សម្លេងយំដោយក្តីឈឺចាប់ យំគ្មានអ្នកដឹងអ្នកយល់ ហេតុអ្វីព្រហ្មលិខិតលេងសើចជីវិតគេម្ល៉េះ? តើថ្ងៃណាទើបអាចមានក្តីសុខចូលមកជីវិតមួយនេះ។
«ពួកបងទាំងអស់គ្នាអាក្រក់ណាស់... សុងហ៊ុនដោយសារស្រីម្នាក់បងហ៊ានធ្វើបាបរាងកាយខ្ញុំ ដោយបែបនេះ ខ្លួនខ្ញុំពេលនេះសុទ្ធតែស្នាមជាំពេញខ្លួនហ្ហឹកៗ...»រាងតូចស្រក់ទឹកភ្នែកពេលធ្លុះកញ្ចក់ឃើញខ្លួនក្នុងសភាពពិបាកមើល
សម្លេងបើកទ្វារក៏បន្លឺឡើង នីគីដើរចុះទៅក្រោមអ្វីដែលឃើញហើយគួរឱ្យចាប់អារម្មណ៍នោះ ប្តីរបស់ខ្លួនកំពុងតែញាុំអាហារជុំគ្នាជាមួយស្រីស្នេហ៍យ៉ាងផ្អែមល្អែម។ ដោយសារមិនចង់ឃើញតទៅទៀត ខ្ញុំសុទ្ធចិត្តដើរចេញទៅខាងក្រៅផ្ទះ ឆ្លងកាត់ក្រសែភ្នែកជាច្រើនសម្លឹងមើលខ្ញុំដូចជាមនុស្សអាក្រក់ខ្លាំងសម្រាប់ពួកគេទាំងអស់គ្នា។ ដើរមកក្រោយផ្ទះមានឃើញមានមាត់
ស្រះ បើនិយាយពូជម្រៅគឺជ្រៅម៉ាល្មមងាប់។
«តើជីវិតខ្ញុំនិងជួបរឿងអ្វីខ្លះទៀតទៅ? បើសូម្បីតែប្តីខ្លួនម្នាក់ៗ ស្អប់មុខគេហើយ តាគី ឆូកាន់អើយពីរនាក់ឯងនៅណាទៅ គ្នាឯកាណាស់ គ្មាននរណាម្នាក់ស្រឡាញ់គ្នាទេ...»អង្គុយហៅឈ្មោះមិត្ត ព្រោះមានតែមិត្តខ្លួនគេនិងហើយ ដែលយកចិត្តទុកដាក់លើខ្លួនខ្លាំង តែពេលនេះបានត្រឹមតែនៅតាឯង ទឹកមុខចាប់ផ្តើម
ស្រពោនដូចជាផ្កាដែលជិតលែងមានជីវិត ទម្លាក់ចុះមើលទៅក្រោម
បន្តិចក្រោយមកឆូកាន់ តាគីក៏បានបង្ហាញខ្លួនចេញមក ព្រោះបីនាក់គេនេះទោះអំបូរខុសគ្នាទាំងបីពិតមែនតែដោយសារការជួយគ្នាសង្គ្រោះដោយចៃដន្យក៏បង្កើតបានជាសម្ព័ន្ធមិត្តភាពមួយ ដែលរាប់អានយល់ចិត្តគ្នាខ្លាំង រហូតភ្ជាប់នូវអារម្មណ៍ដែលទោះនៅឆ្ងាយគ្នាតែអាចស្តាប់ឮពីមិត្តណាម្នាក់និយាយមកបាន
«នីគី!»សម្លេងហៅឈ្មោះស្របគ្នា ទាញចចិត្តរាងតូចឱ្យបែរទៅ
«ហិះៗ...ឆូកាន់! តាគីពួកឯងមកហើយហេ»នីគីក្រោកទៅរត់អោបអ្នកទាណងពីរដោយក្តីនឹក
«អ្នកណាធ្វើឱ្យយំទៀតហើយនីគី?! ឆាប់ប្រាប់ពួកយើងមក»ឆូកាន់
«គ្មានទេ!»
