មួយម៉ោងក្រោយមកកំលោះតូចនីគី យើងធាក់កង់មកដល់នៅឆ្ងាយពីព្រៃតិច។ គេលែងហ៊ានចូលទៅជិតព្រៃមួយនិងទៀត ខ្លាចវង្វេងជាលើកទី2។ មិនងាយឯណាគេដើររកខ្លួនទម្រាំឃើញឡើងម៉ាអាទិត្យជាងបាត់ វាដូចវាមានអ្វីមកបាំងមិនឱ្យរកឃើញអញ្ចឹង។
«មកដល់ហើយ! កន្លែងនេះទេសភាពស្អាតៗច្រើន ឡើងត្រជាក់ភ្នែកតែម្តង ណ្ហើយ!»ដកដង្ហើមធំបន្ទាប់ពីជិះកង់រាងហត់
«ព្រៃនោះ!មើលពីក្រៅដូចមិនអីទេ...តែពេលដល់ខាងក្នុងមិនធម្មតាសោះ មកដេកលេងឡើងពីរថ្ងៃ ដល់ថ្ងៃទីបីមកប៉ាកាច់វង្វេងអីណា ចង្រៃត្រង់និងម៉ង អាសំខាន់ម៉ាតំបន់កន្លែងនិងទេសភាពមិនធម្មតាទេ មានស្មៅ មានផ្កាដុះនៅទីនេះច្រើន ពេលថ្ងៃលិចវិញក៏ស្អាតទៀត បក្សីហោះហើរជាគូ ជាហ្វូង»ផ្ទៃមុខពោលពេញទៅដោយស្នាមញញឹម ដែលស្រស់ស្អាតបំផុត
សូនូបានសម្លឹងមើលពីចម្ងាយមក លើដើមឈើឃើញម្ចាស់បេះដូងគេមកលេងនៅកន្លែងនេះម្តងទៀត អារម្មណ៍ឯកាក៏បាត់
មកតែអារម្មណ៍រំភើបជាមួយ។ សូនូហក់ចុះពីលើដើមឈើចុះមក ក្រោម សំដៅទៅរកនីគី នៅឆ្ងាយពីទីនេះបន្តិច។ ភ្នែកសម្លឹងមើលទៅរាងតូច ឈរមើលទេសភាពជុំវិញខ្លួន។
«សួស្តី!»សម្លេងមួយលេចឡើង ឭឆ្ងាយពីខ្លួនគេប្រហែលកន្លះ
ម៉ែត្រ សាមីខ្លួនងាកទៅមើលឃើញ បុរសសាច់ស មុខគួរឱ្យ
ស្រឡាញ់ សក់រលោង ឈរបញ្ចេញស្នាមញញឹមស្រាលមកខ្លួន
«...បា...បាទ...សួស្តី! លោកជានរណាគេដែល? ម៉េចលោក
នៅទីនេះដែល?»គេមិនបានឆ្លើយតបនិងខ្ញុំឡើយ បែរជាដើរមកជិតខ្ញុំ កែវភ្នែកគេសម្លឹងខ្ញុំយ៉ាងស្រទន់ ឱ្យបេះដូងខ្ញុំលោតញាប់
ញ័រខុសពីធម្មតា គេមានមន្តសណ្តំអ្វីឬ? បានបេះដូងខ្ញុំទៅជាអញ្ចឹង!
«ខ្ញុំជានរណាមិនសំខាន់ទេ! ខ្ញុំមកលេងទីនេះដើម្បីរំសាយអារម្មណ៍ស្មុគស្មាញប៉ុណ្ណោះ!»
