ភាគ24:មានវិប្បដិសារីហើយ

101 16 0
                                        

ថ្ងៃថ្មីមកដល់នីគីបានក្រោកពីដំណេកលឿនជាងរាល់ដង រួចបានរៀបចំខ្លួនស្លៀកពាក់ទៅធ្វើការក្រោយងូតទឹកសម្អាតខ្លួនហើយ។ សម្លេងបើកទ្វារបន្លឺឡើង រាងតូចដើរចេញមកខាងក្រៅ ចំណែកredeyeស្រែកម៉ែវៗពីក្រោយម្ចាស់តាមមក។
«អា៎! redeyeហាឯងត្រូវនៅផ្ទះឱ្យស្ងៀមឮទេ កុំស្រែកទៀតណា យើងទៅធ្វើការចាំមកវិញយើងទិញអីឱ្យឯងសុីចុះredeye»នីគីឈោងដៃចាប់ឆ្មាលើកបីយកដៃអង្អែលថ្នមៗ និយាយជាមួយ
«នីគី! ឱ្យឆ្មាមកម៉ាក់មក ក្រែងកូនដល់ម៉ោងធ្វើការឬ ប្រយ័ត្នយឺតណា»អ្នកស្រីស៊ូរីមឃើញកូនរវល់ប្រលែងជាមួយឆ្មាយូរទើបប្រញាប់ចូលមកនិយាយដាស់តឿន
នីគីក៏ហុចឆ្មាឱ្យអ្នកម៉ាក់គេ រួចចេញមកយកកង់ជិះចេញទៅ។នៅតាមស្រាបពេលដែលកំពុងធ្វើដំណើរទៅហាងកាហ្វេ ភ្នែកក៏រ៉េទៅឃើញជេយ៉ុននិង សូនូកំពុងដើរចេញពីហាងសៀវភៅមួយកន្លែង ដៃពួកគេទាំងពីរកាន់សៀវភៅដែលទិញពីហាងម្នាក់មួយ
ខ្ចប់យ៉ាងស្អាតដើរចេញមក។ ណាមួយដល់ម៉ោងធ្វើការផងទើបឈប់មើលងាកមើលផ្លូវទៅកាន់កន្លែងធ្វើការវិញ។ ពេលមកដល់កន្លែងធ្វើការគឺឃើញសុងហ៊ុន ជេយ៍មកហាងកាហ្វេមុនគេតែម្តង។
«មិនដឹងជាស្អីទេ! ថ្ងៃនឹងអស់ពីជិះកង់ជួបពីរនាក់នោះ ឥឡូវមកដល់ហាងជួបបងប្អូនពួកគេទៀត ហត់ម៉ងនិយាយមែន ចង់តែរត់គេចពីផែនដីនិងបាត់ទេ និយាយទៅមិនដឹងជាកម្មស្អីរបស់ខ្ញុំមកជួបពួកគេ គិតថាចង់មកត្រូវរ៉ូវគ្នាមួយខ្ញុំវិញមែនដេកចាំទៅ...»នីគីកំពុងតែរអ៊ូង៉ូវៗតែម្នាក់ឯង ថេសាន់ក៏ដើរមកប៉ះស្មាពីក្រោយ
«នីគី! នេះកំពុងតែរអ៊ូអីតែឯងនិងហា មិនគិតចូលក្នុងធ្វើការទេឬកំលោះតូចនីគី!»អ្នកដែរត្រូវគេហៅកំលោះតូចនោះវិញមានការភាំងៗនិងសម្តីថេសាន់
«ហ្ហាក! បងថេសាន់ម៉េចសុខៗហៅខ្ញុំកំលោះតូចចឹងមានបញ្ហាអ្វីទេបាទ?!»ចំណែកថេសាន់ក៏មិនបានឆ្លើយតបនិងសំណួរនេះទេ គឺបែរជាសួរសំណួរមួយទៀតទៅនីគី
«នីគី! តើម្សិលមិញម៉េចមិនឃើញមកធ្វើការអញ្ចឹងទៅណាមែនឬរវល់?»
