខ្នាញ់និងភាពគួរឱ្យស្រឡាញ់របស់នីគីខ្លាំងណាស់។ អ្នកណាបាននីគីនៅក្បែរគឺមានសំណាងខ្លាំង ចរឹកនីគីបានអ្នកណានៅក្បែរគឺមានក្តីសុខ មិនកើត
ទុក្ខនោះឡើយ។
«នីគី! ខ្ញុំអាចសុំនីគីធ្វើជាប្អូនធម៍បានទេ...»ថេសាន់សម្លឹងមើលកែវភ្នែកខ្ញុំយ៉ាងម៉ុត ដោយក្រសែភ្នែកទន់ភ្លន់
«...តែខ្ញុំនិងបងថេសាន់...ពួកយើងស្គាល់គ្នាមិនទាន់ច្បាស់ផង! បងថេសាន់សុំ...ខ្ញុំធ្វើប្អូនធម៍បាត់ហើយ...!»ខ្ញុំងាកទៅសួរបងថេសាន់ដែលសម្លឹងមើលមកមិនដាក់ភ្នែក
«ទោះបងនិងនីគី...ទើបស្គាល់គ្នាមិនទាន់ស្រួលបួលមែន! តែបងដូចមាននិស្ស័យជាមួយនីគីខ្លាំង! ទាំងសម្តី ទាំងអាកប្បកិរិយា គឺនីគីធ្វើឱ្យបងស្រឡាញ់ចូលចិត្តបាត់ទៅហើយ...បងមិនដែលមានប្អូនទេ អញ្ចឹងបងចង់បាននីគីមកធ្វើប្អូនធម៍!»ខ្ញុំបានត្រឹមតែសម្លឹងមើលបងថេសាន់ទាំងក្នុងចិត្ត គិតពាក្យសម្តីទាំងអស់នេះ
តើគួរឆ្លើយបែបណា ចំពោះសំណួរមួយនេះ?
«បងថេសាន់! ទុកពេលឱ្យខ្ញុំសម្រាប់គិតសិនបានទេ ខ្ញុំមិនទាន់អាចផ្តល់ចម្លើយភ្លាមៗបានទេ...»
«មិនអីទេ! តាមចិត្តចុះបងអត់មានបង្ខំឱ្យឆ្លើយភ្លាមដែល ព្រោះពិបាកដល់នីគី ដែលបងសួរសំណួរអញ្ចឹងទៅ បងយល់! អញ្ចឹងនីគីអាចទៅផ្ទះសិនចុះ ស្អែកចាំមករៀនឆុងបន្តទៀតចុះ ទុកឱ្យបងអ្នក
មើលការខុសត្រូវនៅហាងកាហេ្វនេះ»ថេសាន់ញញឹមស្រាលៗទៅនីគី
«បើអ៊ីចឹង...ខ្ញុំសូមលាបងថេសាន់សិនហើយ»នីគីបានប្រញាប់ដើរចេញទៅយ៉ាងលឿន ថេសាន់តាមសម្លឹងមើលនីគីរូញទ្វារចេញទៅយកកង់មលជិះចេញ
នៅតាមផ្លូវអារម្មណ៍នីគី ច្របូលច្របល់ក្នុងចិត្ត សុខៗមានគេមកសុំធ្វើប្អូនធម៍ អ្នកណាមិនភ្ញាក់ផ្អើល បើទើបស្គាល់គ្នាពេលមក
រកការងារ។ ដោយសារតែអារម្មណ៍ស្មុគស្មាញក៏សម្រេចចិត្តឈប់កង់មួយភ្លេច មកឈររំសាយចោលសិន គិតច្រើនវាកាន់តែស្មុគស្មាញ។ នៅគិតរឿងដែលចេញព្រៃនោះទៀត។
«ហេតុអ្វីខ្សែកនេះមកនៅលើកខ្ញុំកើត បើពីដើមមកមិនដែលពាក់ផង ស្នាមពីរចង្កូមលើកមួយទៀត...ឬក៏...អាចទេថានៅតំបន់ព្រៃដែលខ្ញុំធ្លាប់ទៅដេកលេងទីនោះកន្លងមក...មានបិសាចជញ្ជក់ឈាម! នៅវិមានចំណាស់មួយក្នុងព្រៃ ខ្ញុំចូលទៅដេកនោះវាកន្លែងពួកគេរស់នៅ! ខ្ញុំចូលរំខានគេ...តែឈប់សិន!»ដល់ប្រយោគចុងក្រោយអាសំណួរផ្សេងទៀតចាប់ផ្តើមលោតចូលខួរក្បាលម្តងទៀត
«ប៉ុន្តែ! ខ្ញុំមិនស្លាប់ចឹង...បើពួកបិសាចជញ្ជក់ឈាមបឺតឈាមខ្ញុំឡើងមិនដឹងខ្លួនមួយអាទិត្យនៀក! វាមិនសមហា...តិចខ្ញុំមិនស្លាប់!
