ភាគ8:អ្នកនាងមុខចរឹតឆ្កែ

130 16 1
                                        

  នាពេលព្រឹកព្រលឹមស្រាងៗ មេឃប្រែទៅពណ៍ខ្មៅងងឹត មិនយូរប៉ុន្មានមេឃបង្អុលភ្លៀង ធ្លាក់ចុះមកយ៉ាងច្រើន។ អាកាស
ធាតុចាប់ផ្តើមត្រជាក់ ចំណែកម្ចាស់ដំណេកនេះគឺថាគេងមិនចង់ក្រោក។
  តុកៗ...
«នីគីក្រោកឬនៅកូន? មេឃភ្លឺហើយណា!កូនអត់ទៅធ្វើការទេហី»សម្លេងដ៏ពិរោះរបស់អ្នកម្តាយមក ស្រែកដាស់កូនឱ្យក្រោក
  ចាំអស់ពេលយូរពេក អ្នកស្រីហេនរីចស៍ទម្លុះទ្វារចូលទៅតែម្តង
ឃើញកូនដេកដដែល។ ក៏ដកដង្ហើមធំមួយស្របក់មុន និងដើរទៅទាញវាំងនង បើកបង្អួចឱ្យពន្លឺចូលមក។ ការងារបន្ទាប់របស់អ្នក
ម្តាយគឺទាញភួយកូនចេញ ចាប់ទាញដៃកូនឱ្យក្រោក កូនត្រូវម្តាយទាញ បើកភ្នែកទាំងមុខស្អុយ។
«អឹម...»គ្រហឹមដើមកបន្តិច មុននិងងើបទៅលប់មុខដុះចេញ
«យីកូននេះ! ដេកៗមិនចង់ក្រោកសោះ សុទ្ធចេញរកការងារ រកលុយមកចិញ្ចឹមម៉ាក់ តែទង្វើជាក់ស្តែងចប់និយាយលែងចេញ មិនដឹងអ្នកណាចិញ្ចឹមអ្នកណានៀក»នីគីបើមិនបានឱ្យម៉ាក់រអ៊ូកាត់
ព្រឹកប្រហែលមិនក្រោកលឿនទេ រត់ទៅទាញកន្លែងចូលបន្ទប់យ៉ាងលឿន
«យ៉ាប់ណាស់កូនឯង...ចង់ឱ្យម៉ាក់ទេសនាទាំងព្រឹកម៉ង ងូតទឹកដុះធ្មេញឱ្យស្អាតមក ម៉ាក់រៀបចំម្ហូបដាក់ក្នុងប្រអប់រួចហើយណា កូន
ទៅញាំកន្លែងធ្វើការចុះ! កុំឱ្យខាតពេលយូរឮទេ...»មុនចេញទៅ ក៏មិនភ្លេច ផ្តែផ្តាំកូនរឿងម្ហូបអាហារ
«បាទម៉ាក់...»ងាកស្រែកពីបន្ទប់ទឹកមក
                      ☽☽☽☽☽☽☽
   ហេសឿងឃើញថាដល់ម៉ោងទៅក្រុមហ៊ុន តែនៅខាងក្រៅមេឃភ្លៀងមិនអាចចេញទៅណាបាន។ ណាមួយខ្លួនជាបិសាចជញ្ជក់ឈាម មិនអាចប៉ះទឹកឡើយ របួសក៏នៅឈឺចំដើមទ្រូង សល់ពីយប់មិញ។
«យុនសៃ! ឯងនៅណាឆាប់ចេញមកភ្លាម...»យុនសៃឮសម្លេងចៅហ្វាយនាយហៅ ប្រញាប់រត់មកពីក្រោយផ្ទះ ជួបចៅហ្វាយដែលហៅឈ្មោះគេ កាន់ឆ័ត្រជាប់ដៃរត់មក
«ចៅហ្វាយ! ខ្ញុំមកដល់ហើយ»យុនសៃដកដង្ហើមមួយៗ រត់ហត់សឹងស្លាប់ហើយ
«ហើយឯងទើបអើតក្បាលចេញពីកន្លែងណាមក!»