«គឺថាម្សិលមិញនិងខ្ញុំមិនស្រួលខ្លួនបងថេសាន់ ទើបតែថ្ងៃនេះទេរាងគ្រាន់បើជាងមុន ទើបមកធ្វើការវិញទៅ តែសុំតែម៉្យាងបានហើយគឺកុំកាត់លុយធ្វើការខ្ញុំអីណា»ថេសាន់រាងសើចបន្តិច គិត
ទៅក្មេងនេះខ្លាចតាគេកាត់លុយមែន
«កុំភ័យអី! រឿងលុយបងមិនកាត់ទេឱ្យតែមកធ្វើការវិញគឺល្អហើយណា អរមែនថ្ងៃនេះបងនិងបើកលុយជូនសម្រាប់ការធ្វើការបីបាន
អាទិត្យម្តង ហើយពេលល្ងាចនិងបងនិងជូននីគី និងសាមីន ខេវិនប៉ាវទៅញាុំអីជុំគ្នាល្ងាចនេះ»នីគីបង្ហាញទឹកមុខរំភើបចេញមក ព្រោះមិននឹកស្មានថាថេសាន់ផ្តល់ការភ្ញាក់ផ្អើលមួយនេះ
សកម្មភាពអ្នកទាំងពីរកំពុងស្ថិតក្រោមភ្នែកពីរគូសម្លឹងមក។ ឯនីគី ថេសាន់ក៏ចូលមកក្នុងហាង រួចបំបែកផ្លូវទៅរៀងខ្លួន។
«បងទី2! ទំនាក់ទំនងអ្នកទាំងពីរដូចជាមិនធម្មតាសោះ តាមខ្ញុំមើលទៅ»សុងហ៊ុនងាកកេសដៃជេយ៍
«កុំទាន់គិតបែបនេះ ពេលនេះនីគីកំពុងតែស្អប់មុខពួកយើងផងទេ...»ជេយ៍ដែលនិយាយគ្នាជាមួយសុងហ៊ុនងាកបែរទៅឃើញភ្នែករាងតូចសម្លឹងមកពួកនាយទាំងពីរឡើងមុតស្រួច ក៏បិទមាត់ឈប់និយាយអ្វីទាំងអស់
«ខេវិន! ពួកគេពីរនាក់នោះមកយូរប៉ុណ្ណាហើយ ម៉េចនៅមិនទាន់ទៅវិញទៀតចង់អង្គុយនៅនិងរហូតមែន»នីគីឃើញរាងក្រាស់នៅយូរពេកក្នុងចិត្តទ្រាំមិនបានសម្រេចចិត្តងាកទៅសួរខេវិន
«គឺប្រហែលជាយូរគួរសម កាហ្វេក៏បានឱ្យលុយរួចដែរ ផឹកក៏អស់ដែរ តែមិនដឹងពួកគេពីរនាក់នោះចង់នៅអង្គុយដល់ណាទៀតដែរ ប្រហែលនៅអង្គុយនិយាយគ្នារឿងការងារអីដឹង ហើយនីគីកើតអីនឹងឃើញធ្វើមុខដូចជាស្អប់ពួកគេដល់ហើយ សំខាន់ប្រុសម្នាក់
នោះក៏ធ្លាប់ឃើញមកម្តងដែរជាមួយម្នាក់ទៀត លូវមកជាមួយណាគេផ្សេងទៀតហើយ»ខេវិន
«ណែ! នីគី! ខេវិន! បងថេសាន់ហៅទៅកន្លែងការិយាល័យបើក
យកលុយ ឆាប់ឡើង»ដោយកំពុងជាប់មាត់និយាយគ្នាសុខៗ សាមីនដើរមកហៅ នាំគ្នាងើបចេញទៅការិយាល័យថេសាន់
ខេវិន នីគីក៏ដើរចូលមកទល់មុខនិងថេសាន់ កំពុងរាប់លុយចែកដល់បុគ្គលិក។
«នេះជាលុយសម្រាប់ការងារអ្នកទាំងបី! រៀងរាល់បីអាទិត្យម្តងបងនិងបើកជូនអ្នកទាំងបីណា ហើយបងឃើញថាហាងកាហ្វេយើងឥឡូវក៏មានភ្ញៀវមកទិញច្រើនជាងមុនដែរ មួយរយះនេះ ល្ងាចនេះបងនាំពួកយើងទៅញាុំអីម្តងណា»ថេសាន់