«អរ...លោកនៅលេងទីនេះចុះ ខ្ញុំរកដើរថតរូបសិន ទៅសិនហើយ»នីគីប្រញាប់ដើរទៅឱ្យឆ្ងាយពីសូនូ នៅជិតអ្នកមិនស្គាល់ដូចគេ មិនកើតទេ អាបេះដូងនេះលោតញាប់ញ័រឡប់ៗចឹង
«ហ្ហឹស! ឡើងគួរឱ្យខ្នាញ់ម៉ង ដើរក៏លឿនទៀតម៉ាភ្លេចទៅដល់នោះបាត់ នីគីខ្លាចបងដល់ម្លឹង គ្រាន់តែមករាក់ទាក់ធម្មតាទេ តែខ្លាចខ្លួនទៅវិញ ប៉ុន្តែបាននិយាយជាមួយអូនតែតិចក៏បងសប្បាយចិត្តដែល សម្លេងរបស់អូនដក់ជាប់ក្នុងខួរក្បាលមួយនេះហើយ»
សូនូតាមមើលគ្រប់ជំហានរបស់នីគី មិនឱ្យដាច់កន្ទុយភ្នែក គ្រប់កាយវិកាយមើលហើយមើលទៀត គឺមើលមិនធុញទេ
មេឃចាប់ផ្តើមយប់ នីគីប្រញាប់រត់មកយកកង់ជិះចេញទៅវិញ តែមិនបានប្រទះភ្នែកឃើញបុរសមុននេះទេ គេបាត់ទៅលឿន
ម្លេះ។
«ចុម! បុរសមុននេះទៅណាបាត់ហើយ គេចេញមកពីកន្លែងណាក៏មិនដឹង ពេលបាត់ទៅវិញក៏ប្លែក ខ្ញុំមកលេងនៅនេះប៉ុន្មានដងមិនមាននរណាម្នាក់មកឡើយ ទើបលើកនេះជួបគេ ដូចចម្លែកពេកដឹងហី...»ចម្ងល់ជាច្រើនលោតពេញខួរក្បាល មិនឱ្យគិតមិនកើត ខ្ជិលខ្វល់តទៀត ធាក់កង់ចេញទៅ សូនូបានបង្ហាញខ្លួនចេញមក
«អូនម៉េចក៏ពូកែឆ្ងល់យ៉ាងនិងនីគី...! បងចាំអូននៅកន្លែងនេះ500ឆ្នាំហើយ ចាំអូនគ្រប់ពេល ឱ្យតែបានឃើញមុខអូនបងសប្បាយចិត្តណាស់ ដឹងទេពៅមាស បងសុំអធិដ្ឋានឱ្យអូនមករស់នៅជុំគ្នាជាមួយគ្រួសារយើងវិញណា បើគ្រប់យ៉ាងអូនចាំឡើងវិញ
បងនិងមិនខឹងអូនជាដាច់ខាត គ្រប់យ៉ាងជាកំហុសបង បងនិងប៉ះប៉ូវជូនអូនគ្រប់យ៉ាង ហេនរីចស៍ នីគី...»រាងក្រាស់ហៅឈ្មោះប្រពន្ធ
ជាប់ស្នាមញញឹមដែលឃើញក្នុងទីងងឹត
☽☽☽☽☽☽☽
រយះពេលត្រឹមតែពីរថ្ងៃ ម៉ាក់របស់ឆូកាន់បានដឹងខ្លួនឡើងវិញ អាការៈក៏ធូរស្រាលជាងមុន។ មុខចាប់ផ្តើមស្រស់ថ្លាបន្តិចម្តង ដោយមានការថែទាំដិតដល់ពីកូនប្រុស។
«ម៉ាក់ត្រូវការអ្វីទៀតអត់? កូនចេញទៅក្រៅទិញមកឱ្យ»យកចាន
បបរទុកក៏មិនភ្លេចងាកមកសួរ
«អត់ទេ! ម៉ាក់ល្វើយណាស់ ម៉ាក់ចង់គេង កូនក៏ឆាប់សម្រាកខ្លះទៅ កូនមើលម៉ាក់ពេញមួយល្ងាចហើយ ទុកកម្លាំងខ្លះក៏ល្អដែលណា...»
