សម្លេងអ៊ូអរនៅក្នុងផ្សារទំនើប មានមនុស្សឆ្លងកាត់ ដើរមកទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ។
«ម្ចាស់ប្រុសហា! សម្រេចចិត្តច្បាស់ហើយឬថាចង់ទិញសម្លៀកបំពាក់ឱ្យខ្ញុំ ខ្ញុំពាក់ខោអាវពិននិងគឺបានហើយ មិនបាច់ហត់ម្ចាស់ប្រុសអស់លុយទិញវាឱ្យទេ...»នីគីយកដៃទប់ត្រចៀក redeyeរអ៊ូឱ្យគេស្តាប់តាំងពីឈានជើងចេញពីផ្ទះមក លូវដល់ផ្សារនៅនិយាយមិនហត់ទៀត
«នីគី...»ចៃដន្យតាគី និងឆូកាន់មកផ្សារដែរក៏ប្រទះភ្នែកឃើញមិត្តកំពុងដើរ ក៏ស្រែកហៅពីចម្ងាយឡើង រួចប្រញាប់អូសដៃតាគីរត់សំដៅមកនីគី
«ចុម! ពីរនាក់ឯងមកផ្សារទៀត»នីគីក៏ធ្វើជាភ្ញាក់ផ្អើលដាក់មិត្ត
«មកធ្វើឯងភ្ញាក់ផ្អើលស្អីនុង! អេហើយក្មេងម្នាក់នេះជានរណា រឺជាកូនបង្កើតឯងនិងពួកគេ6នាក់នឹង»ឆូកាន់ក៏បានយ្រូវមួយដៃចំក្បាលដោយស្នាដៃនីគីយកតែម្តង
«អើ! ឱ្យសមមុខមានមាត់និយាយអត់ចេះគិតសាឡះចឹងចុះ...»តាគីក៏និយាយបន្ថែមល្បោយពីលើថែមមួយកម្រិតទៀត
«ល្អ...ណាស់តាគី អត់ជួយកាន់ជើងឯងទេ និយាយបន្ថែមល្បោយថែមមកទៀត ចាំមើលថ្ងៃណាមួយគង់បានសុីបាតដៃរន្ទះរបស់នីគីដូចគ្នាទេឯង...»ឆូកាន់មានការសាកករឺតជើងធ្មេញខ្លាំងចំពោះតាគី ឈរសើចគេស្រស់ណាស់
«បានឈប់ឈ្លោះគ្នា! ថ្ងៃក្រោយឱ្យរាងឮទេឆូកាន់ គ្នាមិនដែលទៅមានកូនជាមួយពួកគេនឹងទេ មាត់និងនិយាយអីប្រយ័ត្នតិច ប្រយ័ត្នគេវៃបែកមាត់ កុំឆ្ងល់រកមូលហេតុ មូលហេតុគឺមាត់ឯងនិងហើយឆូកាន់...ឆឹស!»នីគីក៏អូសដៃredeyeដើរចេញទៅ អមនិងតាគីទៅដែរ ទុកឱ្យឆូកាន់ឈរគាំង មិត្តម្នាក់នេះថាគេ
ចុកៗពេក
«នែ!! ចាំគ្នាផងមើល...»ដោយឈរគាំងយូរពេក ងាករកមើលមនុស្សគេដើរទៅឆ្ងាយ ក៏បានត្រឹមពីក្រោយស្រែកហៅ
អ្នកទាំង4ក៏ដើរទិញនេះទិញនោះ ក៏មានការឈ្លោះគ្នាបន្តិចបន្តួច អ្នកដែលឈឺក្បាលខ្លាំងបំផុតគឺនីគី ហត់និងមិត្តគេពីរនាក់នឹងខ្លាំង។
«សូមមេត្តាឈប់ឈ្លោះគ្នាបានអត់!! លោកមិត្តទាំងពីរ!! ក្បាលកញ្ចាស់រៀងខ្លួនអស់ហើយនៅឈ្លោះគ្នាទៀត ចេះខ្មាស់ក្មេងអត់
ហាស!!»អ្មកត្រូវគេស្តីឱ្យក៏បាត់មាត់ឈឹង រួចងាកមកអោបគ្នាដោយសន្តិភាពវិញ បើមិនចង់ត្រូវថ្មោងទាំងពីរ
«ពីរនាក់ជួយរើសខោអាវឱ្យអាល្អិតនេះតិចមោ មិនដឹងយកមួយណាទុកមួយណាទេ...»ក៏យកដៃអេសក្បាល ធ្វើមុខធុញៗ