«តែភ្នែកឯងឡើងហើមហើយ នៅថាមិនបានយំទៀតឬនីគី!»តាគី
«គឺជាប្តីរបស់គ្នា...»ឱ្យតែនិយាយដល់ឈ្មោះរាងក្រាស់អារម្មណ៍
ចេះតែចង់យំចេញមក
«នេះពួកគេអាក្រក់ខ្លាំងណាស់! ហ៊ានធ្វើបាបប្រពន្ធខ្លួនឯង»ឆូកាន់
យ៉ាវីណាបានសុំរាងក្រាស់ចេញមកខាងក្រៅ ដើម្បីមកមើលរាងតូច និងអាលបានទៅប្រាប់រាងក្រាស់និយាយចាក់រុកឱ្យជឿលើខ្លួន។
«ហ្ហឹស! តាពិននេះយើងបានរឿងឯងយកទៅចាក់រុក ពួកអាភ្លើ6ក្បាលនោះហើយ ត្រូវពួកគេមិនស្រឡាញ់ឯងទៀត កាន់តែបានដៃយលងលើសដើម»យ៉ាវីណាបង្ហាញទឹកមុខពិសពុល គម្រោងការដែលនាងរៀបចំឡើង
ក្រោយបាននិយាយរឿងក្នុងចិត្តជាមួយតាគី ឆូកាន់ រួចអ្នកទាំងពីរបាត់ខ្លួនចេញទៅវិញ។ ខ្ញុំក៏ដើរចូលខាងក្នុងវិញ រកមើលអ្វីញាុំខ្លះ តែគ្រាន់តែហានជើងចូលបានប្រាំមួយជំហានត្រូវ។
«អីយ៉ាទើបមកពីជួបប្រុសវិញហើយហេ! ប្រពន្ធសម្លាញ់!»លើកទីមួយដែលខ្ញុំស្តាប់ឮហេសឿងហៅប្រពន្ធសម្លាញ់
តែជាពាក្យឌឺ
«ម៉េចក៏មិនឆ្លើយ! ឯងមិនឮបងធំយើងសួរទេឬ! ទាក់ប្រុសបានទៅ
ដល់ពីរនាក់ទៀត បានព្រហើនមិនឆ្លើយ»ជេយ៍ស្រដីទៅកាន់រាងតូចឱ្យអារម្មណ៍ចង់ឆេះ
«ចុះបើខ្ញុំទៅទាក់ប្រុសមែន!ហ្ហឹសវាទើសក្បាលពួកបងដែរមែន ក្រែងពួកបងមានស្រីស្នេហ៍នៅជាមួយហើយតើ ចាំបាច់អ្វីត្រូវមកខ្វល់រឿងខ្ញុំទៅទាក់ប្រុសនោះ»រាងតូចខំទប់អារម្មណ៍ឱ្យត្រជាក់តប
ទៅប្តីវិញ យ៉ាងឆ្ងាញ់
«នេះកាន់តែថ្លើមធំហើយណា ហេនរីចស៍ នីគី»សូនូទ្រាំមិនបានហៅឈ្មោះពេញរបស់រាងតូច
«បាទ! លោកឃីងន៍ដេន សូនូ! ខំប្រឹងហៅឈ្មោះខ្ញុំពេញលេញម្ល៉េខ្លាចខ្ញុំមិនចាំឈ្មោះខ្លួនឯងហេ!»សម្តីចាញ់ផ្ចាវាចាទៅគ្នាមិនដឹងឈ្នះ ភ្នែកសម្លឹងគ្នាដូចសត្រូវ
ដោយមិននិយាយច្រើនជុងវ៉ុនដើរចូលទៅបោចសក់រាងតូច
