Last episode

762 25 19
                                    

ចូលមកដល់ studio ភ្លាមអ្នកកម្លោះមុខស្មើម្នាក់នេះបានត្រឹមចាក់វីដេអូដែលខ្លួនបានលួចថតនាងក្រមុំហើយខ្លួនក៏ដើរទៅលេងព្យាណូរទាំងក្នុងខ្លួនអ្នកកម្លោះពោរពេញទៅដោយទុក្ខកង្វល់រាប់មិនអស់... បន្ទាប់ពីចំណាយពេលលេងភ្លេងយ៉ាងយូរយ៉ុងគីក៏បានចាក់សម្លេងភ្លេងដែលខ្លួនបានតែងនិពន្ធជាច្រើនដើម្បីស្ដាប់រួចក៏គេងលក់នៅលើកៅអីធ្វើការទល់មុខកញ្ចក់ computer របស់ខ្លួនទាំង studio ងងឹតស្លុប...

*ក្រាក... ក្រឹប...*

"អា... ជើងរបស់ខ្ញុំ..." សម្លេងស្រែកដ៏សែនឈឺចាប់របស់បងធំជីនក៏បានបន្លឺឡើងនៅពីក្រោយខ្នងរបស់ប្អូនប្រុសដែលនេះដូចជាធ្វើឲ្យអ្នកកម្លោះដែលពោរពេញដោយទុក្ខកង្វល់ម្នាក់នេះភ្ញាក់ដឹងខ្លួនអញ្ចឹង

"នេះបងចូលមកធ្វើអី??? ហើយបងស្គាល់លេងសំងាត់ខ្ញុំយ៉ាងមិចបាន???" យ៉ុងគី

"ឯងបើកភ្លើងសិនទៅ" ជីននិយាយចប់យ៉ុងគីក៏ចុចកុងតាក់បើកភ្លើងមកក៏បានឃើញបងធំជីនកំពុងអង្គុយឱបម្រាមជើងខ្លួននៅក្បែរមាត់ទ្វាចូល

"បងមិនអីទេ???" យ៉ុងគី

"មិនអីយ៉ាងមិច??? នេះ studio របស់ឯងមានអ្វីខ្លះ??? ហើយនេះជាប្រអប់ដាក់តុក្កតា?? " ជីន

"បងឆ្លើយសំណួរខ្ញុំសិនមក" យ៉ុងគី

"យើងចង់មកបបួលឯងទៅដមហើយលេខកូដឯងគឺថ្ងៃនិងខែកំណើតហាណាឯងឆ្នាំគឺឆ្នាំដែលហាណាបាន..." ជីន

"យប់នេះខ្ញុំអត់ទៅដមទេ... បងឯងពូកែទាយមែន... ត្រូវហើយ..." យ៉ុងគីញញឹមបន្តិចហើយក៏ដើរមកមើលជើងបងប្រុសរួចក៏ទៅទាញប្រអប់ថ្នាំមកលាបជើងឲ្យបងប្រុសធំ

"យប់នេះឯងទៅណា???" ជីន

"ទៅ apartment... តាំងពីថ្ងៃនោះមកខ្ញុំមិនដែលបានទៅ apartment របស់ខ្ញុំយូរមកហើយ" យ៉ុងគី

"មែនហើយ... ឯងខានទៅយូរណាស់ហើយ... ចង់ឲ្យបងកំដរទេ???" ជីន

"មិនអីទេ... ខ្ញុំទៅម្នាក់ឯងបានហើយ... បងទៅដមត្រូវសម្រាក... ខ្ញុំបានកម្មង់អាហារសម្រាប់អ្នករាល់គ្នាហើយ... បងចាំទទួលផងណាខ្ញុំបាន pay bills រួចហើយ" យ៉ុងគី

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now