«ខ្ញុំអរគុណបងថេសាន់ច្រើនហើយ បងពិតជាមេល្អមែន ល្អចំពោះកូនចៅបែបនេះ ត្រូវតែខំធ្វើការឱ្យល្អជាងនេះថែមទើបបាន»សាមីនក៏និយាយលេងលើច សំណើចផ្ទុះឡើងពេញការិយាល័យ
អ្នកទាំងបីក៏ចេញមកវិញ ឃើញថាមានភ្ញៀវចូលមកនាំប្រញាប់ទៅនិយាយរាក់ទាក់ជាមួយភ្ញៀវខ្លាចមានការអន់ចិត្ត។
☽☽☽☽☽☽☽
«បងទី3! បងធ្លាប់គិតអត់បើថ្ងៃណាមួយនីគីព្រមអភ័យទោសឱ្យពួកយើង តែគ្រប់យ៉ាងត្រូវបានត្រឹមតែអ្នកស្គាល់គ្នាវិញនោះ បងនិងគិតបែបណា»មួយសំណួរចាក់ដោតរបស់សូនូ សួរឡើងធ្វើឱ្យជេយ៉ុនរាងស្រកាំងឡាំងមួយភ្លេត
«បង....បងប្រហែលជាមានវិប្បដិសារីហើយ ដោយសារតែកំហុសដ៏សែនឆោតល្ងង់បង្កឱ្យក្តីស្រឡាញ់របស់មនុស្សម្នាក់ ដែលស្រឡាញ់យើងវាចាកចេញទៅដោយមិនអាចត្រឡប់មកវិញ
បាន ចុងក្រោយប្រហែលវាបានត្រឹមធ្វើមនុស្សធ្លាប់ស្គាល់គ្នាទៅវិញណាស់ណ្ហើយ តែមានតែចាំមើលទៅមុខទៀតសិនទេ!»សូនូក្រោយស្តាប់ការនិយាយជេយ៉ុនរួចមក អាចធ្វើឱ្យគេមានអារម្មណ៍ថាឈឺខ្ទោតបេះដូងតិចៗ
«តែសម្រាប់ខ្ញុំវិញគឺមិនចង់បានបែបនេះទេ ខ្ញុំមិនអាចទទួលយក
ទាំងអញ្ចឹងទេបងទី3! វាពិបាកធ្វើចិត្តទទួលណាស់ បើសិនជានីគីឱ្យខ្ញុំធ្វើអីក៏ព្រមដែរ ឱ្យតែបាននៅក្បែរមិនចង់ឮពាក្យចេញមាត់មនុស្សខ្លួនឯងស្រឡាញ់ថាត្រឹមមកជាមមុស្សធ្លាប់ស្គាល់គ្នាឡើយណា...»ជេយ៉ុនបានត្រឹមយកដៃអង្អែលខ្នងប្អូនតិចៗពីក្រោយ កុំឱ្យគិតច្រើនជាងនេះទៀត
☽☽☽☽☽☽☽
«ចៅហ្វាយ! បាទនេះគឺឯកសារត្រូវពិនិត្យ ទាក់ទង់និងម៉ូដកាបូប ស្បែកជើង ទើបរចនាម៉ូថឡើងមកថ្មីចៅហ្វាយ!»ហេសឿងនាយ
មិនបានស្តាប់ការរៀបរាប់យុនសៃទេ អារម្មណ៍ក្នុងខ្លួននៅមិនសុខ គិតរឿងរាងតូច
«ឯងចេញសិនទៅយុនសៃ! អាឯកសារស្អីនិងទុកម៉ាឡែកទៅ យើងគ្មានអារម្មណ៍មើលទេ មួយទៀតហាមអ្នកណាចូលមកបើគ្មានការអនុញ្ញាតពីយើងយល់ទេ យុនសៃ!»យុនសៃមិនបានតបអីទេ ឃើញចៅហ្វាយមិនសូវស្រួលប្រញាប់អោនគោរពចេញមកខាងក្រៅ
«តើយើងគួរធ្វើបែបណាត្រូវនីគីមិនព្រមអភ័យទោសឱ្យយើងឡើយ?»