«មើលចេញទៅឈរនៅម្ខាងទៅ ទុកឱ្យគ្នាចូលរើសឱ្យ ហើយយកម៉ានឈុតដែល...»តាគីឃើញទើសភ្នែកស្ម័គ្រចិត្តចេញមុខជួយម្តងទៅ
«គឺយកតែ5ឈុតអីបានហើយ គ្មានលុយទោញច្រើន តាខោអាវខ្លួនឯងមិនសូវបានទិញថ្មីពាក់ផង...»តាគីក៏ចាប់ផ្តើមចូលរើស
យកៗ រហូតគ្រប់5ឈុតបស់គេមែន រួចយកទៅគិតលុយ និងចេញមកវិញ
«អរគុណឯងច្រើនណាស់តាគី! ឃើញអាល្អិតនិងញញឹមបិតមាត់មិនជិតសោះ បានខោអាវថ្មីៗ»តាគីក៏ញញឹមស្រាលតបទៅវិញជំនួសពាក្យនិយាយ ឆូកាន់ដែលដើរខាងស្តាំដៃនីគី ប្រទះឃើញស្នាមនៅត្រង់កនីគី ចាប់ផ្តើមមានអារម្មណ៍សង្ស័យ
«នីគី! ម៉េចកឯងមានស្នាមអញ្ចឹងហ្ហាស! គ្នាសង្ស័យណាស់
នៀក!»នីគីឮបែបនេះធ្វើទឹកមុខមិនដឹងបកនិយាយទៅបិញបែបមិច
ទេ តាគីប្រញាប់ខិតមកជិតកន្លែងឆូកាន់ ក៏ឃើញមានស្នាមនិងមែន
«នីគី! ម្តេចឯងបណ្តោយខ្លួនទៅចឹងអស់ ពួកគេធ្វើស្អីឯងទៀតហើយឬ?! អ្នកណាជាអ្នកខាំករបស់ឯង ប្រាប់គ្នាមក ឯងកុំគិតតែនៅស្ងៀមចឹងបានអត់ ពួកគេទាំងនោះនិយាយស្អីដាក់ឯង ប្រើអ្វីសណ្តំចិត្តទើប បានបណ្តោយទៅចឹង...»ដោយចិត្តខឹង តាគីពោលពាក្យទាំងកំហឹង ធ្វើឱ្យនីគីបានត្រឹមតែទម្លាក់ទឹកមុខ
«គ្នា...សុំទោសគ្នាគ្មានអចេតនានិយាយសម្លុតឯងចឹងឡើយ មកពីគ្នាខឹងជំនួសឯងប៉ុណ្ណោះនីគី!»រួចក៏ចូលទៅអោប ជាការសុំទោសចំពោះកំហុសខ្លួន
«មែនហើយឯងកុំយកវាទុកក្នុងចិត្ត តាគីពីដើមមកមិនមែនបែបនិង ឯងក៏ដឹងដែលត្រូវអត់...»ឆូកាន់
«មិនអីទេ! គ្នាយល់ពីឯងណាស់ តាគីថាឯងបារម្ភពីគ្នាកម្រិតណា តោះឈប់និយាយរឿងនិងទៅ ពួកយើងរកទៅធ្វើអីសប្បាយៗវិញ ok»អ្នកទាំងពីរក៏លើកជាសញ្ញាអូខេ តាមនីគីជាការយល់ព្រម
គ្រាន់តែដើរទៅមុខបានប្រាំជំហាន ក៏ត្រូវមកជួបមុខកញ្ញាឌីនផា។ ដើរមកនិយាយឌឺដងដាក់រាងតូចតែម្តង។
«អីយ៉ា! នេះអ្នកណានិង មើលបណ្តើរប្រុសដល់ទៅពីរនាក់ នេះមានដល់កូនទៀតងាប់ហើយឆើស!»ឌីនផា
«នែនាងស្រីមុខដូចស្វា! មិចមកនិយាយបែបនេះដាក់មិត្តយើង...»ឆូកាន់ក្តៅចិត្តឡើងភ្លាម ក្រោយឌីនផាមកដើរនិយាយថាឱ្យនីគី
«ឯ..ឯងថា..អ្នកណាមុខដូចស្វា មុខយើងឡើងស្អាត អ្នកណាឃើញក៏លង់ស្នេហ៍ដែលវើយ...»ឌីនផាខឹងឡើងក្តៅស្លឹកត្រចៀក
«បើនាងមានខ្លួនក៏យកទៅ មុខស្អាតតែចរឹកមាយាទអន់ធ្លាក់ដល់សូន្យភាគរយតែម្តង បើគេមនុស្សត្រឹមត្រូវមែន មែនដើរមកនិយាយដៀមដានឱ្យគេអញ្ចឹងនោះទេ...!»ឆូកាន់ក៏ដាក់ទៅវិញឡើងម៉ាអេម ឌីនផារកពាក្យតបមិនឃើញ
«ឯ..ឯង...»