«បាទអ្នកម៉ាក់!»គេងក់ក្បាល រួចបានរៀបចំដាក់ខ្នើយឱ្យអ្នកស្រី
ផាកគេងស្រួលបួល មុននិងខ្លួនទៅគេងសាឡុងតាមក្រោយ
ឆូកាន់ក៏មកដើររៀបចំកន្លែងដេកខ្លួនម្តង រួចដាក់ខ្លួនដេក។
«តើស្អែកខ្ញុំគួរសួរម៉ាក់រឿងដែលអ្នកណាធ្វើអីមកលើគាត់ទេ បើតាមមើលសុខភាពផ្លូវចិត្ត ដូចមិនទាន់ធម្មតាអញ្ចឹង»បានត្រឹមគិតក្នុងចិត្ត មិនហ៊ាននិយាយឮៗខ្លាចម៉ាក់ខ្លួនភ្ញាក់
☽☽☽☽☽☽☽
រាត្រីស្ងាត់ជ្រងំក្នុងបន្ទប់មានអំពូលភ្លើងភ្លឺមិនច្បាស់ សភាពបន្ទប់
រញ៉េរញ៉ៃ របស់របបដូចជាថូផ្កាបែកខ្ទិចខ្ទី ខ្នើយនៅកៀនជញ្ជាំង។
អារម្មណ៍ពុះកញ្ជ្រោល អាការះចាស់រើសឡើងមកភ្លាមៗ ជំងឺស្រេកឃ្លានឈាមកើតឡើតដោយមិនបានព្រៀងទុក។ សម្រែកនៃការស្រេកឃ្លានឈាម ឮពេញភូមិគ្រឹះឃីងន៍ដេន លោកប្រុសឃីងន៍ដេននិងភរិយាប្រញាប់រត់មើលកូន។
«ជុងវ៉ុន! កូនយ៉ាងម៉េចហើយជុងវ៉ុន...ឮម៉ាក់ហៅទេ!»ទោះបីជាលោកស្រីឃីងន៍ដេន ខំគោះទ្វារហៅកូនយ៉ាងណាក៏មិនបានផលនោះឡើយ
«អា~~~!យើងត្រូវការឈាម....! យើងចង់បឺតឈាម!»សម្លេងជុងវ៉ុននិយាយឮៗដល់អ្នកនៅខាងក្រៅ
«លោកប្តី! ពួកយើងគួរធ្វើយ៉ាងម៉េចទៅ នៅទីនេះគ្មានមនុស្សឱ្យកូនជុងវ៉ុនបឺតឈាមឡើយ»ទឹកមុខស្លន់ស្លោនាមជាប្រពន្ធ សម្លឹងមើលទៅប្តី
ហេសឿងបានបង្ហាញខ្លួន ចំពេលដែលជុងវ៉ុនកំពុងរើសនៅ
អាការៈស្រេកឃ្លាន។ ក្នុងនាមជាបងប្រុសធំក្នុងគ្រួសារ នៅស្ងៀមមិនបានទេ ត្រូវរកវិធីជួយសង្រ្គោះប្អូនទី6ឱ្យបាន។
«អ្នកម៉ាក់! ប្អូនជុងវ៉ុនពេលនេះយ៉ាងម៉េចហើយ...»ហេសឿងប្រញាប់រត់មកជិតអ្នកម៉ាក់និងលោកប៉ា
«ហេសឿង! កូនមកល្អហើយឆាប់រកវិធីចូលទៅជួយប្អូនកូនឯងភ្លាមទៅ...ឱ្យឆាប់ឡើង»អារម្មណ៍ជាម្តាយអន្ទះអន្ទែង នៅមិនសុខ
«លោកប៉ា!អ្នកម៉ាក់! ឆាប់នាំគ្នាថយចេញពីទ្វារបន្តិចមក...»
អ្នកទាំងក៏នាំគ្នាថយក្រោយចេញពីទ្វារ ទុកឱ្យកូនហេសឿងចាត់ការចុះ។ ហេសឿងក៏ប្រើថាមពលទម្លុះទ្វារឱ្យបើក។ ទ្វារត្រូវបាន
បើកដោយស្នាដៃហេសឿង ក៏បង្ហាញឱ្យឃើញនូវរូបរាងប្អូនទី6 ដែលកែវភ្នែកប្រែជាពណ៍ក្រហម របស់របបក្នុងបន្ទប់ក៏ខ្ទេចខ្ទីអស់ទៀត។
«ជុងវ៉ុន! ភ្ញាក់ស្មារតីឡើង...! ជុងវ៉ុន!»នាយប្រញាប់រត់ទៅចាប់អោបប្អូនមិនឱ្យរើសទៅណារួច
«ចេញ~~ចេញពីយើងភ្លាម...យើងត្រូវការឈាម...!»
