ភាគ⁵⁸

Začít od začátku
                                    

10នាទីក្រោយមក

*ងុឺត

   ដប់នាទីក្រោយឡានទំនើបមកបរមកដល់ប្រលានយន្ដហោះមុននឹងរាងកាយមាំសង្ហាដែលគ្រងតែសម្លៀកបំពាក់គេងយប់ចុះមកដោយកាយវិការប្រញាប់ប្រញាល់ឆ្លេឆ្លាដូចជាមាន់រកពងពេញប្រលានយន្ដហោះដើម្បីរកប្អូនប្រុសសំឡាញ់ចិត្តរបស់ខ្លួន

« បងប្រុស!!!!! »តែភ្លាមៗសម្លេងតូចស្រួយស្រើបក៏បន្លឺឡើងក្រោយខ្នងរបស់គេធ្វើអោយគេបែរទៅមើលយ៉ាងរហ័សមុននឹងស្នាមញញឹមត្រូវបង្ហាញចេញមកពេលប្រទះឃើញជីមីនឈរក្រវីដៃញញឹមដាក់គេ ទើបគេរត់ទៅរកក្មេងល្អិតហើយក៏ចាប់រាងកាយតូចតែមួយមកអោបមួយទំហឹងដោយក្ដីនឹករលឹកជាខ្លាំង
« បងប្រុស...ហុឹក... »ដៃស្រលូនតូចក៏លើកអោបគេវិញជ្រប់មុខនិងទ្រូងរបស់គេសង្ងំបង្ហូរទឹកភ្នែកព្រោះតែរំភើបដែលបានជួបបងប្រុសខ្លួនវិញបន្ទាប់ពីបែកពីគេមួយរយៈ ក៏ដូចជាបាត់ភាពកក់ក្ដៅមួយយ៉ាងចឹង។

« អស់អីហើយ!!.. »មុខសង្ហាជ្រប់និងសក់ទន់រលោងបង្ហើបសម្លេងក្រល៎លួងលោមប្អូនប្រុសព្រមទាំងបាតដៃមាំអង្អែលខ្នងតូចសើរៗ « បានមកទឹកដីកំណើតវិញហើយ,អស់អីហើយណាមានបងនៅក្បែរហើយមិនបាច់ខ្លាចទៀតទេ!! »ស្របសម្ដីថេយ៉ុងក៏ដកខ្លួនមកវិញក្រសោបមុខពិនបាតដៃរៀបរាប់ពាក្យសម្ដីលួងលោមចេញមកដល់ក្មេងដែលឈរយំសស្រាក់

« ហុឺ អ្ហឹម.... »ក្មេងល្អិតឆ្លើយតបមកវិញមិនបានទើបបានតែក្រហឹមងក់ក្បាលទាំងស្នាមញញឹមកក់ក្ដៅហើយក៏ទទួលបានស្នាមថើបលើថ្ងាសពីបងប្រុសរបស់ខ្លួន

« តោះទៅផ្ទះយើងវិញ... »ថាហើយនាយក៏ដឹកដៃក្មេងល្អិតទៅរកឡានរួចហើយក៏បើកចេញទៅ

« បងប្រុសមិនទៅផ្ទះលោកប៉ាទេ,ពិតទេ? »

« បាទ,បងទៅApartmentរបស់បងអូនមិនបាច់បារម្ហទេ... »

« អ្ហឹម...... »

« តែព្រឹកស្អែកទើបយើងទៅ... »

« ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ទេ,ខ្ញុំខ្លាចលោកប៉ាមិនអភ័យទោសអោយខ្ញុំ!! »

« មីនមិនបាច់ខ្លាចទេ,លោកប៉ាអភ័យទោសអោយមីនគ្រប់ពេលយូមីក៏ដូចគ្នាគ្មានអ្នកណាស្អប់មីនទេ,មានតែទន្ទឹមរងចាំថ្ងៃដែលមីនត្រឡប់មកវិញតែប៉ុណ្ណោះ... »

ស្នេហ៍លោកជនពាលKde žijí příběhy. Začni objevovat