«ឯងៗយ៉ាងមិច រកពាក្យតបលែងឃើញហើយហ្អ! មិនខ្លាំងទៀត
ទៅ!ហ្ហឹស!»ឆូកាន់ក៏ញញឹមសមចិត្ត
«ប្រយ័ត្នខ្លួនផងណាកញ្ញាមុខស្វា ថ្ងៃណាមួយប្រយ័ត្នងាប់ដោយគ្មានដីកប់ទៅ»នីគីក៏ដើរខិតទៅជិតឌីនផាអោនខ្សឹបនិងត្រចៀក ថយក្រោយមកវិញ បង្ហាញទឹកមុខពិសពុល ឯភ្នែកក៏ប្រែក្រហម ធ្វើឱ្យឌីនផាចាប់ផ្តើមខ្លាចនីគី រួចក៏ដើរចេញទៅដោយបំបុកស្មា ឆូកាន់និងតាគីក៏ដើរចេញទៅ ដោយមិនភ្លេចសម្លក់ redeye
វិញបានត្រឹមតែងាកមើលក្រោយ ដោយចងចាំមុខនាងម្នាក់នឹងទុក
«នីគី! នាងនិងជាពីណាគេម្តេចបានមកនិយាយថៀមដានដាក់ឯង...»តាគី
នីគីក៏និយាយរៀបរាប់ប្រាប់ ដើរបណ្តើរនិយាយបណ្តើរ ក្រោយស្តាប់ចប់។ ឆូកាន់ចង់បកស្រាយទៅបោចសក់ឌីនផាទេ ឈឺចិត្តចំពោះមិត្ត។
«នាងនិងស្អីក៏អាក្រក់ម្ល៉េះ! គ្នាសង្ស័យនាងនិងប្រច័ណ្ឌឯងជាមួយហេសឿងស្អីនុងហើយ បានឃើញមុខឯងមកបញ្ចេញរឹកពារឈ្នានីសនៅនឹងម៉ង...»ឆូកាន់
«ឯងកុំទៅប្រកាន់មនុស្សអត់គ្រប់ទឹកដូចនាងនិង ឃើញប្រុសមិនបានតាពិននឹង មានឡានតែបើកមកបុកឯងដែលជិះកង់ទាំងភ្លៀងទៅធ្វើការ គិតថាធ្វើចឹងសមដែល ទាំងមិនដែលស្គាល់គ្នាពីមុនមកទេ សុខៗមករករឿងដាក់ខ្លួន! គិតទៅមិនយល់ទេ...»ធ្វើកាយវិការហួសចិត្តឡើងគ្រវីក្បាល ហួសថ្លែង
☽☽☽☽☽☽☽
នៅខាងក្រុមហ៊ុមហេសឿងវិញ គឺនាយមិនបានមកទេគឺឱ្យយុនសៃមកជំនួសខ្លួន មកពិនិត្យឯកសារទាំងអស់នៅក្រុមហ៊ុន។
«ហត់ដល់ហើយម៉ានថ្ងៃនិង! ចៅហ្វាយដាក់សម្ពាធឱ្យពិបាកម៉ង ក្រុមហ៊ុនខ្លួងឯងសោះ បែរមកប្រើខ្ញុំមកមើលការជំនួសវិញ លែងយល់ហើយលោកអើយ...»យុនសៃបានត្រឹមដកដង្ហើមធំចោល ស្មុគស្មាញដោយសារចៅហ្វាយគេតែម្តងនិង
«អេហេម...រអ៊ូទ្រាំដល់ហើយយុនសៃ មិនគិតខំធ្វើការទេ លួច
និយាយដើមចៅហ្វាយទៀត!»យុនសៃក៏ស្ទុះងើយមុខមើល ទៅមាត់ទ្វារឃើញ ជេយ៍! សូនូ! សម្លឹងមកគេ
«ចៅហ្វាយទាំងពីរ! មកដល់ពីកាលបាទ...»ខ្លួនប្រញាប់ក្រោកដើរទៅទទួលរាកទាក់ឱ្យមកចូលក្នុងអូហ្វីសអង្គុយលើសាឡុង
«ឃើញរអ៊ូថាហត់ត្រូវទេយុនសៃ! ក្រុមហ៊ុននេះពីមុនជារបស់
អ្នកម៉ាក់ តែមកឥឡូវជារបស់បងធំគ្រប់គ្រងម្តង ទេសភាពនៅក្នុងទីនេះស្រស់ស្រាយល្អ មានកញ្ចក់អាចមើលឃើញខាងក្រៅ»ជេយ៍
«ចៅហ្វាយ! អញ្ជើញមកដល់ក្រុមហ៊ុនប្រហែលមានការសំខាន់ហើយត្រូវទេបាទ! ខ្ញុំនិយាយបែបនេះ!»យុនសៃ