កម្លាំងជុងវ៉ុនធ្វើឱ្យហេសឿងប្រើកម្លាំងទប់មិនចង់ជាប់ទេ ជុងវ៉ុន
រើសខ្លាំងណាស់ ហេសឿងត្រូវខ្ទាតទៅម្ខាងដោយកម្លាំងដ៏ខ្លាំងក្លា
ប្អូនទី6
សម្លេងភ្លេងចេញពីឧបករណ៍វីយ៉ូឡុង ដែលលេងដោយ
កំលោះតូចរូបស្រស់នីគី បានជ្រាបចូលមកគ្រប់គ្រងអារម្មណ៍
ជុងវ៉ុនឱ្យមានអារម្មណ៍ស្ងប់ លែងត្រូវការឈាមតទៅទៀត ភ្នែកចាប់ផ្តើមបិទបន្តិចម្តងៗ រហូតលែងមានស្មារតីក៍រកដួលទៅលើឥដ្ឋ
ការ៉ូ។ តែសំណាងល្អបានលោកឃីងន៍ដេន រត់មកជួយទ្រមិនឱ្យដួលទាន់ពេល។ រួចគ្រាកូនយកទៅដាក់លើគ្រែឱ្យគេងបានស្រួលបួល លោកស្រីក៏ប្រញាប់ចូលទៅជួយលើកហេសឿង កំពុងតែយកដៃទប់ដើមទ្រូង ត្រូវអម្បាញ់មិញរាងធ្ងន់តិច។
☽☽☽☽☽☽☽
«នីគីហា...ឈប់លេងវីយ៉ូឡុងទៅ! យប់ហើយឆាប់ចូលគេង ស្អែកធ្វើការផងណា កុំនៅដាច់យប់ពេក មិនល្អសម្រាប់សុខភាពទេកូន!»ម្តាយឃើញកូនលេងយូរហើយ ក៏មកឃាត់កូន ដេញកូនឱ្យឆាប់គេង
«ម៉ាក់ហ៎...»មាត់ចាប់ផ្តើមពេកដាក់ម៉ាក់ ធ្វើមុខបែបគួរឱ្យស្រឡាញ់
«ឈប់ភ្លាម! ឈប់ធ្វើអាស្ទាយពេបមាត់ដូចទានិងដាក់ម៉ាក់ ម៉ាក់
លែងទោរទន់ជាមួយហើយ»មិនចង់ឃើញទឹកមុខដ៏សែនខ្នាញ់នេះតទៀត អ្នកស្រីឃីងន៍ដេនប្រញាប់ដើរទៅបន្ទប់គេងបាត់ ទុកឱ្យកូនគាត់ ធ្វើមុខអន់ចិត្តតែម្នាក់ឯង គ្មានអ្នកលួង
«ដេកក៏បានដែល...គ្មានអ្នកលួងចឹង»ដាក់ខ្លួនដេក បិទភ្នែកយកភ្លាម
☽☽☽☽☽☽☽
ខាងកំលោះបីនាក់នេះវិញ ដើរភ្លក់ម្ហូបគ្រប់ហាង ដើរមើលនេះ
មើលនោះ នាំគ្នាមកឈរមើលគេរាំកន្លែងហ្វូងមនុស្សអ៊ូអរ។ ពេលដើរលេងអស់ចិត្តទើបនាំគ្នា ត្រឡប់ទៅផ្ទះវិញ យ៉ាងញញឹមស្រស់ពព្រាយគ្មានទុកកង្វល់អីសោះ ទាំងមិនដឹងថាអ្នកនៅឯផ្ទះគេនាំគ្នាបារម្ភពីជុងវ៉ុនគ្រប់គ្នា។
គ្រាន់ឈានជើងចូលភូមិគ្រឹះវិញ គឺថាមានកែវមួយគូសម្លឹងមក ពីចម្ងាយ។
«ប...បងទី3...មើលអ្នកណាកំពុងមើលពួកយើងមកពីចម្ងាយ»សុងហ៊ុនយកដៃយកកេះបងប្រុសជេយ៉ុន ឱ្យងាកមើល
«មានអ្នកណាទៀត! គឺលោកប៉ានិងហើយ...»ជេយ៍វាចាឡើង
ជេយ៉ុន សុងហ៊ុន អ្នកទាំងពីរលេបទឹកមាត់មួយ ដឹងថានិងមានអ្វីកើតឡើងនៅពេលបន្តិចទៀតនេះ
«មិចម៉ាទេបងទី2 បងទី3 មើលទៅដូចជាមិនស្រួលសោះ!»
