ភាគ19:ប៉ះអ្នកណាបានប៉ះប្រពន្ធអញងាប់

128 14 1
                                        

    សម្រិបជើងរត់ដោយភាពភ័យខ្លាច កំពុងដេញតាមខ្លួន រត់ទៅមុខគ្មានទិសដៅ មនុស្សស្រីស្លៀកឈុតពណ៍ខ្មៅរត់ដេញតាមដៃកាន់កាំបិតមានឈាមដាន រត់តាមសម្លាប់ពីក្រោយ។
«ហាសហាហាស...ឯងរត់ទៅណាមិនរួចឡើយពេលនេះ មើលខាងក្រោយឯងទៅសុទ្ធតែទឹក ទោះឯងរត់កាត់ទឹកមិនអាចរស់កើតដែលអាបិសាច! ងាប់ទៅ....»
«អត់ទេ~~~»សម្លេងស្រែកផ្អើលអ្នកដេកក្បែរខ្លួន ដាស់ឱ្យភ្ញាក់
«មានរឿងអី? នីគីកើតអី?»ឆូកាន់រត់មកជិតគ្រែមិត្តសួរទាំងឆោឡោ
    អ្នកដែលទើបងើបពីសន្លប់ ងើបក្រោកមិនមាត់មួយម៉ាត់ បែកញើសពិនគ្រាប់ពោត ហូរតាមជើងសក់ក្រោយយល់សប្តិអាក្រក់។
«នីគី~~~»ឆូកាន់ក្រោយគ្មានការឆ្លើយតប អោនមកស្រែកនៅត្រចៀក
«...»
«នីគីឯងយ៉ាងម៉េចនឹងហាស... នីគីកុំបំភ័យគ្នាណាឯងមិនអីទេឬ ម៉េចមិនតបគ្នាមួយម៉ាត់ចឹងនែ...!»ឆូកាន់ភ័យបុកពោះផឹបៗឃើញមិត្តអង្គុយភ្លឹកៗ
«នែ...ម៉េចក៏សន្លប់ទៅវិញចឹង? មិនបានទេទៅរកតាគីឱ្យជួយមើលសិន»ឆូកាន់ស្ទុះបើកទ្វារ រត់ទៅគោះទ្វារបន្ទប់តាគីឱ្យមកបើកទ្វារ
«ឆូកាន់! ឯងកើតអីមុខក៏ពិបាកមើលម្ល៉េះ»តាគីសួរទៅតែឆូកាន់មិនឆ្លើយតបឡើយ ទាញដៃរត់ចូលបន្ទប់វិញយ៉ាងលឿន អ្នកត្រូវគេអូសទាញទៅនោះ រកតែត្រៀមខ្លួនសឹងមិនទាន់ហើយ អូសទៅ
យ៉ាងទាន់ហន់
«តាគី! ឯង...ឆាប់ជួយ...មើលនីគីតិចទៅលឿនឡើង...»ឆូកាន់ស្រដីទាំងដង្ហក់ ធ្វើឱ្យតាគីមានការនឿយឆ្ងល់និងអាកប្បកិរិយាប្លែកៗ
«មើលអី?នីគីគេមានកើតអីណា នៅសន្លប់នឹង!»
«មែនចឹងទេ! ណ្ហើយ! គឺមុននេះគ្នាឮសម្លេងនីគីស្រែក គ្នាស្ទុះក្រោកឡើងមកឃើញ នីគីអង្គុយបាត់មាត់ឈឹង គ្នាស្រែកហៅផង ក៏មិនឆ្លើយ សួរម្តងទៀតសន្លប់ទៅវិញបាត់ គ្នាឃើញអ៊ីចឹងរត់ទៅរកឯងភ្លាមឱ្យមកមើលនិងហើយ!»តាគីឈរសម្លឹងមើលនីគី ខួរក្បាលគិត ថាបណ្តាលមកពីអ្វី?