«...ខ្ញុំ...ទើបមកពីខាងក្រោយចៅហ្វាយ!»អោនមុខចុះខ្លាច
ចៅហ្វាយម្នាក់នេះខ្លាំងណាស់
«ឯងមើលម៉ោងមើល ថាម៉ោងប៉ុន្មានហើយ យើងត្រូវទៅក្រុមហ៊ុនផង ហើយឯងមិនប្រញាប់ទៅយកឡានមកបើកដឹកយើងទៅ ឈរអោនមុខកាលទៀត»ត្រូវមាត់ចៅហ្វាយស្តីឱ្យ រត់បកទៅយកឡាន
   សម្លេងម៉ាសុីនឡានបញ្ជេះ បើកចេញពីឃ្លាំងមកទទួលចៅហ្វាយ។ ប្រញាប់បើកទ្វារចុះមក កាន់ជាមួយឆ័ត្រជាប់ដៃ ចុះបើកទ្វារនិងទួលឆ័ត្រដើរទៅទទួលហេសឿង ឱ្យចូលក្នុងឡាន។ ឡានបើកចេញទៅ ភ្លៀងនៅតែបន្តធ្លាក់ចុះមកដូចគ្រាប់បែក។
     ក្រុមហ៊ុនឃីងន៍ដេន
  នីគីបានជិះកង់ឆ្លងកាត់ក្រុមហ៊ុនរាងក្រាស់ គាប់ជួនពេលនោះ មានឡានមួយបើកមកប៉ះនិងកង់រាងតូច បណ្តាលឱ្យដួលកំពប់បាយអស់។ ឡានដែលបើកមកប៉ះនោះគឺឡានកញ្ញាឌីនផា ប៉ះកង់នីគី។ មេឃក៏ភ្លៀងកាន់តែខ្លាំងទៀត ឌីនផាចុះចេញពីឡានជាមួយឆ័ត្រក្នុងដៃ ចុះមកស្តីឱ្យនីគីយើង។
«នែ៎! អាក្មេងឆ្កួត ឯងជិះកង់ឡប់ៗចឹងហា បានមកប៉ះឡានយើង»
នាងចុះមកស្តីឱ្យនីគីលែតៗ ទាំងដែលខ្លួនឯងអ្នកខុសសោះ
«អេនាង! នាងបើកឡានឆ្កួតៗមកបុកខ្ញុំសោះ ម៉េចខ្ញុំទៅប៉ះឡាននាងវិញ នាងបើកឡានអត់ភ្នែកខ្លួនឯងសោះមកស្តីឱ្យគេ លែតៗ
ទៀត នាងឯងខ្វាក់ភ្នែកឬ»នីគីយើងមិនឱ្យចាញ់នាងទេ តបទៅវិញផាំងគ្មានសំចៃមាត់ ក្រោកមកឈ្លោះតតាំងយកឈ្នះឱ្យខ្លួន
«ឯ...ឯង...អាក្មេង...អត់គ្រប់ទឹក...អាយ...»នាងឮនីគីថាខ្លួនបែបនេះញ័របបូរមាត់រកពាក្យវាចាមិនចង់ឃើញ ស្រែកផ្អើលគេអស់ គេនាំគ្នាមើលមុខលាន់ កាន់ឆ័ត្រស្រែកគ្រវី ខឹងនិងរាងតូច
«មិនដឹងស្រីស្អី! មុខមាត់ស្អាតបាតដែល ទាល់ត្រង់អន់ចរឹតប្រៀប
មិនបានឆ្កែតិចផង ខំស្រែកទៅ! តិចដាច់ខ្យល់ងាប់គ្មានអាណាចូលរួមបុណ្យវើយ»ពាក្យសម្តីមួយម៉ាត់ៗរបស់នីគីថា ឱ្យនាងស្ពឹកមុខមិនស្ទើទេ
«ឯង...សំអាងស្អី! យកយើងទៅប្រៀប...ដូចសត្វឆ្កែ...អា...»