អ្នកទាំងបីក៏ដើរទៅយឺតៗ មួយៗ រហូតដើរមកដល់ទល់មុខលោកប៉ាពួកគេ។ លោកប្រុសឃីងន៍ដេនយកដៃព័ន្ធចូលគ្នា ឈរសម្លឹងទៅកូន គាត់ទាំង3នាក់ ស្មើនិងហើយទើបមកផ្ទះវិញ។
«ដើរលេងសប្បាយទេ...លោកកូនទាំង3 មើលទៅដូចគ្មានព្រួយបារម្ភអីសោះណ៎!»ឮសម្តីអ្នកជាឪ នាំគ្នាអោនមុខចុះមិនហ៊ានសម្លឹង
«ទៅបើមើលប្អូនទី6ពួកឯងទៅ! ពេលនេះគេនាំគ្នាបារម្ភពេញផ្ទះ»
នាំគ្នាងើបមុខ បង្ហាញទឹកមុខបែបឆ្ងល់ៗគ្រប់គ្នាទៅកាន់ឪ គាត់កំពុងតែនិយាយពីអីគេ។
«ប៉ា! ប្អូនទី6កើតអី? ម៉េចបាននាំគ្នាទៅបារម្ភវិញ?»សំណួរខ្លីៗរបស់ជេយ៍ សួរទៅឪពុក
«បើចង់ដឹងណាស់ ក៏ទៅមើលខ្លួនឯងទៅ យើងគ្មានពេលមកឈរ
បកស្រាយឱ្យស្តាប់ឡើយ»គាត់ដើរចេញទៅបាត់ ទុកឱ្យកូនមើល
មុខគ្នាឆ្លាស់ទៅវិញទៅមក
ដោយចង់ចង់ឃើញនាំគ្នាប្រញាប់ចូលទៅក្នុងភ្លាម។ នៅមុខបន្ទប់ប្អូនទី6 គឺឃើញម្ចាស់យាយ អ្នកម៉ាក់ ជាមួយអ្នកបម្រើពីរនាក់
កំពុងស្តាប់បញ្ជាពីម្ចាស់យាយ។
«ពួកនាងទាំងពីរ ឆាប់ទៅប្រមូលរបស់របបពីក្នុងបន្ទប់ចៅប្រុសឱ្យស្អាត ទៅ...!»
«លោកយាយ អ្នកម៉ាក់!»សម្លេងនៅក្បែរត្រចៀក បានឮឡើង
«កូនល្អទាំង3របស់ម៉ាក់មកហើយហេ...!»ទឹកមុខពិបាកស្មានសម្លឹងមើលកូនជើងល្អ
«ម៉ាក់...តើមានអ្វីកើតឡើងចំពោះប្អូនទី6? ខ្ញុំសួរលោកប៉ាដែរ តែគាត់មិនឆ្លើយប្រាប់ពួកខ្ញុំសោះ»
«ចង់ដឹងខ្លាំងឬ?ហឹម»ថាចប់កូនទាំង3ងក់ក្បាលព្រមគ្នា
«ជំងឺស្រេកឃ្លានឈាម របស់កូនវ៉ុនវារើសឡើងម្តងទៀត ចំណែករបស់របបក្នុងបន្ទប់ មានការពិបាកមើលណាស់ បងប្រុសធំពួកកូនបានទម្លុះទ្វារចូលទៅ ជួយតែកម្លាំងកូនវ៉ុនមិនដឹងកើតពីណាទេ ខ្លាំងរហូតឡើងកូនសឿងខ្ទាតទៅជញ្ជាំង ឯរបួសរាងត្រូវធ្ងន់បន្តិច»សុងហ៊ុនចាប់ផ្តើមបង្ហាញទឹកមុខចម្លែកក្នុងចិត្ត
«ម៉ាក់! ចុះម៉េចប្អូនទី6ស្រាប់តែលែងកើតអីចឹង ពេលនេះបើកម្លាំង
ប្អូនខ្លាំងដោយមិននឹកស្មាន អ្នកណាដែលអាចឱ្យប្អូនទី6មកសភាពដើមរួច»
«ម៉ាក់មិនដឹងទេ...សុខៗកូនវ៉ុនលែងស្រែក ភ្នែកចាប់ផ្តើមបិទ តែប៉ាកូនចូលទៅជួយទ្រ គ្រាយកដាក់លើគ្រែ»