«មិនអាចទេ ត្រូវមួយបាល់សោះវាមិនគួរដល់ថ្នាក់នេះឡើយ»
«តាគី...»សម្លេងហៅដាស់អារម្មណ៍តាគីឱ្យងាកទៅ
«លោកប៉ា!»
    លោកចាន់ដើរចូលមក សម្លឹងមើលអ្នកដេកលើគ្រែក៏ដឹងបាត់
ទៅហើយថាមានរឿងអ្វី។
«ក្មួយនីគីពេលនេះ មើលស្ថានភាពមិនស្រួលទេ សញ្ញាសម្គាល់នៅលើខ្លួនក្មួយនីគី លេចឡើងមកហើយ!»តាគី ឆូកាន់ឮលោកចាន់និយាយសញ្ញាសម្គាល់សម្លឹងមុខគ្នាឆ្លាស់ទៅមក
«សញ្ញាសម្គាល់ហេ...»អ្នកទាំងពីរពោលឡើងទាំងស្របគ្នាដោយចៃដន្យ
«ហឹម...! សញ្ញានេះជាសញ្ញាសម្គាល់សម្រាប់កម្មសិទ្ធិនរណាម្នាក់
ដែលបានចាររួចហើយ គេចមិនផុតទេ ទាំងរឿងអតីតកាលដែលធ្លាប់បានសាងជាមួយគ្នានិងត្រឡប់ចងចាំឡើងវិញ ស្នេហាក៏ដូចគ្នា ក្មួយនីគីនិងនឹកឃើញគ្រប់យ៉ាងឡើងវិញបន្តិចម្តងៗ ការអធិដ្ឋានក្មួយនីគី វាកំពុងតែបំពេញបំណងម្តងមួយជំហានៗ អ្នកណាធ្លាប់ធ្វើខុសដាក់គេ ក៏កំពុងប្រឈមមុខដូចគ្នា នោះគឺអតីតប្តីទាំង6នាក់របស់គេ!»ឆូកាន់ឈរស្ងៀម គាំងអស់រលីង មិននឹកស្មានដល់ឡើយ សូម្បីតាគីក៏ហើបមាត់និយាយមិនចេញ ពេលវេលាកំពុងបើកផ្លូវបង្ហាញហើយឬ
                       ☽☽☽☽☽☽☽
   ឌីនផាបោះជំហានដល់កន្លែងធ្វើការត្រូវស្ងៀមមួយនាទី ពេលឃើញមុខមនុស្សប្រុសដែលបានបំផ្លាញភាពបរិសុទ្ធរបស់ខ្លួន។ កំពុងអង្គុយធ្វើការនៅមុខកុំព្យូទ័រ មិនបានចាប់អារម្មណ៍ឃើញខ្លួនកំពុងឈរសម្លក់មក។
«ចុមម៉ែហើយ គុយជិតកន្លែងឯងធ្វើការទៀត មិនដឹងជាសាច់ការ
ស្អីមកជួបមុខអាមនុស្សចឹង»ឌីនផាទម្លាក់ខ្លួនអង្គុយ មាត់រអ៊ូតិចៗខ្លាចឮ
«អីយ៉ា! និស្ស័យដល់ហើយនៀកបានរួមការងារជាមួយនាង ហឹ្ហស!»តាមពិតមុននេះជូនឆយឃើញឌីនផាដើរចូលមកយូរហើយ ធ្វើមិនឃើញតិចទៅ
    ដោយមិនចង់ឈ្លោះទាស់ជែងទាំងព្រឹក សុទ្ធចិត្តខាំមាត់សង្កត់ចិត្តមិនឈ្លោះមួយថ្ងៃ។