  កំពុងតែឈ្លោះគ្នា វត្តមានហេសឿងដើរអមជាមួយកូនចៅ កាន់ឆ័ត្រទូលឱ្យ ដើរមកបញ្ឍប់ការឈ្លោះគ្នា។ ភ្នែកសម្លឹងមើលម្ចាស់
បេះដូងខ្លួន ដែលឃើញកង់ជិះដួល មានតាំងពីកំពប់ប្រអប់បាយអស់។
«តើឯងមានកើតអ្វីធ្ងន់ធ្ងរអត់?»ហេសឿងខំទប់អារម្មណ៍ខ្លួនមិនឱ្យរំភើបដែលបានឃើញអវត្តមានប្រពន្ធគេ បើនីគីកើតស្អីតែបន្តិច នាងឌីនផានិងមិនរស់រានមានជីវិតតទៀតទេ
«ខ្ញុំមិនកើតស្អីធ្ងន់ធ្ងរឡើយ! តែប្រអប់បាយរបស់ខ្ញុំកំពប់អស់ហើយ 
ត្រូវមកខាតពេលធ្វើការដោយសារបុគ្គលិកលោកឯងនិង»សម្លេងនៃកំហឹងនីគី វាចាទៅរាងក្រាស់ទាំងមួម៉ៅខ្លាំង អ្នកណាមិនខឹងលោក បើបាយមួយម៉ាត់មិនទាន់បានដាក់ចូលមាត់អាលីងនៀក
តាមចិត្តខឹងចង់តែយកមកគប់កណ្តាលមុខនាងឌីនផានិងឱ្យសមនិងចរឹតថោកទាបរបស់នាង
«ឌីនផា! នាងឆាប់សុំទោសគេភ្លាមនៅ កុំមកឈរកាន់ឆ័ត្រសម្លក់គេ នាងបើកឡានខុស នាងត្រូវសុំទោសគេ»កញ្ញាឌីនផាខាំមាត់ខឹង មនុស្សដូចនាងមិនងាយមកសុំទោសនរណាឡើយ តែបែរមក
ចាញ់អាក្មេងម្នាក់នេះ
«សុំ...ទោស...»
«ថាម៉េច? ដូចអត់ឮនិយាយម្តងទៀតមក?!»នីគីបានដៃ ចង់ស្តាប់នាងនិយាយសុំទោសម្តងទៀត
«សុំទោស...ពេញចិត្តនៅ»នាងពោលម្តងទៀត ងាកមុខចេញទាំងមួម៉ៅ ធ្វើស្អីមិនកើត
«ថ្ងៃក្រោយបើកឡានប្រយ័ត្នផង! ឮទេអ្នកនាងមុខចរឹតឆ្កែ...»រាងតូចថាឱ្យស្រពពេលនាងដើរចូលឡាន ជិះយកទៅទុក
«ខ្ញុំសុំទោស! ចំពោះបុគ្គលិកខ្ញុំផង ឯងកុំទុកក្នុងចិត្តណា ចាំខ្ញុំឱ្យកូនចៅខ្ញុំទៅទិញបាយសងវិញ គិតយ៉ាងម៉េចដែល?»រាងក្រាស់ឃើញឱកាសនៅសល់តិចតួច ប្រញាប់ដើរមកចូល ក្លិនខ្លួននីគីបានភាយមកដល់ច្រមុះរាងក្រាស់ ទោះបីមេឃកំពុងភ្លៀងមែន តែក្លិនខ្លួនបានហោះហើរមកជិតច្រមុះនាយ