«ប្អូនទី4និយាយអញ្ចឹងក៏ត្រូវដែល ដូចចម្លែកត្រង់មានស្មារតីមកវិញខ្លួនឯង អារម្មណ៍ស្ងប់ធម្មតាដូចដើម នេះគឺគួរឱ្យសង្ស័យណាស់...»ជេយ៉ុនយកដៃអង្អែលចង្កា គិតសង្ស័យថាមានអ្វីមួយមកឱ្យអារម្មណ៍ប្អូនទី6មកធម្មតាវិញ រឿងចម្លែកកើតម្តងទៀតហើយ លើកមុខសម្លេងចេញពីបន្ទប់ប្រពន្ធពួកគេ ឥឡូវមកអញ្ចឹងទៀត
«នាំគ្នាឈប់គិតទៅ! យើងរកទៅសម្រាកវិញ កូនប្រសារតោះ ចូលគេង»ម្ចាស់យាយបក់ដៃហៅលោកស្រីឃីងន៍ដេនទៅជាមួយ
អ្នកទាំងបីក៏ចូលទៅមើលប្អូន កំពុងលង់លក់និងដំណេក។ ទឹកមុខជុងវ៉ុនមើលទៅស្រស់ថ្លា ដូចមានអ្វីមួយមកគ្រប់គ្រង់ចិត្ត មិនមានទុក្ខសោក
«បងទី2 ប្អូនទី4គិតថាគួរឱ្យសង្ស័យទេ វាមិនដែលសុខៗមកដូចដើមវិញដោយឯងៗ»
«បងដល់ពេលចឹង ដូចជាមិនយល់ នៅតែមិនយល់ ជំងឺនេះវាកម្រកើតវិញណាស់មិនអញ្ចឹង! ជុងវ៉ុនមិនអាចជញ្ជក់ឈមអ្នកណាក្រៅពីឈាមដែលបរិសុទ្ធបានជាដាច់ខាត»ការនឹកឃើញមួយលោតឡើងនៅខួរក្បាលសុងហ៊ុន
«ចុះនៅពេលយើងនៅវិមានចាស់ក្នុងព្រៃនោះបងទី2 បងទី3 បងប្អូនយើងបានជញ្ជក់ឈាមនីគី ត្រូវទេ!»
«ត្រូវហើយ! តែនៅទីនេះគ្មាននីគីសម្រាប់ឱ្យជញ្ជក់ឈាមទេណា...»ជេយ៍ធ្វើកាយញាក់ស្មា
«ឈាមតែមួយគត់ ដែលលែងឱ្យអាជំងឺនិងរើសឡើងទៀត មានតែឈាមនីគី ពួកយើងទេ អាចព្យាបាលជា»សុងហ៊ុនត្រូវមួយដៃរបស់ជេយ៉ុនទះវៃខ្លួន
«និយាយមានមើលអត់និង ថាពេលនិងនីគីនៅណា មិនមែនមកនៅជាមួយពួកយើងឡើយ នៅឯផ្ទះគេហា៎»
«ហើយចាំបាច់វៃ...និយាយធម្មតាមិនកើត! យ៉ាប់ម៉ងហា៎!»យកដៃទៅអង្អែលកន្លែងជេយ៉ុនវៃមិញ
«ឈប់ឈ្លោះគ្នាទៅលោកអើយ! ចេញដើរលេងម្តងគត់ មកវិញមានរឿងអីណាសាំម៉ង...»កើតជំងឺខឹង
«ចុះបងធំនោះ!»
«បងប្រុសធំ!កុំបារម្ភពីគាត់អី គាត់មិនចូលចិត្តឱ្យអ្នកណាមកបារម្ភពីគាត់ទេ បើគាត់ខឹងពួកយើងត្រូវមាត់ទៀតមិនខាន ថ្ងៃនិងដូចត្រូវគេស្តីឱ្យដល់ហើយបងប្អូន3នាក់យើង»
គ្រាន់តែជេយ៉ុនថាចប់ នាំគ្នាបំបែកទៅកាន់បន្ទប់គេងរាងខ្លួន។
គ្មាននរណានិយាយអ្វីទៀត។ ថ្ងៃនេះជួបរឿងប្លែកៗដល់ក។
ESTÁS LEYENDO
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasíaទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