    នៅក្នុងអូសហ្វីសវិញ ហេសឿងកំពុងតែអង្គុយទល់មុខមនុស្សពីរនាក់មកពីគ្រួសារគីមស៊ុក និងគ្រួសារកាងម៉ូន
«លោកហេសឿងហា! ខ្ញុំសូមអង្វរចុះណា លោកកុំដកភាគហ៊ុនទាំងអស់របស់ខ្ញុំទាំងពីរអីណា...»លោកកាងម៉ូន ខំនិយាយទន់ភ្លន់ជាមួយនាយដើម្បីកុំឱ្យធ្វើអញ្ចឹង
«ហួសពេលហើយ...លោកកាងម៉ូន លោកគីមស៊ុក បើខ្ញុំសម្រេចចិត្តបែបណាហើយ គឺមិនអាចលេបស្រដីខ្លួនវិញទេ! គ្រួសាររបស់លោកទាំងពីរ  ...ខ្ញុំឮថាជាមហាសេដ្ឋីផងហេ! ត្រូវទេ ចឹងវាមិនងាប់ឡើយ មហាសេដ្ឋីទាំងមូលហេតុអ្វីចាំបាច់ខ្លាចម្ល៉េះ ឬក៏...ពួកលោកទាំងពីរ ដើររកសុីបោកកេងប្រវ័ញ្ចលុយគេទេ សង្ស័យមហាសេដ្ឋីតែឈ្មោះដឹង ប្រហែលគ្រួសារមហាសេដ្ឋីនិងជាជនឆបោកប្រមូលពីអ្នកអត់ មួយទៀតអាចបើកកាសុីណូលេងល្បែងខុសច្បាប់ គួរតែប្តឹងប៉ូសីលឱ្យមកចាប់ខ្លួនទេលោកកាងម៉ូន លោកគីមស៊ុក»សម្តីមុតស្រួច ត្រជាក់ស្រេបចាក់ទម្លុះបេះដូងអ្នកទាំងពីរ
«កុំចឹងអីលោកហេសឿង ទុកថាតាចាស់សក់ស្កូវទាំងពីរនេះ លុតជង្គង់សុំលោកហេសឿងចុះ ទុកផ្លូវឱ្យគ្រួសារខ្ញុំផង»លោកគីមស៊ុកទាញលោកកាងម៉ូនឱ្យលុតជង្គង់ជាមួយសុំការលើកលែង
«ទោះជាចង់លុតជង្គង់អង្វរក៏ខ្ញុំមិនខ្វល់ដែល ដឹងទេថាកូនលោកឯងទាំងពីរ បានធ្វើស្អីខ្លះប៉ះពាល់លើអូនខ្ញុំ ពួកលោកចង់ដឹងឬអត់?!»លោកកាងម៉ូន និងលោកគីមស៊ុក ភ្ញាក់ផ្អើលនិងការនិយាយពីកូនពួកគេឡើងមក នេះកូនគាត់ទៅធ្វើអីខ្លះបានរាលដាលដល់គ្រួសារទាំងពីរ
«ត្រៀមបើកត្រចៀកធំៗស្តាប់ឱ្យច្បាស់ កូនលោកយកបាល់គប់ត្រូវក្បាលប្រពន្ធខ្ញុំ ថែមទាំងក្អេងក្អាងនិយាយមើលងាយប្រពន្ធខ្ញុំជាមនុស្សក្រទៀត កូនពួកលោកនិយាយចេញមកអាងតែគ្រួសារជាមហាសេដ្ឋីសម្តីគ្មានអ្នកណាប្រដៅ ចឹងៗអីគួរតែយកទៅសម្លាប់ចោលឱ្យផុតពីផែនដីនេះល្អទេ»នាយញញឹមសមចិត្ត ព្រោះគ្រួសារទាំងសងខាង ត្រូវមកលុតជង្គង់ស្រែកអង្វរ