មកពីឈាមខ្ញុំធ្វើឱ្យពួកគេមានថាមពល! អញ្ចឹងលើកក្រោយមិនមកតាមបឺតឈាមដល់ផ្ទះខ្ញុំនៅទេ...»អារម្មណ៍ចាប់ផ្តើមលង
បន្លាចនីគីលើកទី2 គ្រប់យ៉ាងនៃការគិតរបស់នីគីគឺមិនខុសឡើយ ទឹកមុខប្រែទៅជាស្លេកៗភ្លាមៗ បន្ទាប់ពីរឿងនេះរួច
ដៃរបស់នរណាម្នាក់មិនដឹង មកចាប់ស្មានីគីពីក្រោយ ធ្វើឱ្យម្ចាស់សាមីខ្លួនភ្ញាក់ព្រើត មិនហ៊ានងាកក្រោយមើល ខ្លាចតែជាចោរមកចេញប្លន់ទាំងកណ្តាលថ្ងៃ។
«នីគី...!»
ឮសម្លេងរបស់ឆូកាន់ រហ័សបែរក្រោយមើល តាមពិតជាមិត្តខ្លួនតើ។ អារម្មណ៍ក៏បាត់ភ័យទៅ។
«ហុឺយ...ស្មានថាចោរមកប្លន់ឯងតើមិញនឹង»ដកដង្ហើមធំចោល
«យីនីគីឯងនេះ! គិតគ្នាជាចោរផង!»
«ចុះអ្នកណាទៅដឹង? បើមកពីក្រោយស្ងាត់ៗអញ្ចឹងហ៎...ថ្ងៃក្រោយស្រែកហៅពីចម្ងាយមុនសិនមក កុំឱ្យអាគេមិនបានបែរក្រោយមើលនិងវាមិនដឹងឮនៅលោកមិត្តអើយ...»ឆូកាន់ខាំមាត់ខ្នាញ់ចរឹតមិត្តម្នាក់និងណាស់ ចង់តែចាប់លេបចូលពោះឱ្យបាត់តើ
«អឺ...គ្នាអ្នកខុសគ្នាសុំទោស ថ្ងៃក្រោយឈប់ធ្វើអញ្ចឹងហើយ!»
«តែឯងមកពីណាវិញនិងឆូកាន់ បានឆ្លងកាត់ទីនេះដែល!»ឆ្ងល់ចេះតែសួរទៅ
«គឺគ្នាថាជិះឡាន មកលេងឯងនិងហើយ ចៃដន្យឃើញឈរនៅនិងក៏ឈប់ឡានចុះមករកឯងទៅ...»ទឹកមុខសប្បាយរីករាយឆូកាន់ ត្រូវបាននីគីចាប់បាន ដោយមើលទៅបន្លំការសើចមិនសមសោះ ក៏ដាច់ចិត្ត
«ឆូកាន់...ឯងលេងសើចជាមួយគ្នា ដូចសើចមិនចេញពីចិត្តម៉េចទេ តែគ្នាមើលកែវភ្នែកឯងដូចវាមានទុក្ខអ្វីមែនទេ?»ឆូកាន់ឭមិត្តសួរសំណួរនេះមកខ្លួន គេក៏មិនចង់លាក់បាំងដែរ
«ត្រូវ! គ្នាមានទុក្ខមែន ម៉ាក់គ្នាកំពុងតែដេកនៅមន្ទីរពេទ្យ»ទឹកមុខ
នីគីឮហើយគឺថាទទួលយកមិនកើត
«តើអ៊ំស្រីកើតអ្វីធ្ងន់ធ្ងរទេ? ឆូកាន់ហើយអ្នកណាជាឃាតករទៅ?»
«គ្នាមិនដឹងទេ...ពេលចេញពីផ្ទះឯងទៅផ្ទះគ្នាវិញ ក្នុងផ្ទះសភាព
រញ៉រញ៉ៃថូផ្កាបែកអស់ ផ្ទះបាយវិញបន្លែនៅរាយប៉ាយពេញឥដ្ឋការ៉ូ
គ្នានឹកឃើញអ្នកម៉ាក់ ក៏ប្រញាប់រត់ទៅរកគាត់ បើកទ្វាររុញចូលទៅឃើញខ្លួនគាត់សុទ្ធតែឈាម គ្នាប្រញាប់នាំគាត់ទៅមន្ទីរឱ្យលឿនបំផុត បើមិនអ៊ីចឹងជួយមិនទាន់ពេលទេ! តែសំណាងគាត់អស់អីហើយពេលនេះ នៅមិនទាន់ដឹងខ្លួនទេ ចាំតែអ្នកម៉ាក់ដឹងខ្លួន
វិញ និងរកការពិតឃើញអ្នកណាជាឃាតករ»ក្រសែរភ្នែកគំគួននិងឃាតករដែលធ្វើបាបអ្នកម៉ាក់គេ
«ឥឡូវអស់អីហើយណា! ឯងកុំគិតច្រើនអី យើងឆាប់ត្រឡប់ទៅវិញសិនទៅ ឆូកាន់ឯងទៅផ្ទះគ្នាឬក៏បើកឡានត្រឡប់ទៅមើលអ៊ំស្រីនៅឯមន្ទីរពេទ្យ»
«គ្នាទៅផ្ទះឯងសិន គ្នាបានទិញវីយ៉ូឡុងមកលេង គ្នាមកឱ្យឯងបង្រៀនគ្នាលេង»ខ្ញុំឮអញ្ចឹងក៏មិនបានតបច្រើនដែរគ្រាន់តែញញឹមទៅវិញ
ឆូកាន់ក៏ឡើងឡានបើកសំដៅទៅផ្ទះមិត្តមុន ឯនីគីក៏ជិះកង់ពីក្រោយ។
ESTÁS LEYENDO
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasíaទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