«ក៏បានដែល...តែបើមានពេលលើកក្រោយចុះ បើសិនពួកយើងមាននិស្ស័យជួបគ្នាម្តងទៀត»ស្នាមញញឹមដ៏ស្រស់ស្អាត បាន
បញ្ចេញទៅកាន់ហេសឿង ឯបេះដូងនាយចាប់ផ្តើមលោត កែវភ្នែកមានពន្លឺ គេខានឃើញអ៊ចឹងច្រើនឆ្នាំហើយ វាប្រៀបបាន
និងការយល់សប្តិមួយ ដែលមិនចង់ក្រោកវិញ
   ឆ្លៀតពេលនីគីប្រមូលប្រអប់បាយ និងលើកកង់រកជិះចេញទៅ នាយបានចាប់ដៃរាងតូចឃាត់។ នីគីឃើញគេមកចាប់ដៃរបស់ខ្លួន កើតមានអារម្មណ៍ចម្លែកម៉េចក៏មិនដឹងដែល ដៃបែកសរសៃរមាំក្រាស់របស់គេ ធ្វើឱ្យខ្ញុំ ងាកទៅមើលមុខដ៏ស្រស់សង្ហា កែវភ្នែកដែលជ្រៅហើយមុតស្រួចរបស់គេ មើលទៅស្រស់ស្អាត ទន់ភ្លន់ ដែលខ្ញុំមិនងាយបានជួបពីមុនមក។
«ខ្ញុំសុំស្គាល់ឈ្មោះបានទេ?»ហេសឿងកំពុងតែតាមមើលកែវភ្នែក ដែលអៀននិងនាយ
«...ខ្ញុំឈ្មោះនីគី...»ដោយតាមសម្លឹងមើលពេក រាងតូចបែរមុខចេញយ៉ាងរហ័ស មើលកាន់យូរកាន់តែមានអារម្មណ៍ចម្លែក កើតឡើង
«នីគីឈ្មោះពិរោះណាស់! ខ្ញុំវិញឈ្មោះហេសឿង ចាំឈ្មោះខ្ញុំទុកផង»រាងក្រាស់ញោចស្នាមញញឹមចុងមាត់ មុននិងដាច់ចិត្តលែងដៃមនុស្សខ្លួនស្រឡាញ់ចេញទៅ
  ឯយុនសៃដែលឈរកាន់ឆ័ត្រឱ្យចៅហ្វាយខ្លួន ឃើញចៅហ្វាយកំពុងតែមកស្វីតនៅមុខខ្លួន ទាំងមានភ្លៀងខំបែរមុខទៅសម្លឹងអ្វីផ្សេង។ អ្នកណាទ្រាំមើលគេស្វីតនៅមុខនោះ តែចេះទ្រាំទៅបើជាចៅហ្វាយយើងហើយ។ នីគីជិះកង់ចេញទៅ រាងក្រាស់តាមមើលទាល់តែដាច់កន្ទុយភ្នែក ទើបព្រមចូលក្នុងឡានវិញ។
    សកម្មភាពរបស់ហេសឿងនិងនីគី អម្បាញមិញនេះកំពុងតែស្ថិតក្រោមភ្នែកមួយគូ។
«ម៉េចក៏លោកអគ្គនាយក! និយាយជាមួយគ្នាផ្អែមល្អែមអញ្ចឹង សូម្បីតែវាជិះកង់ចេញទៅហើយ នៅតាមមើលទៀត ចំណែកយើងវិញខំធ្វើគ្រប់យ៉ាងបានទទួលការចាប់អារម្មណ៍លោកអគ្គនាយក តែគាត់មិនដែលយកភ្នែកមើលយើងសោះ...»