យ៉ាងឃោរឃៅ។ ព្រមទាំងរុញរាងតូចអោយដួលទៅបុកនិងជ្រុងនៃសសរដែលមានស្រួចៗតិច យ៉ាងពេញទំហឹងបណ្តាលឱ្យនីគីបុកនិងក្បាលមុតនិងជ្រុងសសរ។ ឯយ៉ាវីណាញញឹមយ៉ាងសមចិត្តឃើញសភាពនីគីត្រូវប្តីធ្វើបាបមិនអាណិត ដៃកំពុងតែអោបសុងហ៊ុនយ៉ាងស្អិត។
«ឈប់ភ្លាមណា! ជុងវ៉ុន!»សម្លេងលោកស្រីឃីងន៍ដេន ស្រែកពីជាន់លើមក គាត់មិននឹកស្មានថាកូនប្រុសខ្លួនហ៊ានលើកដៃធ្វើបាបប្រពន្ធខ្លួនឯង
«អ្នកម៉ាក់!»ទឹកមុខរាងក្រាស់ម្នាក់ៗចាប់ផ្តើមភ័យ ហេតុអ្វីម៉ាក់របស់ពួកគេបង្ហាញខ្លួនមកចំពេលនេះ
ផាច់! ផាច់! សម្លេងទះកំផ្លៀងទៅជុងវ៉ុនបានបង្កការភ្ញាក់ផ្អើលដល់អ្នកក្នុងភូមិគ្រឹះ។ ជាពិសេសយ៉ាវីណានាងចាប់ផ្តើមភ័យ ឃើញហេតុការណ៍អញ្ចឹង។ ម្ចាស់យាយក៏បង្ហាញខ្លួនមកដូចគ្នា។
«កូនកំពុងធ្វើអី?មានដឹងខ្លួនឬអត់ហា! ជុងវ៉ុន~~~~»សម្លេងស្រែកគំហកទៅកូន យ៉ាងខឹងសម្បារ
«ចំណែកនាង! យ៉ាវីណា! ដូចជាបានដៃណាស់តើបានកូនប្រុសក៏សែនត្រចៀកសយើងកាន់ជើងនាងអញ្ចឹង ពូកែណាស់តើអាខាងនិយាយចាក់រុកគេឱ្យកូនៗយើងនិងកូនប្រសារឈ្លោះគ្នា»លោកស្រីឃីងន៍ដេន ប្រើថាមពលទាញនាងចេញមកច្របាច់កនាង
«អ្នកម៉ាក់! ឈប់ៗ...កុំធ្វើបាបនាង! នាងមិនបានដឹងស្អីទេ»ជេយ៉ុនប្រញាប់និយាយលួង
«ឆាប់បិទមាត់ពួកកូនភ្លាមទៅ....បើមិនចង់មានរឿងជាមួយម៉ាក់!»កែវភ្នែកប្រែទៅក្រហមសម្លឹងកូនប្រុសក្នុងកំហឹងកំពុងឆេះ
«កូនប្រសារ!»ម្ចាស់យាយផ្លាស់ទីមកជិតលោកស្រីក្នុងមួយពព្រិចភ្នែក
ផាច់! ផាច់! ផាច់! យ៉ាវីណាត្រូវម្ចាស់យាយទះកំផ្លៀងទៅមកក្រោយទាញដៃកូនប្រសារស្រីចេញ។
«លោក-យាយ»ហេសឿងហៅឈ្មោះម្ចាស់យាយដោយមិននឹកស្មាន
«ពួកចៅកុំលូកនិយាយឱ្យសោះ! យើងធំជាងគេក្នុងផ្ទះភូមិគ្រឹះនេះ ពួកចៅទាំងអស់គ្នាសមជាប្តីគេទេ យកស្រីផ្សេងមកចូលក្នុងផ្ទះ ជាពិសេសចៅជុងវ៉ុន ចៅម៉េចក៏ហ៊ានលើកដៃដើរទៅបោចសក់ប្រពន្ធខ្លួនឯងកើត មុននិងចៅលើកដៃធ្វើបែបនេះ...! ...ចៅមានបានសួររកការពិតជាមុនទេ ឆ្លើយប្រាប់យាយមក»សម្តីមួយៗរបស់ម្ចាស់យាយចោទសួរទៅចៅៗ តែបែរជានាំគ្នាអោនមុខចុះកើតទៅវិញ
