*តុក តុក

« អ្នកណា?? »

« ខ្ញុំ,kenta!! »

« ហិហិ,បងប្រុស...សួរស្ដី. »ទ្វារបន្ទប់បើកឡើងស្របពេលជីមីនញញឹមស្ញេញដាក់មនុស្សមាឌធំ

« ញាំអីហើយឬនៅ? »នាយសួរទាំងញញឹម

« រួចហើយ!! »

« អញ្ចឹងគួរតែដល់ពេលចូលគេងហើយ!! »

« អត់ទេ,ខ្ញុំទើបតែភ្ញាក់ប៉ុន្មានម៉ោងនេះមិនទាន់ងងុយវិញទេ!! »

« អញ្ចឹងចង់ធ្វើអី? »

« មិនដឹងដែរ,តែជុងគុកគេនៅឯណា? »

« ចាហ្វាយមិនទាន់មកវិញម្ដងទេ? »

« បាទ,តាំងពីព្រឹកម្លេះ!! »

« ហុឹម,ប្រហែលជាគាត់មានការជារវល់ហើយបងក៏មិនដឹងច្បាស់ដែរ,តែពេលនេះចង់ញាំអីឬអត់ចាំបងទៅទិញអោយ? »

« អត់ទេ,តែបងកំដរខ្ញុំមើលរឿងបានទេ? »

« អ្ហឹម,អូខេ តោះ!! »នាយងក់ក្បាលហើយក៏ត្រូវជីមីនអូសដៃទៅអង្គុយលើសាឡុងរួចហើយក៏ចាប់ផ្ដើមបើកទូរទស្សន៍

« មើលរឿងនេះ!! »ជីមីនចុចរកបុ៉ស្ដ៍ដែលត្រូវមើលឃើញហើយក៏ដាក់តេឡេចុះវិញបែរទៅញញឹមស្ងេញដាក់អ្នកក្បែរខ្លួនធ្វើអោយគេអស់សំណើចបន្ដិចព្រមទាំងអង្អែលសក់រលោងលេងតិចៗរួចក៏ដកដៃមកវិញ សកម្មភាពក៏ចាប់ផ្ដើមស្ងាត់ដោយម្នាក់ៗកំពុងតែស្លុងនិងសាច់រឿងដែលកំពុងបញ្ចាំងជាយូររហូតដល់សម្លេងសារក្នុងទូរស័ព្ទរបស់ជីមីនបន្លឺឡើង ទើបរាងតូចដាច់ចិត្តដកក្រសែភ្នែកចេញលូកយកទូរស័ព្ទមកមើលមុននឹងត្រូវជ្រួញចិញ្ចើមឡើង

« អ្នកណាផ្ញើរអីមកមែនទេ? »kentaសួរក្រោយពេលឃើញជីមីនជ្រួញចិញ្ចើមមិននិយាយស្ដី លឺសម្ដីនាយហើយជីមីនក៏បែរ ទូរស័ព្ទអោយនាយមើល ដោយក្នុងសារនោះសរសេរថា « មកជួបបងនៅសណ្ឋាគារ***បន្ទប់លេខ***ឥលូវនេះ!! »

« ចាហ្វាយ?? »

« អ្ហឹម,ជាលេខរបស់ជុងគុក!! »

« ជីមីនទៅមែនទេ? »នាយសួរពេលឃើញជីមីនងើបឈរ

« មែនហើយ,ជុងគុកអាចនិងជួបបញ្ហាក៏ថាបាន!! »

« តែបងថាមិនបាច់ទៅទេ!! »

ស្នេហ៍លោកជនពាលWhere stories live. Discover now