«និយាយបានល្អណាស់! យុនសៃ! លើកមេដៃឱ្យមួយចុះ»យុនសៃបានសូនូឱ្យមេដៃគឺញញឹមស្រស់ឡើង បាត់ហត់ពីការងារ
«គឺមកនេះចង់រកមនុស្សស្រីម្នាក់នេះ ព្រោះយើងបានចាត់ឱ្យ
អង្គរក្សសម្ងាត់យើងទៅតាមដានប្រពន្ធយើង គឺឃើញថាមានមនុស្សស្រីម្នាក់ ធ្វើការនៅក្រុមហ៊ុនបងធំ ប្រហែលជាយុនសៃអាចស្គាល់ហើយ...»សូនូ
«ចៅហ្វាយនិយាយមកគឺខ្ញុំស្គាល់បាត់ហើយ! បាទ! នាងឈ្មោះឌីនផា នាងគឺចូលចិត្តមករកលោកអគ្គនាយកណាស់ នាងចង់បានការចាប់អារម្មណ៍ពីចៅហ្វាយតែម្តង»
«ល្អ!»ជេយ៍លេចស្នាមញញឹមដោយជឿជាក់ ព្រោះកូនចៅបងធំរបស់គេគឺធ្វើការបានល្អ
«មិនបាច់បកស្រាយប្រាប់ក៏យុនសៃយល់ការបានលឿនគ្រាន់បើ សមជាកូនចៅបងធំយើងណាស់...»ជេយ៍
«បងធំយើងផ្តាំមកប្រាប់ឯងជាពិសេសយុនសៃ! គឺកុំភ្លេចចាត់ការ
នាងស្រីម្នាក់ចោលផង គាត់មិនចង់សម្លាប់នាងផ្ទាល់ដៃគាត់ឡើយ»យុនសៃក៏ធ្វើមុខមាំក្រោមការស្តាប់បញ្ជាពីមាត់សូនូ
និយាយមក
«កុំភ័យចៅហ្វាយ! នាងនិងស្លាប់គ្មានជីវិតរស់ទៀតទេ បើចៅហ្វាយធំបញ្ជាមកហើយ ខ្ញុំនឹងធ្វើតាមគ្រប់យ៉ាង!»យុនសៃ
«ចាំយើងប្រាប់បងធំឱ្យតម្លើងប្រាក់ខែឯងគុណនិងប្រាំចុះ ថ្លៃធ្វើការបានល្អ ទាំងការងារក្រុមហ៊ុនមួយទៀត...»យុនសៃឮអញ្ចឹងកាន់តែរំភើបខ្លាំងជាងមុន បានលុយចាយច្រើនៗជាងមុន គឺជាកាដូធំណាស់
ជេយ៍និងសូនូក៏ត្រឡប់ទៅវិញ ទុកឱ្យយុនសៃបន្តការងារនៅក្រុមហ៊ុនបន្តទៀត។ គ្រាន់តែអ្នកទាំងពីរឈាមជើងមកដល់ក្រោមវិញគឺមានការខ្សឹបពីបុគ្គលិកតែម្តង។
«អួយនែ! លូសុីឯងមើលបងប្អូនលោកអគ្គនាយកសង្ហារៗដល់ហើយ សាច់ដុំវិញឡើងហាប់ណែន ពាក់អាវឡើងចង់របេះឡេវហើយឯង...»ហ្សារ៉ាកេសមិត្តឱ្យងាកមើលជាមួយ
«ហូយស្អីឯងនាងនេះ... កេសនោះកេស ឯងធ្វើឱ្យត្រឹមត្រូវតិចទៅ គាត់ទាំងពីរមានប្រពន្ធហើយវើយ!»ហ្សារ៉ាឮថារាងក្រាស់ទាំងពីរមានប្រពន្ធក៏រៀបរឹកមកធម្មតាវិញ ខ្លាចប្រពន្ធគេវៃងាប់
មកចំណងឡាន ដែលបើកឈប់ទុកមុខក្រុមហ៊ុនជេយ៍! សូនូក៏សើចហួសចិត្តក្រោយបានស្តាប់ឮលូសុីនិងហ្សារ៉ានិយាយពីខ្លួន។
YOU ARE READING
ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛
Fantasyទោះពួកបងទាំងអស់គ្នាធ្លាប់ធ្វើឱ្យអូនឈឺចាប់ក៏ពិតមែន តែលើកនេះពួកបងទាំងអស់គ្នានឹងសងជូនអូនគ្រប់យ៉ាងវិញ មិនថាចាំអូន700ឆ្នាំទៀតក៏ដោយចុះ ពួកបងនិងមិនសាងកំហុសដូច100ឆ្នាំមុនឡើយ។