ឌីនផាបានត្រឹមក្តាប់ដៃខឹង ដែលធ្វើអីមិនបាន នាងស្អប់ៗខ្លាំងជាទីបំផុត
                      ☽☽☽☽☽☽☽
  ទម្រាំនីគីធាក់កង់មកដល់ហាងកាហ្វេ មេឃចាប់ផ្តើមរាំងភ្លៀងតិចៗ។ ថេសាន់កំពុងនិយាយជាមួយបុគ្គលិកធ្វើការ ងាកទៅឃើញ
នីគីកំពុងតែដោះអាវភ្លៀងចេញ ដាក់ហាលលើកង់នៅខាងក្រៅ ប្រអប់បាយខ្ទេចអស់ យួរនៅដៃកង់ទុកចោល។
«នីគី! ម៉េចបានទើបតែមកដល់ហាងអ៊ីចឹង?»គ្រាន់តានីគីរុញទ្វារចូលមក ថេសាន់ដើរមកជិតសួរភ្លាមៗ
«គឺខ្ញុំត្រូវមកដល់យូរហើយ បងថេសាន់ មុននិងជួបបញ្ហាជាមួយគេបន្តិច ទើបបានជាយឺតយ៉ាវទៅ...»គេយកដៃអេះក្បាល វាចា
ទៅថេសាន់បែបទឹកមុខសោកសៅ
«មិនអីទេណា! មកយឺតដោយសារអីនោះ បងមិនខឹងទេ! ហើយថ្ងៃនេះបងចង់ណែនាំនីគីឱ្យស្គាល់អ្នកធ្វើការជាមួយគ្នា»
«នេះគឺខេវិន ផ្នែកឆុងកាហ្វេជាមួយនីគី»ខេវិនក៏ញញឹមទៅកាន់
នីគីបែបរួសរាយ អ្នកណាក៏រាប់អានជាមួយដែលមិនរើសអើងឡើយ
«ឯម្នាក់នេះ ខាងគិតលុយឈ្មោះសាមីន»ថេមីនមិនបានចាប់អារម្មណ៍និងការនិយាយថេសាន់ឡើយ រវល់តែភ្លឹកនិសម្រស់នីគី
មានភ្នែកធំបន្តិច សក់បាំងមុខតិច ភក្រ្តាស្រទន់គួរឱ្យចង់នៅក្បែរ
ស្នាមញញឹមទាក់ទាញ បបូរមាត់ភីងភីង កំពុងតែភ្លឹកផងត្រូវភ្ញាក់មកវិញពេលនីគីហៅខ្លួន
«សួស្តី! បងសាមីន...បងសាមីន!»
«បា...បាទ...កំពុងហៅខ្ញុំមែន!»
«បាទ! ខ្ញុំកំពុងហៅបងសាមីនតើ បងរវល់ភ្លឹកទៅណានិងហៅអត់ឮសោះ»ថេសាន់ដើរទៅមើលការងារ ទុកពេលឱ្យនីគីនិងបងសាមីននៅនិយាយគ្នា ឱ្យស្គាល់ពីគ្នា
«...អរ...មិញបងកំពុងគិតរឿងតិចតួច បានអត់ឮនីគីហៅកុំប្រកាន់
បងអី បងតែងតែបែបនេះហើយ ហិស!»
«ខ្ញុំអត់ប្រកាន់ទេ តែខ្ញុំទើបចូលធ្វើការម្សិលមិញនេះទេ អញ្ចឹងបងជួយណែនាំខ្ញុំបន្ថែមទៀតផង ណាបងសាមីន»គ្រាន់តែនីគីយកដៃទៅចាប់ ដើម្បីឱ្យខ្លួនណែនាំក៏បេះដូងនេះលោតញាប់សាហាវ
ក្លិនខ្លួនគេភាយប្រហើរមកជិតច្រមុះ ក្លិនដូចផ្កាឡាវេនដឺ ប្រុសទេតែក្រអូបដូចស្រី
«បានៗ...មិនអីទេ!»ថ្ពាល់ក្រហមអៀនរាងតូច ទើបជួបលើកទី1និយាយគ្នាចង់ស្និតបាត់
   ម៉ោងការងារចាប់ផ្តើម នីគីបានចេះរបៀបឆុងកាហ្វេច្រើនជាងមុនដោយមានការជួយពីខេវិន ខាងគិតលុយក៏រាងស្ទាត់មានសាមីនចាំប្រាប់។
                      ☽☽☽☽☽☽☽
  នៅក្នុងអូសហ្វីស រាងក្រាស់អង្គុយសញ្ជឹងគិតមុននេះ ពេលបានចាប់ដៃនីគី ក្លិននៅជាប់នាយ ក្លិនខ្លួនក្រអូបដក់ជាប់ក្នុងអារម្មណ៍មិនបាត់ទៅណា ដៃទន់ៗចាប់មិនចង់លែង ចង់ចាប់ដៃឱ្យបានយូរខ្លាំងណាស់តាមចិត្តចង់។ តែអ្វីដែលនាយខឹងនោះ គឺបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននេះ ទៅបុកប៉ះជាមួយម្ចាស់បេះដូងនាយ ចុះបើម្ចាស់បេះដូងគេ កើតអ្វីនោះអ្នកណាទទួលខុសត្រូវ ជិះកង់ មានអាវភ្លៀងចេញទៅធ្វើការ ប្រអប់បាយដាក់ពីផ្ទះក៏ខ្ទេចអស់។
«អ្នកគ្រប់គ្រង! ឆាប់ដើរទៅហៅឌីនផាឱ្យមកអូសហ្វីសខ្ញុំឱ្យលឿន»ខាងអ្នកគ្រប់គ្រងមិនទាន់ហាមាត់និយាយផង ត្រូវខាងអគ្គនាយកបិទមុនបាត់
    ឌីនផាឮអ្នកគ្រប់គ្រងប្រាប់ខ្លួនឱ្យទៅជួបរាងក្រាស់ ទឹកមុខសើចញញឹមញញែម ដើរមកអូសហ្វីសអគ្គនាយក។
   តុក...!