យុនសៃក្រោយចេញមកផុត ប្រទះឃើញជូនឆយនិងឌីនផាកំពុងតែនិយាយគ្នាតែពីរនាក់ មិនដឹងជាមានរឿងអ្វីទេ? សំខាន់ងាកមើលឆ្វេងមើលស្តាំក្រែងល៎មាននរណាមកឃើញពួកគេទាំងពីរ។
«អេ! ឯងមិចចេះតែតាមយើងគ្រប់ទីកន្លែងបែបនេះហា»
«ហើយគ្រាន់យើងតាមនាងទៅគ្រប់ទីកន្លែងមានបញ្ហាឬ?»ជូនឆយវៃញាក់ចិញ្ចើមដាក់ឌីនផា
«មិនបានទេ! យើងហើយនិងឯងមិនដែលមានស្អីទាក់ទងនិងគ្នាទេ កុំមកចង់ធ្វើស្អីតាមតែចិត្តឯងនោះណា យើងប្រាប់ទុកឱ្យហើយ»
«ឈប់សិន! មិនមានស្អីទាក់ទងនិងគ្នាយ៉ាងម៉េចវិញ! កុំភ្លេចណាថាពួកយើងមានវីដេអូលើគ្រែជាមួយគ្នា បើនាងចង់បានសុខឈប់ទៅរញ៉េរញ៉ៃជាមួយប្រុសផ្សេងទៅ រៀនកែប្រែអត្តចរឹកដ៏សែនអាក្រក់ចេញទៅ ជាពិសេសលោកអគ្គនាយកកុំប្រឹងទៅក្បែរគេពេក»
«លោ...លោកចង់យ៉ាងម៉េចជាមួយខ្ញុំ? ចង់គំរាមនិងអាវីដេអូនិងមែនគិតថាខ្ញុំខ្លាចឬ?រឿងខ្ញុំរញ៉េរញ៉ៃជាមួយប្រុសណាជារឿងខ្ញុំ មិនពាក់ព័ន្ធនិងលោកទេ បើឱ្យខ្ញុំឈប់ទៅក្បែរលោកអគ្គនាយកគឺថាអត់ទេ»ឌីនផារៀបដើរចេញតែត្រូវអាក់និងពាក្យសម្តីជូនឆយមួុយម៉ាត់ចុងក្រោយវិញ
«ប្រយ័ត្នងាប់ដោយសារលោកអគ្គនាយកណាអ្នកនាងឌីនផា.... គ្រាន់តែប្រាប់យកបុណ្យទេ!ហ្ហឹស! ព្រោះពេលខ្លះមិនឃើញទេ»ជូនឆយក៏ដើរមកខ្សឹបប្រាប់ក្បែរត្រចៀកមុនដើរចេញទៅ
☽☽☽☽☽☽☽
រៀងថ្ងៃត្រង់បន្តិចនីគីយើង ដើរចេញពីហាងមករកទិញអាហារ
នៅឆ្ងាយពីទីនេះប្រហែលដើរ3នាទីគឺទៅដល់។ ពេលដើរមកដល់ដៃចាប់កាន់ទ្វារបើកចូលទៅ ស្របពេលយូរីដែលជាcrushនីគីយើង ដើរមកពីក្រោយជាមួយ។ ក្រោយកំពុងរើសរបស់ញាុំដៃអ្នកទាំងពីរបានប៉ះគ្នាដោយចៃដន្យ បណ្តាលឱ្យងាកមើលមុខគ្នាយ៉ាងយូរ គឺមូលហេតុកំលោះតូចនីគីយើងរវល់ភ្លឹកនិងសម្រស់
crush ដែលខានជួបគ្នាជាយូរមកហើយ។
«hi...យូរីខានជួបគ្នាយូរហើយ»នីគីប្រញាប់សម្រួលឥរិយាបថវិញ រួចនិយាយរាក់ទាក់