«លោកហេសឿង លោកលើកលែងផងទៅពួកខ្ញុំនិងទៅប្រដៅកូនខ្ញុំឡើងវិញ ឈប់ឱ្យពួកគេធ្វើអញ្ចឹងទៀត»លោកគីមស៊ុកវៀរមកជិតជើងរាងក្រាស់ កំពុងឈរបែរខ្នងដាក់មិនខ្ចីមើលមុខ មនុស្សដូចជាហេសឿងនេះណាគឺចិត្តដាច់ ឈាមត្រជាក់ បើធ្វើឱ្យអាក្រក់គឺត្រៀមខ្លួនទៅ
«យុនសៃ! ឯងនៅណាឆាប់ទៅហៅសន្តិសុខមកអូសក្បាលតាកញ្ចាស់ពីរនាក់នេះចេញឱ្យផុតពីមុខយើងភ្លាម ហើយឯងឡើងមកជាមួយដែលមក»យុនសៃក្រោយលើកទូរស័ព្ទស្តាប់ការនិយាយរបស់ចៅហ្វាយ ប្រញាប់ទៅនិយាយជាមួយសន្តិសុខបីបួននាក់ឱ្យឡើងទៅអូសហ្វីសអគ្គនាយកយ៉ាងលឿន ដោយគេដើរពីក្រោយ
    សន្តិសុខបីបួននាក់ក៏បានបើកទ្វារចូលមកអូសលោកគីមស៊ុក និងលោកកាងម៉ូនចេញទៅ។ ផ្អើសអស់បុគ្គលិកធ្វើការ ងាកមើលគ្រប់គ្នា។
«ចៅហ្វាយ! ខ្ញុំមកហើយចៅហ្វាយត្រូវការអ្វីដែលបាទ...»
«ឯងជួយយកអង្គរក្សពីរនាក់នៅភូមិគ្រឹះ ចេញទៅរកកូនពួកគេទាំងពីរ យកមកដាក់បន្ទប់ក្រោមដីមក ត្រូវតែធ្វើទារុណកម្មពួកវាឱ្យខ្លាំងតិចទៅ រូបថតពួកគេនៅលើតុឯងឆាប់យកទៅមើល បើរកពួកវាមិនឃើញទេកុំមកប្រាប់យើងអី បើរកឃើញចាំប្រាប់យើង»យុនសៃឮអញ្ចឹងគឺភ័យជំនួសពួកគេទាំងពីរបាត់ហើយ ចង់យាយថាឃោរឃៅពេក
«ទទួលបានចៅហ្វាយ!»យុនសៃអោនគោរពលាចេញទៅយ៉ាងលឿន ខ្លាចត្រូវងាប់ដោយសាររាងក្រាស់
     ហេសឿងឈរសម្លឹងមើលទេសភាពខាងក្រៅតាមកញ្ចក់ ព្រោះថាជិតបានលេងហ្គេមជាមួយអាពួកធ្វើឱ្យប្រពន្ធគេឈឺចាប់ហើយ។
                      ☽☽☽☽☽☽☽
    ថ្ងៃនេះថេសាន់បានមកមើលហាង តែឃើញតែខេវិននិងសាមីននៅធ្វើការប៉ុណ្ណោះ ភ្នែកចេះតែរកមើលនីគីថាមកធ្វើការឬអត់។
«សាមីន! ថ្ងៃនេះនីគីមកធ្វើការទេ ម៉េចបានមិនឃើញអ៊ីចឹងទៅណាមែន?!»