«ហ្ហឹកៗ...ឈឺណាស់...ជេយ៍ជួយអូន...»យ៉ាវីណាត្រូវបិត
មាត់ទៅវិញក្រោមក្រសែរភ្នែកដ៍គួរឱ្យខ្លាចរបស់ម្ចាស់យាយ និងលោកស្រីឃីងន៍ដេន
«អ្នកណា?ឱ្យនាងបើកមាត់និយាយហ្ហាស...! ឬនាងចង់សុីពីរ-បីកំផ្លៀងទៀតទើបបានត្រូវចិត្ត នាងស្រីពស់វែក!»សម្តីមួយម៉ាត់លោកយាយថាឱ្យនាងឡើងស្ពឹកមុខភ្លាមៗ
«នីគី! កូនយ៉ាងម៉េចហើយ! អួយឈាមនីគី! នីគីក្បាលកូនចេះឈាមហើយ!»លោកស្រីចូលទៅជួយលើករាងតូច ចៃដន្យដៃប៉ះក្បាលរាងតូច ក៏ឃើញឈាមប្រលាក់ដៃ
«ម៉ាក់! កូនមិនអីទេ! ឈាមពិននិងវាមិនងាប់ឡើយ វាមិនស្មើនិងប្តីខ្លួនឯងប្រព្រឹត្តចំពោះខ្ញុំបែបនេះទេ!»នីគីសម្លឹងមើលជុងវ៉ុនដោយការស្អប់ លោកស្រីឃីងន៍ដេនអោបរាងតូចដោយក្តីអាណិតមិននឹកស្មានថាកូនប្រសារត្រូវមកជួបរឿងនេះដោយស្នាដៃកូនប្រុសខ្លួនឯង រួចនាំរាងតូចដើរទៅជាន់លើបន្ទប់ខ្លួនដើម្បីរំរបួស
«ពួកចៅទាំងអស់គ្នា! ត្រូវចាំសម្តីលោកយាយនិយាយឱ្យច្បាស់ បើលើកក្រោយមានរឿងបែបនេះទៀត ស្រីម្នាក់នេះយាយនិងសម្លាប់នៅមុខចៅឱ្យមើលផ្ទាល់តែម្តង!ហ្ហឹស»ម្ចាស់យាយដើរចេញ បន្សល់ទុកតែរាងក្រាស់រត់មកមើលយ៉ាវីណា
«អូនយ៉ាងម៉េចហើយ!»សុងហ៊ុនសួរទាំងបារម្ភ
«អូនឈឺខ្លាំងទេហា!»សូនូយកដៃស្ទៀបអង្អែលថ្ពាល់ថ្នមៗ
«អូនមិនអី! ពួកបងកុំបារម្ភអី»យ៉ាវីណាឃើញឪកាសមកដល់ខំសម្តែងធ្វើមុខកំសត់ ឱ្យរាងក្រាស់បារម្ភ
«គ្រប់យ៉ាងមកពីនីគីទាំងអស់ អូនត្រូវលោកយាយទះបែបនេះ...»ជេយ៉ុនក្តាប់ដៃខឹងនិងរាងតូច
នីគីក្រោយរំបង់របួសក្បាលរួច បានត្រឹមតែស្ងាត់មិនដឹងនិយាយអ្វីឡើយ។ ម្ចាស់យាយបានអង្គុយជិតចាប់ដៃអង្អែល ក្រោយឃើញសភាពចៅប្រសារ ត្រូវចៅជុងវ៉ុនធ្វើបាប។
«នីគី! ឱ្យម៉ាក់សុំទោសចំពោះគ្រប់យ៉ាងដែលកូនប្រុសម៉ាក់នេះ ទៅធ្វើបាបកូនអញ្ចឹងណា....»