«សួស្តី! នីគី! ខានជួបលោកយូរ លោកកាន់តែសង្ហារជាងមុនទៀត នេះនីគីចូលចិត្តញាុំមីហិរដែលត្រូវទេ ទើបចាប់យកមីហិរដូចគ្នាពេក»នីគីក្រោយបានស្តាប់សំឡេងដ៏សែនពិរោះយូរី គឺហាមាត់និយាយមិនចង់ចេញ
«បា..បាទគឺចូលចិត្តខ្លាំងដែលហិះៗ យូរីវិញក៏ស្អាតជាងមុនដែលមិនចាញ់គ្នាទេ»
«បើចឹងខ្ញុំសុំយកមុនហើយ»
«មិនអីទេយកមុនចុះ ខ្ញុំត្រូវរកមើលរបស់ញាុំផ្សេងទៀតដែរ»បន្ទាប់ពីយូរីដើរចេញទៅ នីគីតាមមើលគ្រប់ជំហានមិនឱ្យដាច់ចេញពីភ្នែក
«ថ្ងៃនេះខ្ញុំបានជួបcrush ហើយ នាងស្អាតខ្លាំងណាស់មិនថាពេលមុននិងឥឡីវក៏នៅតែស្អាត សូម្បីតែសំឡេងក៏ស្រទន់ដែរ»ខួរក្បាលស្រម៉ៃគ្រប់សកម្មភាពមុននេះ អារម្មណ៍រំភើបមិនដឹងថានិយាយបែបណាឱ្យសម
«អីយ៉ា! មិនកើតទេប្អូនទី4! នីគីប្រពន្ធសម្លាញ់របស់យើងមាន
អ្នកលួចស្រឡាញ់ទៀត ចប់ហើយ!»ជេយ៍និហសុងហ៊ុនដែលបានតាមដាននីគីចេញពីហាងមក រហូតមកដល់ឃើញទង្វើបែបនេះ ពិតជាទទួលយកមិនកើតឡើយ
«អត់ទេ! ដាច់ខាតកុំឱ្យនីគីស្រឡាញ់អ្នកណាក្រៅពីពួកយើងអី មិនចឹងងាប់មែនទែនហើយ នាងស្អាតពិតមែនតែចាញ់សម្រស់ដ៏សែនស្អាតនីគីយើងទេ ខ្ញុំមើលនាងយូរៗទៅមើលសាំភ្នែកវិញម៉េចដឹងទេ បងទី2គិតដូចខ្ញុំអត់ទេ»សុងហ៊ុនដើរនិយាយបន្តើរ ដើរតាមរាងតូចពីក្រោយលាក់ខ្លួនតិចៗខ្លាចរាងតូចចាប់បានជាមួយគេនិងជេយ៍
«បងក៏គិតដូចឯងដែរសុងហ៊ុន»ជេយ៍
ក្រោយនីគីគិតលុយចេញពីហាងបាត់ ជេយ៍និងសុងហ៊ុនក៏ចេញមកដូចគ្នា។ តែនីគីដឹងរួចហើយថា រាងក្រាស់ទាំងពីរតាមដាន
ខ្លួនពីក្រោយតាំងពីនៅក្នុងហាងមកម្ល៉េះ។ សម្រេចចិត្តថាធ្វើមិនឃើញទៅ អាចិត្តកាន់តែស្អប់កាន់តែជួបមុខរហូត និយាយរួមគឺបងប្អូនពួកគេពូកែតាមខ្លួនមែន។

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now