« អូ...ហើយឯងក៏ទៅធ្វើបែបនេះ?ឯងដឹងទេថាប៉ាម៉ាក់គេខឹងប៉ុណ្ណាហា៎ស?? »

« ........ »

« បើឯងចង់លែងលះយ៉ាងណាក៏គួរតែសូមយោលបល់ពីប៉ាម៉ាក់គេនិងយើង,តែនេះជាស្អីនឹកឃើញលែងក៏លែង?ឯងមានយល់ដល់ចិត្តកូនឈីទេថាគេឈឺប៉ុណ្ណាដោយសារតែទង្វើគ្មានការគិតរបស់ឯងបែបនេះ?? »

« ......... »

« ហ៊ើយ,យើងគ្មានស្អីនិយាយជាមួយឯងបន្ដទេព្រោះតែចរិកមិនចេះធំរបស់ឯងនេះហើយ,ហើយក៏ចាំដោះស្រាយជាមួយម៉ាក់ប៉ារបស់គេខ្លួនឯងទៅ!! »លោកស្រីគីរ៉ាដកដង្ហើមធំបន្ថូរអារម្មណ៍កុំអោយខឹងក្រោធជាងនេះ ពេលមិនឃើញជុងគុកតបតមានតែអោនមុខចុះមិនព្រមងើបទើបគាត់បន្លឺមួយប្រយោគចុងហើយក៏បែរចេញទៅវិញតែសម្លេងខ្សាវៗរបស់ជុងគុកបែរជាបន្លឺឡើង...

« អ្នកម៉ាក់!!! »

« ......!! »

« ខ្ញុំចង់សុំទោសចំពោះរឿងដែលខ្ញុំចោតអ្នកម៉ាក់កាលពីលើកមុន!! »ជុងគុកក្ដាប់ដៃណែនព្រមទាំងបិទភ្នែកនិយាយពាក្យនេះឡើងទាំងរអៀសចិត្តជាខ្លាំង ដែលខ្លួនត្រូវក្លាយជាមនុស្សល្ងង់ចាញ់បោកកលបញ្ឆោតរបស់អ្នកដ៏ទៃ។

« សុំទោសធ្វើស្អី?ក្រែងយើងជាម្ដាយដែលមានឈាមខ្មៅចិត្តដូចបិសាច ជាពាក្យដែលឯងដេះដាលយើងត្រូវទេ? »

« ខ្ញុំ-..... »

« យើងគ្មានទោសពៃរ៍អ្វីអោយឯងទេ!!សំខាន់ដោះស្រាយរឿងទាំងអស់នេះអោយរួចរាល់ទៅ!!!.. »

« ម៉ាក់ហ្នឹងយល់ព្រមបើកផ្លូវស្នេហារវាងខ្ញុំនិងជីមីនពិតទេ?? »

« ថ្ងៃស្អែកឯងត្រូវដោះស្រាយរឿងក្ដីអោយគេត្រូវទេ?យកចិត្តទុកដាក់បន្ដិចទៅកុំអោយរឿងក្ដីមួយនេះចាញ់,បើចាញ់ឯងក៏ត្រូវរស់នៅក្នុងការគ្រប់គ្រងម៉ាក់ដូចជាប៉ុន្មានឆ្នាំមុនចឹង!! »

« ម៉ាក់ចង់បានន័យបែបណា? »

« ម៉ាក់ដឹងថាឯងមិនល្ងង់ទេ,ត្រៀមទៅ!! »គាត់សម្លឹងមើលមុខកូនប្រុសដោយខ្សែភ្នែកម៉ត់ចតមុននឹងដើរចេញទៅបាត់ដោយមិនរងចាំជុងគុកនិយាយអីបន្ដ តែសម្ដីរបស់គាត់កំពុងតែវិលវល់ក្នុងការគិតរបស់ជុងគុក..

ស្នេហ៍លោកជនពាលWhere stories live. Discover now