«ម៉ាក់មិនបាច់សុំទោសកូនទេ! កូនខុសខ្លួនឯងដែលទេ»
«យាយមិនដឹងថានាងស្រីពស់វែកនោះ ទៅនិយាយចាក់រុកដល់ពួកគេយ៉ាងម៉េចខ្លះទេ បានជាទៅបែបនេះអស់»ម្ចាស់យាយនឹកឃើញស្រីពស់វែកនៅខឹងមិនទាន់បាត់
«ពួកគាត់ប្រហែលស្អប់កូនខ្លាំងហើយ! បើមិនបានស្រឡាញ់ខ្ញុំដែលជាប្រុសដូចគ្នាទេ ក៏មិនប្រាប់អ្នកម៉ាក់និងលោកយាយតាំងពីដំបូងមក កុំឱ្យមានរឿងដូចថ្ងៃនេះ»នីគីបានពោលពាក្យក្នុងចិត្តចេញមកប្រាប់ដល់ម៉ាក់ក្មេក លោកយាយ
«កូនកុំគិតចឹង មកពីម៉ាក់ទាំងអស់បើម៉ាក់មិនបង្ខំឱ្យអាកូនប្រុសក្បាលខូច6នាក់នុងមករៀបការជាមួយកូន កូនមិនមានរឿងអញ្ចឹងទេ គ្រប់យ៉ាងមកពីម៉ាក់ពេញចិត្តស្រឡាញ់និងអត្តចរឹកកូនទើបម៉ាក់ចង់បានកូនចូលមកជាកូនប្រសារគ្រួសារនេះ!»លោកស្រីដកដង្ហើមធំដោយសារជាកំហុសខ្លួនទាំងអស់
«លោកយាយ! អ្នកម៉ាក់! កូនមានរឿងមួយចង់ប្រាប់ដល់អ្នកទាំងពីរ...»លោកស្រីឃីងន៍ដេននិងលោកយាយមើលគ្នាទៅមក នេះមានរឿងអ្វីទៀតឬ
«គឺ2ថ្ងៃមុនកូនបានលួចស្តាប់ឮ! ឮនាងយ៉ាវីណាចលនិយាយទូរស័ព្ទជាមួយប៉ានាង ទាក់ទងនិងប្តីរបស់កូនទាំងអស់ នាងនិយាយថានាងនិងធ្វើឱ្យកូនរបស់ម៉ាក់ ឈ្លោះគ្នាបំបែកបំបាក់ទំនាក់ទំនងបងប្អូនឱ្យបំផ្លាញគ្នាទៅវិញទៅមក ព្រមទាំងគ្រួសារនេះទាំងមូលឱ្យសម្លាប់គ្នាទាំងអស់»ក្រោយស្តាប់ការរៀបរាប់របស់នីគី លោកយាយគឺដឹងហើយថានាងនិងធ្វើបែបនេះមែន
«យើងគិតមិនដែលខុសមែន! នាងចូលមកគ្រួសារនេះ គឺដោយសារតែចង់បំផ្លាញគ្រួសារយើងឱ្យសម្លាប់គ្នា មើលតែរឿងកើតឡើងមុននេះទៅ នាងកំពុងតែធ្វើបណ្តើរៗហើយ»ម្ចាស់យាយ
នៅខាងក្រោយផ្ទះយ៉ាវីណាបានដើរមកមើលមាត់ស្រះ នាង
និងនិយាយបញ្ចុះបញ្ចូលរាងក្រាស់ម្តងទៀត។
«ហ្ហឹស! អានីគី! ឯងត្រៀមខ្លួនងាប់ឱ្យហើយទៅ ព្រោពួកបិសាចជញ្ជក់ឈាមពេលណាត្រូវទឹកហើយ ថាមពលនឹងចុះខ្សោយដូចគ្នា សូម្បីតែពេលនោះប្តីដ៏សែនល្ងង់ក៏មុនជួយឯងដែរ ចាំមើលថាបានអ្នកណាជួយឯងទៅ បន្ទាប់មកដល់វេនពួកឯងម្តងហើយ ហេសឿង ជេយ៍ ជេយ៉ុន សុងហ៊ុន សូនូ ជុងវ៉ុន ត្រៀមតែស្លាប់ទៅ យើងមកកំចាត់គ្រួសារពួកបិសាចជញ្ជក់ឈាមហើយ ស្របពេលពួកវាកំពុងឈ្លក់វង្វេងជាមួយសម្រស់ខ្ញុំ»កែវភ្នែកពិសពុលរបស់នាង កំពុងបង្ហាញភាពឈ្នះ
គ្រប់ពាក្យដែលយ៉ាវីណានិយាយត្រូវបានមនុស្សម្នាក់ដែលជាអ្នកដែលជាអង្គរក្សដៃស្តាំរបស់ម្ចាស់យាយបានស្តាប់ឮលើដើមឈើដែលខ្លួនប្រែក្រឡាជាសត្វប្រចៀវទំលើមែកឈើ សូម្បីតែកាំមេរ៉ាក៏បានលួចបង្កប់ក្នុងផើមផ្កាថតគ្រប់កម្មភាពនាងទាំងអស់។
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
