ភាគទី66

Start from the beginning
                                    

« បងនិយាយពីអ្វីមីនមិនយល់ទេ?? »ជីមីននៅតែប្រកាន់គោលចំហររបស់ខ្លួនធ្វើដូចជាមិនដឹងរឿងអ្វី ព្រោះពេលនេះគេមិនទាន់យល់ពីពាក្យសម្ដីថេយ៉ុងមួយរយភាគរយទេថាគេសម្ដៅទៅលើអ្វី។

« ឬចង់អោយបងបកស្រាយលម្អិតថាឯងគេចទៅនៅខុនដូរព្រោះតែអាជុងគុកម្នាក់នោះ? »

« .....គឺ.... »ពាក្យសម្ដីរបស់ថេយ៉ុងធ្វើអោយជីមីនភាំងក្រលាស់អណ្ដាតប្រកែកតវ៉ាជាមួយថេយ៉ុងបន្ដមិនកើត

« ស្រលាញ់វាណាស់ទៅមែនទេ?វាធ្វើបាបជិតស្លាប់ជិតរស់ដ៏ថ្នាក់នេះហើយនៅតែទៅលួចទាក់ទងជាមួយវាទៀត? »មនុស្សមាឌធំសួរដោយការមួរម៉ៅនិងហួសចិត្តក្នុងពេលតែមួយដែលប្អូនប្រុសរបស់គេចិត្តទន់ដ៏ថ្នាក់នេះ,អាម្សៀនោះនិយាយស្អីខ្លះបានជាប្អូនគេជឿស្លុបព្រមអោយចូលជិតបានយ៉ាងងាយបែបនេះ?

« ខ្ញុំមិនបានទៅលួចទាក់ទងជាមួយគេទេ!! »
ជីមីនប្រកែកតែក៏ដូចជាការពិតព្រោះគេនៅមិនទាន់ស្រស់ស្រួលត្រូវរូវជាមួយជុងគុកនៅឡើយទេ

« មិនលួចទាក់ទងក៏អោយវាទៅនៅខុនដូរជាមួយ,មីនគិតថាបងជាអាងោះមិនដឹងខ្យល់អីបន្ដិចសោះមែនទេ? »ថេយ៉ុងចាប់ផ្ដើមតម្លើងសមកលេងដាក់ជីមីននៅពេលដែលឃើញជីមីនប្រកែកតវ៉ាទាំងដែលគេឃើញជុងគុកនៅខុនដូរជីមីនផ្ទាល់នឹងភ្នែក

« គេជាអ្នកលួចចូលទៅដោយខ្លួនឯងខ្ញុំមិនបានអោយគេចូលឯណា!! »

« វាលួចចូលហើយក៏អោយវានៅតែម្ដង,មិនដឹងថាមួយកំណាត់ថ្ងៃនៅជាមួយវាៗបានធ្វើស្អីមីនឬអត់ផង!! »

« គេមិនបានប៉ះពាល់ខ្ញុំទេហ៊្យុងកុំចេះតែនិយាយពេក! »

« ការពារណាស់ណ៎?នៅស្រណោះវាណាស់មែនទេចង់ត្រូវរូវជាមួយវាវិញហើយត្រូវទេបានជាខំលើកជើងតម្កើនថាវាល្អបែបនេះ? »
ពេលដែលឃើញជីមីនប្រកែកតវ៉ាជាមួយគេព្រមទាំងកាន់ជើងជុងគុកមករហូតថេយ៉ុងក៏ចាប់ផ្ដើមមួរម៉ៅទៅៗសម្លេងក៏កាន់តែតម្លើងតាមអារម្មណ៍ខឹង

« បើមែនវាយ៉ាងម៉េច,បើខ្ញុំចង់ត្រូវគ្នាជាមួយគេវិញហ៊្យុងចង់ធ្វើស្អីខ្ញុំ?សម្លាប់ឬក៏ឃុំខ្ញុំដូចជាអ្នកទោស? »ពេលនេះជីមីនក៏មិនបានស្ងាត់បានតែស្រែកតបតវិញខ្លាំងៗដូចដែលថេយ៉ុងស្រែកដាក់ខ្លួនដែរ

ស្នេហ៍លោកជនពាលWhere stories live. Discover now