«គឺនីគីមិនបានមកធ្វើការទេបងថេសាន់ តាំងពីព្រឹកមកមិនបានឃើញឡើយ»ថេសាន់ក៏មិនបាមសួរនាំអីច្រើនទៀត សាមីនក៏បន្តការងារក្នុងហាងបន្តទៀត
«តើនីគីមិនស្រួលខ្លួនឬបានមិនមក តែមិនអីទេចាំស្អែកខ្ញុំនិងមកមើលហាងម្តងទៀត ក្រែងស្អែកអាចមកធ្វើការធម្មតាវិញបាន»ថេសាន់
                       ☽☽☽☽☽☽☽
    ត្របកភ្នែកចាប់ផ្តើមកម្រើកបើកម្តងតិចៗ ភ្នែកសម្លឹងពិដាន
ខ្លួនក្រោកអង្គុយ។ ជួនពេលនោះឆូកាន់ តាគីបើកទ្វារមកល្មម
អារម្មណ៍រំភើបក្រោយឃើញមិត្តងើបមកវិញម្តងទៀត។
«ទីបំផុតឯងដឹងខ្លួនវិញហើយនីគី! គ្នាសប្បាយចិត្តណាស់»ឆូកាន់ស្រដីភ្ជាប់ជាមួយស្នាមញញឹម
«ហេតុអ្វីគ្នាមានអារម្មណ៍ថា ក្បាលគ្នាដូចឈឺម៉ាដុំខាងក្រោយអញ្ចឹង ហើយចុះនេះម៉ោងប៉ុន្មានហើយឯង...»តាគីលើកដៃមើលនាឡិកាឃើញថាម៉ោង1:30នាទី
«គឺម៉ោង1;30នាទីហើយ ឯងដេកបានយូរគួរសមនីគី»ក៏មិនភ្លេចនិយាយលេចសើចជាមួយ
«ថ..ថាមិចម៉ោង1:30នាទីហើយ! ងាប់បាត់ អេឈប់សិនបន្ទប់នេះ»
«ឯងនៅផ្ទះគ្នាមួយយប់ហើយ ត្រូវមួយបាល់សន្លប់បាត់ ខ្សោយដល់ថ្នាក់នេះផងហីហា»តាគីឃើញមិត្តរាងវ៉ាក់អើនិងកន្លែងដេក និយាយប្រាប់តែម្តង
«អ្នកណាដឹងថាដល់ថ្នាក់នឹងនោះ បើអាជីងខៃកម្លាំងដៃវាគប់មករាងធ្ងន់ដែរ មិនគប់មកស្រាលទេវើយ»ឆូកាន់មើលមុខតាគី ក្រោយងើបពីសន្លប់វិញសម្តីនៅខ្លាំងដដែល
«តែនីគីព្រឹកមិញ... ឯងមានដឹងខ្លួនឯងក្រោកមកអត់ថែមទាំងស្រែកទៀត...»ឆូកាន់មិនអស់ចិត្តនិងរឿងព្រឹកមិញសម្រេចចិត្តសួរបញ្ជាក់
«ព្រឹកមិញអីគេទៅ គ្នាទើបងើបពីសន្លប់មកនិង ឥឡូវម៉ោង1ជាងហើយ!»នីគីឆ្លើយមកធ្វើឱ្យឆូកាន់កាន់តែមិនស្រួលក្នុងចិត្ត
«តែព្រឹកមិញនិងឯងស្រែកអត់ទេ... ពេលគ្នាហៅសួរឯងកើតអី ឯងមិនឆ្លើយគ្នា ថែមទាំងសន្លប់ទៅវិញទៀត អានិងម៉េចវិញ?!»
«នីគី! គ្នាសុំមើលខ្លួនឯងតិចបានអត់ មើលខាងក្រោយខ្នងឯង»តាគីនឹកឃើញពាក្យដែលលោកចាន់និយាយពីសញ្ញាសម្គាល់ បានសុំចង់ដឹងថាមូលហេតុគ្រប់យ៉ាងអាចបណ្តាលមកពីអានឹង
«អឹមក៏បាន...»តាគីដើរទៅសើយអាវនីគី មើលពីក្រោយខ្នងត្រង់ស្មាខាងស្តាំគឺពិតជាឃើញពិតមែន លើកនេះឆូកាន់បើកភ្នែកធំៗសឹងតែមិនជឿនិងភ្នែកសោះ
«យ៉ាងមិចមានអីទេបានទឹកមុខម្នាក់ៗ ដូចជា...មានរឿងអ្វីលាក់បាំងគ្នាមែនទេ»នីគីងាកបែរទៅមើលមុខ ចោទសួរតែគ្មាននរណាឆ្លើយមកខ្លួនវិញទេ
  រូបភាពនៅខាងក្រោម

ស្នេហាបងប្អូនបិសាចជញ្ជក់ឈាម🧛Where stories live. Discover now