«ចូលមក!»
   ក្រាក...!
«ខ្ញុំឮអ្នកគ្រប់គ្រង់ប្រាប់ខ្ញុំថា លោកអគ្គនាយកហៅខ្ញុំឱ្យមកជួប តើលោកអគ្គនាយកចង់ជួបខ្ញុំរកអ្វីដែលចា៎?»នាងនិយាយទៅដាក់
ហេសឿង ដែលអង្គុយកៅអីបែរខ្នងដាក់
«នាងមើលទៅដូចឮឈ្មោះខ្ញុំហៅ ញញឹមញញែមណាស់!»នាយបែរកៅអីមករកឌីនផា ខ្សែភ្នែកកាចបាញ់មកឌីនផា
«ខ...ខ្ញុំញញឹមបែបនេះរាល់ថ្ងៃហើយ...លោកអគ្គនាយកចា៎»នាងលេបទឹកមាត់មួយក្អឹក ឱ្យដើមបំពង់ក
«រាល់ថ្ងៃនិងនាងមានទៅសាលារៀនបើកបរឡានបានត្រឹមត្រូវទេ? ឆ្លើយ...!»ប្រយោញចុងក្រោយនេះ សង្កត់ធ្ងន់មកលើនាងជាពិសេស
«...»
«ម៉េច? ហាមាត់និយាយលែងកើតហើយហ្អរ បានស្ងាត់មាត់មិនកម្រើក ឈ្ងោកមុខចុះក្រោមធ្វើអី មិញញញឹមញញែមសម្បើមណាស់ ឥឡូវមកអោនមុខចុះ»
«...»នាងនៅតែព្យាយាមស្ងាត់មិននិយាយ
«មើលទៅ នាងគហើយបាននិយាយមិនកើត»នាយរក្សាទឹក
មុខមាំ វាចាសម្តីសោះកក្រោះទៅកាន់ឌីនផា មិនដូចពេលនិយាយជាមួយរាងតូចឡើយ
«លោកអគ្គនាយក...ខ្ញុំ...»នាងងើបមុខសម្លឹងទៅ រាងក្រាស់ទាំងទឹកភ្នែកជោគថ្ពោលតិចៗ
«ខ្ញុំយ៉ាងម៉េច! និយាយឱ្យអស់មក កុំមកសុីម៉ោងពេក ជួយជូត
ទឹកភ្នែកនាងចេញផង ខ្ញុំមិនត្រូវការមនុស្សដើរតួកំសត់មកស្រក់ទឹកភ្នែកល្ហេមល្ហាមចំពោះខ្ញុំឡើយ ហើយកុំអាងយំនឹងអី គ្មានបានស្អីឱ្យខ្ញុំឡើយ!»សម្តីគ្មានជាតិ ថាឱ្យនាងគ្មានប្រណី មនុស្សដូចជានាង រាងក្រាស់ស្គាល់ច្បាស់ណាស់ មិនអាចឱ្យចិត្តនាយទន់ជាមួយឡើយ
  ឌីនផាចេញទៅវិញ ទាំងអាម៉ាស់មុខបំផុត នៅរងការស្តីពីអគ្គនាយក ព្រោះតែហេតុការណ៍ព្រឹកមិញ។ នាងក្តាប់ដៃចេញទៅទាំងខឹង។

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Wo Geschichten leben. Entdecke jetzt